ប្រវត្តិ​នៃ​ព្រឹត្តិការណ៍​ថ្ងៃ ១៧ មេសា ១៩៧៥​​

ដោយ៖​ នួន បូរិន​ | ថ្ងៃសុក្រ ទី17 មេសា 2015
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

ទិដ្ឋភាពថ្ងៃ ១៧ មេសា ១៩៧៥ ​កងទ័ព​ក្រហម​បានវាយបែកចូលក្នុងទីក្រុងភ្នំពេញ (រូបភាពពី៖ khmernz.blogspot.com)

ការ​វាយ​ប្រយុទ្ធ​គ្នា រវាង​កងទ័ព របស់​សាធារណៈរដ្ឋ​ខ្មែរ របស់​សេនាប្រមុខ​លន់ នល់ និង​កងទ័ព​ខ្មែរក្រហម ត្រូវបាន​មើលឃើញ និង​លាន់ឮ​ស្ទើរ​ពេញ មួយ​យប់ នៅ​យប់​ថ្ងៃទី​១៦ មេសា ១៩៧៥​។​

​កងទ័ព​ក្រហម​បាន​បើក​រណៈសិរ្យ គ្រប់​ទិស​ទាំង​បួន​ហើយ​ខ្លាំង បំផុត គឺ​នៅ​តាម​ផ្លូវជាតិ​លេខ​០១​។ ដោយ​កងទ័ព​សាធារណៈ រដ្ឋ​ខ្មែរ​ត្រៀម​ចុះចាញ់ និង​មាន​ការបាញ់​តប​រប៉េះរប៉ោះ​កងទ័ព ខ្មែរក្រហម ក៏​បាន​ចូលលុកលុយ​ទីក្រុង​ភ្នំពេញ នៅវេលា ម៉ោង ០៧​និង ៣០​នាទី​ព្រឹក ថ្ងៃទី ១៧ មេសា ១៩៧៥​។ នៅ​ម៉ោង​ប្រហែលជា ១០​ព្រឹក ថ្ងៃទី​១៧ មេសា ខ្មែរក្រហម បាន​កាន់កាប់​ទីក្រុង​បាន​ទាំ​ស្រុង​។​

​ទង់ជាតិ​របប​សាធារណៈរដ្ឋ​ខ្មែរ របស់​លោក​សេនាប្រមុខ​លន់ នល់ ដែល​មាន​ផ្ទៃ​ពណ៌​ខៀវ និង​ជ្រុង​ម្ខាង​រូប​ប្រាសាទអង្គរវត្ត កំពូល​បី ពណ៌​ស និង​ផ្ទៃ​ជុំវិញ ពណ៌​ក្រហម ហើយ​ជ្រុង​ខាងលើ មាន​សញ្ញា​ផ្កាយ ព័ណ​ស​ចំនួន​៣ បាន​ត្រូវ​ទាញ​ទំលាក់ ជាមួយនឹង​បទ​ចំរៀង​ជាតិ ដោយ​ជំនួស​មកវិញ ទង់ជាតិ​និង​ភ្លេងជាតិ​របស់​របប​កម្ពុ​ជា​ប្រជាធិបតេយ្យ​។​

​ទង់ជាតិ​របប​កម្ពុជា ប្រជាធិបតេយ្យ ត្រូវបាន បង្ហូត​ឡើង ទង់ជាតិ នេះ រំលិច​ដោយ​ផ្ទៃ ពណ៌​ក្រហម និង​រូប​ប្រាសាទ​កំពូល​បី ពណ៌​លឿង នៅ​ចំ​កណ្ដាល​។ ផ្ទៃ​ពណ៌​ក្រហម តំណាងឲ្យ ចលនា​បដិវត្ត មានន័យ​ថា បូជា​ជិវិត ដ៏​មុះមុត និង​អង់អាច​ក្លាហាន ដើម្បី​ប្រជាជន​កម្ពុជា រំ​លោះ​ប្រទេស ការពារ និង​កសាង​ប្រទេស​។​

​ផ្ទៃ​ប្រាសាទ​កំពូល បី ពណ៌​លឿង​ជា​និមិត្តរូប នៃ​ប្រពៃណី​ជាតិ​របស់​ប្រជាជន​កម្ពុជា ដែល​បាន​ការពារ និង​កសាង​ប្រទេស​ឆ្ពោះទៅ​រក​ភាពរុងរឿង មហាលោតផ្លោះ មហាអស្ចារ្យ​។​

