អ្នក​ច្បាប់​រដ្ឋសភា​ថា​លោក អ៊ុំ សំអាន ប្រឈម​នឹង​វិន័យ​រដ្ឋបាល​និង​ប្ដឹង​ទៅ​តុលាការ

ដោយ សេក បណ្ឌិត
2015-07-21
RFA

អ៊ុំ សំអាន ព្រំដែន ៦២០
តំណាងរាស្ត្រ​គណបក្ស​សង្រោះជាតិ លោក អ៊ុំ សំអាន (ពាក់​អាវ​ពណ៌​ស្វាយ) ពិនិត្យ​តម្រុយ​បង្គោល​ព្រំដែន​លេខ​៣០២ នៅ​ច្រក​ព្រំដែន​កម្ពុជា-​វៀតណាម តន់ហន់ ឃុំ​ព្រែកក្រឹស ស្រុក​កំពង់ត្រាច ខេត្ត​កំពត ថ្ងៃ​ទី​១៤ ឧសភា ឆ្នាំ​២០១៥។ RFA/Tha Kitya


ក្រុម​អ្នក​ច្បាប់​ក្នុង​រដ្ឋសភា និង​អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​រង់ចាំ​ចម្លើយ​ពី លោក ហេង សំរិន ប្រធាន​រដ្ឋសភា ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​លើ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន។

តំណាង​រាស្ត្រ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​រដ្ឋសភា លោក ឈាង វុន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២១ កក្កដា ថា ក្រុម​អ្នក​ច្បាប់​ក្នុង​រដ្ឋសភា បាន​ដាក់​លទ្ធផល​នៃ​កិច្ច​សិក្សា​ពិគ្រោះ​យោបល់​លើ​ករណី​តំណាង​រាស្ត្រ​មណ្ឌល​សៀមរាប លោក អ៊ុំ សំអាន ដែល​ចង់​ប្ដឹង​ប្រធាន​រដ្ឋសភា ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​នោះ និង​ការ​បញ្ចេញ​មតិ​នានា​ទាក់ទង​បញ្ហា​ព្រំដែន​នៅ​លើ​ទំព័រ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)។ លោក​បន្ត​ថា ករណី​នេះ​ក្រុម​អ្នក​ច្បាប់​នៅ​រដ្ឋសភា និង​ក្រុម​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចាត់​ទុក​ជា​ការ​ចោទ​ប្រកាន់ វាយ​ប្រហារ​ប៉ះពាល់​ដល់​កិត្តិយស​ប្រធាន​រដ្ឋសភា។

លោក​បន្ត​ថា ករណី​នេះ លោក អ៊ុំ សំអាន អាច​ប្រឈម​នឹង​ករណី​ពីរ​យ៉ាង គឺ​វិធានការ​ដាក់​វិន័យ​រដ្ឋបាល​ក្នុង​រដ្ឋសភា​តាម​បទបញ្ជា​ផ្ទៃ​ក្នុង និង​ការ​ប្រើ​សិទ្ធិ​បុគ្គល​ប្ដឹង​តាម​ផ្លូវ​តុលាការ បើ​សិន​ជា​ប្រធាន​រដ្ឋសភា ចង់​ប្រើ​សិទ្ធិ​របស់​លោក​ចាត់ការ​លើ​រឿង​នេះ៖ «បញ្ជាក់​ត្រង់​នេះ​មួយ ត្រង់​គាត់​និយាយ​ថា អ៊ីចឹង​តើ​បាន​ជា​យួន និយាយ​ថា​ភូមិ​កំណើត​របស់​សម្ដេច​ស្ថិត​ក្នុង​ដី​យួន អត់​ហ៊ាន​ក្អក​ជាមួយ​យួន កុំ​ចង់​យក​ភូមិ​ខ្មែរ​ពីរ​ទៅ​ឲ្យ​យួន ដូរ​ជាមួយ​ភូមិ​កំណើត​សម្ដេច​វិញ»

