ដោយ វិទ្យុ អាស៊ីសេរី
2015-07-10
វិទ្យុអាស៊ីសេរី

ប្រធានចលនាអំណាចពលរដ្ឋខ្មែរ លោក សួន សេរីរដ្ឋា (ឆ្វេង) ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៨ កក្កដា ឆ្នាំ២០១៤ នៅសហរដ្ឋអាមេរិក។ Photo: RFA
ព្រះមហាក្សត្រប្រោសព្រះរាជទានលើកលែងទោស ទណ្ឌិត សួន សេរីរដ្ឋា ប្រធានចលនាអំណាចពលរដ្ឋខ្មែរ។ អ្នកឃ្លាំមើលការគោរពសិទ្ធិមនុស្សសាទរចំពោះការប្រទានការលើកលែងទោសនេះ ប៉ុន្តែក៏បានជំរុញអោយមានការលើកលែងទោសដល់សមាជិកចលនានេះ ដែលកំពុងជាប់ទោសដោយសារសំណុំរឿងតែមួយនេះផងដែរ។
ព្រះរាជក្រឹត្យព្រះករុណាព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ចុះថ្ងៃទី១០ ខែកក្កដា បញ្ជាក់ថា ព្រះអង្គព្រះរាជទានការលើកលែងទោសដល់លោក សួន សេរីរដ្ឋា ដែលមានទោសជាប់ពន្ធនាគារតាមអំណាចសាលដីកាស្ថាពររបស់សាលាឧទ្ធរណ៍ដែលចុះកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០១៥។
លោក សួន សេរីរដ្ឋា គឺជាប្រធានចលនាអំណាចពលរដ្ឋខ្មែរ ត្រូវបានតុលាការកាត់ទោសអោយឲ្យជាប់ពន្ធនាគារ ៧ឆ្នាំ និងពិន័យជាប្រាក់ ២៥លានរៀល ពាក់ព័ន្ធពីបទរួមគំនិតក្បត់ជាតិ រួមនឹងសមាជិកចលនានេះ ៣នាក់ផ្សេងទៀត។
មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បញ្ជាក់ថា ការលើកលែងទោសនេះធ្វើឡើងតាមការស្នើឡើងរបស់លោកនាយករដ្ឋមន្ត្រី។ លោកបន្តថា កន្លងមកលោកនាយករដ្ឋមន្ត្រីធ្លាប់លើកឡើងថា មិនចង់អោយមានភាពមិនចុះសម្រុងគ្នារវាងអ្នកនយោបាយខ្មែរគ្នាឯងឡើយ។
យ៉ាងណាលោកថា លោកក៏ពុំបានដឹងព័ត៌មានច្បាស់ពីក្រោយការលើកលែងទោសនេះទេ៖ «លោកចង់ឃើញថា អ្នកនយោបាយកុំឈ្លោះគ្នា នាំគ្នាមកបង្កើតគណបក្សនយោបាយទៅ ហើយយើងប្រជែងទាញយកប្រជាប្រិយពីពលរដ្ឋ គឺប្រជាពលរដ្ឋទេអ្នកជ្រើសរើសនរណា ឬគណបក្សណាជាអ្នកកាន់អំណាច យកអំណាចតាមការបោះឆ្នោត ប្រសើរជាងការទាស់ទែងគ្នា»។
លោក សួន សេរីរដ្ឋា ដែលកំពុងគេចខ្លួននៅក្រៅប្រទេស គឺជាគូទំនាស់សម្ដីជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្លាប់ប្រើសម្ដីឌឺដង និងរិះគន់នយោបាយដឹកនាំប្រទេសរបស់លោក ហ៊ុន សែន រហូតនិយាយចំៗថា លោក ហ៊ុន សែន ជាមនុស្សកំសាក។ រីឯប្រមុខរាជរដ្ឋាភិបាលកម្ពុជា វិញ ក៏បានព្រមានតាមចាប់ខ្លួនលោក សួន សេរីរដ្ឋា ដែរ ក្រោមហេតុផលថា លោកគឺជាមេខ្លោងនៃក្រុមមួយដែលមានបំណងផ្ដួលរំលំរាជរដ្ឋាភិបាល។
