សិទ្ធិមនុស្ស
រូបឯកសារ៖ សកម្មជនគណបក្សសង្គ្រោះជាតិត្រូវនាំចេញទៅមន្ទីរឃុំឃាំងវិញបន្ទាប់ពីតុលាការលើកពេលសវនាការ។
សុខ ខេមរា
22 កក្កដា 2015
វីអូអេខ្មែរ
វ៉ាស៊ីនតោន—
មន្ត្រីគណបក្សជំទាស់ និងមន្ត្រីសិទ្ធិមនុស្សប្រតិកម្មនឹងការផ្តន្ទាទោសក្រុមមន្ត្រីគណបក្សជំទាស់១១នាក់ឲ្យជាប់ពន្ធនាគារពី៧ដល់២០ឆ្នាំពីបទជាប់ពាក់ព័ន្ធនឹងបាតុកម្មដែលនាំឲ្យកើតអំពើហិង្សាកាលពីឆ្នាំទៅ។ ការដាក់ទោសនោះជារឿងគួរឲ្យសោកស្តាយ និងមិនត្រឹមត្រូវ។
មន្ត្រីគណបក្សសង្គ្រោះជាតិបានរិះគន់ចំណាត់ការតុលាការក្រុងភ្នំពេញកាលពី ថ្ងៃអង្គារថា ជារឿងធ្វើមិនត្រឹមត្រូវតាមច្បាប់ក្នុងការដាក់ទោសសកម្មជនរបស់ខ្លួនឲ្យជាប់គុកពី៧ដល់២០ឆ្នាំពីបទចោទថា បានជាប់ពាក់ពន្ធនឹងបាតុកម្មក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៤ ដែលក្រោយមកបានប្រែក្លាយជាអំពើហិង្សានោះ។ នេះជាការអះអាងរបស់លោកយ៉ែម បុញ្ញរិទ្ធ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ដែលបានថ្លែងប្រាប់វីអូអេកាលពីថ្ងៃអង្គារ។
«គណបក្សសង្គ្រោះជាតិសង្កេតឃើញថា នីតិវិធីនៃការធ្វើសវនាការនិងការដាក់ទោសចោទប្រកាន់នេះគឺពុំមានភាពត្រឹមត្រូវនិងយុត្តិធម៌ទេ ពីព្រោះសកម្មជន ទាំង១១រូបលោកពុំបានប្រព្រឹត្តដូចអ្វីដែលបានចោទប្រកាន់នោះទេ។ ដូច្នេះ គណបក្សសង្គ្រោះជាតិយើងមានការសោកស្តាយ ហើយយើងនឹងខិតខំពិគ្រោះ យោបល់ជាមួយមេធាវីដើម្បីនឹងស្វែងរកនីតិវិធីដោះស្រាយបញ្ហានេះ នៅពេល ខាងមុខនេះទៀត»។
សកម្មជនទាំង១១នាក់នោះ រួមមានមន្ត្រីព័ត៌មានគណបក្សគឺលោកមាជ សុវណ្ណារ៉ា និងលោកអឿ ណារិទ្ធផងដែរ ដែលត្រូវតុលាការចោទថា បានបង្ករឲ្យមានអំពើហិង្សា ធ្វើឲ្យមានអ្នកបម្រើការសន្តិសុខរបួសជាង៤០នាក់ក្នុងពេលប៉ះទង្គិចគ្នា ដែលមានការចោទប្រកាន់ទៅវិញទៅមករវាងក្រុមសន្តិសុខនិងក្រុមបាតុករកាលពីពាក់កណ្តាលខែកក្កដាឆ្នាំ២០១៤នោះ។
ការផ្តន្ទាទោសនេះត្រូវគេដឹងថា កើតឡើងដោយគ្មានមេធាវីតំណាងឲ្យ១០រូបក្នុងចំណោមជនជាប់ចោទ១១នាក់នោះ ចូលរួមក្នុងសវនាការទេ ដែលរឿងនេះក្រុមមន្ត្រីសិទ្ធិមនុស្ស និងអ្នកច្បាប់អះអាងថា តុលាការគួរតែពន្យារពេលសវនាការ។
ទោះជាយ៉ាងណាក៏ដោយ ការដាក់ទោសទណ្ឌនេះហាក់ដូចជាកើតឡើងចំពេល ដែលមានការពុះកញ្ជ្រោលរឿងជាតិនិយមប្រឆាំងនឹងរដ្ឋាភិបាល ហើយនឹងវៀតណាមអំពីបញ្ហារំលោភបំពានព្រំដែន ដែលក្រុមមន្ត្រីសិទ្ធិមនុស្សចាត់ទុកថា ជាសម្ពាធនយោបាយ។
លោកអំ សំអាត ប្រធានក្រុមអ្នកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ បាន អះអាងថា ការផ្តន្ទាទោសនេះមិនស្របច្បាប់ទេ។
«បើសិនជាយើងមើលឲ្យស៊ីជម្រៅ ខ្ញុំថា ការសម្រេចសេចក្តីនេះគឺឈរនៅលើ មូលដ្ឋាននយោបាយ ជាជាងឈរលើមូលដ្ឋានគតិយុត្តិ និងភស្តុតាងខាងផ្នែក ផ្លូវច្បាប់ ដោយសារបច្ចុប្បន្នស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជាកំពុងតែ តានតឹង ជាពិសេសទាក់ទងនឹងកិច្ចការព្រំដែនដែលកន្លងមកគឺគណបក្ស សង្គ្រោះជាតិ គឺតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានធ្វើដំណើរទស្សនកិច្ច និងត្រួតពិនិត្យនៅតាមព្រំដែន»។
លោកបានកត់សម្គាល់ដែរថា កន្លងមកគណបក្សសង្គ្រោះជាតិមិនបានចូលសភា អនុម័តច្បាប់អង្គការដែលមានការរិះគន់ជាអន្តរជាតិថា ជាច្បាប់ដែលនឹងរឹតត្បិត សិទ្ធិសេរីភាពពលរដ្ឋ និងក្រុមអង្គការសង្គមស៊ីវិល។
គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិសន្យាថា នឹងធ្វើឲ្យវប្បធម៌ សន្ទនារវាងមេដឹកនាំគណបក្សទាំងពីរគឺលោកនាយករដ្ឋមន្ត្រីហ៊ុន សែននៃ គណបក្សប្រជាជនកម្ពុជា និងលោកសម រង្ស៉ីនៃគណបក្សសង្គ្រោះជាតិ ផ្តល់ ផលប្រយោជន៍ដល់ពលរដ្ឋនិងប្រទេស តាមរយៈការដោះស្រាយបញ្ហាដោយ អហិង្សា៕

>. តុលាការ នយោបាយ !