ក្រុម​អ្នក​ច្បាប់​ក្នុង​រដ្ឋសភា បង្ហាញ​ជូន លោក ហេង សំរិន ថា ការ​បញ្ចេញ​មតិ​របស់ លោក អ៊ុំ សំអាន ប៉ះពាល់​ដល់​បុព្វសិទ្ធិ និង​សិទ្ធិ​សម្រេច​របស់​ប្រធាន​រដ្ឋសភា ដូច​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា។

ទោះ​យ៉ាង​ណា លោក អ៊ុំ សំអាន នៅ​តែ​ប្រកាន់​ជំហរ​ដដែល គឺ​លោក​ធ្វើ​ការ​ទៅ​តាម​ច្បាប់ មិន​មែន​ជា​ការ​ប្រមាថ​ចោទ​ប្រកាន់​វាយ​ប្រហារ ក្នុង​បំណង​អាក្រក់​នោះ​ទេ ហើយ​លោក​មិន​ព្រួយ​បារម្ភ​ចំពោះ​ការ​ចាត់​វិធានការ​លើ​រូប​លោក​តាម​មធ្យោបាយ​ណា​មួយ​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

2 Responses to "អ្នក​ច្បាប់​រដ្ឋសភា​ថា​លោក អ៊ុំ សំអាន ប្រឈម​នឹង​វិន័យ​រដ្ឋបាល​និង​ប្ដឹង​ទៅ​តុលាការ"

  1. Rayuth says:

    It is too insane to find fault of Um Sam An. Maybe, Chheang Vun and a group of his people just created a new law aimed at revenging politically against any opposition MP who spoke the true thing or express opinions on the fact. Their brain should be washed to enable them to make the right judgment and right thinking.

  2. មន្រ្តីបក្សប្រជាជនលាក់ពុតអាក្រក់ says:

    ឱ្យតែឃើញតំណាងរាស្រ្តឬមន្រ្តីគណបក្សណាមួយមានប្រជាប្រិយភាព
    ពួកអាមន្រ្តីគណបក្សប្រជាជនកាន់ក្តឱ្យសត្វឆ្កែនោមនាំគ្នាអត់ពូជឃុបឃឹត
    និងពួកអាតុលាការចុយម៉ែវា មួលបង្កាច់ចោទប្រកាន់ដើម្បីបំបាក់អ្នកមានប្រជាប្រិយជារាងរហូត
    បើពួកអាមន្រ្តីមានគំនិតអន់ជាងសត្វឆ្កែគណបក្សប្រជាជនឯងវាល្ងង់ខ្លៅ មិនមានប្រជាប្រិយទេ
    កុំដើរចង្រៃជនជាតិខ្មែរៗដែលគេមានសម្ថភាពអូសទាញប្រជាប្រិយភាព ព្រោះតែជនជាតិខ្មែរ
    តាំងពីជំនាន់ដើមរហូតដល់ឥឡូវប្រកាន់យកគំនិតអាក្រក់បែបនេះហើយ ទើបជនជាតិខ្មែរអ្នកមានចំណេះចេះដឹង
    និងអ្នកវិជ្ជាសាស្រ្តខ្មែររលាយបាត់បង់អស់ រហូតដល់សព្វថ្ងៃនេះជនជាតិខ្មែរដែលម្ចាស់អង្គរវត្ត
    ប៉ុន្តែបែរជាល្ងង់ខ្លៅចោលម្សៀត អត់ចេះជួសជុលអង្គបាក់បែករបស់ខ្លួនឯង គួរឱ្យខ្មាស់សាសន៍ដទៃណាស់គេមកជួសជុល
    ធ្វើចៅហ្វាយត្រួតក្បាលខ្មែរគ្រប់ទីលានអង្គរវត្ត នេះក៍ព្រោះតែពួកកូនមីចោរសំផឹងមន្រ្តីខ្មែរល្ងង់ចុយម៉ែវា
    ឃើញខ្មែរណាមានចំណេះវិជ្ជាខ្ពស់ជាងខ្លួនជាមន្រ្តីឆ្កែល្ងង់ខ្លៅ កើតក្តីក្ដៅក្រហាយតាមឈ្នានិសប្រល័យគេ ។