កាលពីពេលថ្មីៗនេះ ក្រសួងមហាផ្ទៃ ទើបប្រកាសទទួលស្គាល់គណបក្សនយោបាយរបស់លោក សួន សេរីរដ្ឋា ដែលមានឈ្មោះថា គណបក្សអំណាចខ្មែរ។
អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា សមាជិកក្រុមរបស់លោក សួន សេរី រដ្ឋា គួរតែបានការលើកលែងនេះដែរ៖ «ការលើកលែងទោសគឺជាព្រះរាជបុព្វសិទ្ធិនៃអង្គព្រះមហាក្សត្រ ប៉ុន្តែដើម្បីយុត្តិធម៌អ្នកដែលពាក់ព័ន្ធនឹងលោក សួន សេរីរដ្ឋា ទាំងអស់ ក៏ត្រូវទទួលបានការលើកលែងទោសដូចគ្នាដែរ បើសិនជាចោទថា លោក សួន សេរីរដ្ឋា ជាមេខ្លោងធំនៅក្នុងរឿងទាំងអស់ហ្នឹង»។
នៅក្នុងសំណុំរឿងនេះ សមាជិក ៣រូបរបស់ចលនាអំណាចពលរដ្ឋកំពុងជាប់ក្នុងពន្ធនាគារនៅឡើយ ដោយមានទោសពី ៥ ទៅ ៦ឆ្នាំ។ ពួកគេត្រូវចាប់ខ្លួននៅខេត្តបន្ទាយមានជ័យ មួយខែមុនពេលបោះឆ្នោតជាតិ កាលពីខែកក្កដា ឆ្នាំ២០១៣ បន្ទាប់ពីបានចែកចាយនាឡិកា វិទ្យុ ឌីវីឌី (DVD) និងអាវយឺតដែលមានរូបសញ្ញាចលនាអំណាចពលរដ្ឋខ្មែរ និងអំពាវនាវដល់ពលរដ្ឋកុំឲ្យចូលរួមការបោះឆ្នោតដោយគេយល់ថា ការរៀបចំបោះឆ្នោតនោះអយុត្តិធម៌។
នៅថ្ងៃទី១០ កក្កដា នេះដែរ លោក សួន សេរីរដ្ឋា បានបដិសេធព័ត៌មានមួយចំនួនដែលលើកឡើងថា លោកផ្លាស់ប្ដូរនយោបាយទៅគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ។
ទោះបីជាយ៉ាងណាក៏ដោយ លោកបញ្ជាក់ថា លោកបានស្វែងរកកិច្ចអន្តរាគមន៍នយោបាយពីខាងក្នុងប្រទេស ប៉ុន្តែលោកមិនបដិសេធ ឬទទួលស្គាល់ថា លោកបានសុំកិច្ចអន្តរាគមន៍ពីលោក ហ៊ុន សែន ឡើយ៖ «ខ្ញុំសូមជម្រាបថា យើងអត់មានអ្វីខុសពីការចោទប្រកាន់ទោស យើងមិនដែលទទួលទោស។ ការលើកលែងទោសជាបុព្វសិទ្ធរបស់ព្រះមហាក្សត្រ និងនាយករដ្ឋមន្ត្រី ដែលមានចែងក្នុងច្បាប់។ ដូច្នោះការលើកឡើងថា យើងទៅគាំទ្ររដ្ឋាភិបាល ទៅស្របនឹងរដ្ឋាភិបាលដូច្នោះយើងមើលយើងថា ចំពោះអ្នកនយោបាយកន្លងមក ដែលទាក់ទងលោក ហ៊ុន សែន យើងសុំទោសលោក ហ៊ុន សែន ដើម្បីសុំអន្តរាគមន៍ តែចំពោះខ្ញុំអត់សុំទោសលោក ហ៊ុន សែន ទេ»។
លោក សួន សេរីរដ្ឋា បច្ចុប្បន្នដែលកំពុងស្នាក់នៅប្រទេសថៃ បញ្ជាក់ទៀតថា លោកមិនទាន់វិលត្រឡប់ចូលទៅកម្ពុជា វិញនៅឡើយទេ ដោយសារតែសមាជិកចលនារបស់លោកចំនួន ៣នាក់ទៀត នៅមិនទាន់ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- គណៈរដ្ឋមន្ត្រីសម្រេចឲ្យសាសនិកឥស្លាមពាក់កន្តឹបនិងទទូរក្បាលថតរូបឯកសារផ្លូវច្បាប់
- កម្ពុជា-វៀតណាមបង្ហាញលទ្ធផលនៃកិច្ចប្រជុំព្រំដែនខុសគ្នា
