ដោយ៖ ញឹម សុខន | ថ្ងៃចន្ទ ទី1 មិថុនា 2015, 02:47 PM
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ពលរដ្ឋខ្មែរឥស្លាមដែលទៅមើលចំណុចព្រំដែន ស្ថិតក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីពេលថ្មីៗនេះ (រូបថត៖ សហការី)
ខ្មែរឥស្លាមរំឭកពលរដ្ឋខ្មែរឲ្យចេះការពារទឹកដី កុំឲ្យបាត់ទៅវៀតណាមដូចប្រទេសចម្ប៉ា
ពលរដ្ឋខ្មែរឥស្លាមរំឭកពលរដ្ឋខ្មែរ ឲ្យចេះពួតដៃគ្នាការពារទឹកដី កុំឲ្យបាត់បង់ទៅប្រទេសវៀតណាមដូចប្រទេសចម្ប៉ា ដែលកំពុងគ្រប់គ្រងដោយអាជ្ញាធរវៀតណាមបច្ចុប្បន្ន ខណៈជម្លោះដីធ្លីនៅតាមព្រំដែនកម្ពុជា និងវៀតណាម បានកម្រើកឡើងវិញនៅប៉ុន្មានខែនេះ ។
មន្ត្រីទទួលបន្ទុកកិច្ចការខ្មែរឥស្លាម របស់គណបក្សសង្គ្រោះជាតិ លោក អ៊ីសា ឧស្មាន ប្រាប់ VOD ពេលចុះពិនិត្យដល់កន្លែងមានជម្លោះ នៅភូមិជើង ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម កាលពីថ្ងៃអាទិត្យម្សិលមិញថា តាមការអះអាងរបស់អ្នកភូមិបង្ហាញថា វៀតណាមពិតជាបានព្យាយាមយកដីកសិករខ្មែរនៅតាមព្រំដែននេះ ពិតមែន ។
បុរសខ្មែរឥស្លាមរូបនោះឲ្យដឹងទៀតថា ការដែលវៀតណាមនៅតែចិញ្ចឹមចិត្ត រំកិលព្រំដែន រំលោភយកដីខ្មែរនេះ ដោយសារវៀតណាមមើលឃើញ ពីភាពខ្សោយ របស់រដ្ឋាភិបាលខ្មែរ ក្នុងការគ្រប់គ្រងដែនដីរបស់ខ្លួន ។ លោក អ៊ីសា ឧស្មាន អំពាវនាវឲ្យពលរដ្ឋខ្មែរ ត្រូវចេះសាមគ្គីគ្នាតាមដានករណីនេះ ដើម្បីកុំឲ្យប្រទេសកម្ពុជានេះបាត់បង់ទៅប្រទេសវៀតណាមដូចប្រទេសចម្ប៉ា ។ លោកថា «យើងខ្មែរឥស្លាម ដែលបានមករស់នៅក្នុងទឹកដីកម្ពុជាសព្វថ្ងៃនេះ ក៏ដោយសារបានគុណខ្មែរ បងប្អូនខ្មែរ អតីតព្រះមហាក្សត្រខ្មែរ បានអនុញ្ញាតឲ្យខ្មែរឥស្លាមមករស់នៅដីខ្មែរសព្វថ្ងៃនេះ អ៊ីចឹងនៅពេលនេះ យើងត្រូវតែងើបឈរទាំងអស់គ្នាឡើង ដើម្បីការពារទឹកដីរបស់យើងកុំឲ្យបាត់បង់ដូចនគរចំប៉ាទៀត យើងចង់បានតែប៉ុណ្ណឹង» ។
ដូចគ្នានេះដែរ អ្នកភូមិដែលអះអាងថា ធ្លាប់ប៉ះទង្គិចជាមួយអាជ្ញាធរវៀតណាម នៅតាមព្រំដែនញឹកញាប់អំពាវនាវឲ្យពលរដ្ឋខ្មែរ និងរដ្ឋាភិបាលជួយអន្តរាគមន៍ជាបន្ទាន់ ដើម្បីឲ្យពួកគេបានអាស្រ័យផលលើដីដូនតាដូចដើមវិញ ។ លោកបញ្ជាក់ថា «គេមកដេញខ្ញុំទីណាត់ទីណែង គេថាខ្ញុំយកដីគេ គេថាខ្ញុំហ្នឹងលួចដីគេវិញ វាទៅអញ្ចេះវិញ ប៉ុន្តែដីខ្ញុំធ្វើពីណាពីណីរហូតមក ដីខ្ញុំរាប់ហិកតាចោលមិនដែលបានធ្វើស្រែ ចាប់ទីណាត់ទីណែង ក្របីគេមិនចង់ឲ្យផង ទាល់តែហៅប្រធានភូមិទៅ បានគេឲ្យក្របីមកវិញ ។ ដោយសារយួនយកដីខ្ញុំ ខ្ញុំចោលស្រែរបស់ខ្ញុំ វាអត់ឲ្យធ្វើ វាថាដីវៀតណាម ខ្ញុំថាមិនដឹងដីអ្នកណាទេ ខ្ញុំធ្វើដីនេះតាំងពីដូនតាខ្ញុំ តាំងពីអាយុខ្ញុំនៅ១២ឆ្នាំ ។ ខ្ញុំមិនដែរឮតាខ្ញុំ យាយខ្ញុំថាកន្លែងនេះដីយួនទេ» ។
ទោះជាយ៉ាងណា ទាំងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង និងប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង អះអាងដូចគ្នាថា ដីដែលពលរដ្ឋខ្មែរកំពុងដាំដំណាំនោះជាដីរបស់វៀតណាម ។
