​វិភាគ​៖ ហេតុ​អ្វី​កម្ពុជា​មិន​បញ្ចេញ​លទ្ធផល​ទាំងអស់ នៃ​កិច្ចប្រជុំ​ព្រំដែន​ជាមួយ​វៀតណាម​?​

ដោយ៖​ អ៊ឹង ប៊ុនថន​ | ថ្ងៃសុក្រ ទី10 កក្កដា 2015
http://vodhotnews.com


ពិធីបិទ​បញ្ចប់កិច្ចប្រជុំ​បញ្ហា​ព្រំដែន​កម្ពុជា​-វៀតណាម​ នៅទីស្តីការ​គណៈរដ្ឋមន្ត្រីកាលពីម្សិលមិញ (រូបថត៖ ទេព សូនី)


​កិច្ចប្រជុំ​បិទទ្វារ​របស់​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា និង​វៀតណាម បានបញ្ចប់​កាលពី​ថ្ងៃ​ទី​៩ ខែកក្កដា​នេះ បន្ទាប់ពី​ប្រើ​ពេល​៣​ថ្ងៃ ប៉ុន្តែ​មិន​បាន​បញ្ចេញ​ព័ត៌មាន​លំអិត​ដល់​សាធារណជន​ឡើយ​។​

ទោះជា​យ៉ាងណា ក្រោយ​កិច្ចប្រជុំ​នោះ ភាគី​កម្ពុជា​បានបង្ហាញ​សេចក្តីប្រកាស​មួយ​សន្លឹក ដែល​ថា​ភាគី​ទាំងពីរ​បាន​ឯកភាពគ្នា​លើ​៣​ចំណុច​។ ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​បញ្ចប់​កិច្ចការ​ព្រំដែន​ឲ្យបាន​ចប់​នាពេលខាងមុខ​។ ភាគី​ទាំងពីរ​ឯកភាព​អនុវត្ត​ឲ្យបាន​ម៉ឺងម៉ាត់ តាម​ស្មារតី​នៃ​សេចក្តីប្រកាស​ព័ត៌មាន​រួម​កាលពី​ខែ​មករា ឆ្នាំ​១៩៩៥ ស្តី​ពី​រក្សា​ស្ថានភាព​បច្ចុប្បន្ន​នៅតាម​បណ្តោយ​ព្រំដែន​។ ភាគី​ទាំងពីរ​ឯកភាព​ឲ្យ​ក្រុមបច្ចេកទេស​ចម្រុះ​ព្រំដែន ក៏ដូចជា​អាជ្ញាធរ​នៅតាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ សហការ​គ្នា​ដោះស្រាយ​ឲ្យមាន​ប្រសិទ្ធភាព​រាល់​បាតុភា​ពដែល​កើតមានឡើង នៅតាម​បណ្តោយ​ព្រំដែន ដើម្បី​ទប់ស្កាត់ និង​បញ្ចៀស​ការរីក​រាលដាល ដែល​នាំឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​។​

ប៉ុន្តែ​សម្រាប់​ភាគី​វៀតណាម​វិញ បាន​បញ្ចេញ​លទ្ធផល​ប្រជុំ​នោះ​លើស​ពី​កម្ពុជា​នេះ ឲ្យ​អ្នកសារព័ត៌មាន​គេ​បាន​ច្រើន​ជាង​កម្ពុជា​។ ភាគី​ទាំងពីរ​បាន​ឯកភាពគ្នា​គោរព​សន្ធិសញ្ញា​ឆ្នាំ​១៩៨៣ ដែល​កំណត់​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ និង​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ ជា​សន្ធិសញ្ញា​ដែល​អ្នក​ឃ្លាំ​មើល​ព្រំដែន​អះអាងថា ធ្វើឲ្យ​កម្ពុជា​ខាត​ទឹក​ដី​ទៅ​លើ​ប្រទេសជិតខាង ព្រោះ​សន្ធិសញ្ញា​ទាំងនោះ ធ្វើឡើង​នៅ​គ្រា​ដែល​កម្ពុជា​ស្ថិត​ក្រោម​ឥទ្ធិពល​វៀតណាម​។ 