មាន ភាពលំអៀង !
ការកាត់ក្តីនេះផ្តល់យុតិ្តធម៌ចំពោះជនរងគ្រោះទាំងជាង៣០នាក់ដែលបានរងរបួសយ៉ាងធ្ងន់ធ្ងរដោយសារក្រុមល្មើសទាំងនេះ! តុលាការមានលំអៀងមកខាងជនរងគ្រោះ និងផ្តល់យុតិ្តធម៌សំរាប់ពួកគេ និងកំលាំងសនិ្តសុខ!
ជាខ្មែរដូចគ្នា ហេតុអ្វីមិនអាចរួបរួមគ្នាបាន???? ប្រទេសវៀតណាមពីដើមគេឈ្លោះគ្នាដល់ថ្នាក់បែងចែក ខាងជើង និងខាងត្បូង តែប្រទេសគេ អាចរួបរួមគ្នាបានដល់សព្វថ្អែ ចុះចំណែកខ្មែរ ហេតុអ្វីមិនបាន????
ពីមួយជំនាន់ទៅមួយជំនាន់របស់ អាណាចក្រខ្មែរមួយនេះ ពេលណាទើបអាចរួបរួមគ្នាបាន?????? ឬនៅតេខំច្បាំងគ្នាឯងរហូតដល់បាត់បង់ដែនដីកំណើតរបស់ខ្លួនឬ????????????
It is to laughable to this sentence. It is very unjust. It is a politically motivated sentence. It is a malicious sentence. It is a malicious political harassment and persecution made against the opposition CNRP. It clearly proved that the court in Cambodia is truly under the political influence and order/command of Hun Sen and his government. This is because the CNRP disclosed the border encroachment and incorrect documents and maps has been used by the Hun Sen-led government with Vietnam, this government take revenge against the opposition by ordering the corrupt and political-influenced court to sentence the opposition activists and officials. That is too insane to take political revenge against the opposition. It proved that Hun Sen and his people attempted to practice a culture of revenge and intimidation.
This government is too bad.
king dumb of un-justice’ king dumb of people tear’ king dumb of dictatore’ king dumb of vampires ‘ king dimb of veitcong’sdog ‘king dumb of veitcong spy’ king dumb of fake democracy.people make sure next election must vote to CNRP ‘.GOD bless all cambodian people’
ជយោ!ព្រះរាជាអច្ឆរិយ ចាប់អ្នកប្រឆាំង រិះគន់រដ្ឋាភិបាលខ្មែរឲ្យបានច្រើនណាក់ដាក់គុក៕
នរណាខ្លះរិះគន់?
កុំភ័យនឹងអារឿងរិគន់នេះ ព្រោះថា នេះជារឿងធម្មតាទេក្នុងសង្គម។ មិនដែលមាននរណាម្នាក់ដែលមិនទទួលបានការប្រមាថ ការរិគន់នោះទេ។ សូម្បីតែព្រះពុទ្ធ ក៏មានអ្នករិគន់ អ្នកប្រមាថដែរ។
តែសួរថា តើអ្នករិះគន់មានប៉ុន្មាននាក់? តើអ្នកអបអរ មានប៉ុន្មាននាក់?
អ្នករិះគន់ មានតែប៉ុន្មានក្បាលទេ។ តែអ្នកគាំទ្រមានច្រើនណាស់!
សន្តិសុខ ខណ្ឌដូនពេញ វ៉ៃ ប្រជាពលរដ្ឋខ្មែរ អ្នកសារព៏មាន ម៉េច មិនចាប់ ដាក់គុក !
មាន វីដេអូ ឃើញជាក់ស្តែង ទៀត !
ល្មមៗ បានហើយ ពួក ខួរក្បាល សត្វតិរិច្ឆាន !
well after PARIS peace agreement all western leaders respecting Cambodia got out from communist in this region. but sadly whit the evil leader our nation is going deeper to the Communist HO CHI MIN and along side whit communist CHINA. these two communist one was just need any benefited that they can get it out from Cambodia, the other was the Viet nation they also wanted the whole thing benefit and UNITED ENDO CHEN . that will be no country call Cambodia or LEO it will be the country call UNITED ENDO CHEN leading by communist HO CHI MIN. if this action of the Viet nation so intent there will be a bloodies war in this region again. please be aware of that………………peace for all