ដោយ៖ ណុល ដារ៉ា | ថ្ងៃចន្ទ ទី1 មិថុនា 2015, 03:43 PM
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
នៅសល់ប៉ុន្មានខែទៀតប៉ុណ្ណោះ ការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកែទម្រង់ថ្មីនឹងចាប់ផ្ដើមហើយ ។ មានការកត់សម្គាល់ថា ក្រសួងមហាផ្ទៃ និងអាជ្ញាធរដែនដី បានផ្ដល់សិទ្ធិឲ្យពលរដ្ឋវៀតណាមរស់នៅកម្ពុជាជាអចិន្ត្រៃយ៍ ដែលករណីនេះត្រូវបានអ្នកសង្កេតការណ៍ និងអ្នកវិភាគ សម្ដែងការព្រួយបារម្ភថា ពួកគេអាចនឹងមានសិទ្ធិចុះឈ្មោះបោះឆ្នោត នៅប៉ុន្មានខែទៀតនេះដែរ ។
ក្រៅពីនោះ ក៏មានជនជាតិវៀតណាម ដែលបក្សប្រឆាំងចាត់ទុកថារស់នៅយ៉ាងអាណាធិបតេយ្យនៅកម្ពុជា ក៏មានលទ្ធភាពចុះឈ្មោះបោះឆ្នោត ជាមួយនឹងពលរដ្ឋខ្មែរម្ចាស់ស្រុកផងដែរ ។ នេះបើយោងតាមទម្លាប់កន្លងមក ដែលពលរដ្ឋវៀតណាមធ្លាប់ចុះឈ្មោះបោះឆ្នោតនៅកម្ពុជា និងយោងតាមការអះអាងរបស់មន្ត្រីជំនាញខាងការបោះឆ្នោត ដែលមន្ត្រីនោះថា ជនជាតិវៀតណាមទាំងនោះមានឯកសារកាន់ក្នុងដៃ ដូចជាលិខិតស្នាក់នៅ ប័ណ្ណនិងអត្តសញ្ញាណជាដើម ។
តើការអនុញ្ញាតឲ្យពលរដ្ឋមួយដែលមិនមែនជាម្ចាស់ស្រុក មានសិទ្ធិបោះឆ្នោត វានឹងធ្វើឲ្យកម្ពុជាជួបហានិភ័យអ្វីខ្លះសម្រាប់ពលរដ្ឋខ្លួនឯង?
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា តាមច្បាប់បោះឆ្នោត អ្នកណាក៏ដោយ ឲ្យតែមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គឺអាចចុះឈ្មោះបោះឆ្នោតបានហើយ ។ លោកមានប្រសាសន៍ថា «ដើម្បីចុះឈ្មោះបោះឆ្នោតបាន គឺត្រូវប្រើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ។ អ៊ីចឹងការស្នាក់នៅយ៉ាងម៉េច នោះគឺជាសមត្ថកិច្ចរបស់មហាផ្ទៃ ប៉ុន្តែសម្រាប់ គ.ជ.ប ត្រូវការតែអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទេណា៎!» ។
ក្នុងឆ្នាំ២០១៥នេះ ក្រសួងមហាផ្ទៃបានចេញប័ណ្ណអនុញ្ញាតឲ្យជនជាតិវៀតណាម ស្នាក់នៅអចិន្ត្រៃនៅកម្ពុជាជាបន្តបន្ទាប់ ដូចជាករណីនៅខេត្តស្វាយរៀង និងខេត្តព្រះសីហនុជាដើម ។
អត្ថបទវិភាគផ្សេងទៀត
នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតហៅកាត់ថាខុមហ្វ្រែល លោក គល់ បញ្ញា មានប្រសាសន៍ថា លក្ខខណ្ឌសម្រាប់ចុះឈ្មោះបោះឆ្នោតនៅកម្ពុជា លុះត្រាតែមានសញ្ជាតិខ្មែរ ទើបអាចចុះឈ្មោះបាន បើជាអន្តោប្រវេសន៍មិនមានសិទ្ធិបោះឆ្នោតទេ ។ លោកបញ្ជាក់ថា ជនអន្តោប្រវេសន៍ដែលទទួលបានការស្នាក់នៅអចិន្ត្រៃយ៍ មិនមែនមានន័យថា មានសញ្ជាតិខ្មែរនោះទេ លុះត្រាតែគេដាក់ពាក្យសុំសញ្ជាតិត្រឹមត្រូវ ។