​បើ​តាម​គណៈកម្មាធិការ​ព្រំដែន​វៀតណាម គឺ​ភាគី​ទាំងពីរ​ក៏​បាន​ពិភាក្សា​គ្នា​ពី​បញ្ហា ដែល​កើតឡើង​នៅតាម​ព្រំដែន​ថ្មីៗ​នេះដែរ ហើយ​បាន​ឯកភាព​គ្នា​បង្កើន​សន្តិសុខ​តាម​ព្រំដែន និង​ការអប់រំ​ពលរ​ដ្ឋ​ឲ្យ​យល់​ពី​ស្ថានការណ៍​នោះ​។​

​ដោយ​ផ្អែក​លើ​ការបញ្ចេញ​លទ្ធផល​នៃ​កិច្ចប្រជុំ​ខុសគ្នា​នេះ អ្នកវិភាគ​លើកឡើងថា មូលហេតុ​ដែល​កម្ពុជា​មិន​បាន​បញ្ចេញ​លទ្ធផល​លំអិត​នៃ​កិច្ចប្រជុំ​ជាមួយ​សម​ភាគី​វៀតណាម អាច​មក​ពី​កម្ពុជា​ចាញ់​ប្រៀប​វៀតណាម​។​

លោក កែម ឡី ដែល​ធ្លាប់​ដឹកនាំ​យុវជន​ទៅ​មើល​ព្រំដែន​កន្លងមកនេះ បាន​រះ​គន់​ថា កិច្ចប្រជុំ​នោះ​គឺ​ធ្វើឡើង​ទៅ​តាម​ការចង់​បាន​របស់​ភាគី​វៀតណាម ហើយ​ធ្វើឲ្យ​កម្ពុជា​ខាតបង់ បើ​នៅ​តែ​ឯកភាព​គ្នា​ប្រើ​សន្ធិសញ្ញា​ដែល​លោក​ចាត់ទុកថា ខុសច្បាប់ ដើម្បី​បោះបង្គោល​ព្រំដែន​។ លោក​ថា​៖ «​ខ្ញុំ​គិតថា​លទ្ធផល​ខ្មែរ​យើង​អត់​មានអី​ចំណេញ​ទេ ពីព្រោះ​អ្វីៗ​រដ្ឋាភិបាល​បាន​ព្រមព្រៀង​ជាមួយ​វៀត​ណាត​អស់​ទៅហើយ នៅពេលដែល​វៀតណាម​ដាក់​អាណានិគម ហើយ​នៅពេលដែល​វៀតណាម​បញ្ចេញ​លទ្ធផល​ត​សហការ​គ្នា​ស​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​១៩៨១ ១៩៨២ មានន័យ​ថា ការសហការ​រវាង​វៀតណាម​នឹង​វៀតណាម ព្រោះ​កាល​ហ្នឹង​រដ្ឋាភិបាល​វៀតណាម អ៊ីចឹង​ខ្ញុំ​គិត​ថា​ខ្មែរ​យើង​ត្រូវតែ ធ្វើ​ជំហាន​ទី​២ ទី​៣​ទៀត បាន​អាច​ទទួលយកបាន បានន័យថា​ប្តឹងទៅ​យន្តការ​ដែល​មាន​លក្ខណៈ​តំបន់ អន្តរជាតិ​អី​ទៅ មាន​ភាគី​ទី​៣ បាន​អាចមាន​ប្រែប្រួល​លទ្ធផល​»​។​