​ប្រជាជន​ទីក្រុង​ភ្នំពេញ ឬ​គេ​ហៅថា អ្នក ១៧ មេសា រាប់​សែ​នាក់ ត្រូវ បាន​ទ័ព​ខ្មែរក្រហម​គៀរ និង​បង្ខំ​ឲ្យ​ចាកចេញ​ទីក្រុង​។ មាន​រទេះគោ រទេះសេះ រ៉ឺម៉ក ម៉ូតូ អ្នកដើរ​ថ្មើជើង ចេញ​ដើរ​តាមផ្លូវ ចេញពី​ទីក្រុង ប៉ុន្តែ​ភាព​និរាស​គ្រួសារ​ក៏​ចាប់ផ្ដើម ប្រពន្ធ​បាត់​ប្ដី ម្ដាយ​ព្រាត់កូន កូន ព្រាត់​ឪពុក បង​បាត់​ប្អូន ចៅ បាត់ ជីតា ជីដូន បាត់​ចៅ បាន​កើតមាន​ស្ទើរ​គ្រប់កន្លែង​។ អ្នកខ្លះ​រត់​ទៅ​ស្រុកកំណើត អ្នកខ្លះ ដេក​រង់ចាំ​ថ្ងៃ​ត្រឡប់​ចូល​ក្រុង​វិញ តែ​ទីបំផុត​មានតែ​និរាស​ន៍ និង ព្រាត់ប្រាស់​គ្នា​។​

​ភាព​ខ្មៅ​ងងឹត និង​សោកនាដកម្ម កាន់តែ​ធំធេង និង​ឈឺចាប់​។ សាកសព​ទាហាន របស់​សាធារណៈ រដ្ឋ និង​ជន​ស៊ីវិល ត្រូវ​គេ​ប្រទះឃើញ ស្លាប់​ជា​ច្រើន​នៅ​ពាសវាល​ពាសកាល និង​តាម​ដងផ្លូវ​។ ឈាម​របស់​ខ្មែរ​ចាប់​ហូរ​កើត​ជា​ថ្លុកឈាម ថ្ងៃ​នោះ​មក​។​

​ប៉ុន្តែ​ក្រោយ​បន្តិច​ខ្មែរ​ហាក់ដូច​បាន​សន្តិភាព ជាមួយនឹង​ការធ្វើសមាហរណកម្ម រវាង​អ្នក​ទីក្រុង គេ​ហៅថា ១៧ មេសា និង​អ្នក​ជនបទ គេ​ហៅ​ពួក​មូលដ្ឋាន​។ រយៈពេល​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ខ្មែរក្រហម បាន​បង្កើត​សហករណ៍​មូលដ្ឋាន​បាន​ដោយ​ជោគជ័យ​។​

​អ្នក ១៧ មេសា ច្រើន​ជា​និស្សិត បញ្ញវ័ន្ត ត្រូវ​គេ​ស្នើ​ឲ្យ​ចុះ​ស្រែ​ដក​ស្ទូង និង​កាន់​នង្គ័ល ព្យួរ​រាស់​។ នៅពេលនោះ ទីផ្សារ និង​កម្ម​សិទ្ធ​ឯកជន​ត្រូវបាន​លុបបំបាត់​។ កម្ពុជា​ប្រជាធិបតេយ្យ ឬ ខ្មែរក្រហម ចាប់ផ្ដើម​ពង្រឹង វណ្ណៈ​កសិករ ដែល​ពាក្យស្លោក​របស់​ខ្មែរ ក្រហម សរសេរ​ថា​កសិករ​គឺជា​វណ្ណៈ អ​ធន់ និង​ឈាន​មុខ​គេ ដែល​សាក​សម និង​បទ​ចំរៀង​របស់​ខ្មែរក្រហម មួយ​បទ​ដែល​មាន​អត្ត​ន័យ ដូច​បទ​ចំរៀង "​កសិករ របស់​ខ្មែរក្រហម​"​។​

​ក្រោយ​ពី​ស្ថានការណ៍​យោធា បាន​ស្ងប់ស្ងាត់​ប្រទេសជាតិ​ទាំងមូល ត្រូវ​បាន​ទាញ​ទំលាក់ ក្នុង​ជំរុំ​លត់​ដំ​ពលកម្ម​។ ការងារ​ពលកម្ម ចាប់ផ្ដើម ធ្វើ​នៅ​ពេល​ថ្ងៃ​រះ រហូតដល់​ពេល​ថ្ងៃ​លិច ។ ក្រុម​ណា មិនអាច បញ្ចប់​ការងារ​ទាន់ ផែនការ ដែល​ដាក់ចុះ ដោយ​ថ្នាក់លើ នឹង មិន​ត្រូវបាន​អនុញ្ញាតិ​ឲ្យ​សម្រាក​នោះទេ​។​

