រូបសំណាក​យួន​គ្មាន​ច្បាប់​នៅ​ស្រុក​ស្វាយ​លើ ត្រូវ​អាជ្ញាធរ​ចុះ​ផ្អាក​សាងសង់​ជា​បណ្តោះអាសន្ន

បញ្ចូល​អត្ថបទ ៖ ព្រះអាទិត្យ
ថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០១៥ ម៉ោង ១៤:១៨
Koh Santepheap Daily

ខេត្ត​​សៀមរាប ​៖ ប្រធាន​​​មន្ទីរ​​​ធម្មការ​ និង​សាសនា​​​ខេត្ត ​សហការ​​ជាមួយ​​អាជ្ញាធរ​​ស្រុក​ស្វាយ​​លើ បាន​ចុះ​ទៅ​ផ្អាក ​និង​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​​​ការ​សាងសង់​រូបសំណាក​សាសនា​​យួន​ ដែល​មាន​រូប​ព្រះ​នាង​​គង់​ ​សី​អ៊ី​ម​, ​ព្រះ​យូ​ឡាយ​ និង​គ្រឿង​សក្ការ​​មួយ​ចំនួន​ទៀត ដែល​​​​បាន​សាងសង់​​ឡើង​ ដោយ​មិន​បាន​​សុំ​ច្បាប់​ពី​​អាជ្ញាធរមូលដ្ឋាននោះទេ ​។

ហេតុ​ការ​ណ៍​ចុះ​ផ្អាក​​ការ​សាងសង់​នេះ​ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៨​ ​ឧសភា ២០១៥ ​កន្លង​ទៅ​ ដែល​មាន​ចម្ងាយ​ប្រមាណ​​ជាង​១០០​គីឡូ​ម៉ែ​ត្រ​​ពី​ទីរួមខេត្ត​សៀមរាប ​ក្នុងភូមិ​ផ្ចឹក​ជ្រុំ ឃុំ​កន្ទួត ស្រុក​ស្វាយ​​លើ​ ។

តាម​ប្រភព​ពី​​ពលរដ្ឋ​បាន​ឱ្យ​​ដឹង​ថា ការ​តាំង​រូបសំណាក​​បដិមា​តាម​បែប​សាសនា​​វៀត​ណាម​នោះ ទើបតែ​​កើតឡើង​នៅ​ឆ្នាំ​២០១៥ ​នេះ ស្ថិត​នៅ​ភូមិ​ផ្ចឹក​​ជ្រុំ ឃុំ​​កន្ទួត ស្រុក​ស្វាយ​​លើ បន្ទាប់​ពី​មាន​​វត្ដមាន​​ជនជាតិ​វៀតណាម​​មួយ​ក្រុម បាន​មក​តាំង​ទី​លំនៅ​នៅ​ទីនោះ​កាល​​ឆ្នាំ​២០១២​ កន្លង​មក ។

ប្រភព​បន្ដ​ថា ការ​សាងសង់ និង​តាំង​រូប​សំណាក​សាសនា​វៀតណាម​​នោះ មិន​មានច្បាប់​អនុ​ញ្ញ​ត​ឡើយ ។ ​កាលពី​ពេល​ថ្មី​ៗ​នេះ មាន​ជន​ជាតិ​វៀត​ណាម២នាក់​ប្តី​-​ប្រពន្ធ ត្រូវ​​សមត្ថកិច្ច​ស្រុក​ស្វាយ​​លើ​ឃាត់ខ្លួន បន្ទាប់​ពី​រក​ឃើញ​ថា មក​​ស្នាក់​នៅ​ដោយ​មិន​មាន​ច្បាប់​​អនុញ្ញាត​​ពី​អាជ្ញាធរ​ទេ ។​

ប្រភព​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​០១ ​មិថុនា ​នេះ ​​មាន​ក្រុមការងារ​ចុះ​ទៅ​ពិនិត្យ​​នៅ​តំបន់​នោះ ដើម្បី​រក​ព័ត៌មាន​​ជាក់លាក់​ពី​ការ​តាំង​រូប​សំណាក​​សាសនា​នោះ​។        

ជុំវិញ​​ករណី​នេះ​ លោក​វណ្ណ ប៊ុ​ណ្ណា ប្រធាន​មន្ទីរ​​ធម្មការ និង​សាសនា​ខេត្ដសៀម​រាប បាន​ឱ្យ​​ដឹង​​ថា លោក​បាន​ឱ្យ​​ក្រុមការងារ​មន្ទីរ​ធម្មការ ​និង​សាសនា​ខេត្ត សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ទៅ​ផ្អាក​​ទីតាំង​សាងសង់​រូប​សំណាក​​​​នោះ​​ហើយ​។​


What Next?

Recent Articles

4 Responses to "រូបសំណាក​យួន​គ្មាន​ច្បាប់​នៅ​ស្រុក​ស្វាយ​លើ ត្រូវ​អាជ្ញាធរ​ចុះ​ផ្អាក​សាងសង់​ជា​បណ្តោះអាសន្ន"

  1. រាដា says:

    បញ្ឈប់កុំអោយសាងសង់ទើបជាវិធានការ យូរអង្វែង

  2. Anonymous says:

    រូបមន្តច្រែសស៊ីដែក…

  3. Anonymous says:

    Don`t keep them must distroy its,out of cambodia . If you just stop the action and keep .I think one day ,you and your child will not have land stay and build the house .

  4. sa sa says:

    Don`t keep them , you must destroy it out of cambodia .If you just stop and keep .I think and hope one day you own and your child will not have land stay and build the house .you know ? add !! !!!! Don`t crazy els .