សម្រាប់​សាស្ត្រាចារ្យ និង​ជា​អ្នក​ប្រឹក្សា​យោបល់​មេគង្គ លោក​បណ្ឌិត យិន សុរិយា យល់ថា ការ​ដែល​ភាគី​កម្ពុជា មិន​បញ្ចេញ​ពី​លទ្ធផល​ប្រជុំ​នោះ​ឲ្យ​លំអិត អាច​មក​ពី​រដ្ឋាភិបាល​កម្ពុជា​ចង់​លាក់លៀម​ដោយសារ​កិច្ចប្រជុំ​នោះ​មិន​មាន​លទ្ធផល​ល្អ​។ លោក​ថា​៖ «​ហ្នឹង​បើ​និយាយ​រួម​ជា​ទំនៀមទម្លាប់​របស់​ខាង​ខ្មែរ​យើង ភាគច្រើន​ការដឹកនាំ​បែប​កុម្មុយនីស្ត គេ​មិនសូវ​ឲ្យ​ប្រជាជន​ដឹង គេ​ថា​បើ​ឲ្យ​ប្រជាជន​ដឹង​ច្រើន នាំ​តែ​រឿងរ៉ាវ​ច្រើន អ៊ីចឹង​គេ​ដឹង​តែ​អ្នក​លើៗ នេះ​ជា​ទំនៀមទម្លាប់​របស់​ដឹក​នាំ​បែប​កុម្មុយនីស្ត​គឺ​អ៊ីចឹង​។ ដល់​ឥឡូវនេះ មិន​ឲ្យ​សាធារណជន​អ៊ីចឹង យើង​ចេះ​តែ​សង្ស័យថា​មាន​អ្វី​អាថ៌កំបាំង ពិបាក​វិភាគ​ដែរ​»​។​

យោង​តាម​ឯកសារ​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា និង​វៀតណាម កាល​ឆ្នាំ​២០០៧ គឺ​ភាគី​កម្ពុជា​បាន​ស្នើ​ឲ្យ​វៀតណាម​ផ្តល់​ផែនទី​UTM ខ្នាត​១/៥០ ០០០​ដែល​គ្មាន​ខ្សែ​ព្រំដែន ដើម្បី​គូស​ចម្លង​ខ្សែ​ព្រំដែន​ចេញពី​ផែនទី​ខ្នាត​១/១០០ ០០០ អម​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ ហើយ​យក​ទៅ​ប្រើ​សម្រាប់​បោះបង្គោល​ព្រំដែន​ដែល​គ្រោង​បញ្ចប់​តាំងពី​ឆ្នាំ​២០០៨​។​

ការប្រើ​ផែនទី​គូស​ចម្លង​ដែលមាន​ខ្នាត​ខុសពី​ច្បាប់រដ្ឋធម្មនុញ្ញ​បាន​ចែង​នេះ ធ្វើ​ឲ្យ​បក្សប្រឆាំង យក​បញ្ហា​នេះ​វាយ​បក​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា ថា​ការបោះបង្គោល​ព្រំដែន​កន្ល​ង​មក​គឺ​ប្រើ​ផែនទី​ក្លែងក្លាយ​។ ទី បំផុត​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​ស្នើសុំ​ខ្ចី​ផែនទី​ខ្នាត​១/១០០ ០០០ ពី​អង្គការ​សហប្រជាជាតិ ដែល​លោក​អះអាងថា យក​មក​ដើម្បី​ផ្ទៀងផ្ទាត់​នឹង​ផែនទី​ដែល​លោក វ៉ា គឹមហុង ប្រើ​សព្វថ្ងៃ​។​

បើតាម លោក​បណ្ឌិត យិន សុរិយា និង​លោក កែម ឡី បើទោះជា​ការបោះបង្គោល​ព្រំដែន​បាន​៨៣%​ហើយ​ក៏ដោយ​តែ​បើ​ប្រើ​ផែនទី​ខុស​ខ្នា​តមែន នោះ​ការកំណត់​ព្រំដែន​មិន​អាច​យកជាការ​បាន​ឡើយ​។​

