លោក​ អ៊ុំ សំអាន ​ប្រឈម​ការ​ព្យួរ​អភ័យ​ឯកសិទ្ធិ

លោក​ អ៊ុំ សំអាន តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង។ ហេង ជីវ័ន

លោក​ អ៊ុំ សំអាន តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង។ ហេង ជីវ័ន



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ក្រុម​អ្នក​ជំនាញ​ច្បាប់​រដ្ឋសភា​បាន​​ធ្វើការ​ទាំង​ថ្ងៃ​ឈប់​សម្រាក​​ចាប់​តាំងពី​ថ្ងៃ​សុក្រ​រហូត​ដល់​ថ្ងៃ​ម្សិលមិញ​ដើម្បី​សិក្សា​តាម​ផ្លូវ​ច្បាប់​ដែល​អាច​នឹង​ឈាន​ទៅ​​ដល់​ការ​ព្យួរ​​អភ័យ​ឯកសិទ្ធិ​សភា​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​លោក អ៊ុំ សំអាន ដោយសារ​តែ​​តំណាងរាស្ត្រ​រូប​នេះ​បាន​​ចោទប្រកាន់​ប្រធាន​រដ្ឋសភា​លោក ហេង សំរិន ថា​បំពាន​លើ​រដ្ឋធម្មនុញ្ញ​ករណី​មិន​ព្រម​បញ្ជូន​លិខិត​បន្ត​ទៅ​រដ្ឋាភិបាល​​។ នេះ​បើ​តាម​លោក ឈាង វុន អ្នក​នាំពាក្យ​រដ្ឋសភា និង​ជា​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​។

លោក ឈាង វុន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​ក្រុម​អ្នក​ជំនាញ​ច្បាប់​​​របស់​សភា​បាន​ជួប​ប្រជុំ​គ្នា​​ទាំង​ក្នុង​ថ្ងៃ​ឈប់​សម្រាក​​​​ដើម្បី​សិក្សា​​ និង​ពិចារណា​លើ​ករណី​​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ុំ សំអាន ដែល​បាន​ចោទប្រកាន់ លោក ហេង សំរិន ថា​មិន​​គោរព​​រដ្ឋធម្មនុញ្ញ​ហើយ​តំណាង​រាស្ត្រ​រូប​នេះ​គ្រោង​ដាក់​ពាក្យ​បណ្តឹង​ទៅ​​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ប្រឆាំង​នឹង​លោក ហេង សំរិន ករណី​ដែល​លោក​ ហេង សំរិន មិន​ព្រម​ផ្ញើ​លិខិត​រួម​របស់​​ក្រុម​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​ទៅ​រដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​សំណើ​​សុំ​ឲ្យ​ផ្អាក​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម។

ជាមួយ​គ្នា​នេះ លោក ឈាង វុន បាន​បង្ហើប​​ដោយ​​ជំរុញ​​​ឲ្យ​លោក សំអាន ប្រញាប់​ជួប​ជាមួយ​ លោក សំរិន និង​​សម្រុះសម្រួល​គ្នា​បញ្ចប់​​បញ្ហា​នេះ​ក្រែង​​លោ​អភ័យ​ឯកសិទ្ធិ​​សភា​របស់​គាត់​​ អាច​​ត្រូវ​ព្យួរ​ដោយ​​គណៈកម្មាធិការ​អចិន្រៃ្តយ៍​នៃ​រដ្ឋសភា ឬ​ប្រហែល​លោក សំអាន អាច​​ត្រូវ​ប្រឈម​​មុខ​នឹង​ចំណាត់ការ​ផ្លូវ​ច្បាប់​​ណា​មួយ​នៅពេល​អ្នក​ជំនាញ​ច្បាប់​​​​រកឃើញ​​កំហុស​ពីព្រោះ​​​​អ្នក​ជំនាញ​ច្បាប់​បាន​ផ្ញើ​របាយការណ៍​​ទៅ​លោក សំរិន រួច​ហើយ។

