​អ្នក​ឃ្លាំ​មើល​ថា ការ​ដែល​វៀតណាម​តាំង​រូប​សាសនា​របស់​គេ​លើ​ដី​ខ្មែរ ដោយសារ​រដ្ឋាភិបាល​បើក​ដៃ​​

ដោយ៖​ ណាត សុភាព​ | ថ្ងៃចន្ទ ទី1 មិថុនា 2015
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

រូបបដិមា​រូប​បដិមា​បែប​សាសនារបស់​វៀតណាម​ ក្នុង​ខេត្ត​សៀមរាប (រូបថត៖ បូ សាវី)

អ្នកឃ្លាំមើល​សង្គម​លើកឡើងថា ករណី​ជនជាតិ​វៀតណាម​ចូល​មក​ទឹកដី​កម្ពុជា​ យក​ទីតាំង​ចំនួន​៣​ខេត្ត​ដាក់តាំង​រូប​បដិមា​បែប​សាសនា​របស់​ពួកគេ ដោយសារ​រដ្ឋាភិបាល​កម្ពុជា​ជួល ឬ​លក់​តំបន់​នោះ​ឲ្យទៅ​ក្រុមហ៊ុន​វៀតណាម​ ។​

ខេត្ត​ទាំងនោះ​រួមមាន ខេត្ត​កំពត សៀមរាប និង​ខេត្ត​កោះកុង​ ។ 

អ្នកស្រាវជ្រាវ​ឯករាជ្យ​ពី​ការអភិវឌ្ឍ​សង្គម​លោក កែម ឡី មានប្រសាសន៍ថា មូលហេតុ​ដែល​ជនជាតិ​វៀតណាម​យក​រូប​បដិមា​បែប​សាសនា​របស់​ពួកគេ​ មក​តាំង​លើទឹក​ខ្មែរ​បែប​នេះ ដោយសារ​រដ្ឋាភិបាល​កម្ពុជា​ជួល ឬ​លក់ តំបន់​នោះ​ឲ្យទៅ​ក្រុមហ៊ុន​វៀតណាម ទើប​ពួកគេ​មាន​សិទ្ធិ​ធ្វើបែបនេះ​ ។ លោក​ថា បើ​ធ្វើ​ការសម្រេចចិត្ត​ផ្នែក​នយោបាយ​របស់​រដ្ឋាភិបាល​ខុស ​ធ្វើឲ្យ​មហន្តរាយ​ដល់​ប្រទេស​ជាតិ​នៅ​ថ្ងៃ​ខាងមុខ ​។ លោកថា «និយាយ​ឲ្យ​ខ្លី​ទៅ គឺ​រដ្ឋាភិបាល​ជួល​ឲ្យ​គេ​ហ្មង លក់​ឲ្យ​គេ សៀមរាប ភ្នំបូកគោ និង​កន្លែង​ផ្សេងៗ​ជួល​ឲ្យ​គេ ក្លាយ​ជា​របស់​ក្រុម​ហ៊ុន​ គេ​អាច​រៀបចំ​ជា​សាសនា​ ជា​ការ​គោរ​ពរបស់​ពួក​គេ ។ អ៊ីចឹង​អាហ្នឹង​ជា​សេចក្តី​សម្រេច​ខាង​ផ្នែក​នយោបាយ​ខុស​ វា​អាច​មហន្ត​រាយ​ដល់​ប្រទេស​ជាតិ​​» ។លោកថា «និយាយ​ឲ្យ​ខ្លី​ទៅ គឺ​រដ្ឋាភិបាល​ជួល​ឲ្យ​គេ​ហ្មង លក់​ឲ្យ​គេ សៀមរាប ភ្នំបូកគោ និង​កន្លែង​ផ្សេងៗ​ជួល​ឲ្យ​គេ ក្លាយ​ជា​របស់​ក្រុម​ហ៊ុន​ គេ​អាច​រៀបចំ​ជា​សាសនា​ ជា​ការ​គោរ​ពរបស់​ពួក​គេ ។ អ៊ីចឹង​អាហ្នឹង​ជា​សេចក្តី​សម្រេច​ខាង​ផ្នែក​នយោបាយ​ខុស​ វា​អាច​មហន្ត​រាយ​ដល់​ប្រទេស​ជាតិ​​»

​ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ជាតិ និង​សីលធម៌​សង្គម លោក ប៉ូ សំណាង មានប្រសាសន៍ថា ករណី​វៀតណាម​យក​រូប​បដិមា​បែប​សាសនា​វៀតណាម​ តាំងនៅ​តំបន់​ទាំងបី​លើ​ទឹកដី​ខ្មែរ​នោះ គឺ​វៀតណាម​កំពុងតែ​បំភ័ន្ត​ភ្នែក​ភ្ញៀវ​ទេសចរណ៍​បរទេស​ផ្សេងទៀត ថា​វៀតណាម​មាន​សិទ្ធិ​គ្រប់បែបយ៉ាង​លើ​ទឹកដី​ខ្មែរ ​។​&nbnbsp;លោក​បញ្ជាក់​ថា «នៅពេល​អនាគត​ វា​អាច​មាន​ផល​វិបាក ពីព្រោះគេ​ធ្វើ​អី​តាម​អំពើ​ចិត្ត​… បើ​គេ​អា​ចធ្វើ​កន្លែងណា​តាម​អំពើ​ចិត្ត​អ៊ីចឹង ។ កន្លែង​ហ្នឹង​គេ​មើល​ងាយ​ ជាន់​ឈ្លី​អគ្គនាយក​នគរបាល​អន្តោប្រវេសន៍​ទៀត​»

រដ្ឋមន្ត្រីក្រសួង​វប្បធម៌ លោកស្រី ភឿង សកុណា មានប្រសាសន៍ថា ក្រសួង​វប្បធម៌​ និង​សហការ​ជាមួយ​ក្រសួង​អប់រំ ក្រសួង​ទេសចរណ៍ ក្រសួង​ធម្មការ ជាដើម ដើម្បី​ចុះ​ស្រាវជ្រាវ​បន្ថែម​លើ​បញ្ហា​នេះ​ ។ លោក​ស្រី​ថា បើ​វៀតណាម​ដាក់តាំង​រូប​បដិមា​ដោយ​ចិត្ត​ឯង ដោយ​មិន​មាន​ការអនុញាត​ពី​អាជ្ញាធរ​ទេ នោះនឹង​ចាត់វិធានការ​ដូច​នៅ​ខេត្ត​កោះកុង​ដែល​ដុត​ចោល​ ។ លោក​ស្រីបញ្ជាក់ថា «នៅ​កោះកុង ឃើញ​ឯកឧត្តម ទៀ វិញ មើល​ទៅដូច​អត់​មាន​ការ​អនុញ្ញាត​អីទេ ដូច្នេះ​យើង​ត្រូវ​មើល​តាម​ផ្លូវ​ច្បាប់ បើសិន​កិច្ច​ការ​ហ្នឹង​ឆ្លង​កាត់​តាមអាជ្ញាធរ​ សមត្ថកិច្ច​ដែល​ពាក់​ព័ន្ធ​ដែល​អនុញ្ញាត អ៊ីចឹង​គេ​មាន​នីតិ​វិធី​របស់​គេ ប៉ុន្តែ​បើ​ធ្វើដោយ​ចិត្ត​ឯង​អត់​មាន​ការ​អនុញ្ញា​តអី​ទេ នោះ​ត្រូវ​តែ​ខុស​ច្បាប់​ហើយ​»

​បើ​តាម​អាជ្ញាធរ​ស្រុក​ស្វាយ​លើ ខេត្ត​សៀមរាប​អះអាងថា មាន​ជនជាតិ​វៀតណាម​ប្រមាណ​១០០​គ្រួសារ​បាន​ចូល​ទៅ​តាំង​ទីលំនៅក្នុង​ភូមិ​ផ្ចឹក​ជ្រុំ ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប បាន​សាងសង់​វិហារ និង​តាំង​រូប​បដិមា​បែប​ជំនឿ​សាសនា​វៀតណាម​នៅក្នុង​ស្រុក​នេះ ខណៈ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ​មាន​ត្រឹមតែ​៧០​គ្រួសារ​ប៉ុណ្ណោះ​ ។​

​កាលពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៤ អង្គការ​លីកាដូ​រកឃើញ​ជនជាតិ​វៀតណាម​ យក​រូប​បដិមា​បែប​សាសនា​របស់​ពួកគេ​រួម​មាន ព្រះ​នាង​គង់​ស៊ី​អ៊ី​ម រូប​ព្រះពុទ្ធ លោកតា​ចិន និង​រូបថត​ហូ​ជី​ម៉ី​ង ដាក់​នៅ​ក្រោម​ល្អាង​ថ្ម​ជាង​១០ និង​រៀប​ដុំថ្ម​ធ្វើជា​ថ្នូរ​ប្រមាណ​ជិត​២០ តំណាងឲ្យ​វីរបុរស​របស់​ពួកគេលើ​ភ្នំ​បូកគោ ខេត្ត​កំពត ចំនួន​ពីរ​កន្លែង គឺ​នៅ​តំបន់​វាលស្រែ​ប្រាំ​រយ និង​តំបន់​ប្រវាំង​កូន សម្រាប់​គោរព​បូជា និង​ធ្វើ​សមាធិ​ ។ 

ដោយឡែក នៅ​ខេត្ត​កោះកុង កាលពីដើម​ខែ​មេសា ឆ្នាំ​២០១៥ មេបញ្ជាការ​កងទ័ពជើងទឹក លោក ទៀ វិញ បាន​សហការ​ជាមួយ​កម្លាំង​ចម្រុះ​របស់​ខេត្ត​កោះកុង​បាន​ដុត​បំផ្លាញ​រូបសំណាក​ព្រះ​នាង​គង់ ស៊ី​អ៊ី​ម និង​កន្លែង​ធ្វើ​សមាធិ​មួយចំនួនទៀត នៅ​ឃុំ​កា​ពិ ស្រុក​កោះកុង ខេត្ត​កោះកុង ដែល​សមត្ថកិច្ច​អះអាង​ថា ជនជាតិ​វៀតណាម​បាន​មក​ធ្វើ​សមាធិ​នៅ​ទីនោះ​ខុសច្បាប់​នោះ​ ៕

សូមសរសេរមកលោក ណាត សុភាព​ តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles

6 Responses to "​អ្នក​ឃ្លាំ​មើល​ថា ការ​ដែល​វៀតណាម​តាំង​រូប​សាសនា​របស់​គេ​លើ​ដី​ខ្មែរ ដោយសារ​រដ្ឋាភិបាល​បើក​ដៃ​​"

  1. Anonymous says:

    Your leader give us this land.
    So we can do every thing we want.
    We do everything to show this ours.

  2. Anonymous says:

    No thai no Lao but have Vietnam here.
    We can live 100 years (1779-2079).
    So can be owner this Kingdom.
    Has!;;;;!!;; Ha!!!;;;;

  3. rocky says:

    Destroy them out ,no more there

  4. Anonymous says:

    ជនជាតិ វៀតណាម ទាំងនេះ បើនៅប្រទេសថៃ នឹងត្រូវ តម្រួតរដ្ឋាភិបាលថៃ ចាប់ដាក់គុក ភ្លាម !

  5. Anonymous says:

    Any Cambodian provincial commanders and governors are not responsible for everything happening in its provinces. whatever they do because of the facebooks show so that they are sleeping. According to Cambodian history, Khmer rouge leaders have never known what they did with its people and country. Today many leaders of Cambodia still follow the khmer Rouge.

    When they hear and see they seemed to be surpricing then sleep again. whereas Vietnamese border police when Cambodian entered its lans which Vietnames claimed to be it , they don’t allo…

  6. Anonymous says:

    រូបមន្តច្រែសស៊ីដែក…Be careful .