លោក កែម ឡី បញ្ជាក់ថា បើ​ទោះ​ជា​ភាគី​ទាំង​ពីរ​ជំរុញ​ឲ្យ​ពន្លឿ​ន​ការបោះបង្គោល​ព្រំដែន​តាម​សន្ធិសញ្ញា​ទាំងឡាយ​ដែល​ធ្វើឡើង​នៅ​គ្រា​ដែល​វៀតណាម​ធ្វើជា​អាណា​ព្យាបាល​កម្ពុជា គឺ​ការកំណត់​ព្រំដែន​នេះ​មិន​អាច​ទទួល​ស្គាល់​ជា​អន្តរជាតិ​បានទេ​។ លោក​បន្ថែមថា​៖ «​អ្វី​ដែល​បោះ​៨៣​ភាគរយ ដែល​ភាគី​អះអាង​ហ្នឹង មានន័យ​ថា​បោះ​នៅ​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​ខុសច្បាប់ អ៊ីចឹង​នៅពេល​ដែល​ជា​លក្ខណៈ​អន្តរជាតិ​សើរើ​ឡើងវិញ អ៊ីចឹង​ខ្ញុំ​គិត​ថា​នឹង​អាច​រៀបចំ​បោះ​ឡើងវិញ​»​។​

បើ​តាម​ក្រុម​អ្នកវិភាគ កាលណា​មាន​ការខ្វែងគំនិត​គ្នា​លើ​ការប្រើប្រាស់​ផែនទី ឬ​មាន​ការតវ៉ា​ពី​សំណាក់​មជ្ឈដ្ឋាន​នានា ចំពោះ​ការបោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម​នោះ រដ្ឋាភិបាល​គួរតែ​ផ្អាក រង់ចាំ​ការឯកភាព​គ្នា​សិន នោះ​ទើប​ការកំណត់​ព្រំដែន​មាន​ការទទួលស្គាល់​ជាទូទៅ​៕ 

​សូម​សរសេរ​មក​លោក អ៊ឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

What Next?

Recent Articles

13 Responses to "​វិភាគ​៖ ហេតុ​អ្វី​កម្ពុជា​មិន​បញ្ចេញ​លទ្ធផល​ទាំងអស់ នៃ​កិច្ចប្រជុំ​ព្រំដែន​ជាមួយ​វៀតណាម​?​"

  1. Chourn says:

    ភាគី​ទាំងពីរ​បាន​ឯកភាពគ្នា​គោរព​សន្ធិសញ្ញា​ឆ្នាំ​១៩៨៣ ដែល​កំណត់​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ និង​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ ជា​សន្ធិសញ្ញា​ដែល​អ្នក​ឃ្លាំ​មើល​ព្រំដែន​អះអាងថា ធ្វើឲ្យ​កម្ពុជា​ខាត​ទឹក​ដី​ទៅ​លើ​ប្រទេសជិតខាង ព្រោះ​សន្ធិសញ្ញា​ទាំងនោះ ធ្វើឡើង​នៅ​គ្រា​ដែល​កម្ពុជា​ស្ថិត​ក្រោម​ឥទ្ធិពល​វៀតណាម​។ ????????????????????

  2. :( says:

    នេះសបញ្ជាក់អោយប្រជាជនខ្មែរទូរទាំងប្រទេសបានឃើញយ៉ាងច្បាស់ថារាជរដ្ឋាភិបាលពិតជាបាន
    កើតជំងឺឆ្គួតយួនពិតប្រាកដមែន ហើយថែមទាំងមើលមិនជាទៀតផង។​

  3. Stupid says:

    រាល់ទង្វើរបស់ CPP សុទ្ធតាមានការលាក់បាំងទាំងអស់។ ចំជាចោលម្សៀតមែន! ល្ងុងម្លេះ!!!