​ប៉ុន្តែ​នៅក្នុង​ជំរុំ​លត់​ដំ​ពលកម្ម គេ​ឃើញ​មាន​ការសំដែង​សិល្ប ល្ខោន រឿង និយាយ​អំពី យុទ្ធជន​ខ្មែរក្រហម​ជា​ជន​អង់អាច ក្លាហាន​តែមួយគត់ ដែល​ហ៊ាន ពលី​ជិវិត ដើម្បី​បុព្វហេតុ​ប្រទេស​ប្រយុទ្ធប្រឆាំង នឹង​បន​ចក្រព័ត្រ​អាមេរិក ហើយ​អត្ត​ន័យ​ដូច​បទ "​យុទ្ធជន តស៊ូ ដើម្បី បុព្វហេតុ​ប្រទេស​" ​។​

​ជាមួយនឹង​ការធ្វើសមាហរណកម្ម ទៅ​ជា​របប​សមូហភាព និយម បាន​ដោយ​ជោគជ័យ ហើយ​នោះ ឃើញថា រដ្ឋាភិបាល កម្ពុជា ប្រជា​ជា​ធិបតេយ្យ ដែល​មាន​លោក សាឡុត​ស ហៅ ប៉ុលពត ជា​មេដឹកនាំ បានប្រែក្លាយ​ប្រទេស ទៅ​ជា​សង្គម​ទាសករ​។ ប៉ុលពត សម្រេច គោលដៅ​របស់​ខ្លួន​បាន​មួយ​តំណាក់​ទៀត គឺ​លុបបំបាត់បាន​នូវ សាសនា វត្ត​អារាម មន្ទីរពេទ្យ​សាលារៀន​។​

ស្ពាន​ជ្រោយ​ចង្វារ​ត្រូវ​បាន​កំទេច​ដោយ​សារ​សង្គ្រាម​នៅ​ក្នុង​ឆ្នាំ​១៩៧២ (រូបភាព​ឯកសារ)

​ប៉ុលពត សម្រេចបាន នូវ​សុបិន​របស់គាត់​គឺ កម្ពុជា​ឆ្នាំ​សូន្យ គឺ​ឲ្យស្រប​នឹង រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៧៦ ។ ប្រជាជន​ណា មិន​អាច​ជំ​រៈបានរបប​សង្គមចាស់​នឹង​ត្រូវកំទេច ។ ជន​ណា​នៅ​មាន​គំនិត វប្បធម៌​ជឿនលឿន នឹង​ត្រូវ​ចាត់ទុកជា​ខ្មាំង​របស់ បដិវត្ត គ្រួសារ​របស់​ពួកគេ នឹង​ត្រូវ​យក​ទៅ អប់រំ​លត់​ដំ ក្នុង​ជំរុំ​ពលកម្ម ហើយ​បើ​មិន​អាច​អប់រំ​បាន​នឹង​ត្រូវ​កំទេចចោល​។​

​បើ​តាម​ការស្រាវជ្រាវ​ដោយ កំណត់ហេតុ​និពន្ធ របស់​អ្នកកាសែត​បរទេស ចំនួន ២​នាក់ គឺ Grant Evans និង Kelvin Rowley នៅ ១៩៨៤ បាន​ស្រង់​គោលនយោបាយ​ជាតិ​នៅ ឆ្នាំ​១៩៧៨ របស់​ប៉ុល​ពត​មក​ចុះផ្សាយ​ថា​ ៖ "​យើង​កំពុង​កសាង​របប​សង្គម​មួយ​ដោយ​មិន​យក​គំរូ​តាម ប្រទេស​ណាមួយ​នោះ​ទេ​។ យើង​ចង់​មាន​បទពិសោធន៍ ដោយ​ខ្លួន​យើង ដែល​ចេញពី​ការតស៊ូ​រំដោះប្រទេស គឺជា​បទពិសោធន៍​របស់​យើង ដ៏​អស្ចារ្យ​។ យើង​មិនឲ្យ​មាន​មហាវិទ្យាល័​យ សាកលវិទ្យាល័យ នៅក្នុង​គំនិត​ជាតិ​និយម​របស់​យើង​។ បើ​ប្រទេស​ពុំមាន ចរាចរ​សាច់ប្រាក់ គ្មាន​ទីផ្សារ គ្មាន​មុខ​ជំនួញ មានន័យថា​យើង បាន​កសាង​សង្គម​មួយ ផ្ដល់​សេរីភាព​វណ្ណៈ​ស្មើភាព ទៅឲ្យ ប្រជាជន ទៅ​ឲ្យ​កសិករ​។ ប្រជាជន​ប្រហែល បី​លាន​នាក់ ជាភា​សសឹក ពួកគេ បានធ្វើ​សមាហរណកម្ម​មក​ជន​បទ​យើង បាន​ផ្ដល់ឲ្យ​ពួកគេ នូវ ស្ថានភាព​រស់នៅ​មាន​ភាពស្មើគ្នា ដូច​កសិករ នៅពេលនោះ ប្រទេស របស់​យើង ប្រែក្លាយ​ជា​របប​សង្គម​និយម មួយ​បែប​ថ្មី​"​។ យ៉ាងហោចណាស់​ក៏​ប៉ុលពត ជា​មេដឹកនាំ​ម្នាក់​គត់ នៅ​កម្ពុជា ដែល​មាន​និន្នាការ​ដ៏​ជិតស្និត ជាមួយ​មេដឹកនាំ​ចិន​ម៉ៅ​សេង​ទុង ។ រាល់​លទ្ធិ និង​របៀប​គ្រប់គ្រង​ប្រទេស​របស់​ចិន ក្នុង​រាជ​កាល​របស់ មេដឹកនាំ​ម៉ៅ​ត្រូវបាន ប៉ុលពត​យក​ម​អនុវត្ត​។​