លោក វុន ថ្លែង​ថា​៖ «​គណៈកម្មាធិការ​អចិន្រ្តៃយ៍​នៃ​រដ្ឋសភា​មិន​ដែល​សម្រេច​​ពីរ​ភាគ​បី​នោះ​ទេ​។ នៅក្នុង​គណៈកម្មាធិការ​អចិន្រ្តៃយ៍​សម្រេច ៥០+១»។ «​ប៉ុន្តែ​ខ្ញុំ​និយាយ​ម្តង​​ហើយ​ម្តង​ទៀត​ខ្ញុំ​មិន​ចង់​​ឲ្យ​​ស្ថានភាព​នេះ​ធ្លាក់​ទៅ​​​ដល់​ដំណាក់កាល​នោះ​ទេ​​»។ ​លោក វុន ​​បន្ថែម​ថា លោក សំអាន ​​បាន​​ប្រព្រឹត្ត​ខុស​​​ក្នុង​ចំណុច​ណា​​មួយ​ក្នុង​មាត្រា​ណា​មួយ​ ឬ​​ក្នុង​ករណី​ព្រហ្មទណ្ឌ​ណា​មួយ​ដែល​​ប៉ះពាល់​​ដល់​​លោក ហេង សំរិន កំហុស​របស់​គាត់​ត្រូវ​បាន​រកឃើញ​រួច​ហើយ​​។

លោក ឈាង វុន បាន​ព្រមាន​​ថា​៖ «​ដូច្នេះ​ទូក​បាន​រៀបចំ​ចាកចេញ​រួច​ហើយ ​ហើយ​​ប្រសិន​បើ​ទូក​ចេញ​អត់​ត្រឡប់​មក​វិញ​ទេ​»។

ប៉ុន្តែ​លោក សំអាន មិន​ខ្វល់​អំពី​​ករណី​អ្នក​​ជំនាញ​ច្បាប់​ណា​សិក្សា​​អំពី​ករណី​របស់​លោក​ជាមួយ​លោក សំរិន ដូច​ការ​អះអាង​របស់​លោក ឈាង វុន ទេ​ដោយ​លោក​​ថ្លែង​ថា​គណៈកម្មាធិការ​អចិន្រ្តៃយ៍​មិន​​អាច​ព្យួរ​អភ័យ​ឯកសិទ្ធិ​របស់​លោក​បាន​ទេ​ដរាប​ណា​មិន​មាន​​ការ​សម្រេច​​ដោយ​សំឡេង​ ២ ភាគ ៣ ​នៃ​តំណាង​រាស្រ្ត​ទាំង​មូល​។

លោក សំអាន ថ្លែង​ថា​៖ «​​ខ្ញុំ​យល់ព្រម​ជួប​ជាមួយ​សម្តេច ហេង សំរិន ប៉ុន្តែ​ខ្ញុំ​សូម​​ឲ្យ​​គាត់​ផ្ញើ​លិខិត​​របស់​ខ្ញុំ​ទៅ​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន។ ប្រសិន​​បើ​គាត់​មិន​ព្រម​ផ្ញើ​ខ្ញុំ​នឹង​ពិភាក្សា​ជាមួយ​តំណាងរាស្រ្ត​ថា​តើ​យើង​ត្រូវការ​ដាក់​ពាក្យ​បណ្តឹង​ឬ​អត់​»៕ PS


What Next?

Recent Articles

18 Responses to "លោក​ អ៊ុំ សំអាន ​ប្រឈម​ការ​ព្យួរ​អភ័យ​ឯកសិទ្ធិ"

  1. Khmer ISO says:

    CPP members c

  2. Khmer ISO says:

    CPP members can do everything as they want.

  3. Anonymous says:

    ជនក្បត់ ឈាង វុន សិក្សា កាច់បំបាក់ ខ្មែរ ខ្លួនអែង បំរើ ផ្គាប់ចិត្ត វៀតណាម អោយសប្បាយ ចិត្ត !

    តើ ខ្មែរ មួយចំនួន តូច ពេលណា ឈប់បំរើ នយោបាយ វៀតណាម ដោយល្ងង់ខ្លៅ ទៀត !