  4. បរិមី ព្រះវិហារ says:

    ពួកបណ្ឌិតនិងអស់លោកវិភាគៈ ក្បួនខ្នាតកិច្ចព្រមព្រៀងនិងការចរចារ គ្មាននរណាអាចនិងឱយបញ្ចេញខ្លឹមសារជាសាធារណះភ្លាមក្រោយការចរចារនោះទេ ខ្លឹមសារការពិភាក្សារវាងគណះកម្មការនោះវាជាខ្លឹមសារត្រូវឆ្លងការអនុមត័ពីរដ្ឋាភិបាលរាងៗខ្លួនសិន បើចាំបាច់ត្រូវដាកឆ្លងសភាក៏មាន។ ដូចនេះអ្វីដែលបានឯកភាពនៅកំរិតគណះកម្មការ មិនទាន់អាចចាត់ទុកជាផ្លូវការនៅឡើយទេ ហេតុនេះហើយខ្លឹមសារលំអិតមិនអាចផ្សព្វផ្សាយជាសាធារណះនៅឡើយទេ ក្រោយរដ្ឋាភិបាលអនុមត័នឹងផ្ញើបញ្ជាក់ចុងក្រោយឱយគ្នាទៅវិញទៅមកថា រដ្ឋាភិបាលខ្លួនបានឯកភាពខ្លឹមសារទាំងនោះហើយ ទើបចាត់ជាផ្លូវការ។ បើភ្លើទេមកបកស្រាយបន្លំមតិជាតិឯង បើមិនខ្យល់ទេ ចេះបកស្រាយតាមនឹកឃើញ ដោយមិនយល់ពីនិតិវិធីរដ្ឋបាលនិងវិធីការស្អីទេ! បើប្រមុខរដ្ឋនិងប្រមុខរដ្ឋជួបគ្នា ករណីខ្លះអាចប្រកាសភ្លាមៗបាន ព្រោះពួកគាត់ជាអ្នក

  5. :( says:

    អ្វីដែលប្រជាជនទូរទាំងប្រទេសចង់និយាយគឺប្រជាជនខ្មែរមិនបានលួចបន្លំឈ្លានពានទឹកដីយួនសូម្បី
    មួយមីលីម៉ែត ប្រជាជនខ្មែរធ្វើស្រែនៅលើទឹកដីខ្មែរ​ ចុះទៅមើលព្រំដែនខ្មែរ មិនបានរំលោភបំពានអ្នក
    ណាទាំងអស់ ហេតុអ្វីបានជាចោទប្រជាជនឯងថាលួចដីយួន អីលូវយួនបាននិយាយហើយថាវាពិតជា
    បានរំលោភបំពានមកលើទឹកដីខ្មែរ​មែន​ ខ្លួនជាអ្នកបំពេញបន្ថែមអោយទៅយួនបែរជាមកចោទប្រជាជន
    ខ្លួនឯងទៅវិញ ចុះបើអ្នកវិញឈឺចាប់ទែ ដីឯងសោះគេចោទថាជាចោរ អ្នកណាចោទមិនឈឺចាប់ទេតែ
    នេះជាអ្នកមើលថែររាស្រ្តខ្លួនឯងតើឈឺចាប់ប៉ុនណា។ យួនរស់នៅពេញប្រទេសខ្មែរគ្មានរដ្ឋាភិបាល
    ណាថាយួនជាចោរបែរជាយកចោរមកធ្វើជាមិត្តតើខ្មែរណាមិនឈឺចាប់ខ្មែរណាមិនស្រក់ទឹកភ្នែក ទង្វើរ
    បែបនេះហើយបានជាប្រជាជនដាក់ឈ្មោះអោយរាជរដ្ឋាភិបាលថាជាជំងឺគ្រុនចាញ់យួន។ រាជរដ្ឋាភបាលធ្វើការបានល្អពេកហើយ​ ប្រជារាស្រ្តស្ទើរតែមិនជឿថារាជរដ្ឋាភបាលធ្វើការបានល្អយ៉ាង
    នេះ។