​កំណត់ហេតុ​និពន្ធ​របស់ អ្នកនិពន្ធ​បាន​សំណេរ និង​មាន​អត្ថន័យ​ដូចនេះ ថា​៖ នៅ​ឆ្នាំ ១៩៧៦ ប្រទេស ត្រូវបាន​ប្ដូរ​ឈ្មោះ​ជា​ថ្មី ទៅ​ជា​កម្ពុជា ប្រជាធិបតេយ្យ​។ សម្ដេចព្រះ​នរោត្តម សីហនុ បាន​យាង​ចេញពី​តំណែង និង​ត្រូវ​ឃុំ​ព្រះកាយ នៅក្នុង​រាជវាំង​។​

​លោក ខៀវ សំផន បានតែងតាំង​ជំនួស ព្រះអង្គ​ក្នុង​ឋានៈ​ជា ប្រមុខរដ្ឋ​ផ្លូវកា​រហើយ​ប៉ុលពត ជា​នាយករដ្ឋមន្ត្រី​។ ផែនការណ៍​បួន​ឆ្នាំ ត្រូវបាន​បង្កើតឡើង ដើម្បី ដឹកនាំ​ប្រទេស​មួយ​ក្នុង​សម័យកាល ធ្វើ​សមូហភាព​វូប​នីយកម្ម មានន័យ​ថា​កំទេចចោល​របប​ឯកជន ទ្រព្យសម្បតិ គោល ក្របី ដីស្រែ​ចំការ ដាក់​ជា​ទ្រព្យ​រួម​របស់​រដ្ឋ​។​

​ក្រុម​គ្រួសារ​មិន​អាច​រស់នៅ​រួមគ្នា គេ​ត្រូវ​បំបែក ចូលទៅ​ក្នុង​ស​ហករ គឺ​ក្នុង​គោលដៅ​របស់​បក្ស និង​រដ្ឋ ធ្វើស្រែ​ឲ្យបាន​ផលបីតោន ក្នុង​មួយ​ហិច​តា​។ ប៉ុន្តែ​ផែនការ​នេះ ត្រូវ​បាន​ទាញ​ទំលាក់​ប្រទេស ចូលទៅ​ក្នុង​ភព​ខៅ្ម​ងងឹត មួយ គឺ​កសិករ​ក្លាយជា​ទាសករ​របស់​បក្ស​គុ​ម្មុយ​និស្ត​បដិវត្ត​កម្ពុជា​។​

​នៅក្នុង​ប្រទេស​ចិន​ក្រោយ មាន​បដិវត្ត​វ​ប្បធម័​ឮ និង​ក្រោយ​ពី មេដឹកនាំ​ម៉ៅ ទទួលមរណៈភាព​។ ប៉ុល​ពត​បាន​តាំងខ្លួន គាត់​ជា​មេដឹកនាំ ម៉ៅ​សេង​ទុង​នៅ​កម្ពុជា​។ ទ្រឹស្ដី​មួយ​ត្រូវ​ប៉ុលពត យកមកអនុវត្ត គឺ​កំទេច​ជំងឺ​ផ្ទៃក្នុង​បក្ស មានន័យ​ថា​ត្រូវកំទេច​ជន​ណា ដែល​ប្រឆាំង​នឹង​ការកែ​ទំរង់​របស់​បក្ស ត្រូវ​គេ​លាប​ពណ៌​ជា​ជន​ក្បត់ ក្រោយ​ពាក្យ​នេះ ប្រែក្លាយ​ជា​ជន​ក្បត់​អង្គការ​។​

