ដោយ ឡេង ម៉ាលី
2015-07-10
RFA

ទីតាំងអាជ្ញាធរវៀតណាម ជីកលេណដ្ឋានធ្វើប៉ុស្តិ៍យាមជាសំណង់រឹងមាំ នៅព្រំដែនស្ថិតក្នុងភូមិព្រែកស្បូវ ស្រុកកោះធំ ខេត្តកណ្ដាល។ រដ្ឋាភិបាលកម្ពុជា អះអាងថា តំបន់នោះជាតំបន់មិនទាន់មានកិច្ចព្រមព្រៀងបោះបង្គោលព្រំដែនជាផ្លូវការនៅឡើយ។ រូបថតថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥។ RFA/Sek Bandith
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បញ្ជាក់ថា ភាគីវៀតណាមសន្យាលុប ស្រះទឹកចំនួន៣ក្នុងខេត្តរតនគិរី និងផ្អាកការសាងសង់សំណង់រឹងមាំ និងផ្លូវតាមព្រំដែនក្នុងខេត្តស្វាយរៀង។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាចេញនៅថ្ងៃទី ១០ កក្កដា អោយដឹងថាការសន្យារបស់ភាគីវៀតណាមនេះ គឺជាលទ្ធផលនៃក្នុងកិច្ចប្រជុំរបស់គណៈកម្មការចម្រុះកិច្ចការព្រំដែនកម្ពុជា-វៀតណាម ដែលក្នុងពេលនោះក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកបញ្ហា៣ ដែលក្រសួងនេះធ្លាប់ផ្ញើកំណត់ទូតតវ៉ា ទៅក្រសួងការបរទេសវៀតណាម។
បញ្ហាទាំងនោះរួមមាន ទី១ បញ្ហាជីកស្រះនៅខេត្តរតនគិរី ចន្លោះបង្គោលព្រំដែនលេខ ៣០ និង ៤០ ដោយស្នើសុំឱ្យវៀតណាមលុបស្រះចំនួន ៨កន្លែងនៅខេត្តរតនគិរី ដែលក្រសួងការបរទេសធ្វើកំណត់ទូតតវ៉ា២ដង កាលពីថ្ងៃ១២ និង ១៤ មិថុនា ឆ្នាំ ២០១៥។
ការឆ្លើយតបរបស់អនុរដ្ឋមន្ត្រីការប្រទេសវៀតណាមសន្យាថា នឹងលុបស្រះចំនួន៣។ រីឯស្រះ ៥ទៀត ក្រុមបច្ចេកទេសចម្រុះនៃគណៈកម្មការព្រំដែនប្រទេសទាំងពីរ នឹងចុះទៅពិនិត្យមើលជាក់ស្ដែង តែក្នុងនោះ មានស្រះ ២ ជាស្រះចាស់យូរមកហើយ។
បញ្ហាទី២ ក្រសួងការបរទេសស្នើសុំឱ្យវៀតណាមផ្អាកជាបន្ទាន់នូវការសង់ប៉ុស្តិ៍យោធា ក្បែរភូមិព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។ ក្រសួងការបរទេសបានធ្វើកំណត់ទូតតវ៉ា ២ដង កាលពីថ្ងៃទី ៨ និងថ្ងៃទី ១៧ខែមិថុនា ឆ្នាំ ២០១៥។ អនុរដ្ឋមន្ត្រីការប្រទេសវៀតណាមបញ្ជាក់ថា បានផ្អាកការសាងសង់នេះហើយ។
ដោយឡែកបញ្ហាទី៣ គឺការស្នើសុំឱ្យវៀតណាម ផ្អាកការធ្វើផ្លូវនៅចន្លោះបង្គោលព្រំដែនលេខ ១៩៤ ដល់ ២០៣ លេខ ២១១ ដល់ ២១៣ និងលេខ ២១៣ ដល់ ២២៧ នៅស្រុកចន្ទ្រា និងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ក្រសួងការបរទេសបានធ្វើកំណត់ទូតតវ៉ា នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០១៥។ បញ្ហាអនុរដ្ឋមន្ត្រីការបរទេសវៀតណាម ក៏ឆ្លើយតបថា បានបញ្ជាឱ្យផ្អាកការសាងសង់នោះហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- កម្ពុជា-វៀតណាមបង្ហាញលទ្ធផលនៃកិច្ចប្រជុំព្រំដែនខុសគ្នា
- សង្គមស៊ីវិលថាច្បាប់គ្រប់គ្រងសមាគមអង្គការគឺដូចសម្លមានថ្នាំពុល
- លោក វ៉ា គឹមហុង បដិសេធមិនទៅមើលបង្គោលព្រំដែនតាមបក្សប្រឆាំងស្នើសុំ
- មន្ត្រីថ្នាក់ក្រោមជាតិមួយចំនួនទទួលវគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីអ្នកនាំពាក្យ