- ក្រសួងការបរទេសថាវៀតណាមសន្យាលុបស្រះនិងផ្អាកធ្វើប៉ុស្តិ៍តាមព្រំដែន
- សង្គមស៊ីវិលថាច្បាប់គ្រប់គ្រងសមាគមអង្គការគឺដូចសម្លមានថ្នាំពុល
- លោក វ៉ា គឹមហុង បដិសេធមិនទៅមើលបង្គោលព្រំដែនតាមបក្សប្រឆាំងស្នើសុំ
- មន្ត្រីថ្នាក់ក្រោមជាតិមួយចំនួនទទួលវគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីអ្នកនាំពាក្យ
- លោក សុន ឆ័យ បន្តអញ្ជើញលោក សុខ អាន បំភ្លឺជុំវិញកិច្ចសន្យាគ្រប់គ្រងព្រលានយន្តហោះ
- លោក អ៊ុំ សំអាន ស្នើឱ្យសភាស្តីបន្ទោសលោក ឈាង វុន
- គណបក្សសង្គ្រោះជាតិមិនចូលរួមពិភាក្សាលើសេចក្ដីព្រាងច្បាប់អង្គការ-សមាគម
នេះជាល្បិចរបស់ហ៊ុនសែន ១ ពេលសេរីរដ្ឋាចូលស្រុកហើយបង្កើតបក្ស គឺអាចនិងបំបែកសម្លេងឆ្នោតពីបក្សប្រឆាំងសព្វថ្ងៃ ។២ ងាយស្រួលនិងចាប់គ្រញឹបបញ្ចូលគុកឪ្យតែហ៊ានប៉ះពាល់ដល់រដ្ឋាភិបាលឆ្គួតហ៊ុនសែន ៣ ហ៊ុនសែនដឹងច្បាស់ថា ខ្លួនបានចុះប្រីយភាពយ៉ាងខ្លាំងដូចទឹកបាក់ទំនប់ពីប្រជាជន និងអ្នកធ្លាប៉គាំទ្រទាំងងងិតងងល់ដោយព្រិត្តការណ៏ចុងក្រោយថ្មីៗនេះពីរឿងព្រំដែន ឯពេលវេលាក៏កាន់តែខិតជិតទៀត ជាង២០ខែប៉ុណ្ណោះ ដូច្នេះហ៊ុនសែនត្រូវតែដូរស្ឋានភាពនយោបាយ របៀបបោកប្រាស់និងប្រជាភិថុត ដោយរៀបចំឆាក ( បង្រួបបង្រួមជាតិ ) ពិសេសអ្នកនយោបាយដែលភៀសខ្លួន ដើម្បីស្តារប្រជាប្រីយភាពមកវិញ ( យ៉ាងហោចណាស់ក៏បានជើងម៉ាមួយនៅក្នុងសភាដែរ ។ សង្ឃឹមជ្រៅពេកហើយល្បងសែនអើយ ។ ចុះយ៉ាងម៉េចហើយរឿងផែនទីដែលខ្ចីពីអសបនោះ ដល៉ណាហើយ ? កុំភ្លេចផ្ទៀងផ្ទាត់និងផែនទីដែលវ៉ាគឹមហុងប្រើប្រាស់សព្វថ្ងៃក្នុងការដាំបង្គោលព្រំដែនផង បើថាហើយត្រូវតែធើហើយប្រកាសជាសាធារណះឪ្យពលរដ្ឋដឹងឮផងថាក្រុមអ្នកដឹកនាំរដ្ឋាភិបាលនៃបក្សប្រជាជន បានធ្វើឪ្យបាត់បង់ទឹកដីទៅខាងយួន ឬក៏ រដ្ឋាភិបាលហ៊ុនសែនជាអ្នកក្បត់ជាតិ ក្បត់ប្រជាជន ដើម្បីឪ្យគេបោះឪ្យទៀតនៅ២០១៨ ។
បើខ្ញុំនៅចាំមិនច្រឡំទេ គឺ សួន សេរីរដ្ឋា មិនអោយប្រជាពលរដ្ឋចូលរួមបោះឆ្នោតទេ
ព្រោះបោះបង្រ្គប់កិច្ចអោយយួនគ្រប់គ្រងប្រទេសគឺគណបក្សប្រជាជន ឥឡូវមករកបង្កើតបក្សដើម្បីគាំទ្រយួនពេញបន្ទុក នេះហើយចារកម្មរបស់យួនពិតជាមានល្បិចកលបំពុលគំនិតរបស់ខ្មែរមែន
ខ្មែរ ឈប់រករឿង គ្នា ឈប់ ចោទមួលបង្កាច់គ្នា ឈប់ ស៊ីជោ តាម អាម៉ី អាថោង វៀតណាម បង្កប់
ពន្យុះ ភ្លើង អោយ សម្លាប់ ខ្មែរ ខ្លួនអែង !
ដល់ពេលនោះ ខ្មែរ នឹង ខ្លាំង នៅលើ ឆាកអន្តរជាតិ !
ឆ្គួតមួយពូជ!!!
