នៅ វណ្ណារិន
16 មេសា 2015
វីអូអេខ្មែរ
ភ្នំពេញ—
គណបក្សសង្គ្រោះជាតិនិងសមាជិករបស់ខ្លួនគ្រោងនឹងប្រារព្ធពិធីបុណ្យព្រះពុទ្ធសាសនាមួយនៅក្នុងសារមន្ទីរជើងឯកនាថ្ងៃសុក្រសប្ដាហ៍នេះដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះក្នុងរបបខ្មែរក្រហម។ នេះបើតាមបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សនេះ។
ថ្ងៃសុក្រទី១៧ខែមេសាខាងមុខនេះគឺជាថ្ងៃខួបទី៤០ឆ្នាំនៃការឡើងកាន់អំណាចរបស់ពួកខ្មែរក្រហម។ បន្ទាប់ពីបានកាន់កាប់ក្រុងភ្នំពេញនាឆ្នាំ១៩៧៥ ខ្មែរក្រហមនិងបក្សពួកបាន ធ្វើការជម្លៀស ប្រជាជនចេញពីទីក្រុង។ ហើយនេះជាចំណុចចាប់ផ្តើមនៃការកាប់សម្លាប់ជាតិសាសន៍ខ្លួនឯងដ៏ឃោរឃៅ។ ត្រឹមតែជាង៣ឆ្នាំប៉ុណ្ណោះ មានប្រជាជនកម្ពុជាយ៉ាងហោចណាស់១,៧លាន នាក់ បានស្លាប់ ដោយសារ ការសម្លាប់ ការធ្វើទារុណកម្ម ការបង្អត់បាយ និង ធ្វើការងារហួសកម្លាំងជាដើម។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃពុធនេះ គណបក្សជំទាស់បានប្រកាសឲ្យមានការចូលរួមពីប្រជាពលរដ្ឋដើម្បី«បង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធអ្នកដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម»។ ក្នុងនោះប្រធាន គណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នឹងចូលរួមពិធីនេះផងដែរ។
លោក យឹម សុវណ្ណ អ្នកតំណាងរាស្រ្តនិងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិដែលបានបាត់បង់ឳពុកបង្កើតនិងសាច់ញាតិមួយចំនួននៅក្នុងរបបនោះបានប្រាប់វីអូអេខេមរភាសាថាការឈឺចាប់ពីរបបឧក្រិដ្ឋកម្មមួយនេះគឺនៅតែមាននៅឡើយ ហើយអ្នកនយោបាយគ្រប់រូបគួរតែចៀសវាងការធ្វើនយោបាយ កាប់សម្លាប់ជនជាតិឯងដូចពួកខ្មែរក្រហម។
«ការឈឺចាប់ហ្នឹងគឺជាការឈឺចាប់ជាប្រវត្តិសាស្ត្រដែលខ្មែរគ្រប់រូបត្រូវតែចងចាំ ត្រូវតែរៀនសូត្រ ពីព្រោះនេះវាធ្វើឲ្យប្រទេសជាតិយើងនឹង ខ្ទេចខ្ទាំ រលាយសាបសូន្យ។ ហើយអ្នកនយោបាយខ្មែរត្រូវតែរៀនសូត្រចេញពីបទពិសោធន៍ហ្នឹងហើយកុំឲ្យធ្វើបាបប្រជាពលរដ្ឋខ្លួនឯងនិងកាប់សម្លាប់ប្រជាពលរដ្ឋខ្លួនឯង»។
លោកបន្ថែមថា ពិធីបុណ្យពុទ្ធសាសនានេះនឹងចាប់ផ្តើមពីម៉ោង៧ព្រឹកថ្ងៃទី១៧ខែមេសា ដោយមានការរាប់បាតព្រះសង្ឃនិងបង្សុកូល។
