មន្រ្តី​ប្រឆាំងអំពើ​ពុក​រលួយ​ស្នើ​​អ្នក​កាសែតជួយ​សហការ​​ ពេល​ជួប​ជន​រងគ្រោះ​​ផ្តល់​សំណូក​​

ដោយ៖​ ទូច សុខា​ | ថ្ងៃពុធ ទី22 កក្កដា 2015, 05:34 PM​
http://vodhotnews.com


លោក ឱម យ៉ិន​ទៀង ប្រ​ធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ


មន្រ្តី​​អង្គភាព​ប្រ​ឆាំង​អំពើ​ពុក​រលួយនៅថ្ងៃ​ពុធនេះ​បាន​​​ស្នើ​ឲ្យ​អ្នក​យក​​ព័ត៌​មាន​ដែល​បាន​ដឹងពី​​ករណី​​​ជនរងគ្រោះច​ង់​សូ​ក​ប៉ាន់លើ​បញ្ហាអ្វី​មួយ​ សហការជាមួយ​អង្គភាព​ ​ដើម្បីចូលរួម​ចំណែក​​ការ​ពារ​កុំ​ឲ្យ​ជន​រងគ្រោះជាប់​ទោស​​ពី​បទ​​សូកប៉ា​ន់​។

ប្រ​ធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិន​ទៀង បាន​​ថ្លែង​បែប​នេះ​ក្នុង​កម្មវិធី​ប្រ​កាសជ័យ​លាភី​ការប្រ​កួត​ប្រ​ជែងពាន​​រង្វាន់​អ្ន​ក​សារព័ត៌​មាន​ឆ្នើមសម្រាប់​អត្ថបទរាយការណ៍ពី​អំពើ​ពុក​រលួយ។ លោក​មាន​ប្រ​សាសន៍​ថា​អ្នក​សារព័ត៌មាន​បាន​​រាយការណ៍​ពី​ជន​រងគ្រោះដែល​​បានយក​ប្រាក់​ទៅ​សូក​ប៉ាន់​​មន្ត្រី​រាជ​ការ​ណាម្នាក់ ​ដើម្បី​ឲ្យ​ខ្លួន ឬ​ឲ្យសមាជិកគ្រួសារ ដើម្បី​​បាន​រួច​ខ្លួន​ពី​បញ្ហា​អ្វីមួយ។ ប៉ុន្តែ​លោក​ថា​ករណីនេះ​អាច​ធ្វើ​ឲ្យ​ជន​រងគ្រោះ​នោះជាប់​ទោស​បន្ថែម​ទៀត។  

លោក ឱម យ៉ិន​ទៀង បន្ថែម​ថា​នៅ​ពេលណា​អ្នក​សារព័ត៌​មាន​ជួប​ករណី​ជនរងគ្រោះ​ផ្តល់​សំណូកទៅ​​មន្ត្រី​រាជកា​រ​​ណាមួ​យ ពួកគេ​​​​​ត្រូវជួយណែ​នាំជន​រងគ្រោះ​នោះឲ្យ​ស្វែង​រក​កិច្ច​អន្តរាគមន៍ពីអង្គភាព​ប្រ​ឆាំង​អំពើ​ពុ​ក​​រលួយ។ លោក​បញ្ជាក់​ថាអង្គភាព​ប្រ​ឆាំង​អំពើ​ពុក​រលួយ​មាន​វិធី​សាស្រ្ត​ក្នុង​ការ​ប្រ​មូល​ភស្តុតាងពី​អ្នកទទួល​​សំណូក។

លោក​ ឱម យ៉ិនទៀង បាន​ថ្លែ​ង​ថា៖ “​ពី​ព្រោះ​យើង​ខ្ញុំ​មាន​វិធី​សាស្រ្តដើម្បី​ទៅ​យក​ភស្តុតាង ឧបមាថាគាត់(មន្ត្រី)ទារ​៥០០០(ដុល្លារ)ហើយគាត់​ខំ​ទៅ​រក​លក់​ដីលក់ស្រែលក់ចម្ការ​គាត់​យក​ទៅ​ឲ្យ ជាប់​គុក ភស្តុតាង​លក់​ហ្នឹង​ហើយ​ជាឆន្ទៈ​គាត់​សូកគេ ហើយ​យើង​ខំ​សរសេរ​អាហ្នឹង​ថា​ឲ្យគេ​អាណិត​គាត់ បែរជាយក​ខ្នោះ​ដាក់​ពី​មុ​ខ​ផង​ដាក់ពីក្រោយ​ផង”

