ដោយ៖ ថោ ស៊ីណា | ថ្ងៃអង្គារ ទី21 កក្កដា 2015
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានលើកឡើងថា បង្គោលព្រំដែនកម្ពុជា និងវៀតណាមដែលបោះរួចគឺយកតាមផែនទីតំណាងខេត្តនីមួយៗរបស់រដ្ឋាភិបាលវៀតណាម។
ការអះអាងបែបនេះធ្វើឡើងក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី២០ ខែកក្កដា។ លោក សម រង្ស៊ី ថ្លែងថា បង្គោលព្រំដែនកម្ពុជា និងវៀតណាមដែលបានបោះរួចនោះ គឺបោះតាមផែនទីតំណាងខេត្តរបស់ប្រទេសវៀតណាមប៉ុណ្ណោះ។ លោកថា បង្គោលទាំងនោះមិនបានបោះតាមផែនទីខ្នាត ១/១០០ ០០០ ដែលមានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាឡើយ។ លោកថា៖ “ហើយខ្ញុំមានផែនទីផលិតដោយប្រទេសវៀតណាម តាមខេត្តនីមួយៗរបស់ប្រទេសវៀតណាម គេគូសជាផ្លូវការ គេថាទឹកដីរបស់គេឥឡូវហ្នឹងគឺធំជាងអ្វីដែលមានចែងនៅក្នុងផែនទីបារាំងទៅទៀត”។
អនុប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោកស្រី កុយ ពិសី ប្រាប់វីអូឌី(VOD)នៅថ្ងៃនេះថា លោកស្រីមានការហួសចិត្ត និងស្ទើរតែមិនជឿចំពោះពាក្យអះអាងរបស់ លោក សម រង្ស៊ី ដែលថាបង្គោលព្រំដែនកម្ពុជា និងវៀតណាមដែលបោះកន្លងមក ធ្វើឡើងផ្អែកតាមផែនទីខេត្តរបស់វៀតណាម។ លោកស្រីបញ្ជាក់ថា៖ “ប៉ុន្តែខ្ញុំអត់មានអ្វីអត្ថាធិប្បាយទេអូន នេះជាការបរិយាយរបស់គាត់ មិនមែនការងាររបស់ពួកខ្ញុំទៅមើលទឹកដីឡុងអានធំជាងពីមុន និងបច្ចុប្បន្ន ខ្ញុំអត់ទាន់បានឃើញ ហើយខ្ញុំមិនគិតថាគេធ្វើអ៊ីចឹងកើត ព្រោះយើងធ្វើព្រំដែនមិនទាន់ចប់ផង អ្នកណាទៅពង្រីកទឹកដីក្នុងពេលហ្នឹងអូន”។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក កែម ឡី មានប្រសាសន៍ថា គណបក្សប្រឆាំងត្រូវបង្ហាញពីភស្តុតាងដែលខ្លួនបានរកឃើញនោះជូនរដ្ឋសភាពឱ្យពិនិត្យ ពោលគឺមិនត្រូវបង្ហាញក្នុងលក្ខណៈវាយប្រហារបែបនេះទេ។ លោកថា៖ “ផែនទីដែលខ្លួនមានហ្នឹង ប្រមូលឲ្យអស់មក ហើយសរសេរឯកសារទាំងអស់ហ្នឹងដាក់ជូនទៅរដ្ឋាភិបាលដើម្បីរៀបចំដោះស្រាយ ប្រើប្រាស់ដែលអួតថាវប្បធម៌សន្ទនាល្អ ម៉េចក៏មិនសន្ទនាគ្នាដើម្បីរៀបចំ”។
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត កាលពីថ្ងៃទី១៦ ខែកក្កដា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា រដ្ឋាភិបាលកម្ពុជានឹងសើរើពីការបោះបង្គោលព្រំដែនឡើងវិញ ប្រសិនបើរកឃើញថា ការបោះនោះមិនត្រឹមត្រូវតាមផែនទីដែលតម្កល់នៅអង្គការសហប្រជាជាតិ៕
សូមសរសេរមកលោក ថោ ស៊ីណា តាមរយៈ sina@vodhotnews.com

ផែនទីខ្លួនឯងមានមិនយកមកប្រើប្រាស់ ទៅអោយយួនធ្វើផែនទីថ្មីបង្ខិតដីកាត់កោះកាត់ទឹក ផែនទីតម្កល់ទុកនៅអង្គការសហប្រជាជាតិ សម្តេចសីហនុខិតខំណាស់ទំរាំយកទៅតម្កល់នៅទីនោះ
បាន ហើយទំរាំគេទទួលស្គាល់វាមិនមែនជាការងាយទេ យកផែនទីពីអង្គការសហប្រជាជាតិបានមែន
គណបក្សប្រជាជនវីវរហើយ ព្រោះផែនទីនោះនៅមានទាំងអស់ ដីខ្មែរទាំងអម្បាលមានរួមទាំងកោះជា
ច្រើនទៀតនៅមូលទាំងអស់ មិនដឹងបកស្រាយយ៉ាងណានោះទេ
កុយ ពិសី គង់មានថ្ងៃស្រីដឹងខ្លួនទេ ប្រសិនបើអង្គការសហប្រជាជាតិប្រគល់ផែនទីខ្មែរមកវិញមែន
ថ្ងៃនោះ កុយ ពិសី នឹងបើកមាត់លេងរួចហើយ
នារី កុយ ពិសី នៅ ដេក តែក្នុង ក្រុងភ្នំពេញ សោះ មិនដែលដេក នៅព្រំដែន ម៉េច នឹងដឹង ពិតប្រាកដ
មានតែ ប្រជាពលរដ្ឋខ្មែរ គាត់ រស់នៅដេក រាប់ ឆ្នាំ តាំងពី សម័យ សម្តេចឪ កាន់អំណាច ទើប ដឹងពិត !