  6. បរិមី ព្រះវិហារ says:

    ពួកបណ្ឌិតនិងអស់លោកវិភាគៈ ក្បួនខ្នាតកិច្ចព្រមព្រៀងនិងការចរចារ គ្មាននរណាអាចនិងឱយបញ្ចេញខ្លឹមសារជាសាធារណះភ្លាមក្រោយការចរចារនោះទេ ខ្លឹមសារការពិភាក្សារវាងគណះកម្មការនោះវាជាខ្លឹមសារត្រូវឆ្លងការអនុមត័ពីរដ្ឋាភិបាលរាងៗខ្លួនសិន បើចាំបាច់ត្រូវដាកឆ្លងសភាក៏មាន។ ដូចនេះអ្វីដែលបានឯកភាពនៅកំរិតគណះកម្មការ មិនទាន់អាចចាត់ទុកជាផ្លូវការនៅឡើយទេ ហេតុនេះហើយខ្លឹមសារលំអិតមិនអាចផ្សព្វផ្សាយជាសាធារណះនៅឡើយទេ ក្រោយរដ្ឋាភិបាលអនុមត័នឹងផ្ញើបញ្ជាក់ចុងក្រោយឱយគ្នាទៅវិញទៅមកថា រដ្ឋាភិបាលខ្លួនបានឯកភាពខ្លឹមសារទាំងនោះហើយ ទើបចាត់ជាផ្លូវការ។ បើភ្លើទេមកបកស្រាយបន្លំមតិជាតិឯង បើមិនខ្យល់ទេ ចេះបកស្រាយតាមនឹកឃើញ ដោយមិនយល់ពីនិតិវិធីរដ្ឋបាលនិងវិធីការស្អីទេ! បើប្រមុខរដ្ឋនិងប្រមុខរដ្ឋជួបគ្នា ករណីខ្លះអាចប្រកាសភ្លាមៗបាន ព្រោះពួកគាត់ជាអ្នកសំរេចចិត្ត។ ពាក្យចាស់លោកពោលថា “អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅពឹងសំបា៉ន” !

  7. :( says:

    ប្រាជ្ញាប្រជារាស្រ្តអាចអន់ឬខ្សោយតែ​ មិនអាចខ្វាក់ភ្នែកគ្មានខួរគិតនោះទេ មិនមែនជាអ្នកប្រាជ្ញមិនមែនជា
    អ្នកវិភាគតែជាអ្នកនិយាយការពិតទៅតាមការពិតដែលបានមើលឃើញនឹងភ្នែកលឺនឹងត្រជៀកគិតនឹង
    ខួរក្បាល ប្រមុខរដ្ឋនិងប្រមុខរដ្ឋជួបគ្នា ក៏ការពិតដែលរាស្រ្តបានដឹងបានឃើញវានៅតែជឹង បញ្ចេញខ្លឹម
    សារឬមិនបញ្ចេញវាគ្មានអីដែលត្រូវឈឺក្បាលនោះទេព្រោះទង្វើនិយាយវាផ្ទុយនឹងការធ្វើ។ មិនទាន់ឯក
    ភាពគ្នាចោទខ្មែរថាជាចោរ មិនទាន់់បានមកមើលថាយួនវាធ្វើស្អីខ្លះផងមកចោទខ្មែរថាជាអ្នកបង្កររឿង
    នេះឬប្រមុខរដ្ឋ? បកស្រាយតាមតែបានឃើញផ្ទាល់ភ្នែក ព្រំដែនជ្រៃធំខាងយួនគ្មានខ្មែររស់នៅម្នាក់
    ខាងខ្មែរចូលទៅផ្សារទិញអីវាន់សោះយួនមានការត្រួតពិនិត្យយ៉ាងតឹងរឹង យួនមកធ្វើផ្ទះពេញដីខាងខ្មែរ
    គ្មាននរណាត្រួតពិនិត្យមួយ យួននៅចាប់ពីបង្គោលព្រំដែនរហូតមកដល់វត្តវាលស្បូវអត់មាននរណា
    ម្នាក់ថាយួនឈ្លៀនពានមួយ ដល់ខ្មែរធ្វើស្រែនៅដីឯងសោះថាប្រជារាស្រ្តជាចោរ នេះជាការពិតមិនមែនជាការជួបគ្នាអឺអើៗនោះទេ បញ្ចេញឬមិនបញ្ចេញវាគ្មានប្រយោជន៍