គួរឱយអ្នករត់មូ៉តូឌុប មានការវិភាគបានល្អ មានខុសមានត្រូវ តែជារួមមិនទាន់ស្គាល់ហ៊ុន សែនច្បាស់ ហើយនៅខិតខំស្រមៃក្រែងបានប្តូរមុខរបបរមកធ្វើប្រធានភូមិវិញ! បក្សប្រជាជននឹងដឹកនាំប្រទេសនេះ៤០-៥០ទៅមុខទៀត ព្រោះមានយួន៩០លាននាក់ជួយបោះឆ្នោតឱយ សុំកុំព្រួយពេក! មើលមកហ៊ុន សែនហូបអង្កាម រីឯខ្លួនសីុហែមប៊ែងរ័!
អរគុណណាស់លោកបរមីព្រះវិហ៊ា សំដីលោកពិតជាត្រឹមត្រូវ ថាការវិភាគពិតជាមានត្រូវមានខុស ហើយការវិភាគគឺធ្វើទៅតាមអ្វីដែលយើងមើលឃើញ ជាក់ស្តែងដោយអនុលោមតាមហេតុផល់ និងព្រឹត្តការណ៏ដែលកើតឡើងរួចមកហើយ ៗយើងគិតថាទម្លាប់ចោរដែលធ្លាប់លួច ធ្លាប់ប្លន់កន្លែងណាបាន វាតែងតែសសៀរៗទៅកន្លែងហ្នឹងដដែល ហើយបើនិយាយពីការស្គាល់ហ៊ុនសែននោះអាចៅឯងនៅស្ទើរណាស់ តាស្គាល់តាំងពី៧៩ ស្គាល់ជ្រៅមែនទែន តែមិនមែនត្រឹមតែតាទេ ប្រជាជន១៤លាននាក់នណារមួយមិនស្គាល់ល្បិចកល់ហ៊ុនសែន ដូច្នេះជំនឿររបស់យើង បើទុកហ៊ុនសែនបន្តរទៅទៀត ប្រទេសខ្មែរ ទឹកដីកេរត៏តំណែលដូនតាខ្មែរ ប្រជាជនខ្មែរ រួមទាំងលោកបរមីព្រះវិហ៊ាឯងដែរ ប្រហែនជាក្លាយជាជនភៀសខ្លួន ឬជាទសករយួន លើទឹកដីខ្លួនឯង យ៉ាងម៉េចបានថាអញ្ចឹង ព្រោះសង្ឃឹមខ្លាំងពេក គិតថាមានយួន៩០លាននាក់ជួយបោះឪ្យហ៊ុនសែន អុអូ គួរឪ្យអស់សំណើចមែនទែន គំនិតខ្លីពេកហើយលោកបរមី យកល្អគួរលោកឧស្សាហ៍ចេញទៅញ៉ាំអ្វីៗតាមហាង នោះលោកនិងបានឮពលរដ្ឋយើងនិយាយពីកលល្បិចហ៊ុនសែន និងរឿងអ្វីៗទាំងអស់ដែលកើតឡើងក្នុងរបបដែលហ៊ុនសែនឆ្គួតបានធ្វើកន្លងមកទៅលើប្រជាជនខ្មែរ ស្តាយណាស់ដែលប្រជាជនខ្មែរម្នាក់ ដូចជារូបលោកហ្នឹង តែបែរជាដាក់ចិត្តសង្ឃឹមថាយួននិងបោះឪ្យហ៊ុនសែន បើអញ្ចឹងមានតែលោកបរមីឯងជាកញ្ជះយួនដាច់ថ្លៃដូច វ៉ាគឹមហុង ឬ ហ៊ុនសែនដែរ ? តើយើងនិយាយហ្នឹងត្រូវឬខុស ធ្វើមនុស្សកុំភរខ្លួនឯង យើងអាចភរនាក់ដទៃបាន តែខ្លួនឯងកុំ ស្តាប់បានទេម្នាល បរមី អរគុណ ។
១. សួនសេរីរដ្ឋា គឺជាមនុស្សហ៊ុនសែន បញ្ចូនទៅក្រៅប្រទេស ដើម្បីប្រមួលពត៍មានពីក្រុមប្រឆាំង បក្ខពួកនិងគ្រួសារហ៊ុនសែន
២. មនុស្សទៅជំនួសការងាររបស់សួនសេរីរដ្ឋាគឺ សូណារ៉ូ
៣. ដូច្នេះហើយ បងប្អូននៅក្រៅប្រទេសដែលមាននិន្នាការប្រឆាំងហ៊ុនសែន គួរនៅអោយឆ្ងាយពីសូណារ៉ូ