ដូច្នេះ សូម នារី កុយ ពិសី កុំ ក្រឡៃ ប្រវត្តិសាស្ត្រ ក្លាយជា ជនក្បត់ជាតិ !
I support your comment SAM RANSY. it is the real action that those VIET did to our nation very bodies can see that. I can see that our million years friend want to swallow our nation as soon as they can. please help to protect our nation from those thief nation…. peace for all
រដ្ឋាភិបាលសុំឲមេបក្សប្រឆាំង សម រង្សី អួតថាខ្លួនមានផែនទីយកមកបង្ហាញ តែនូវយប់ថ្ងៃទី ២១ ខែកក្កដា ម៉ោង ៨ និង ២០ នាទី សម រង្សី បានឡើងយន្តហោះទាំងយប់ទៅកាន់ប្រទេសអូស្ត្រាលី តែម្នាក់អែងតាមជើងយន្តហោះ Thai Airways លេខ TG 585 ម្តេចក៏មានរឿងគាប់ជួនគ្នាម្លេះ យល់ព្រមថាយកផែនទីខ្លួនមានមកបង្ហាញ តែបែរជាចាកចេញពីប្រទេសអូស្ត្រាលីបាត់ ?
ចុះបើ វ៉ា គឹមហុងថា ផែនទីបោះពុម្ពនៅយួនហើយ។
យួនជាចោរប្រវត្តិសាស្រ្ត លួចប្លន់ទឹកដីខ្មែរអស់់ច្រើនណាស់ ហើយឲចោរយួនបោះពុម្ពផែនទីកំនត់ព្រំដែនខ្មែរយួន ដូចឲយួនយក/លួចស្រេចចិត្ត។ គួរឲអស់សំណើច។ ដូចយកពងមាន់ទៅផ្ញើនឹងក្អែក។
ចិងបានន័យថា សម រង្សី ទៅប្រទេសអូស្ត្រាលីស្ងាត់ៗ ប្រហែជាទៅទិញផែនទីប្រទេសខ្មែរនូវទីនោះហើយមើលទៅ ?វា៉ គិមហុង ក៏បាននិយាដែលថាផែនទីដែលរដ្ឋាភិបាលប្រើគឹបន្សល់ទិុក្ខមកពីសម័យ បុ៉ល ពត មកគឹមានតែមួយនេះអែងបើចង់និយាយទម្លាក់កុំហុសឱយរដ្ឋាភិបាលត្រូវនិយាយឱយអស់ពាក្យផង កុំឱយយកតែពាក្យបោះពុម្ពផែនទីនៅស្រុកយួននោះមកនិយាយ តែពាក្យពាក់កណ្តាលទៀតម្តេចក៏មិននិយាយផងនេះគឹមានជេតនាចោទរដ្ឋាភិបាលកុំចេះរកឡេះដើរញុះញុងវាទៅលែងរួចហើយព្រោះប្រជារាស្ត្រខ្មែរនាក់ក៏គេដិងពីល្បិចកលរបស់បក្សប្រឆាំដែរមិនដែលមានអ្វីពិតប្រាដយកមកនិយាយទេ ?តែពេលរដ្ឋាភិបាលឱយ សម រង្សី យកផែនទិដែលបក្សប្រឆាំងមានមកបង្ហាញផ្ទៀងផ្គាត់គ្នាតិពិតឬក្លែងក្លាយតែ សម រង្សី រត់ ទៅអូស្ត្រាលីបាត់ ហាស់!ហាស់!ហាស់!ហា មែន គួរឱយអស់សំណើចដល់ហើយ?
ពួកជ្រុលនិយមអួតថា ខ្លួនជាអ្នកសេ្នហាទឹកដីបំផុតនេះ មិនខុសពីតួរអង្គនាងពៅ ដែលស្រលាញ់ប្តីបំផុត តែបែរជាលីងគ្រួសជះដាក់មុខប្តីទៅវិញដោយភាពល្ងង់ខ្លៅនិងចង់ឱយប្តីកាន់តែស្រលាញ់ខ្លួន។ ដោយពួកអស់លោក ធ្វើជាស្នេហាជាតិផ្កាប់មុខនេះ កំពុងយល់ថាប្រជាជនខែ្មរងាយបោកប្រាស់តាមរយះបញ្ហាជាតិនិយម ប្រឆាំងវៀតណាមនេះ។ អាមេបោកប្រាស់នោះ សុទ្ធតែអួតថារកឃើញផែនទីដើមពីស្រុកបារាំងរង់ចាំផ្ទៀងផ្ទាត់ ទន្ទឹងនឹងនោះចោទថារាជរដ្ឋាភិបាលថាប្រើផែនទីក្លែងក្លាយ តែដល់ពេលហ៊ុន សែនចាត់វិធានយកផែនទីពីUN ពីបារាំង USA និងអង់គ្លេស ត្រលប់ជាសារភាពថាផែនទីទិញពីទីផ្សាតំលៃ១៦៨ដុល្លា។ ផែនទីទិញតាមផ្សា ភាគច្រើនជាផែនទីទេសចរ។
ក្រុមរំដោះទីលានប្រជាធិបតេយ្យចំនួន១១នាក់ជាប់គុក៧-២០ឆ្នាំ ចាំមើលអ្នកចលនាប្រឆាំងវៀតណាមនិងចលាចលរឿងរាជរដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយវាត្រូវជាប់គុកប៉ុន្មានឆ្នាំដែរ!