តាមមាត្រា៤៦ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលបានអនុម័តនៅខែមីនា ឆ្នាំ២០១៥ចែងថា ដើម្បីបោះឆ្នោតបាន ពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ។ ដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប្រជាពលរដ្ឋត្រូវបំពេញលក្ខខណ្ឌ ដូចជា មានសញ្ជាតិខ្មែរ មានអាយុ១៨ឆ្នាំឡើងទៅ គិតដល់ថ្ងៃបោះឆ្នោត មានលំនៅដ្ឋាន ឬទីសំណាក់ក្នុងឃុំសង្កាត់ ដែលសាមីខ្លួនត្រូវបោះឆ្នោត មិនត្រូវស្ថិតក្នុងស្ថានភាពជាប់ពន្ធនាគារ ឬមិនត្រូវបានដកសិទ្ធិបោះឆ្នោត ពុំមែនជាជនវិកលចរិត ឬស្ថិតក្រោមអាណាព្យាបាលទូទៅដោយមានលិខិតបញ្ជាក់ពីក្រសួងស្ថាប័នមានសមត្ថកិច្ច ។
ទោះយ៉ាងណា លោក គល់ បញ្ញា ដកដង្ហើមធំ នៅពេលសួរពីបញ្ហាជនអន្តោប្រវេសន៍វៀតណាមនៅកម្ពុជាមានកាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ។ លោកថា វាជារឿងធំ ដែលកន្លងមក គ.ជ.ប មិនបានធ្វើកិច្ចការងារនេះ ហើយក្រសួងមហាផ្ទៃមិនមានការយកចិត្តទុកដាក់ក្នុងរឿងនេះ ម្យ៉ាងប្រព័ន្ធតុលាការក៏មិនអាចធ្វើកិច្ចការនេះបានច្បាស់លាស់នៅឡើយ ។ លោកថា រឿងជនអន្តោប្រវេសន៍ទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មិនច្បាស់លាស់ទៅតាមនីតិវិធី នៅមានបញ្ហាចម្រូងចម្រាសច្រើននៅឡើយ ។ លោកថា «កន្លងមក គ.ជ.ប ហើយច្បាប់យើងបោះឆ្នោតបច្ចុប្បន្នក៏យោងទៅលើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរហ្នឹងដែរ ។ ជារឿងដែលធំ ដែលបញ្ជាក់ថា គាត់មានសញ្ជាតិខ្មែរ ។ ហើយបើករណីថាគាត់មានអាហ្នឹងហើយ ប៉ុន្តែសង្ស័យថាមិនមែនជាសញ្ជាតិខ្មែរ អាហ្នឹងរឿង — រឿងទាក់ទិននឹងនីតិវិធីមួយ ។ អ៊ីចឹងបានត្រូវជជែកគ្នារឿងហ្នឹង ថាតើ គ.ជ.ប មាននីតិវិធីយ៉ាងម៉េច បើសិនករណីមានភ្នាក់ងារគណបក្សនៅពេលចុះឈ្មោះបោះឆ្នោតហ្នឹង គេតវ៉ា គេប្ដឹងថា អ្នកហ្នឹងមិនមែនមានសញ្ជាតិខ្មែរ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរហ្នឹងត្រឹមត្រូវ តើ គ.ជ.ប មានសិទ្ធិបដិសេធអត់? រឿងហ្នឹងយើងកំពុងពិនិត្យមើលនៅក្នុងនីតិវិធីដែល គ.ជ.ប ថាគ្រោងធ្វើសេចក្ដីព្រាងហ្នឹងណា៎!» ។
ចំណែកអនុប្រធាន គ.ជ.ប លោក គួយ ប៊ុនរឿន មានប្រសាសន៍ថា លក្ខខណ្ឌសម្រាប់ការចុះឈ្មោះគឺដូចមានចែងក្នុងមាត្រា៤៦ ។ លោកបញ្ជាក់ថា ជាគោលការណ៍ គឺយកអត្តសញ្ញាណប័ណ្ណជាគោល ប៉ុន្តែលោកថា ករណីជនបរទេសកាន់អត្តសញ្ញាណប័ណ្ណខ្មែរ ហើយមានពាក្យបណ្ដឹងចោទប្រកាន់ថា ការបានទទួលអត្តសញ្ញាណប័ណ្ណនោះ ដោយមិនបានបំពេញទៅតាមលក្ខខណ្ឌត្រឹមត្រូវតាមច្បាប់សញ្ជាតិ ឬមិនស្របតាមអនុក្រឹត្យក្នុងការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទេ នោះ គ.ជ.ប នឹងពិនិត្យលទ្ធភាពទៅតាមបណ្ដឹង ។ លោកថា «ទុកឲ្យលទ្ធភាព គ.ជ.ប នឹងពិនិត្យទៅឲ្យក្នុងបទបញ្ជា និងនីតិវិធីដល់ក្រុមចុះឈ្មោះ ដល់ពេល — អ៊ីចឹងក្រុមចុះឈ្មោះនោះលោកនឹងមាននីតិវិធី មុននឹងប្រជាពលរដ្ឋបានចុះឈ្មោះហ្នឹង ជាទូទៅលើកនេះៗ ត្រូវតែសាមីខ្លួនទៅបង្ហាញខ្លួននៅការិយាល័យចុះឈ្មោះ ទី២ ត្រូវកាន់អត្តសញ្ញាណប័ណ្ណ ហើយបាននីតិវិធីឲ្យប្រធានក្រុមសួរសម្ភាសន៍ផ្ដល់ព័ត៌មានមួយចំនួនទៀត រួមទាំងការចុះឈ្មោះ និងពិនិត្យលើសុពលភាពនៃអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនោះផងដែរ» ។
