ដោយ ហង្ស សាវយុត
2015-07-21
RFA
ស្នងការរងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានរកឃើញកន្លែងលាក់ទុកម៉ូតូខុសច្បាប់ចំនួន ៧២គ្រឿង នៅក្នុងភូមិអារញ្ញ នៃសង្កាត់សៀមរាប ក្រុងសៀមរាប កាលពីរសៀលថ្ងៃអង្គារ ទី២១ ខែកក្កដា។
ស្នងការរងនគរបាល ទទួលបន្ទុកព្រហ្មទណ្ឌ គឺលោក ថង សាគុណ។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃអង្គារ ទី២១ ខែកក្កដា ថា កម្លាំងរបស់លោកបានរកឃើញផ្ទះមួយដែលនៅជាប់មាត់ស្ទឹង ហើយបានលាក់ទុកម៉ូតូជាច្រើនគ្រឿង។ តាមការសាកសួរ ម្ចាស់ផ្ទះបានប្រាប់ថា គឺជាម៉ូតូដែលគេយកមកបញ្ចាំ។ ទោះយ៉ាងណា មន្ត្រីប៉ូលិសបានពិនិត្យមើលឯកសារមួយចំនួនពាក់ព័ន្ធនឹងការបញ្ចាំ ហើយរកឃើញថា ម៉ូតូខ្លះដែលគេរក្សាទុក គឺមិនត្រឹមត្រូវតាមច្បាប់។
លោក ថង សាគុណ ឲ្យដឹងថា ប៉ូលិសបានដាក់ការសង្ស័យទៅលើផ្ទះដែលលាក់ទុកម៉ូតូនោះ គឺអាចជាប់ពាក់ព័ន្ធនឹងការរក្សាទុកម៉ូតូ ដែលបានពីអំពើចោរកម្ម៖ «សាលាក្រុង សាលាខេត្តសៀមរាប បានចុះពិនិត្យទៅលើផលប៉ះពាល់ដីចំណីស្ទឹង ពេលនោះស្នងការក៏បញ្ជាកម្លាំងសន្តិសុខឲ្យតាមពិនិត្យមើលទៅលើផ្នែករដ្ឋបាលផង ស្រាប់តែប្រទះឃើញផ្ទះមួយកន្លែង បានលាក់ទុកម៉ូតូដ៏ច្រើននេះ»។
ក្រោយពីការរកឃើញកន្លែងស្ដុកម៉ូតូគួរឲ្យសង្ស័យនោះមក គឺសមត្ថកិច្ចបានរឹបអូសយកម៉ូតូចំនួន ២៨គ្រឿង ក្នុងចំណោមនោះទៅរក្សាទុក ដោយសង្ស័យថា អាចជាប់ពាក់ព័ន្ធនឹងអំពើចោរកម្ម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- កម្ពុជាចាប់ផ្ដើមលក់សំបុត្រឱ្យទេសចរបរទេសទៅទស្សនាប្រាសាទព្រះវិហារ
- អភិបាលខេត្តស្ទឹងត្រែងរងការចោទថារំលោភកិច្ចសន្យាភាស៊ីផ្សារ
- ផលប៉ះពាល់បណ្ដាលមកពីល្បិចឆបោកនាំពលករទៅធ្វើការនៅក្រៅប្រទេស
- IMF៖ កំណើនសេដ្ឋកិច្ចអឺរ៉ុបធ្លាក់ចុះធ្វើឲ្យប៉ះពាល់ដល់ការនាំចេញសម្លៀកបំពាក់កម្ពុជា
- យុវជនខ្មែរក្រោមបារម្ភបាត់បង់ឱកាសការងារពេលសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន
- មន្ត្រីនិងអាជីវករពិភាក្សាគ្នាអំពីសង្វាក់តម្លៃផលិតផលជលផលសមុទ្រកម្ពុជា
- អ្នកវិភាគយល់ថាកិច្ចព្រមព្រៀងរវាងប្រទេស៥នៃសមាជិកអាស៊ានមិនប្រសើរសម្រាប់កម្ពុជា
- សហភាពអឺរ៉ុបបារម្ភពីគម្លាតជំនាញសិក្សានិងទីផ្សារការងារនៅកម្ពុជា
- គ្រួសារកម្មកររងគ្រោះថ្នាក់ចរាចរណ៍នៅស្វាយរៀងជួបវិបត្តិសេដ្ឋកិច្ចនិងផ្លូវចិត្ត
. មានកន្លែងទិញ របស់ ចោរ ទើបមាន ចោរលួច ចោរប្លន់ !