  8. chamnan says:

    When CPP control everything belong to Hanoi . be careful this is true most CPP be scar of Hanoi . but mostly Khmer want push Hanoi out . in Kampuchea now everywhere Yuon

  9. បរិមី ព្រះវិហារ says:

    In Kampuchea now everywhere Youn, that including Chamnan and their families. If we have a chance to kill Youn we must kill Chamnan and their family members! This is a real hatred and racist statement!!!

  10. ពួកអាប្រឆាំងខ្មែរធ្វើខ្ញុំកញ្ជះបាតជើងយួនផ្កាប់មុខ says:

    ហេតុ​អ្វី​កម្ពុជា​មិន​បញ្ចេញ​លទ្ធផល​ទាំងអស់ នៃ​កិច្ចប្រជុំ​ព្រំដែន​ជាមួយ​យួន ​?​
    យួនរំកិលរំលោភយកដីខ្មែរសន្ធឹកសន្ធាប់សឹងគ្រប់ខេត្តខាងកើតជាការពិតណាស់ !!!
    អាកញ្ចាស់ វ៉ា គឹមហុង វាទុកឱកាស់ឱ្យអាងាប់ចុយម៉ាយ ហ៊ុន សែន វាស្រែកចំទាលលានក្តិត
    បោកប្រាស់ជនជាតិខ្មែរថា ខ្មែរចំណេញដីថែមទៀត ហើយអាខ្វាក់វាថា ទឹកដីខ្មែរ
    មិនបាត់ទេ សូម្បី ១ មីលីម៉ែត្រទេ ។
    ប៉ុន្តែការពិតទឹកដីខ្មែរបាត់រាប់រយ រាប់ពាន់គីឡូម៉ែត្រឯណោះ អញ្ចឹងបានជាពួកអាមន្រ្តីឆ្កែ CPP
    ខំលាក់បាំង មិនហ៊ានបើកចំហរលាតត្រដាងការពិត ចេះតែនាំគ្នាវា លាក់ពត៏មាន រារាំង
    និសិត្ស បញ្ញវន្ត សាស្រ្តាចារ្យ ប្រជាជននិងតំណាងរាស្រ្តបក្សផ្សេងៗមិនឱ្យទៅមើលព្រំដែន
    ថោកទាបណាស់ រដ្ឋាភិបាលអាឆ្កែខ្វាក់ ហ៊ុន សែននេះ នៅលើលោកនេះប្រទេសណាក៍រដ្ឋាភិបាលគេ
    បើកផ្លូវយ៉ាងទូលំទូលាយសំដែងសេចក្តីស្មោះត្រង់ ឱ្យប្រជាជន និសិត្ស បញ្ញវន្ត សាស្រ្តាចារ្យ
    និងកូនចៅជាតិសាសន៍គេដឹងឮពីរឿងព្រំដែនទឹកដីរបស់ជាតិសាសន៍គេដែរ មានតែរដ្ឋាភិបាល
    អាពូជថោកទាប ហ៊ុន សែនមួយតែប៉ុណ្ណោះ ដែលតែងតែរារាំង បិទសិទ្ធិ លាក់លាមរឿងពិតនៃព្រំដែន
    ទឹកដីខ្មែរ ហាម និសិត្ស បញ្ញវន្ត សាស្រ្តាចារ្យនិងកូនចៅជាតិសាសន៍ខ្មែរ ទៅពិនិត្យទឹកដីព្រំដែនជានិច្ច ។

