​អ្នក​វិភាគ​ថា កម្ពុជា​នឹង​បាត់​ដី​តាម​ព្រំដែន បើ​អង្គការសហប្រជាជាតិរ​ក​ផែនទី​ពិត​មិន​ឃើញ​​

ដោយ៖​ ឡាយ សា​មាន​ | ថ្ងៃអង្គារ ទី21 កក្កដា 2015
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

VOD-united_nations_flag-2015-07-21

អ្នកវិភាគ​មួយ​ចំនួន​លើកឡើងថា ប្រសិនបើ​អង្គការសហប្រជាជាតិ មិន​អាច​រក​ឃើញ​ផែនទី​ដែល​កម្ពុជា​បាន​តម្កល់ទុក​នៅ​ទីនោះ​ទេ នឹង​ធ្វើឲ្យប៉ះពាល់​ដល់​បូរណភាព​ទឹកដី​កម្ពុជា ក្នុង​ការផ្ទៀងផ្ទាត់ ការបោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​។​

​ការលើកឡើង​នេះ បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា រហូតមកដល់​ពេលនេះ អង្គការ​សហប្រជាជាតិ​នៅ​មិន​ទាន់​រកឃើញ​ផែនទី​របស់​ប្រទេស​កម្ពុជា​នៅឡើយ​។ 

​សា​ស្រា​ចារ្យ​នយោបាយ លោក សូ ចន្ថា មានប្រសាសន៍ថា ប្រសិនបើ​អង្គការសហប្រជាជាតិរ​ក​មិន​ឃើញ​ផែនទី​កម្ពុជា​ដែល​តម្កល់ទុក​នៅ​ទីនោះ​ពិតមែន នឹង​ធ្វើឲ្យ​កម្ពុជា​គ្មាន​អំណះអំណាង​អ្វី​ដើម្បី​ធ្វើ​ការតស៊ូ​មតិ​ជា​មួយ​ប្រទេសជិតខាង ជា​ពិសេស​ប្រទេស​វៀតណាម​នោះទេ​។ មួយវិញទៀត លោក​ថា​ស្ថាប័ន​ពិភពលោក​មួយ​នេះ នឹង​ធ្វើឲ្យ​បាត់បង់​ទំនុកចិត្ត​ពី​ប្រទេស​មហាអំណាច​ធំៗ ដោយសារ​ការ​ធ្វេសប្រហែស​របស់ខ្លួន​។ លោក​ថា​៖ “​វា​ធ្វើឲ្យ​ប៉ះពាល់​ប្រយោជន៍​កម្ពុជា​។ ប្រយោជន៍​យ៉ាងម៉េច​? ពីព្រោះ​ផែនទី​ដែល​យើង​តម្កល់​អង្គការសហប្រជាជាតិ ជា​ផែនទី​ពិតប្រាកដ​ដែល​អង្គការ​សហប្រជាជាតិ​បាន​ទទួល​កម្ពុជា ជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ ឆ្នាំ​១៩៥៤​។ អ៊ីចឹង​ប្រសិនជា​ផែនទី​នេះ​រក​មិនឃើញ​ទេ វា​ធ្វើឱ្យ​កម្ពុជា​គ្មាន​អំណះអំណាង​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ការតស៊ូ​មតិ​ជា​មួយ​ប្រទេសជិតខាង ជាពិសេស​គឺ​ប្រទេស​វៀតណាម​។ មានន័យថា​យើង​អត់​មាន​ឯកសារ​ផ្លូវការ ដើម្បី​តតាំង​ជាមួយ​វៀតណាម​ទេ​។ អ៊ីចឹង​កន្លែង​នេះ​ហើយ​ដែល​ធ្វើឲ្យមាន​បញ្ហា​ផលប្រយោជន៍បូរ​ណភាពទឹក​ដី​របស់​កម្ពុជា​”​។​

លោក សូ ចន្ថា ថ្លែងថា ការ​ដែល​អង្គការសហប្រជាជាតិ​មិន​ទាន់​រកឃើញ​ផែនទី​របស់​កម្ពុជា​ឃើញ​នោះ អាច​ថា​ស្ថាប័ន​ពិភពលោក​មួយ​នេះ មាន​ប្រព័ន្ធ​រដ្ឋបាល​ខ្សោយ​។ តែ​លោក​ថា នេះ​គ្រាន់តែ​ជា​ឆ្លើយ​បំភ្លឺ​របស់​មន្ត្រី​រដ្ឋាភិបាល​នៅ​ទី​សាធារណៈ​ប៉ុណ្ណោះ មិនមែន​មែន​ជា​ការឆ្លើយតប​ពី​មន្ត្រី​អង្គការសហប្រជាជាតិ​នោះទេ​។​