  4. សែន សម្បូរ says:

    ថាហើយថាទៀត អុ៊ំ សំអាន មួយនេះវាបានឆ្លងមេរោគឆ្គួតជ្រូកយួនពីរមេវាគឹនាយ ខា និង នាយ សុី នាយ ខា តាំងតែត្រូវលោកនិយករដ្ឋមន្ត្រីចង់ដកក្បាលឥឡូវនេះលែងហា៊នអើតករមកហ្និងក៏ព្រោះតែប្រហើនពេក ? ឥឡូវនេះមេរោគឆ្គួតជ្រូកយួនបានឆ្លងរាដាលដល់តំណាងរាស្ត្របក្សប្រឆាំង អុ៊ំ សំអាន វិញម្តងឱយតែខំប្រហើនទៅច្បាស់ជាត្រូវចាប់ដកក្បាលដូចស្ពីជាមិនខានទេ ?

  5. VV says:

    What Mr. Cheang Von or CPP concern is not the law-Suit file by Mr. Sam An to Mr. Heng SomRin, the real concern is Border issue that CPP have very hard time to defense or cover up.

  6. love cambodia says:

    តំណាងរាស្ត្រ​ដែលប្រជារាស្ត្របោះអោយមិនមែនដកបានដោយពួកក្បត់ជាតិcpp​នោះទេ….ហើយអាយួនឈាងហ្វុនមិនជាប់ឈ្មោះអែងទៅវិញទេដែលត្រូវដកនោះ

  7. ព្រះរាជាណាចក្រដឹកនាំតាមបែបអាខ្វាក់ជិះកអាខ្វិន says:

    ម្តេចមិនដកសមមិត្តវឹកផង!!!!

  8. Rayuth says:

    The article 80 of the constitution says that “ the deputies shall have parliamentary. No assembly member shall be prosecuted, detained or arrested because of opinions expressed during the exercise of his or her duties. The decision made by the Standing Committee of the assembly shall be made only with the permission of the assembly or by the Standing Committee of the Assembly between sessions, except in case of flagrante delicto. In that case, the competent authority shall immediately report to the assembly or to the Standing Committee for decision. The decision made by the Standing Committee of the assembly shall be submitted to the assembly at its next session for approval by a 2/3 majority vote of the assembly members.”

    In this case, how could Um Sam An’s parliamentary immunity be suspended or removed? CPP has only 68 MPs in the national assembly. 2/3 majority vote of the national assembly is 82 MPs. How could the CPP have 82 votes? Of course, Chheang Vun and CPP MPs could do it as long as they fully violate the constitution.

    It is an actual threat put by the CPP.

  9. :( says:

    ខ្ញុំសូមកោតសរសើលោក អ៊ុំ សំអាន ​អស់ពីបេះដូង ខ្ញុំស្រលាញ់គាត់ គាត់ក្លាហាននឹងអង្គអាចខ្លាំង
    ណាស់ទោះជាគេសម្លត់គាត់យ៉ាងណាក៏ដោយក៏គាត់មិនខ្លាចដែរ ពិព្រោះគាត់មិនបានធ្វើខុសច្បាប់
    ច្បាប់រដ្ឋធម្មនុញ្ញបានចែងយ៉ាងច្បាស់ហើយ ប្រសិនបើពួកអាមិនចេះច្បាប់ទាំងអស់នោះចង់ធ្វើបាប
    គាត់មានតែចែងច្បាប់ថ្មីខ្លួនវាមកគ្របលើច្បាប់ធម្មនុញ្ញ ដូចវាបង្កើតច្បាប់គ្របអង្គការចឹង

  10. :( says:

    បន្តិចទៀតពួកវាបង្កើតច្បាប់អ្នកណាប្តឹងប្រធានរដ្ឋសភាចាប់ដាក់គុកហើយមិនស្រួលសម្លាប់ចោល
    ទៀត

  11. Judge says:

    Thanks Rayuth for your verification based on article 80.
    There are steps to immunity suspension. However, in this case it is proved to be impossible by rules of laws. On top of that, he is doing his job as parliamentarian.
    Will CPP or Chhieng Vun persist on doing what’s they want outside of rule of laws.?
    Cambodians are more aware of law, also the international communities.
    As member of the UN, RGC is bound by the International commitment.
    Samneang

  12. មន្រ្តីបក្សប្រជាជនលាក់ពុតអាក្រក់ says:

