​លោក​ ជា មុន្នី ប្រកាស​លាឈប់​ពី​ប្រធាន​សហជីព​​

ដោយ៖​ ឡាយ សា​មាន​​ | ថ្ងៃអាទិត្យ ទី19 កក្កដា 2015, 03:57 PM​
http://vodhotnews.com


​លោក ​ជា មុន្នី ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា


​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា​លោក ជា មុន្នី ប្រកាស​លាឈប់​ពី​ប្រធាន​សហីព ដោយ​អះអាង​ថា ទៅ​ធ្វើ​ការងារ​ផ្សេង​ទៀត​ដែលជា​កិច្ចការ​ជួយ​សង្គម និង​ការពារ​ធនធាន​ធម្មជាតិ​ដែល​នៅ​សេសសល់ ​។​

​ការប្រកាស​នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ប្រចាំត្រីមាស នៅ​ទីស្នាក់ការ​សហជីព​សេរី​កម្មករ​កម្ពុជា នា​ព្រឹក​ថ្ងៃទី១៩ ខែ កក្កដា​នេះ ដែល​មាន​សមាជិក និង​កម្មករ​ចូលរួម​ប្រមាណ ១០០​នាក់ ​។​

​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា​លោក ជា មុន្នី  ប្រាប់ VOD បន្ថែមថា នៅពេល​សមាជ​ខាងមុខនេះ លោក​នឹង​ឈប់​ឈរ​ឈ្មោះ​ធ្វើ​ជា​បេក្ខភាព​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា​ទៀតហើយ​ ។ លោក​បន្តថា ការ​លាឈប់​ពី​ប្រធាន​សហជីព​នេះ ដោយសារ​លោក​ចង់​ធ្វើ​ការងារ​ផ្សេង​ទៀត ដែល​ជា​ផលប្រយោជន៍​សង្គម ​រួមមាន ការតស៊ូ​មតិ និង​ការពារ​ធនធានធម្មជាតិ​ជាដើម​ ។ យ៉ាងណា​ក៏​ដោយ​លោក ស្នើ​ឲ្យ​សហជីព និង​សមាជិក​របស់​ខ្លួន​រួម​គ្នា​បន្ត​សកម្មភាព​ការពារ​សិទ្ធិ​កម្មករ កុំឲ្យ​មាន​ការរំលោភបំពាន​ពីសំ​ណា​ក់​ថៅកែ​រោងចក្រ​មួយ​ចំនួន​ ។  លោក​មិន​ទាន់​កំណត់​ថ្ងៃ​ធ្វើ​សមាជ​ខាង​មុខ​នោះ​ទេ ដោយ​កំពុង​រៃអង្គាស​ថវិកា ដើម្បី​ទ្រទ្រង់​ការធ្វើ​សមាជ​នោះ ​។​

​បើ​តាម​លោក ជា មុន្នី លក្ខន្តិក​ក្នុង​សហជីព​របស់​លោក​បេក្ខជន​អាច​ឈរឈ្មោះ​បាន ២ អាណត្តិ ហើយ​ក្នុង​មួយ​អាណត្តិ​មាន​រយៈពេល ២​ឆ្នាំ​ ។ លោក ជា មុន្នី ឲ្យដឹង​បន្ត​ថា បច្ចុប្បន្ន​កម្មករ​ដែល​ជា​សមាជិក​របស់​ខ្លួន​មាន​ចំនួន ១០ ម៉ឺន​នាក់ និង​សហជីព​មាន​ចំនួន ២៨០ នាក់​នៅ​ទូទាំង​ប្រទេស​ ៕ 

សូម​សរសេរ​មក​លោក ឡាយ សា​មាន តាមរយៈ samean@vodhotnwes.com

What Next?

Recent Articles

One Response to "​លោក​ ជា មុន្នី ប្រកាស​លាឈប់​ពី​ប្រធាន​សហជីព​​"

  1. Judge says:

    Well done! Chea Mony , for any right reason life goes on.
    Samneang