​អ្នកវិភាគ​នយោបាយ​លោក​បណ្ឌិត សុខ ទូច មានប្រសាសន៍ថា ប្រសិនបើ​កម្ពុជា​គ្មាន​ផែនទី​ច្បាស់លាស់​ទេ នឹង​ធ្វើឲ្យប៉ះពាល់​ដល់​លំនឹង​នយោបាយ  ប្រជាជន​មិន​បាន​រៀន​ពី​ភូមិសាស្ត្រ​នយោបាយ ជា​ពិសេស​នឹង​ធ្វើឲ្យ​កម្ពុជា​រឹតតែ​បាត់បង់​ទឹកដី​ថែម​ទៀត​។ យ៉ាងណា​ក៏​ដោយ​លោក​សង្ឃឹមថា អង្គការសហប្រជាជាតិ នឹង​ផ្តល់​ឯកសារ​ទាក់ទង​នឹង​ព្រំដែន​មក​ឲ្យ​កម្ពុជា​ក្នុងពេល​ឆាប់ៗ​ខាងមុខ សម្រាប់​យក​មក​ផ្ទៀងផ្ទាត់​ក្នុង​ការបោះបង្គោល​ព្រំដែន​។ លោក​បញ្ជាក់ថា​៖ “​កម្ពុជា​(​ប្រជាជន​)១៥​លាន​នាក់ ក្នុង​១៥​លាន​នោះ ក៏​មាន​ប្រជាជន​ភាគតិច​ជាច្រើន​ដែល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ហើយ​បើ​យើង​មិន​បាន​ធ្វើ​ព្រំដែន​ទេ នឹង​មាន​ការបាត់បង់​ព្រំដែន​បន្តទៀត អ៊ីចឹង​យើង​បោះបង្គោល​ព្រំដែន យើង​អាច​ទៅលើ​ផែនទី​ដែល​បាន​មាន​រួចស្រេច ហើយ​យើង​នឹង​ចាំ​ផ្ទៀងផ្ទាត់ បើសិនជា​ករណី យើង​ឃើញថា​សេចក្តីសង្ឃឹម​របស់​អ្នកស្រាវជ្រាវ​ក៏ដូចជា​រាជរដ្ឋាភិបាល ក៏​ដូច​ប្រជាជន​កម្ពុជា​ហ្នឹង គឺ​រង់ចាំ​មើល​ឯកសារ​របស់​មហាអំណាច ពីព្រោះ​យើង​ឃើញ​ខ្មែរ​មាន​ចរិត​មួយ មិនសូវ​ជឿជាក់​គ្នាឯង​ទេ ជឿជាក់​បរទេស​”​។​

​បើ​តាម​អ្នកវិភាគ​រូបនេះ ការ​ដែល​អង្គការ​សហ​ប្រជាតិ​មិន​ទាន់​រកឃើញ​ផែន​ទី​កម្ពុជា អាច​ដោយសារ​ស្ថាប័ន​មួយ​នេះ មាន​ឯកសារ​ច្រើន​ពេក​ដែល​ប្រទេស​លើ​ពិភពលោក​បាន​តម្កល់​នៅ​ទីនោះ គឺ​មិនមែន​តម្កល់​តែ​ផែនទី​កម្ពុជា​តែ​មួយ​នោះទេ​។ 

​កាលពី​ថ្ងៃ​ទី​០៦ ខែកក្កដា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​លិខិត​មួយ​ច្បាប់​ទៅ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គីមូន ដោយ​ស្នើសុំ​ផែនទី​កម្ពុជា​ដែល​តម្កល់​នៅ​អង្គការ​ប្រជាជាតិ ។ លោក ហ៊ុន សែន អះអាងថា ការសុំ​ផែនទី​នេះ​ដើម្បី​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​ដែល​រដ្ឋាភិបាល​បាន​ប្រើប្រាស់​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​។ បន្ទាប់​ពី​ការស្នើសុំ​នោះ អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ ប្រាប់ VOD តាមរយៈ​អ៊ីម៉េល​ថា  អង្គការ​បាន​បញ្ជូន​ព័ត៌មាន​មួយចំនួន​ទៅ​រដ្ឋាភិបាល​កម្ពុជា​ស្តីអំពី​សំណើសុំ​ផែនទី និង​កំពុងតែ​ស្វែងរក​ឯកសារ​មួយចំនួនទៀត​៕

សូម​សរសេរ​មក​លោក ឡាយ សា​មាន តាមរយៈ samean@vodhotnews.com

What Next?

