Mon, 1 June 2015
មាស សុខជា
ភ្នំពេញប៉ុស្តិ៍
ត្បូងឃ្មុំៈ ពលរដ្ឋខ្មែរបានរុញច្រានគ្នាទៅវិញទៅមកជាមួយអាជ្ញាធរវៀតណាមខណៈតំណាងរាស្រ្ត និងពលរដ្ឋខ្មែរទាំងនោះព្យាយាមចូលទៅក្នុងតំបន់ជម្លោះក្នុងស្រុកមេមត់ ដែលជាដីស្រែរបស់ពួកគាត់តាំងពីដូនតាមក តែត្រូវអាជ្ញាធរវៀតណាមចូលមកបាញ់ថ្នាំបំផ្លាញដំណាំកាលពីខែមុន។
បើតាមមន្រ្តីបានអះអាងថា ប្រជាពលរដ្ឋប្រហែលពី ៤០០ ទៅ ៥០០ នាក់ និងតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ៤ នាក់រួមមានលោកស្រី មូរ សុខ ហួរ លោក ម៉ៅ មុនីវណ្ណ លោក វ៉ាន់ ណារិទ្ធិ និងលោកង៉ោគឹមជាង បានព្យាយាមចូលទៅក្នុងដីស្រែរបស់ប្រជាពលរដ្ឋខ្មែរ ដើម្បីទៅមើលដីស្រែដែលត្រូវបានបាញ់ថ្នាំបំផ្លាញដំណាំ ដោយអាជ្ញាធរវៀតណាម ប៉ុន្តែពួកគេត្រូវបានរារាំងមិនឲ្យចូលទៅតំបន់នោះ។
លោកស្រី មូរ សុខហួរ និង យ្សា អុស្សម៉ាន តំណាងខ្មែរអ៊ិស្លាមដែលបានចុះទៅមើលតំបន់ជម្លោះកាលពីម្សិលមិញបានឲ្យដឹងថា មានការរុញច្រានគ្នាទៅវិញទៅមករវាងពលរដ្ឋខ្មែរ និងអាជ្ញាធរវៀតណាមដោយសារពលរដ្ឋខ្មែរព្យាយាមចូលទៅក្នុងដីស្រែរបស់ខ្លួនដែលត្រូវបានបំផ្លាញដោយអាជ្ញាធរវៀតណាមហើយភាគីទាំងពីរ បានរុញច្រានគ្នាទៅវិញទៅមក ប៉ុន្តែវាមិនជាការប៉ះទង្គិចគ្នាធ្ងន់ធ្ងរនោះទេ។
លោកស្រី មូរ សុខហួរ បន្តថា៖ «ពលរដ្ឋមានការសោកស្តាយ គាត់មានកំហឹងដោយសារបាត់បង់ដីស្រែរបស់គាត់។ ពិតណាស់ តំបន់ជម្លោះនោះ គឺនៅលើដីខ្មែរយ៉ាងច្បាស់»។ «ដីនោះនឹងត្រូវទៅវៀតណាម ១០០ ភាគរយប្រសិនបើរដ្ឋាភិបាលមិនអើពើ»។
លោកស្រីបានបន្តឲ្យដឹងកាលពីថ្ងៃម្សិលមិញទៀតថា មិនមានប្រជាជនវៀតណាមណាមួយនៅលើដីនោះទេ ប៉ុន្តែទាហានវៀតណាមចូលមកការពារតំបន់នោះ។
លោក យ្សា អុស្សម៉ាន ថ្លែងថា៖ «យើងបានស្តាប់អ្នកភូមិនៅទីនោះនិយាយថាតំបន់នោះគឺជាដីពីជីដូនជីតារបស់ពួកគាត់ជាយូរមកហើយ។ បង្គោលព្រំដែនទើបតែត្រូវបានដាំដោយមិនប្រាប់អ្នកភូមិ»។
លោក ម៉ញ ផល អាយុ ៤០ ឆ្នាំ ជាអ្នកភូមិដែលរស់នៅក្នុងឃុំជាំ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា លោកមានដីស្រែ ២០ គុណ ៩០ ម៉ែត្រ ដែលជាដីកេរពីឪពុកម្តាយ និងជីដូនជីតាមក ហើយលោកតែងតែធ្វើស្រែនៅលើដីនោះជារៀងរាល់ឆ្នាំ ប៉ុន្តែឥឡូវនេះលោកមិនមានដីធ្វើស្រែទៀតទេដោយសារការដាំបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម។
មេឃុំជាំ លោក ប្រាក់ វ៉ាន់នី បានទទួលស្គាល់ថា ប្រជាជនខ្មែរបានធ្វើស្រែនៅលើដីនោះជាយូរមកហើយ ហើយរដ្ឋាភិបាលប្រទេសទាំងពីរទើបតែបានកំណត់តំបន់នោះថា ជាតំបន់សកាលពីក្នុងឆ្នាំ ២០០៥‑២០០៦។
អភិបាលស្រុកមេមត់ លោក ចេង ប៊ុនណារ៉ា បានបដិសេធធ្វើអត្ថាធិប្បាយលម្អិតដោយថ្លែងថា តំបន់នោះត្រូវកំណត់បង្គោលព្រំដែនរួចហើយ។
ទន្ទឹមនឹងនេះផងដែរ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ពីសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនបានប្រកាសយកវប្បធម៌សុន្ទនា ប្រើជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីដោះស្រាយបញ្ហាព្រំដែន បញ្ហាកាប់ឈើ បញ្ហាជម្លោះដីធ្លី…ដែលជាប្រធានបទក្តៅក្នុងសង្គម៕ PS
Dear,officer.
Please play your role to show that, you are serving PEOPLES.
Please come on !!!.
Thanks,
មិត្តវៀតណាម គឺជា សត្វក្រពើ លេប ទឹកដីកម្ពុជា មិនចេះ ចប់ !
សូម្បី សម្តេចឪ ក៏ ថា វៀតណាម ជាសត្វក្រពើ ដែរ !
អំណាច បុណ្យសក្តិ និងផលប្រយោជន៍ ប្រៀបបានដូចផ្សែងហោះកាត់
ធម្មតាជាមនុស្សមិនអាចជៀសរួចផុតពីសេចក្តីស្លាប់ឡើយ ។
ហេតុអី មន្រ្តីខ្មែរជាច្រើន មានអំណាចជាង៣០ឆ្នាំហើយ មិនព្រមក៍សាងកេរ្តិ៍ឈ្មោះល្អ
ទុកឱ្យកូនចៅខ្មែរជំនាន់ក្រោយកោតគោរពសរសើរខ្លួន បែរជានៅខំប្រព្រឹត្តិ
អំពើល្ងង់ខ្លៅ បំរើចោរក្បត់ជាតិបំផ្លាញទឹកដី បើកដៃឱ្យចោរយួនលេបត្របាក់បំបាត់
ទឹកដីកេរ្តិ៍មរតកដូនតារបស់ខ្លួនទៅវិញ ???????
រដ្ធាភិបាល ហេតុអីមិនមានប្រតិកម្មចំពោះជនជាតិយួន ដែលមករស់នៅ លើទឹកដីខ្មែរ ប្រជាជនខ្មែរចង់ទៅមើលលើដីរបស់ខ្លួនក៏យួនហាមឃាត់ដែរ ??????