ប៉ុន្តែការអះអាងរបស់មន្ត្រីរដ្ឋាភិបាលនេះ ត្រូវបានតំណាងរាស្ត្របក្សប្រឆាំង ចេញលិខិតកោះហៅឲ្យចូលបំភ្លឺក្នុងសភា ដើម្បីសួរដេញដោល រកការពិតនៅពេលឆាប់ៗនេះ ។ ជាងនេះទៅទៀត ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី អះអាងថា នឹងយកបញ្ហានេះទៅពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្វែងរកដំណោះស្រាយតាមរយៈវប្បធម៌សន្ទា ។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក កែម ឡី លើកឡើងថា បញ្ហាបាត់បង់ទឹកដីទៅប្រទេសជិតខាង ដូចជាទឹកដីកម្ពុជាក្រោម កោះត្រល់ និងតំបន់ខ្លះទៀត វាជាបទពិសោធន៍គ្រប់គ្រាន់ សម្រាប់កម្ពុជាដើម្បីឲ្យអ្នកនយោបាយចេះ សហការគ្នាដោះស្រាយ ជាជាងទុកឲ្យពលរដ្ឋជាអ្នកចេញការពារដីដោយខ្លួនឯង ហើយទឹកដីនៅតែបន្តបាត់បង់។ លោកបញ្ជាក់ថា «គណបក្សកាន់អំណាច និងគណបក្សប្រឆាំងគួររួមគ្នា ហើយរួមគ្នានេះគឺប្តឹងទៅ ឬរកភាគីទី៣ ដើម្បីធ្វើការវាស់វែងឡើងវិញ ពីព្រំដែនរបស់ប្រទេសកម្ពុជា ផ្អែកទៅតាមបង្កើតនៅឆ្នាំ១៩៣៣-១៩៥៣ហ្នឹង ហើយយើងទទួលស្គាល់ ១៩៦៣-៦៩ លុបចោលនូវសន្ធិសញ្ញាបន្ថែម រដ្ឋសភាអាចពិនិត្យមើល ហើយអាចលុបចោលសន្ធិសញ្ញាបំពេញបន្ថែម ដែលធ្វើឲ្យប៉ះពាល់ដល់បូរណភាពទឹកដី ឬអធិបតេយ្យខ្មែរយើង» ។
បើតាមលោក អ៊ីសា ឧស្មាន បញ្ជាក់ថា ប្រទេសចម្ប៉ាត្រូវបានវៀតណាមគ្រប់គ្រងទាំងស្រុង ជាង២០០ឆ្នាំមកហើយ ។ លោកអះអាងថា ការបាត់បង់ទឹកដីចម្ប៉ា ដោយសាតែអ្នកដឹកនាំ និងពលរដ្ឋអ៊ីស្លាមពេលនោះ ខ្វះសាមគ្គីភាពជួយគ្នាទៅវិញទៅមក ៕
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
ខ្មែរឥស្លាមរំឭកពលរដ្ឋខ្មែរឲ្យចេះការពារទឹកដី កុំឲ្យបាត់ទៅវៀតណាមដូចប្រទេសចម្ប៉ា (វីដេអូ)
ដោយ៖ ឧស្សាហ៍ | ថ្ងៃចន្ទ ទី1 មិថុនា 2015, 06:29 PM
http://vodhotnews.com
ខ្មែរឥស្លាមរំឭកពលរដ្ឋខ្មែរឲ្យចេះការពារទឹកដី កុំឲ្យបាត់ទៅវៀតណាមដូចប្រទេសចម្ប៉ា
ពួកអាឆ្កែររដ្ធាភិបាលហ៊ុនសែនបើកដៃឲ្យពួកអាចុយម្រាយយួនចូលមកលើទឹកដីខ្មែរ។
សូមអរគុណដល់ បងប្អូន ខ្មែរ អីុស្លាម ដែលបានអំពាវនាវ និងចាត់ទុកថា កម្ពុជា ជាប្រទេសរួមគ្នា និងថែរក្សាប្រយោជន៏រួមគ្នា ត ដល់កូនចៅ ជំនាន់ក្រោយទៀត។ ស្មារតីនេះ នឹង ពញ្ញាក់អារម្មណ៏ អោយមន្ត្រី និងពលរដ្ឋខ្មែរ ឃេីញពី ភាពអាសន្ន ដែលនឹងនាំអោយ ខ្មែរក្លាយជា ៉ ជនជាតិភាគតិច ក្នុងទឹកដីរបស់ខ្លួន ៉។ កម្ពុជាក្រោម ជាភស្តុតាងស្រាប់។
៉សាមគ្គីខ្មែររស់ ខ្មែរលោភលន់ហួស ខ្មែរ ស្លាប់និងវេទនា ៉
សំនៀង
No way; khmer will like you, Cham.
But you have no place to go anymore.
We will get this poor country step by step.
សូមអរគុណ នេះជាទង្វើមួយដែលធ្វើអោយខ្មែរមួយចំនួនភ្ញាក់ខ្លួន
ប្រជាជនខ្មែរនិងប្រជាជនខ្មែរឥស្លាមត្រូវរួបរួមសាមគ្គីគ្នា កំចាត់អាកំពូជថោកចោរយួន ។
Khmer and Cham always live in peace together for long long time !
Only mother fucker son daughter of a bitch Vietnamese call [yuon thief]
always bastard robbed Cham and Khmer land .