​នៅ​ឆ្នាំ​១៩៧៦ ប្រជាជន​កម្ពុជា រាប់រយ​ពាន់​នាក់ ត្រូវ​គេ​ធ្វើ​ទារុណកម្ម និង​សម្លាប់ នៅ​មន្ទីរ​សន្តិសុខ ឬ​មន្ទីរ​សន្តិបាល​។ នៅ​ខែ​ឧសភា ១៩៧៦ ប៉ុលពត និង​បក្ស​គុ​ម្មុយ​និស្ត​កម្ពុជា ចាប់ផ្ដើម​បង្កើត មន្ទីរ​សន្តិបាល ស​២១ អតីត​វិទ្យាល័យ​ទួលស្លែង នៅក្នុង​ទីក្រុង​ភ្នំពេញ​។​

​គោលដៅ នៃ​ការបង្កើត ស​២១ គឺ​សំដៅ ចាប់​ជន​ក្បត់​អង្គការ​មក​សួរចម្លើយ​នៅ​ទីនោះ​។ ស​២១ ឬ​គុក​ទួលស្លែង ត្រូវបាន​ដាក់​ឲ្យ​ស្ថិត​នៅក្រោម ការគ្រប់គ្រង​របស់​កម្មាភិបាល​ជាន់ខ្ពស់ របស់​បក្ស​គុ​ម្មុយ​និ​ស្ត គឺ​កាំ​ង​ហ្គិ​ច​អៀវ ហៅ​ឌុ​ច ដែល​មាន​ជិវិត​មកដល់ពេលនេះ​។​

​ទោះជា​បែបណា​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​ធ្វើឲ្យ​ឈាម របស់​ខ្មែរ ជិត​ពីរ​លាន​នាក់​បាន​ស្លាប់ ដោយ ការធ្វើ​ទារុណកម្ម ការ​បង្អត់ បាយ ស្លាប់​ដោយ​ជំងឺ ការ​ធ្វើ​ពលកម្ម​ដោយ​បាក់កំលាំង ដែល​ជា​បុព្វហេតុ​មកពី​ការផ្ដួលរំលំ​របប​សាធារណៈ​ខ្មែរ​។ ប្រវត្តិសាស្ត្រ ខ្មែរ និង​ពិភពលោក​ចាត់ទុកថា​ជា​ឆ្នាំ​សូន្យ និង​ពិភពដ័​ខ្មៅ​ងងឹត នៃ​ប្រទេស​កម្ពុជា ដែល​គេ​មិន​ត្រូវ​ឲ្យ​ដា​នប្រវត្តិសាស្ត្រ​ដ៏​ខ្មៅ​ងងឹត​នេះ កើតឡើង​វិញ​ឡើយ​៕

​សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ narinnun@vodhotnews.com​


http://content.time.com/time/photogallery/0,29307,1880529_1848705,00.html

Royal Seal of Approval: In 1965, Prince Norodom Sihanouk, Cambodia's head of state, asserted the nation's opposition to the U.S.-backed government in South Vietnam by allowing North Vietnamese guerrillas to set up bases within Cambodia's borders. The North Vietnamese had an alliance with a Cambodian Marxist insurgency group, the Khmer Rouge, whose top brass Sihanouk is pictured here with in 1973. (Time Inc)

Royal Seal of Approval: In 1965, Prince Norodom Sihanouk, Cambodia’s head of state, asserted the nation’s opposition to the U.S.-backed government in South Vietnam by allowing North Vietnamese guerrillas to set up bases within Cambodia’s borders. The North Vietnamese had an alliance with a Cambodian Marxist insurgency group, the Khmer Rouge, whose top brass Sihanouk is pictured here with in 1973. (Time Inc)


What Next?

Related Articles

8 Responses to "ប្រវត្តិ​នៃ​ព្រឹត្តិការណ៍​ថ្ងៃ ១៧ មេសា ១៩៧៥​​"

  1. people says:

    bloody communuist and the phnom=pench court just the joke and cambodian people are real victim of the world’ .young gen need to remember this’communist never good to people’ .the court should call case 3,4 and include the queen(mo nique)because she accompany si ha nouk all the time and cambodian people lost hope of the last chance when si ha nouk kick UN out 1993. cambodia back to square one in the dark world again so no justice at all because this court just to steer the world to other focus,to demolish the crime of communist veitcong and china’.why the west donated the money for this court for? the west try to help developed the country but communist china help by pour the gun to dictator government .at the moment people are happy to see mr sen and mr sy have a cultural dialogue so people hope cambodia walk to real democracy and to ward justice ,equality .GOD bless all cambodian people’

  2. អាឡេវ says:

    ឃើញមុខសឹង្ហអែងសត្វអីនៅតែក្តៅ។កុំតែបានយួន,ចិនជួយ ម្សៀអែងរកច្រកអត់ទាន់ទេ។ត្រឹមខ្មែរក្រហម,ទាហ៊ានលុនណុលអត់ព្រឺទេ។

  3. Pa Pa says:

    April 17 1975 ,is the day I lost all my famely it is so paintful. So ICC would you please find justice for me and Khmers people .