ផ្អែកលើច្បាប់បោះឆ្នោត រួមទាំងមតិទាំងអស់ខាងលើនេះឃើញថា ការរារាំងជនបរទេសកាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដោយមិនស្របច្បាប់ មិនឲ្យចុះឈ្មោះបោះឆ្នោត អាចមានការលំបាក ព្រោះច្បាប់ចែងថា អ្នកមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានសិទ្ធិចុះឈ្មោះបោះឆ្នោតបាន ។ ថ្វីបើលោក គួយ ប៊ុនរឿន អះអាងពីនីតិវិធីក្នុងការចុះឈ្មោះបោះឆ្នោត ដោយត្រូវបង្ហាញខ្លួន និងមានការសម្ភាសន៍ខ្លះៗក៏ដោយ ក៏មិនដឹងថា វាអាចទប់ស្កាត់បានប៉ុន្មាននោះដែរ ៕
សូមសរសេរមកលោក ណុល ដារ៉ា តាមរយៈ dara@vodhotnews.com

លំនាំរដ្ឋបាលគ្រប់គ្រង ត្រូវក្រសួងមហាផ្ទៃ ផ្នែកអន្តោប្រវេសន៏ រក្សាសំណុំពាក្យ ចូលសញ្ជាតិ ដេីម្បីធ្វេីការផ្ទៀងផ្ទាត់ទៅនឹងអត្តសញ្ញណប័ណ្ណ ដែលជាអភ័យឯកសិទ្ធិ ក្នុងការចូលរួមបោះឆ្នោតិ ឃុំ សង្កាត់ និង ថ្នាក់ជាតិ។
ម្យ៉ាងវិញទៀត ការបោះឆ្នោតិ ឃុំ សង្កាត់ ត្រូវមាន សំគាល់លេីអត្តសញ្ញាណប័ណ្ណ និង ប្រព័ន្ធ កុំព្យូទ័រ សំរាប់ជំនួយដល់ ឬការផ្តល់សិទ្ធិក្នុងការបោះឆ្នោតិជាតិ ២០១៨។ ល្គឹកណា ពលរដ្ឋដែលមនបានបោះឆ្នោតិ ឃុំ សង្កាត់ ២០១៧ នឹងត្រូវមានការត្រួតពិនិត្យបន្ថែមជាក់លាក់ ពេលចូលរួមបោះឆ្នោតិជាតិ ២០១៨។
ដោយអំពេី មហាពុករលួយ និង បៀវត្ស ទាប នាំអោយមានការលួចបន្លំ អត្តសញ្ញាណប័ណ្ណ ដែលជាផលវិបាកចេញពីការគ្រប់គ្រង ធ្វេសប្រហែសនៃក្រសួងមហាផ្ទៃ ផ្នែកអន្តោប្រវេស។
ដុលា្លរ អាចជំរុញអោយ អំពេី ល្មេីសច្រេីនណាស់ កេីតឡេីងក្នុងសង្គមខ្មែរ រហូតដល់ជនមិនចេះភាសាខ្មែរ ក្លាយជាខ្មែរ ជ្រែកចូលធ្វេីការតាមខ្សែ ក្នុងក្រសួងនានា សូម្បីខាង ប្រេងឥន្ធនៈ ក្តី ——–។ល។
មធ្យោបាយ ៣ យ៉ាង ដែលធ្វេីអោយខ្មែរ និង មន្ត្រីខ្មែរវង្វេង តាមការពន្យុះ គឺ ស្រី សស្អាត ស្រា និងល្បែង អូសទាញ តាម ល្មោភ ដុល្លារ ៗ ៗ ៗ ៗ ៗ————។ល។
ទាំងនេះគឺ យុទ្ធសាស្ត្រ ត្រួតត្រា។
សំនៀង
They have country.
They have no war.
But they live here to increase their land.
តាមយោបល់ដ៏តិចតួចរបស់ខ្ញុំ ដើម្បីទប់ស្កាត់ការបន្លំឬករណីយមានសិទ្ទបោះឆ្នោតរបស់ជនបរទេស ជាអាថ៍ ជនជាតិយួនដែលកាន់អត្តសញ្ញាណប័ត្តខ្មែរ គួរ គជប បង្កើតច្បាប់ពិសេសមួយ គឺតម្រូវឪ្យមានលិខិតឬសញ្ញាប័ត្រទទួលស្គាល់ថាជននោះបានចូលសញ្ជាតិតាមការប្រោសប្រទានពីព្រះករុណាយើង មិនមែនត្រឹមតែមានកាន់កាតខ្មែរនោះទេ ត្រូវភ្ជាប់ជាមួយនឹងសេចក្តីបញ្ជាក់នោះ ព្រោះកាតនៅស្រុកខ្មែរ អ្វីៗក៏ដោយ ឪ្យតែមាន$$$គីបៗគឺអាចធ្វើចេញទាំងអស់ ដោយសារក្រុមអាពុករលួយដល់ឆ្អឹង ។