ក្មេងស្រី​មាន​ជំងឺ​ប្រេះ​ស្បែក​ ម្តាយ​ឪពុក​​អស់​លទ្ធភាព​​ ទុក​តាម​កម្មវេរា

ស្បែក​គគ្រើម​ប្រេះ​ក្រហម​រងាល​របស់​ក្មេង​ស្រី​ទាំង​ពីរ។ រូបថត ស្រី ណា

ស្បែក​គគ្រើម​ប្រេះ​ក្រហម​រងាល​របស់​ក្មេង​ស្រី​ទាំង​ពីរ។ រូបថត ស្រី ណា




ភ្នំពេញប៉ុស្តិ៍

កំពត: ត្រឹម​តែ​ដាច់​រលាត់​ផ្នែក​​តូច​មួយ​នៃ​រាងកាយ​នោះ​ឈឺផ្សា​ណាស់​ទៅ​ហើយ​ពិសេស​ពេល​របួស​នេះ​ប៉ះ​ទឹក ឬ​ក៏​ត្រូវ​កម្ដៅ​។

ចុះ​ទំរាំ​ក្មេង​ស្រី​ពីរ​នាក់​​បងប្អូន​ដែល​មាន​កំណើត​ជា​គ្រួសារ​​កសិករ​ក្រីក្រ​នៅ​តំបន់​ជនបទ​នៃ​ទឹកដី​ខេត្ត​កំពត​ដែល​មាន​ជំងឺ​ចម្លែក​ប្រេះ​ពេញ​មួយ​តួ​ខ្លួន​ត្រូវ​កម្ដៅ​ថ្ងៃ​ក៏​​ពុំ​បាន​សុខ​ងូត​ទឹក​ច្រើន​ក៏​មិន​ប្រសើរ​​នោះ តើ​ពួកគេ​មាន​ការ​ឈឺចាប់​ក្នុង​ខ្លួន​យ៉ាង​ណា? តើ​ពួកគេ​មាន​អារម្មណ៍​បែប​ណា​ដែរ​ពេល​ឃើញ​អ្នក​ជុំវិញ​ខ្លួន​មាន​ស្បែក​សម្បុរ​ស្អាត​​សុខសប្បាយ​នោះ​?

ក្មេងស្រី​ឈ្មោះ ស្រី ឡា វ័យ ១៦ ឆ្នាំ និង​ប្អូន​ឈ្មោះ ស្រី ឡែន វ័យ​ ១៣ ឆ្នាំ​ដែល​រាងកាយ​លូតលាស់​​ហាក់បី​ដូចជា​មិន​សម​នឹង​អាយុ​នោះ​ត្រូវ​បាន​ញាំញី​ដោយ​ជំងឺ​សើស្បែក​ចម្លែក​បែប​នេះ​តាំងពី​ពួកគេ​​ចម្រើន​វ័យ​ឃើញ​ពន្លឺ​ព្រះអាទិត្យ​ម្នាក់ៗ​បាន​កន្លះ​ឆ្នាំ។

បើ​ទោះ​ជា​វ័យ​នេះ​ចូល​វ័យ​ជំទង់​ហើយ​នោះ​ក្តី ប៉ុន្តែ ស្រី ឡា និង ស្រី ឡែន នៅ​មាន​រូបរាង​ដូចជា​កុមារី​វ័យ​ស្របាល ៥-៦ ​ឆ្នាំ​នៅ​ឡើយ​។


ស្រី ឡា អាយុ​ ១៦ ឆ្នាំ និង​ ស្រី ឡែន អាយុ​ ១៣ ឆ្នាំ​។ រូបថត ស្រី ណា

ស្រី ឡា អាយុ​ ១៦ ឆ្នាំ និង​ ស្រី ឡែន អាយុ​ ១៣ ឆ្នាំ​។ រូបថត ស្រី ណា

កញ្ញា ស្រី ណា ដែល​អះអាង​ថា​ខ្លួន​ស្រ្តី​ទី​មួយ​ដែល​បាន​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ស្វែង​ទៅ​ដល់​ទឹកដី​ភូមិជ្រៃ ឃុំ សត្វពង ស្រុក​ឈូក ខេត្ត​កំពត ដែល​ជា​លំនៅ​របស់​ក្មេងស្រី​អភ័ព្វ​ ស្រីឡា និង​ ស្រីឡែន នោះ កញ្ញា បាន​ពណ៌នា​ថា៖ «ជីវភាព​គ្រួសារ​នេះ​បើ​តាម​ឪពុកម្តាយ​នាង​ប្រាប់​នោះ​ពី​មុន​មាន​កម្រិត​ធូរធារ​គួរសម​ដែរ សម​នឹង​ជីវភាព​អ្នកស្រែ ប៉ុន្តែ​ដោយ​ផ្ទួន​លើ​ផ្ទួន​កូន​ទី​ ២ និង​កូន​ទី​ ៣​ កើត​មក​អាយុ​ ៥ ទៅ ៦ ខែ ស្រាប់​តែ​មាន​ជំងឺ​ប្រេះ​ស្បែក​ចម្លែក​នោះ​ហើយ​គាត់​ក៏​នាំ​កូន​ទៅ​មើល​ព្យាបាល​គ្រប់​ច្រក​ល្ហក​ដែល​ល្បី​ថា​មាន​ថ្នាំ​មាន​គ្រូ​ពូកែ​ព្យាបាល​កូន​បាន​នោះ​ជីវភាព​ពេល​នេះ​ក៏​ធ្លាក់​ខុស​មុន​ឆ្ងាយ​តែ​ម្តង​»។