ដោយឡែកលោក ជុំ ម៉ី អតីតអ្នកទោសក្នុងគុកទួលស្លែងឬ មន្ទីរសន្តិសុខស២១ បានមានប្រសាសន៍ថាលោកមិនបានដឹងរឿងពិធីបុណ្យនោះទេក៏ប៉ុន្តែលោកក៏នឹងមិនទៅចូលរួមផងដែរ ដោយសារតែអនុប្រធានគណបក្សសង្គ្រោះជាតិគឺលោក កឹម សុខា នៅជំពាក់ពាក្យសុំទោសលោកនិងជនរងគ្រោះនៅអតីតគុកទួលស្លែងនៅឡើយ។ លោក កឹម សុខា ត្រូវបានលោក ជុំ ម៉ី ចោទថាបានថ្លែងកាលពីឆ្នាំ២០១៣ថាគុកទួលស្លែងគឺបង្កើតឡើងដោយទាហានវៀតណាមដែលបានកាន់កាប់ទីក្រុងភ្នំពេញនាដើមឆ្នាំ១៩៧៩។
«ខ្ញុំអត់មានចូលរួមជាមួយពួកគាត់ទេ។ ពួកគាត់ខ្ញុំទំនាក់ទំនងកាលពីលើកមុន ពួកគាត់អត់មកជិតខ្ញុំទេ។ ដូចជាលើកមុន រឿងលោក កឹម សុខា និង ខ្ញុំសុំឲ្យគាត់មកអុចធូបបីសរសៃ គាត់អត់មក»។
ទោះជាយ៉ាងនេះក៏ដោយលោកតា ជុំ ម៉ី បានថ្លែងថាការឈឺចាប់របស់លោក ក្នុងការបាត់បង់ភរិយានិងកូនៗ៤រូប រួមទាំងការធ្វើទារុណកម្មមកលើរូបលោកផង នៅក្នុងរបបខ្មែរក្រហម នៅតែមាននៅឡើយ។
តែលោកបញ្ជាក់ថាលោកមានក្តីរីករាយនិងពេញចិត្តក្រោយពេលដែលតុលាការ ដាក់ទោសអតីតប្រធានពន្ធនាគារទួលស្លែងឈ្មោះ កាំង ហ្គិចអ៊ាវ ឱ្យជាប់គុកអស់មួយជីវិតនិងមានសំណងជាស្តូបដើម្បីរំលឹកដល់អ្នកដែលបានស្លាប់នៅមន្ទីរស២១នោះ៕
សូមប្រិយមិត្តិរង់ចាំតាមដានកម្មវិធីផ្សាយពិសេសរបស់ VOA ទាក់ទងនឹងខួបទី៤០នៃការឡើងកាន់កាប់អំណាចរបស់ខ្មែរក្រហមនៅក្នុងសប្តាហ៍នេះ។
អត្ថបទព័ត៌មានទាក់ទង
អ្នកនិពន្ធសុំឱ្យខ្មែរទទួលស្គាល់ថាគឺខ្មែរជាអ្នកទទួលខុសត្រូវធំក្នុងការសម្លាប់គ្នាឯង - អ.ប.ស.ស្វាគមន៍ការសន្យារបស់កម្ពុជាថាមិនរារាំងដំណើរការកាត់ទោសខ្មែរក្រហម
- អតីតអ្នកនាំសាររបស់ ប៉ុល ពត បានស្លាប់ដោយជំងឺ
- សហចៅក្រមស៊ើបអង្កេតអន្តរជាតិចោទប្រកាន់ជនសង្ស័យម្នាក់ទៀតក្នុងសំណុំរឿង០០៤
- អសបបារម្ភអំពីការជ្រៀតជ្រែករបស់រដ្ឋាភិបាលលើសាលាក្តីខ្មែរក្រហម
- សុខ អាន៖ រដ្ឋាភិបាលមិនបានរារាំងយុត្តិធម៌នៅសាលាក្តីខ្មែរក្រហមទេ

CPP មានស្នាដៃធំធេងមិនអាចបំភ្លេចបានក្នុងរំដោះជាតិនិងប្រជាជនឱយរស់ឡើងវិញនិងមានកររីកចំរើនឥតឈប់ឈរ! តើបក្សសង្គ្រោះជាតិ ទើបតែកើតបាន២វស្សា មានស្នាដៃអីជាមួយខែ្មរក្រហម ក្រៅពីកឹម សុខា ដើរកាឡៃប្រវតិ្តសាស្ត្រខែ្មរក្រហម ព្រោះកឹម សុខា ពេញចិត្តរបបខែ្មរក្រហមសូម្បីជាបានសម្លាប់ឱពុករបស់ខ្លួនក៏ដោយ!!!