  4. ប្រជាពលរដ្ឋ says:

    នយោបាយ ឆ្កួតលីលា របស់ ប៉ុល ពត . នួន ជា . អៀង សារី ​ ថា ខ្លួនអែង គ្រាន់បើ ជាង វៀតណាម

    ប៉ុន្តែ ចូល អន្ទាក់វៀតណាម ដោយមិនដឹង ខ្លួន . នេះហើយ សារជាតិ មេដឹកនាំ ល្ងង់ ធ្វើ ចេះ ក្អេងក្អាង !

  5. ?? says:

    yes People I really want to see justice for all Cambodian who was the victim during communist ruling in Cambodia. both of my parent and a whole lot of my families have been touch by those regime . and right now it seem to be old song again not thing changing that much. it just like a gold plated democracy that I can not trust it is a real one. as I use to say of being a dog just not doing whit the poor masters, we will have nothing left not even the born left over, what they wanted just only shucking our blood for their benefited and take it to their country to make them the supper power. expressly the Viet country for many decade they are using their secreted policy to eliminate us. the only thing that can change is the leader that represent our nation taking a real democracy. not being a poppet of any communist countries. right now the way I’m filling every thing is over we can not rewind it . the only solution left over is to forgive and forget in order to save our nation. I myself do not care about some one saying to me or convincing me to follow them. unless those person is a real nationalist of our nation and take the real democracy to this nation. for some bodies they forted in the water and they pretending no any bodies will know about it. they are completely wrong, not to the people like me , you and some of intelligent Cambodian. they better understand that not just them who can do this work. we are watching them every day as I used to say you are not alone . and I did not wanted any benefit out of this just only some thing I was lost during those communist regime. peace to all Cambodian who love justice ,peace and their own nation

  6. Anonymous says:

    នេះជា ទិដ្ឋភាព ឈ្នះសង្គ្រាម របស់ ខ្មែរក្រហម គ្មាន អង្គការសហប្រជាជាតិ ជួយ គឺ ចរឹក ខ្មែរក្រហម

    សាហាវ ឈ្នានីស្ត ច្រណែន ព្រៃផ្សៃ គឹ ជា រដ្ឋាភិបាល ជនពាល មិនមែន អ្នកដឹកនាំ ប្រទេស នោះទេ !

    (((((( មិនដូច ឈ្នះឆ្នោត ទេ គឺ មានអង្គការសហប្រជាជាតិ ជួយមើលការ ខុស ត្រូវ ! ))))))

  7. Anonymous says:

    ក្រុម ជនពាល ខ្មែរក្រហម 17 មេសា 1975 បំរើ នយោបាយ អោយ វៀតណាម ដោយមិនដឹងខ្លួន !

    គឺ ក្រុមខ្មែរក្រហម នេះហើយដែលនាំអោយ វៀតណាម ឈ្លានពានទឹកដី កម្ពុជា នៅថ្ងៃ​ 7 មករា 1979

    បើ ក្រុម តា លន់ នល់ នៅ កាន់អំណាច ក៏គ្មាន វៀតណាម ឈ្លានពាន ទឹកដី កម្ពុជា យើងបាន ដែរ !

  8. រាហ៊ូ says:

    ខ្ញុំតែងតែមិនចង់ចូលពាក់ព័ន្ធក្នុងរឿងនយោបាយដែលកើតមាននៅក្នុងប្រទេសខ្មែរតទៅទៀត
    នោះទេ។ ក៏ប៉ុន្តែពេលខ្លះទំនេរបានបើកមើលពត៌មានខ្លះក៏ចេះតែរាយការណ៍រឿងខ្លះវាដូចជាពិត
    ខ្លះក៏ចេះតែថាៗឲ្យតែគេហៅឣ្នកពត៌មាន តែរឿងពិតយ៉ាងណានោះដូចជានៅរពិចរពិលមិនច្បាស់
    លាស់នៅឡើយ។ ដូចជាមានឣ្នកខ្លះថានយោបាយស្រុកខ្មែរឣ្នកដែលមិនដឹងនៅតែមិនដឹងជារៀង
    រហូតពិតជាមិនខុសនោះទេ តាមពិតគឺជាមនុស្សដែលមានពូជធ្លាប់ប្លន់យកឣំណាចពីស្តេចឆ្កួតពី
    សម័យល្មោភស៊ីត្រសក់ដែលបានកាន់ឣំណាចក្បត់តែវង្សត្រកូលឯង។ ទុកឲ្យពូជជាតិដទៃមកកាន់
    ក្តាប់ឣំណាចតរៀងរហូតមកដល់ពួកឣាបារាំងវាចូលមកត្រួតត្រាពួកនេះក៏ចាប់ខ្សោយមួយរយៈរួច
    ក៏ចាប់ផ្តើមលួចបង្កើតបក្ខពួកតាមស្រុកភូមិខេត្តនាៗដើម្បីតតាំងប្រឆាំងនឹងពួកឣាបារាំងដើម្បី
    ពង្រឹងនូវឣំណាចគ្រប់គ្រងរាជបល្ល័ង្កបន្ត តែរឿងសម្ងាត់បង្កើតបក្ខពួកនេះបានដឹងដល់ពួកបារាំង
    ក៏តាមចាប់ខ្លួនមេបក្ខ តែឣាមេបក្ខនេះវាសំណាងបានស្តេចក្រាញនៅសៀមរាប(ដាប ឈួន)ជួយយក
    ឣាសារឲ្យកន្លែងសម្ងាត់ក្រោមដីលាក់ខ្លួនបានរួចផុតពីពួកឣាបារាំងតែសារជាតិមនុស្សជាពូជពាល
    បន្ទាប់ពីបានរួចផុតគ្រោះឣាសន្នជនពាលមួយក្បាលនេះបានរកល្បិចចោទប្រកាន់ស្តេចក្រាញនោះ
    ថាក្បត់ចុងបញ្ចប់មនុស្សម្នាក់ដែលមានចិត្តចង់ជួយយកឣាសារខុស ត្រូវស្លាប់ខ្លួនហើយជាប់ឈ្មោះ
    ក្បត់ស្តេចថែមទៀត។ រីឯស្តេចតាំងខ្លួនជាតួឣង្គវីរបុរសខ្មែររហូត តើមកពីហេតុឣ្វី? តើយើងជារាស្រ្ត
    គ្រាន់តែជាឣាយ៉ងឬជាទាសករសម្រាប់ជននេះយកមកធ្វើជាល្បែងកំសាន្តឬក៏យ៉ាងម៉េច?។
    សូមមេត្តាគិតទាំងឣស់គ្នាសាកមើល តើជនដែលសោយរាជ្យក្រោយស័មយឣង្គរធ្លាប់ធ្វើឣ្វីខ្លះលើទឹក
    ដីមួយនេះ? មានតែឣស់ទឹកដីទាំងខាងលិចនិងខាងកើត រួចទម្លាក់កំហុសទៅលើឣ្នកនេះឣ្នកនោះ
    ក្បត់ជាតិ ដូចជាដីកម្ពុជាក្រោមដែលឣាបារាំងកាត់ឲ្យទៅយួនគឺជាទណ្ឌកម្មដែលមេបះបោរបាន
    បង្កើតបក្ខពួកប្រឆាំងនឹងពួកវា ពិតជាគួរឲ្យខ្មាស់បំផុតនោះគឺពេលពួកឣាបារាំងចាញ់សង្រ្គាម
    ជប៉ុនដកចេញពីដីខ្មែរ បែរជាឣួតខ្លួនឯងថាបានដេញបារាំងចេញពីទឹកដីទទួលបានឯករាជជាតិ
    ដែលជាលេសដើម្បីប្រមូលកម្លាំងដែលលាក់ខ្លួនតាមគ្រប់តំបន់ខេត្តស្រុកនាៗថាតើត្រូវធ្វើដូចម្តេច
    ដើម្បីគ្រប់គ្រងកម្លាំងទាំងឣស់នេះបានកុំឲ្យកម្លាំងនេះក្បត់ខ្លួននៅថ្ងៃណាមួយបាន? ដូច្នេះហើយ