- លោក សុន ឆ័យ បន្តអញ្ជើញលោក សុខ អាន បំភ្លឺជុំវិញកិច្ចសន្យាគ្រប់គ្រងព្រលានយន្តហោះ
- លោក អ៊ុំ សំអាន ស្នើឱ្យសភាស្តីបន្ទោសលោក ឈាង វុន
- គណបក្សសង្គ្រោះជាតិមិនចូលរួមពិភាក្សាលើសេចក្ដីព្រាងច្បាប់អង្គការ-សមាគម
- មន្ត្រីបក្សប្រឆាំងថា លោក ឈាង វុន គំរាមទះកំផ្លៀងជនណាហ៊ានផ្ដល់បទសម្ភាសន៍ក្នុងសភា
- តំណាងរាស្ត្របក្សប្រឆាំងអញ្ជើញលោក វ៉ា គឹមហុង ទៅពិនិត្យបង្គោលព្រំដែន២០២និង២០៣
Fuck you ,you killed my peoples after that said sorry
we see, if our people not rising up again this thief they will take that land without question to ask. please do not just again whit opposition party they are Khmer they did not want to lost any land to those country. some bodies said they do this to gain supported from people. the question is if they are not again whit this border problem, this thief country will take some more land. why the CPP and their supporter are so mean without knowing black or white. as we all already knew if we are not going together the other nation will look down . why we are not think about that. peace to all Cambodian
បើអត់មានពួកប្រឆាំងរករឿងកកូរកកាយពូជចោរយួនលួចប្លន់ទឹកដីខ្មែរ
សង្ឃឹមលើពួក CPP អាងោះ & អាវែក វាមុខតែបិទមាត់លាក់បាំងការពិត
ឱ្យយួនលួចយកដីខ្មែរមិនហ៊ានក្អកឡើយ ។
write in English Mr BORO… I can not see your comment. do not talking behind my back people are the judge . peace for all
យួនរំកិលរំលោភយកដីខ្មែរសន្ធឹកសន្ធាប់សឹងគ្រប់ខេត្តខាងកើត
អាងាប់ចុយម៉ាយ ហ៊ុន សែន វាស្រែកលានក្តិតថា ខ្មែរចំណេញដីថែមទៀត
អាខ្វាក់វាថា ទឹកដីខ្មែរ មិនបាត់ទេ សូម្បី ១ មីលីម៉ែត្រ
ប៉ុន្តែការពិតបាត់រាប់រយ រាប់ពាន់គីឡូម៉ែត្រឯណោះ អញ្ចឹងបានជាពួកអាមន្រ្តីឆ្កែ CPP
ខំលាក់បាំង មិនហ៊ានបើកចំហរលាតត្រដាងការពិត ចេះតែនាំគ្នាវារារាំង
និសិត្ស បញ្ញវន្ត សាស្រ្តាចារ្យ ប្រជាជននិងតំណាងរាស្រ្តបក្សផ្សេងៗមិនឱ្យទៅមើលព្រំដែន
ថោកទាបណាស់ រដ្ឋាភិបាលអាឆ្កែខ្វាក់ ហ៊ុន សែននេះ នៅលើលោកនេះប្រទេសណាក៍រដ្ឋាភិបាលគេ
បើកផ្លូវយ៉ាងទូលំទូលាយសំដែងសេចក្តីស្មោះត្រង់ ឱ្យប្រជាជន និសិត្ស បញ្ញវន្ត សាស្រ្តាចារ្យ
និងកូនចៅជាតិសាសន៍គេដឹងឮពីរឿងព្រំដែនទឹកដីរបស់ជាតិសាសន៍គេដែរ មានតែរដ្ឋាភិបាល
អាពូជថោកទាប ហ៊ុន សែនមួយតែប៉ុណ្ណោះ ដែលតែងតែរារាំង បិទសិទ្ធិ លាក់លាមរឿងពិតនៃព្រំដែន
ទឹកដីខ្មែរ ហាម និសិត្ស បញ្ញវន្ត សាស្រ្តាចារ្យនិងកូនចៅជាតិសាសន៍ខ្មែរទៅពិនិត្យទឹកដីព្រំដែន
ដើម្បីឱ្យបានដឹងឮច្បាស់លាស់ ។
ហេតុអីត្រូវផ្អាក់????? ត្រូវនិយាយថាបពា្ឈប់ទើបត្រឹមត្រូវ ព្រោះធ្វើចូលមកដីរបស់ខ្មែរ គ្មានហេតុផលអីត្រូវធ្វើផ្អាក់ ទេ គឺត្រូវបពា្ឈប់តែម្តង