កញ្ញា ស្រី ណា ដែល​ជា​ស្រ្តី​មាន​ចិត្ត​មនុស្សធម៌​ដែល​បាន​នាំ​យក​ប្រាក់​ទៅ​ជួយ និង​ថតរូប​ផ្សព្វផ្សាយ​ជួយ​ក្មេងស្រី​កើត​ជំងឺ​ប្រេះ​ស្បែក​ដ៏​ចម្លែក​នេះ​បាន​លើក​ឡើង​ថា៖ «​គាត់​បាន​ប្រាប់​ខ្ញុំ​ថា​កន្លងមក​គាត់​បាន​នាំ​កូនៗ​ទៅ​ព្យាបាល​នៅ​ពេទ្យ​កុមារ​អង្គរ (ខេត្ត​សៀមរាប) ​និង​ទៅ​ពេទ្យ​នៅ​ខេត្ត​បាត់ដំបង។ ក្រៅពី​នោះ​ព​កូន​ដើរ​ទៅ​ព្យាបាល​នៅ​គ្រប់​ច្រកល្ហក​ផ្សេង​ទៀត តែ​មិន​បាន​​ផ្តល់​ក្តីសង្ឃឹម​ថា​កូន​នឹង​​មាន​ស្បែក​ស្រស់ថ្លា​នោះ​ទេ​មាន​តែ​អស់​លុយ​ឯ​ជីវភាព​ក៏​ធ្លាក់​មក​ទីទ័ល»។

កញ្ញា ស្រី ណា ដែល​ប្រាប់​ថា​ឪពុក​ម្តាយ​របស់​ក្មេងស្រី​កម្សត់​ទាំង​ពីរ​សព្វថ្ងៃ​សូម្បីតែ​ទូរស័ព្ទ​មិន​មាន​ប្រើ​ផង​នោះ​បញ្ជាក់​ថា៖ «ពេល​នេះ​ឪពុក​ម្តាយ​នាង​ហាក់​អស់​លទ្ធភាព​នឹង​នាំ​ពួកគេ​ដើរ​រក​ពេទ្យ​ហ្ម​ព្យាបាល​ហើយ ហើយ​រាល់ថ្ងៃ​គាត់​សង្ឃឹម​តែ​ថ្នាំ​លាប​ផ្សើប​ស្បែក​តម្លៃ​ថោកៗ​ចេះ​តែ​លាប​បន្ថយ​ភាព​ឈឺផ្សា​ប្រេះ​ស្បែក​»។

កញ្ញា​លាន់​មាត់​ថា៖ «បងអើយ! យើង​មនុស្ស​ធំ​ដាច់​រលាត់​តិចតួច​ក៏​ឈឺ​ខ្លះ​មាន​ដល់​យំ។ នេះ​គ្នា​មួយ​ពាក់​អាវ​យូរ​ស្ងួត​ស្បែក​ក៏​នៅ​មិន​ស្រណុក។ ងូត​ទឹក​សើម​ពេក​ក៏​នៅ​មិន​ស្រួល។ ខ្ញុំ​មើល​ទៅ​ពិបាក​ណាស់​ឃើញ​នឹង​ភ្នែក​ពិតជា​ពិបាក​ភ្នែក​មើល​មែន​»។

កញ្ញា ស្រី ណា ប្រាប់​ថា៖ «នាង​ពាក់​អាវ​មិន​បាន​យូរ​ទេ​ស្ងួត​ស្បែក​ប្រេះ​បែក​ក្រហែង ស្កៀប​រមាស់ ឈឺចាប់​ដល់​ថ្នាក់​ចេញ​យំ​តែ​ពេល​ដោះ​អាវ​វា​មិន​សូវ​ស្កៀប​តែ​រុយ និង​សត្វ​មមង់​រោម​ខាំ។ លុះ​ពេល​ងូត​ទឹក​បែរ​ជា​រីក​ដំបៅ ពិបាក​ណាស់​មើល​ទៅ»។

បញ្ជាក់ពី​ភាព​ឈឺចាប់​នោះ​កញ្ញា រៀបរាប់​ថា៖ «​គាត់​ពិបាក​ណាស់​រាល់​ថ្ងៃ​ជីវិត​ក៏​មិន​មាន​អនាគត ក្តីសុខ​ទាំង​កាយ​ក៏​គ្មាន​ និង​ចិត្ត​ក៏​គ្មាន​មួយ​ថ្ងៃ​រស់​ពាំ​តែ​ភាព​ឈឺចាប់»។ កញ្ញា​រំឭក​សម្ដី​ក្មេងស្រី​អភ័ព្វ​ទាំង​ពីរ​ថា៖ «រាល់​ថ្ងៃ​គេង​បន់​ឲ្យ​តែ​ម៉ែឪ​រក​ថ្នាំ​ពី​ណា​មក​ព្យាបាល​ពួកនាង​ឲ្យ​ជា រស់នៅ​មាន​ក្តីសុខ​ដូច​គេ​ឯង​តែ​ដូច​ជា​គ្មាន​សង្ឃឹម​ទេ​ក្រៅពី​ស្ថានភាព​នេះ​»៕


What Next?

Recent Articles

3 Responses to "ក្មេងស្រី​មាន​ជំងឺ​ប្រេះ​ស្បែក​ ម្តាយ​ឪពុក​​អស់​លទ្ធភាព​​ ទុក​តាម​កម្មវេរា"

  1. sa sa says:

    why priminister HUNSEN not choice them to make daughter in law to take care be well for them .

  2. Anonymous says:

    Parant should bring them yo Kunthak Bopha!

  3. Tom says:

    Parent should bring them to Kunthak Bopha!