  11. ប្រវត្តិសាស្ត្រ says:

    ប្រវត្តិសាស្ត្រ : ចិត្តសាស្ត្រ វៀតណាម វាស្គាល់ ចរឹក ខ្មែរ មួយចំនួន មិនចេះ ធ្វើចេះ ហើយ អោយតែ

    បញ្ជោ លើកជើង សរសើរថា ល្អៗ ទោះជា អស់ អី ក៏អស់ទៅ ខាតអី ក៏ខាតទៅ (( មិនមែនខាត

    អញ អែណា ខាតប្រទេសជាតិខ្មែរ ខាតប្រជាពលរដ្ឋខ្មែរ ទាំងមូល ទេ តើ ! ))

    រឿង សង្គ្រាម ជាច្រើនឆ្នាំ មកនេះ កាប់ វ៉ៃ បាញ់ សម្លាប់ ខ្មែរ ខ្លួនអែង ក៏ដោយសារ ចាញ់ល្បិចកល

    នយោបាយ វៀតណាម ទាំងអស់ !

    នៅ ប្រទេសថៃ រដ្ឋាភិបាលថៃ គេ មិនយក វៀតណាម ធ្វើមិត្ត ទេ ពីព្រោះ គេដឹងថា មិនចំណេញ

    មានតែខាត !

  12. ប្រវត្តិសាស្ត្រ says:

    វៀតណាម វា សិក្សា ដឹងថា ខ្មែរយើង ល្ងង់ ច្រើនធ្វើ ចេះ បានជា វា បោក បាន !

    ឧទាហរណ៍ : ដូចជា កិច្ចការងារ ព្រំដែន ប្រទេសកម្ពុជា របស់យើង ទាំងអស់គ្នា មានអ្នកបកស្រាយ

    ខ្លះ ថា យើងមិនចេះ មានតែខ្លួនចេះ ប៉ុន្តែ លាក់បាំងការពិត មិនអោយ គេដឹង !

    តើ ជាការសម្ងាត់ កំចាត់ ភេវកម្ម ដូច សហរដ្ឋអាមេរិក ឬ បានជា លាក់ !

  13. :( says:

    និយាយអំពីការរើសអើង ថាប្រជាជនខ្មែររើសអើងពូជសាសន៍យួនក៏ថាបានថាប្រជាជនខ្មែរស្អប់ខ្ពើម
    យួនក៏ថាបាន ព្រោះទឹកដីខ្មែរមួយជំហៀងនគរថែមទាំងកោះមួយចំនួនទៀតបានបាត់បង់ទៅហើយ ប្រជាជនខ្មែរមិនដែលបំភ្លេចនោះទេនៅអ្វីដែលយួនបានធ្វើមកលើប្រទេសកម្ពុជា វាជាប្រវត្តិសាស្រ្ត
    ទៅហើយតាំងពីដូនតាខ្មែរ ហើយទង្វើរបស់យួនសព្វថ្ងៃនេះទៀតសោតធ្វើអោយខ្មែរកាន់តែបំភ្លេចមិន
    បានហើយក៏ព្រួយបារម្មណ៍ជាខ្លាំងនៅមហិច្ចតារបស់យួន ប្រជាជនខ្មែរទាំងមូលមិនចង់ដូចកម្ពុជា
    ក្រោមឬក៏ចំប៉ានោះទែ អ្នកហ៊ាននិយាយទេថាយួនវាគ្មានមហិច្ចតាចង់បានទឹកដីខ្មែរ ទោះជាអ្នកហ៊ាន
    និយាយក៏ប្រជាជនខ្មែរទាំងអស់មិនជឿអ្នកដែរ។