Recent Articles

10 Responses to "​អ្នក​វិភាគ​ថា កម្ពុជា​នឹង​បាត់​ដី​តាម​ព្រំដែន បើ​អង្គការសហប្រជាជាតិរ​ក​ផែនទី​ពិត​មិន​ឃើញ​​"

  1. :( says:

    រកមិនឃើញផែនទីដូចបាត់ប្លង់ផ្ទះចឹង បាត់ប្លង់ផ្ទះវាមាននៅសល់អីទៀតវាមិនរលាយ ចង់អ្នកណាយក
    កន្លែងណាក៏គ្មានសិទ្ធតវាជាមួយគេដែរ ដីអត់ប្លង់

  2. Judge says:

    Please don’t panic guys.
    If not able to find Cambodia map of scale 1/100 000 at the UN hypothetically, the UN should be able to obtain from elsewhere such as France,with its verification whether it’s copied from original map.
    Importance is source of map where we get it from, along with the back up. If all failed, map currently got from France can be perhaps verified by both from France as member of the UN or possibly it is verified by the UN as it has capacity of doing so, I believe.
    Samneang

  3. ប្រជាពលរដ្ឋ says:

    វា មិនអាចបាត់ ទេ ! ប្រយ័ត្ន វៀតណាម វា មានរនុកក្នុង ប្រើល្បិច ​ !

    ផែនទី ប្រវត្តិសាស្ត្រ ខ្មែរ នៅប្រទេសបារាំង ក៏មានដែរ !

  4. 2015 says:

    ពួក UN ដូចជាអន់ហួសហេតុពេកហើយ សូម្បិតែផែនទីខ្មែរពឹងពាក់ជាផ្លូវការឱ្យរក្សាទុក
    ក៍ថែរក្សាមិនបានដែរ ឬមួយនៅក្នុង UN មានហ្វូងចោរ ?

  5. VV says:

    It’s really sound ridiculous to talk about losing Cambodia Map at the UN. I don’t think it would happen, but if it is happen, Cambodian people inside and outside of the country must work together and launch a serious local and international diplomatic effort. I don’t think the current Cambodian Gov. is reliable any more.

  6. ?? says:

    please do not lost your confident ,the world organization they did their work very careful . of cause they have those map but the reason is if they showing, it may harm to these nation. they knew all about it that right they gave us a full sovereignty . but sovereignty that they gave us have been stolen or given to those thief nation. remember the HO CHI MIN policy was hiding among all these nation in this region…… PEACE TO ALL cAMBODIAN

  7. UN says:

    Hun Sen asked UN, France, England, USA to help with Cambodia’s Map. Not a problem at all for these countries to help Cambodia such a small country. After all the Human Rights abuses in Cambodia, these powerful countries and Community (UN) will have a second thought about helping Cambodia.

  8. សុន says:

    អសបកំពង់រៀបចំបង្កើតគណកម្មាការស្រាវជ្រាវរុករកឯកសារតំកល់ចាស់ៗ តែនៅខ្វះបុគ្គលិកជំនាញទុកដាក់ឯកសារនិងផែនទី។ ហើយបច្ចុប្បន្នក៏កំពង់ពិចារណាបង្កើតជាមុនសិននូវគណកម្មាការជ្រើសរើសបុគ្គលិកបន្ថែមទៀត ។ បើបងប្អូនមានចំណាប់អារម្មណ៏និងជំនាញ បទពិសោធន៏ដូចបានរៀបរាប់ខាងលើ សូមជួយធ្វើជាប្រធាន/សមាជិកគណកម្មាការជ្រើសរើស ឬជាប្រធាន/សមាជិកគណកម្មាការស្រាវជ្រាវរុករកឯកសារតំកល់ចាស់ៗ ចូលបំរើការងារអសបផង។
    កំពង់ភ្លីងភ្លង់កណ្តាលទឹក ហៅអ្នកស្រុកឲជួយ គេមិនជួយ គេធ្វើមិនដឹងមិនឮ។ ខំហៅនាយសំពៅ ក៏នាយសំពៅទាំង២-៣នាក់ មិនឃើញ ទៅហួស។ បន្តិចទៀតអស់ខ្យល់កណ្តាលទឹក។ ចប់ ។ តើខ្មែរទាំងអស់គ្នាសុខចិត្តចប់តាមអ្នកដឹកនាំដូចនេះដែរឬទេ?

  9. Khmer says:

    អន់ដល់ម្លឹង???

  10. CPP ងោះ & វែក says:

    ដល់ថ្នាក់មកអង្វសុំផែនទីលោក សម រង្ស៊ី ទិញទៅហើយ នៅមានផ្លូវអីទៀត
    នេះហើយពូជមេដឹកនាំល្ងង់ខ្លៅ ស្ដាប់តែពួកអាវែកវាយអែបស៊ីអបព្រុសបញ្ជោរសុំស៊ីពែរ៍
    មានមន្រ្តីសម្រាប់ប្រើគគោក ទុកឱ្យពួកវាធ្វើចោរពុករលួយ សូម្បីតែផែនទីទឹកដីខ្មែរមួយ
    ក៍ល្ងង់ខ្លៅពឹងចោរយួនគូសឱ្យយកមកប្រើដែរ ភ្លើណាស់ ។