សាលាក្ដី​ខ្មែរ​ក្រហម​ស្ដាប់​សាក្សី​អតីត​នារី​កង​ចល័យ​មួយ​រូប​នៅ​ការដ្ឋាន​ទំនប់​១​មករា

ដោយ ឡេង ម៉ាលី
2015-05-25
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

សាលា​ក្ដី​ខ្មែរ​ក្រហម ៦២០
ទិដ្ឋភាព​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១២។ Photo courtesy of ECCC

អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម ​នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា បន្ត​ធ្វើ​សវនាការ​លើ​អង្គ​ហេតុ​ស្ដីពី​ការដ្ឋាន​ការងារ នៅ​ទំនប់ ១ មករា ខេត្ត​កំពង់ធំ។ នៅ​ទំនប់ ១ មករា ខេត្ត​កំពង់ធំ ជា​ការដ្ឋាន​ធ្វើការ​ដោយ​បង្ខំ​ធ្ងន់ធ្ងរ​មួយ ដែល​ត្រូវ​បាន​សាលាក្ដី​ដាក់​បញ្ចូល​ទៅ​ក្នុង​សំណុំរឿង ដើម្បី​ជំនុំជម្រះ​អតីត​មេដឹកនាំ​ខ្មែរក្រហម នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។

សវនាការ​នៅ​ថ្ងៃ​ទី​២៥ ឧសភា អង្គ​ជំនុំជម្រះ​សាលា​ដំបូង​ស្ដាប់​សក្ខីកម្ម​របស់​សាក្សី​មួយ​រូប​ទៀត គឺ​លោកស្រី មាស ឡៃហួរ ដែល​អតីត​ជា​នារី​កងចល័ត​នៅ​ការដ្ឋាន​ពលកម្ម​ដោយ​បង្ខំ ឈ្មោះ​ទំនប់ ១ មករា ខេត្ត​កំពង់ធំ។

សាក្សី មាស ឡៃហួរ ជម្រាប​អង្គ​ជំនុំជម្រះ​ថា ការ​ធ្វើការ​នៅ​ការដ្ឋាន​ទំនប់ ១ មករា ក្នុង​ខេត្ត​កំពង់ធំ នោះ ជា​សមរភូមិ​ពលកម្ម​ក្ដៅ ព្រោះ​មិន​មាន​ពេល​សម្រាក​គ្រប់គ្រាន់​ទេ ហើយ​មាន​គ្រោះថ្នាក់​ផង៖ «»។

លោកស្រី មាស ឡៃហួរ ថ្លែង​ថា ការ​ធ្វើ​ការ​ធ្ងន់ ប៉ុន្តែ​របប​អាហារ​មិន​គ្រប់គ្រាន់​ទេ ដោយ​លោកស្រី​ប្រៀបធៀប​ថា មាន​គុណភាព​តិច​ជាង​បបរ​បាយ​ជ្រូក​សព្វថ្ងៃ​នេះ។

សាក្សី​បញ្ជាក់​ថា ពេល​ខ្លះ​ឈឺ ក៏​ត្រូវ​តែ​ទៅ​ធ្វើ​ការ​ដែរ ព្រោះ​ខ្លាច​រង​ការ​កសាង និង​ទណ្ឌកម្ម​បង្អត់​បាយ។ មាន​ពលករ​ធ្វើ​ការ​នៅ​ទំនប់ ១ មករា ជា​ច្រើន​នាក់​បាន​ស្លាប់​ដោយ​សារ​តែ​ការ​រស់​នៅ និង​ការ​បរិភោគ​មិន​មាន​អនាម័យ ជា​ពិសេស​គឺ​ទឹក​មិន​ស្អាត ១២ ហើយ​ពេល​ឈឺ មិន​មាន​ពេទ្យ​ព្យាបាល​ត្រឹមត្រូវ​ទេ។

សាក្សី មាស ឡៃហួរ បន្ត​ថា អ្នក​ធ្វើ​ពលកម្ម​នៅ​សមរភូមិ​ក្ដៅ​ទំនប់ ១ មករា​នោះ គឺ​ជា​កង​ចល័ត​ពិសេស ដែល​មាន​ទាំង​ប្រជាជន​ចាស់ និង​ប្រជាជន​ថ្មី។ កង​ចល័ត​ទាំង​នោះ​ត្រូវ​ធ្វើការ​លើក​ធ្ងន់​ដោយ​បង្ខំ ប្រមាណ ១៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ ហើយ​មាន​កង​ឈ្លប និង​យោធា​យាម​ឃ្លាំមើល​ផង៖ «»។

សវនាការ​ស្ដាប់​សក្ខីកម្ម​របស់​សាក្សី មាស ឡៃហួរ នៅ​មិន​ទាន់​បញ្ចប់​ទេ គឺ​នឹង​ត្រូវ​ភាគី​ការពារ​ក្ដី​ជន​ជាប់​ចោទ​សួរ​ជា​បន្ត​ទៀត នៅ​ថ្ងៃ​អង្គារ ទី ២៦ ឧសភា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

One Response to "សាលាក្ដី​ខ្មែរ​ក្រហម​ស្ដាប់​សាក្សី​អតីត​នារី​កង​ចល័យ​មួយ​រូប​នៅ​ការដ្ឋាន​ទំនប់​១​មករា"

  1. people says:

    i al way say the K-R court in phnom_penh is a joke’ ha ha ‘ how can they get justice to people? this court just cheat the whole srok khmer and the international’ .funny court’ the killers still sit and do corruption every day and work in parliament ‘how do they get justice? this court need to find out the first khmer rouge who created? the veitcong and china’ help them to killed khmer .theses two countries more responsibility then other countries.the whole srok khmer are victim ‘GOD bless all cambodian people’