    បើអាតា ហេង សំរិន វាមិនបញ្ជូនមែន មិនឱ្យគេថា
    ច្បាប់ចុយកណ្ដួយម៉ែពួកអាឆ្កែក្បត់ជាតិ CPP ថោកទាបណាស់ ។

  13. kasekor says:

    មិនចង់និយាយជាមួយងាជើងកាង/បងធំនេះទេ។ អាមួយមាត់សម្ញេញនេះគួរតែកាត់ទោសប្រហាជីវិត ឬដាក់គុគអស់មួយជីវិត។ សំណាងល្អហើយដែលស្រុកខ្មែរគ្មានទោសប្រហាជីវិត តែទោះជាយ៉ាងនេះក្តី ក៏ប្រជាពលរដ្ឋអាចកាត់ទោស វាក្រៅសំណាញ់ច្បាប់។ នេះមិនទាន់គិតដល់វាចាញ់សម្បត់ជាមួយ ប្រជាពលរដ្ឋនៅបឹងប្រាំផង។ ជិតទាន់ហន់ហើយ អាងាប់ទាន់ហន់

  14. ប្រជាពលរដ្ឋ says:

    …………………….. ខ្មែរ ក្បត់ ខ្មែរ ដោយសារអ្វី ? ដើម្បីអ្វី . ? …………………………….

  15. knife says:

    Mr.Chheang Vun is not suitable as PM should be a gangster

  16. ?? says:

    thank Rayuth for your verifying to our nation. to me it seem to be who ever trying so hart to defence our nation always been top down by this evil leader. I see all kind of trick that they use to eliminate our nationalist. I hope justice will reveal to them when the time come….. peace to all Cambodian who love their own nation

  17. Knight Rider says:

    មើលពួកអាប្រឆាំងវានិយាយពីច្បាប់ វាមិនគោរពច្បាប់ផងតើនិយាយ ពីច្បាប់យ៉ាងម៉េចទៅ? តួយ៉ាង អា អ៊ុំ សំអាន អា សម រង្សុី និង អា រៀល ខេមរិន្ទ្រ ជាដើម ព្រោះច្បាប់ស្រុកខ្មែរវាធូរលុងពេក ពួកអាក្របីទាំងនេះវាខ្លាចអីទៅ?
    ច្បាប់ត្រូវតែចាប់ដាក់គុកតំណាងរាស្ត្រ ដូចតែរាស្ត្រ ដែរ បើវាល្មើសច្បាប់ មានតែស្រុកខ្មែរ១គត់នៅក្នុងពិភពលោក តំណាងរាស្ត្រ មានអភ័យឯកសិទ្ធ អា អ៊ុំ សំអាន បើនៅអាមេរិកវិញ ត្រូវជាប់គុកយូរហើយ ពីបទដើរ កកូរកកាយ បង្កររឿង ជ្រៀតជ្រែកកិច្ចការ ប៉ូលីស អន្តោប្រវេសន៍ និង កិច្ចការរដ្ឋាភិបាល អានេះមនុស្សព្រៃសុទ្ធ។
    យើងចង់ឃើញកម្ពុជា វិលត្រឡប់ទៅជាប្រទេស ឯកបក្សវិញ ដូច ជ បុ៉ន ចិន និង រុស្សុី……..

  18. សែន សម្បូរ says:

    នូវពេលដែលរដ្ឋាភិបាលខ្មែរឲអាមេបោកបក្សប្រឆាំង សម រង្សី បង្ហានផែទីប្រទេសខ្មែរដែលខ្លួនទិញពីបារាំងដើម្បីយកមកមើលផ្ទៀផ្ទាត់គ្នាជាមួយនិងផែនទីដែលរដ្ឋាភិបាលមានតើវាពិតឬទេ ?សម្រាប់តែមេបក្សប្រឆាំង សម រង្សី បានចាកចេញពីកម្ពុជាទាំងយប់ឆ្ពោះទៅកាន់ប្រទេសអូស្ត្រាលីតែម្នាក់អែង តាមជើងយន្តហោះ Thai Airways លេខ TG 585 កាលពីយប់ថ្ងៃទី ២១ ខែកក្កដា កាលម៉ោង ៨ និង ២០នាទីយប់ នេះហាក់បីដូចជារឿងគាប់ជួនម្លេះ???????