ដោយ៖ ឡាយ សាមាន | ថ្ងៃសុក្រ ទី10 កក្កដា 2015, 03:39 PM
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ពលរដ្ឋ និងសង្គមស៊ីវិល លើកបដាតវ៉ានឹងច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល កាលពីពេលកន្លងមក (រូបថត៖ ទេព សូនី)
សភាអឺរ៉ុបថ្កោលទោសរដ្ឋាភិបាលកម្ពុជាថា ព្យាយាមអនុម័តច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់សហជីព ព្រមទាំងស្នើឲ្យរដ្ឋសភា បដិសេធអនុម័តច្បាប់ទាំងនោះ។
ញត្តិរួមរបស់សភាអឺរ៉ុបចេញផ្សាយកាលពីថ្ងៃទី៨ ខែកក្កដា សង្កត់ធ្ងន់ថា ប្រទេសកម្ពុជានឹងបាត់បង់ការផ្តល់មូលនិធិគម្រោងអភិវឌ្ឍន៍ប្រចាំឆ្នាំប្រមាណ៦00 ទៅ៧00លានដុល្លារ ប្រសិនបើច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលត្រូវបានសភាអនុម័ត។ សភាអឺរ៉ុបចាត់ទុកថា ការដែលរដ្ឋាភិបាលព្យាយាមអនុម័តច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងច្បាប់សហជីព ជាការគំរាមកំហែងដល់ប្រតិបត្តិការរបស់អង្គការមិនមែនរដ្ឋាភិបាល ដែលផ្តល់សេវាដោយអន្តរជាតិ និងជាការបំបិទសិទ្ធិសេរីភាព។
ទោះយ៉ាងណាក៏ដោយ សភាអឺរ៉ុបស្នើរដ្ឋាភិបាលទម្លាក់ចោលសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងច្បាប់សហជីព ព្រមទាំងស្នើរដ្ឋសភាបដិសេធអនុម័ច្បាប់នោះ។ សភាអឺរ៉ុបបន្តថា រដ្ឋាភិបាលកម្ពុជា គួរតែទទួលស្គាល់ភាពស្របច្បាប់ និងអត្ថប្រយោជន៍របស់អង្គការសង្គមស៊ីវិល ដែលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងនយោបាយ។
នាយកប្រតិបត្តិនៃគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា សឿង សារឿន មានប្រសាសន៍ថា សម្រាប់សង្គមស៊ីវិលមានជំហរដូចគ្នាជាមួយសហគមន៍អឺរ៉ុប ក្នុងការទាមទារឲ្យរដ្ឋាភិបាលទម្លាក់ចោល ឬពន្យារពេលអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ លោកសង្កត់ធ្ងន់ថា ប្រសិនបើរដ្ឋាភិបាលនៅតែព្យាយាមអនុម័តច្បាប់នោះ កម្ពុជានឹងប៉ះពាល់ដល់កិត្តិយសលើឆាកអន្តរជាតិ ប៉ះពាល់ទំនាក់ទំនងការទូត និងសេដ្ឋកិច្ច។ លោកថា៖ «ខ្ញុំគិតថា សហគមន៍អឺរ៉ុបដែលគាត់អំពាវនាវបែបហ្នឹង ជាការអំពាវនាវមួយដែលត្រឹមត្រូវនៅក្នុងកាលៈទេសៈបែបនេះ ។ សំខាន់បើខ្ញុំជារដ្ឋាភិបាលវិញ គឺខ្ញុំដកឃ្លានៅក្នុងការអនុម័តច្បាប់នេះ គឺពន្យារហើយបន្តការធ្វើការងារជាលក្ខណៈពហុភាគីជាមួយអង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធទៅលើសេចក្តីព្រាងច្បាប់នេះឡើងវិញ»។
VOD មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីលោក ទិត សុធា បាននៅឡើយទេ។ ចំណែកអ្នកនាំពាក្យរដ្ឋសភាលោក ឈាង វុន លើកទូរស័ព្ទតែសុំមិនអត្ថាធិប្បាយ។
យ៉ាណាក៏ដោយថ្មីៗនះ លោក ឈាង វុន ឲ្យដឹងថា គណៈកម្មាការជំនាញនឹងពិភាក្សាជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅថ្ងៃទី១០ ខែកក្កដានេះ ដើម្បីកំណត់ថ្ងៃប្រជុំអនុម័តច្បាប់អង្គការ សមាគមនេះ។ លោកថា ច្បាប់នេះអាចនឹងត្រូវដាក់ទៅសភាពេញអង្គនៅដើមសប្តាហ៍ក្រោយ។
សភាអឺរ៉ុបក៏បានក្រើនរំឭកសភាកម្ពុជាថា នៅពេលបង្កើតច្បាប់ណាមួយគួរតែគោរពសិទ្ធិសេរីភាពនៃការទទួលស្គាល់ជាអន្តរជាតិ ដែលប្រទេសកម្ពុជាបានប្តេជ្ញាចិត្តប្រកាន់ខ្ជាប់ខ្ជួននូវការគោរពសិទ្ធិមនុស្ស តាមយរៈការផ្តល់សច្ចាប័ននៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ៕
សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com
ជំនួយ អង្គការ ប្រចាំឆ្នាំ 7០០ លានដុល្លារ សំរាប់ អភិវឌ្ឍន៍ ប្រទេសកម្ពុជា មិនមានប្រយោជន៍ដល់
វៀតណាម ត្រូវតែ បំបិទ នេះជាបញ្ជា របស់ វៀតណាម ជាសម្ងាត់ តាមរយះ ចារកិច្ច វៀតណាម !
ច្បាប់អង្គការថ្មីគ្មានជំពាក់អ្នកណាមួយរៀលទេ បិទធ្វើវាយឆ្កែ