Don’t wast time and money with this, if your team doesn’t have any job to do, you are all should bring your team and then convert your plan to do this to the victims who were died during demonstration.
Baramei Preah Vihear – you must be dumb and stupid not to know the fact that CPP was and is a Khmer Rouge, the ones that took part in the genocide. Just that you and the CPP leaders sucked up to yuon branching yourselves out of the main stream KR, does not mean you are any less Khmer Rouge!!!
We know better, so stop confusing yourself!!
មានតែលោក អនុប្រធានបក្សសង្រ្គោះជាតិ កិម សុខា ទេដែលជាជនវង្វេងប្រវត្តិសាស្រ្តដើរនិយាយក្រឡៃថា គុកទួលស្លែងគឺគុកសប្បិនិមិត្ត(គឹជាគុកក្លែងក្លាយ)ខ្លួន កិម សុខា ផ្ទាល់មិនដែលទទួលស្គាល់នូវការពិតដើរតែធ្វើនយោបាយញុះញង់បោកប្រាស់នាក់ជុំនាន់ក្រោយឱយយល់ខុសពីរប្រវត្តិសាស្ត្រ មិនត្រិមតែបុណ្ណិងទេថែមទាំងនិយាថាបើខ្លួនបានឡើងធ្វើនិយករដ្ឋមន្ត្រីខ្លួន(កិម សុខា) និងបើកឱយខ្មែរកម្ពុជាក្រោមចូលមកទិកដីខ្មែរដោយមិនចាំបាច់មានលិខិតឆ្លងដែន បើអីចិងមិនដូចជាបើកដៃឱយយួនក្លែងបន្លំចូលមកប្រទេសយា៉ងងាយស្រួលទៅហើយ?បក្សសង្រ្គោះទាំងមេទាំងកូនធ្វើនយោបាយស្អប់យួនចោទរដ្ឋាភិបាលសិទ្ធតែអាយ៉ងយួនចុះអនុប្រធានបក្សសង្រ្គោះជាតិ កិម សុខា ខ្លួនអែងនោះបាននិយាក្តែងៗក្នុងសារព័ត៌មាននោះម្តេចក៏មិនកិតផង!បក្សសង្រ្គោះជាតិពូកែណាស់ខាងដើរលាពព័ណឱយគេថាឱយគេសិទ្ទតែផ្កាប់មុខបុន្តែខ្លួនអែងវិញគឹផ្កាប់មុខលែងងើបតែម្តង !
ខ្មែរត្រូវបានគេសំលាប់ហើយយកឆ្អឹងខ្មោចខ្មែរមកចំរាញ់យកប្រយោជន៏ទៀត!
រុំហើយដោះ
ដោះហើយរុំ
មនុស្សតែមួយ។
cpp born in the jungle and created by ho chi veit and become the germs in the pol=pot element so when the communist K-R cheated lon-nol to hand the gun to them and then they took lon-nol soldiers to kill even the monk and all the intellectual people and every distric or khet the germ-veit try to collected all value terms to keep in one place when the veitcong invade cambodia they just transport everything from cambodia to veitname and then since 1979 till 1993 veitcong deforest big tree like some tree 200-300year and 1000 year they cut and took to veitname no body knew or care .this is mith peap mourn chnam with veit.mith trust mith and mith like veit they encroach our land every time ,so germ-veit still used hun-sen to treat khmer like dog .veit try to twist the history kampuchea krom is their land long time ago but the fact veit have no land at all they come from yunan and took champa and flowed to kampuchea krom now they flowed to cambodia so all yuoung gen must be careful with veit .GOD bless all cambodian people’