    ទើបបានជាក្រោយសម័យបារាំងដកថយជនដែលមានមានះបានលេសដែលបាត់ទឹកដីកម្ពុជាក្រោម
    ជាទ្រឹស្តីបង្កើតឆាកនយោបាយដោយចំពេលដែលមេដឹកនាំកុម្មុយនីស្តយួនមានចម្បាំងជាមួយគ្នា
    ដែលម្ខាងមានស រ ឣ គាំទ្រផង មេនយោបាយខ្មែរសម័យនោះក៏បានផ្តល់តំបន់មួយផ្នែកជាជម្រក
    ដល់ទ័ពព្រៃយួនយៀកកុង បន្ទាប់មកមេនយោបាយខ្មែរនោះក៏បានប្រជុំជាសម្ងាត់ដែលមានគ្នាត្រឹម
    តែបីនាក់ប៉ុណ្ណោះគឺ(ស ហ លន និងខ ស ផ)គ្មាននរណាទៀតក្រៅតែពីបុរសម្នាក់ជាឣ្នកបម្រើភេសជ្ជៈ
    ប៉ុណ្ណោះ នៅក្នុងបន្ទប់សម្ងាត់នោះ ការប្រជុំនោះមេបក្ខបានដាក់ផែនការណ៍ឲ្យលោកមេទ័ព ល ន ជា
    ឣ្នករៀបចំគម្រោងធ្វើរដ្ឋប្រហារទម្លាក់ស្តេច រីឯស្តេចខ្លួនឯងធ្វើជាចេញក្រៅប្រទេសព្យាបាលរោគ
    ចំណែកមេទ័ពភក្តីម្នាក់នេះហាក់មិនដាច់ចិត្តធ្វើរឿងនេះព្រោះខ្លាចជាប់ឈ្មោះក្បត់រាជ្យបល័្លង្ក បាន
    ធ្វើឲ្យមេបក្ខបាននៅក្រៅប្រទេសហើយនោះខ្ញាល់យ៉ាងខ្លាំងនឹងលួចចូលប្រទេសជាសម្ងាត់មកបង្ខំឲ្យ
    មេទ័ពម្នាក់នោះសម្រេចិត្តធ្វើរដ្ឋប្រហារ១៨មីនានោះឡើង មកទល់ពេលនេះឈ្មោះមេទ័ពនោះត្រូវជាប់
    ប្រវត្តិជាមនុស្សបង្កើតឲ្យមានសង្រ្គាមទៅវិញ រីឯមេបក្ខពាលនៅតែត្រូវបានពួកឣាម៉ីឣាថោងកោត
    សរសើរថាជាវីរជន ទោះបីជាខ្មែរគ្រប់គ្នាបានឃើញរូបភាពច្បាស់ក្រឡែតបង់កក្រម៉ានៅក្នុងព្រៃជា
    មួយទ័ពព្រៃល្ងង់ខ្លៅក៏ដោយឬក៏គ្រាន់តែគេនិយាយបន្តិចថាលោកត្រូវជាប់ឃុំដោយពួកឣាវខ្មៅ
    ក៏មានខ្មែរល្ងង់ខ្លៅមួយភាគធំជឿស្លុងទោះបីជាខ្មែរស្លាប់រាប់លានក៏មិនឈឺក្បាលចាប់ឣារម្មណ៍តែ
    បើវង្សានុវង្ស១ឣង្គស្លាប់មានឣាពាលម្នាក់មកពីបារាំងឈ្មោះគង់ តាឡស់មកបង្កើតបក្ខពួកនៅ
    ជាយដែនឣាម្នាក់នេះវាបានស្ទាក់ប្រជាជនទៅរកបើកឣង្ករឲ្យស្តាប់រាជសាររបស់មេវាដែលបានបាត់
    ក្នុងសម័យ៣ឆ្នាំ៨ខែ២០ថ្ងៃនោះ យើងសែនឈឺចិត្តដែលពេលនោះមិនបានឮពាក្យឣ្វីមួយម៉ាត់ពីការ
    បាត់បង់ជាតិសាសន៍ខ្មែរសោះឡើយ តើនេះឬជាវីរបុរសពាល? តើពេលណាទើបខ្មែរយល់ច្បាស់ពីនយោ
    បាយដែលយកលេសសម្លាប់ខ្មែរ? តើជនភាគច្រើនដែលបានកាន់ឣំណាចជាប្រភេទជនជាតិឣ្វីពិត?តើមនុស្សខ្មែរពិតៗមានប៉ុន្មាននាក់ដែលឣាចថែរក្សាទឹកដីឣង្គរនេះឲ្យបានគង់វង់បាន? តែខ្ញុំនៅ
    មានជំនឿទៅលើបុព្វបុរសសម័យឣង្គរលោកបានបញ្ចុះឣាថ័នការពារទឹកដីមួយនេះឲ្យបានរួចផុតពី
    ពួកទមិឡឫស្យាបំផ្លាញជាតិឲ្យវាវិនាសចេញពីដីខ្មែរ។