លោកឲ្យ​ដឹង​ទៀត​ថាអង្គភាព​ងាយ​ស្រួ​ល​​ស្វែង​រក​ភស្តុ​តាង​ពី​​អ្នក​​សូក​ប៉ាន់​ ប៉ុន្តែ​មិន​ងាយស្រួល​រកពី​​អ្នក​ទទួល​សំណូក​នោះទេ​ ដោយ​លោក​ថា​ពួកគេ​មិន​ដែល​​និយាយ​ថា​ខ្លួន​បាន​ទទួល​សំណូក​នោះ​ទេ​។​ លោកមាន​ប្រសាសន៍​ថា៖ “ហើយ​ចៅ​ក្រម ហើយ​មេធាវី​នោះ​អត់​ជាប់ទេ អូន​ឯងការពារគាត់​រួចអស់​​ហើយ គាត់​ប្រកែក​អស់​ហើយ មាន​ភស្តុ​តា​ងអី អញ្ចឹងបាន​ថា​ពេល​ដឹងភ្លាមគាត់​មិន​ចាំបាច់​ទៅលក់​ដីលក់​ស្រែ យើង​ខ្ញុំ​មានលុយ២ម៉ឺន ៥​ម៉ឺន ១០​ម៉ឺន​ដុល្លារអី​យើង​ខ្ញុំមាន​លុយ​ឲ្យគាត់​ សម្រាប់​គាត់យកទៅ ប៉ុន្តែ​ពេល​ទៅ​គឺយើង​ខ្ញុំ​ប្រ​មូល​យក​ភស្តុ​តាង ហើយ​ចាំ​រឿង​ហ្នឹង​ចេញ​ហើយ​ចាំ​អូន​សរសេរ​ចុះ អត់​មាន​អី​យឺត​យ៉ាវ​ទេ​រឿងហ្នឹង”។  

ទោះ​យ៉ាងណា លោក ឱម យិនទៀង​ ​បញ្ជាក់​ថាអ្នកផ្តល់​សំណូក​​ណាដែល​ធ្វើ​ឡើង​ដោយ​រង​ការ​បង្ខំពី​មន្ត្រី​រាជការ​ណាមួយ​នោះ​គឺ​មិន​ជាប់​ទោស​នោះ​ទេ ហើយ​លោក​ថាបើ​មាន​ករណី​​បែប​នេះ​ជន​រងគ្រោះ​ត្រូវ​រាយការណ៍​មក​អង្គភា​ពប្រ​ឆាំង​​អំពើ​ពុករលួយតាម​រយៈ​លេខទូ​រស័ព្ទទាន់​ហេតុការណ៍១២៨២។

នាយក​ប្រ​តិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល មាន​ប្រ​សាសន៍​ថាអ្នក​ផ្តល់​សំណូកនិង​អ្នក​ទទួល​សំណូក​គឺ​មាន​ការ​ជាប់ពាក់​ព័ន្ធ​គ្នា​យ៉ាង​ជិតស្និទ្ធ។ លោក​បន្ត​ថា​ជាទូ​ទៅ​គេមើល​ឃើញ​ថាបើ​គ្មាន​អ្នកផ្តល់​សំណូក ក៏​គ្មាន​អ្នក​ទទួល​សំណូកដែរ។ ប៉ុន្តែ​​លោក​ថាបើ​មើល​ទៅ​មួយ​ជ្រុង​ទៀត ឃើញ​ថាអ្នក​ផ្តល់​ផ្តល់​សំណូក​ទាំង​អស់​ក៏​មិន​ចង់​សូក​ប៉ាន់​ទាំង​អស់គ្នា​ដែរ។ លោក​បញ្ជាក់​ថា​ករណី​សូក​ប៉ាន់​នេះ​កើត​ឡើង​ដោយ​សារតែ​មាន​ការ​ដាក់​សម្ពាធ​ឲ្យ​ផ្តល់​សំណូក។

លោក​មានប្រសាសន៍ថា​៖ “​អ្នក​សូក​ហ្នឹង​មិន​មែន​គាត់​ចេះ​តែ​ចង់​សូក​ទេ ទាល់តែ​មាន​សម្ពាធឬក៏​មាន​ការ​ទាមទារបង្ខំ​ឲ្យគាត់​សូក​បាន​គាត់​សូក…​អ្នក​ដែល​គាត់​ធ្លាប់បានគេ​ដាក់​សម្ពាធឲ្យ​សូក ហាក់​ដូចជា​បង្កើតទម្លាប់​ឲ្យ​ខ្លួន​ឯងមួយ​ត្រៀម​ខ្លួន​ឲ្យ​ខ្លួន​ឯង​សូក ពេល​ខ្លះ​គេ​មិន​ទាន់​ទារ​ផងឲ្យគេ​មុន​ដែរ អាហ្នឹង​វាជាទម្លាប់”។ 

ប្រ​ធាន​ក្លិប​​អ្នក​កាសែត​កម្ពុជា លោក ប៉ែន បូណា មានប្រសាសន៍ថា​ការ​សរសេរ​ប្រ​ធាន​បទ​ប្រឆាំង​នឹង​អំពើ​ពុករលួយនេះ អ្នក​សរសេរ​ត្រូវ​មាន​ជំនាញវិជ្ជាជីវៈ​ខ្ពស់​ក្នុង​ការ​ស៊ើប​អង្កេតនិ​ងការសរសេរ។ លោក​ថា​បើ​សិន​ជាសរសេរខុសឬ​អ្នក​សរសេរ​មិន​យល់​នោះ វា​នឹង​បង្ក​ផល​វិបាក​ដល់​អ្នក​សរសេរ​វិញ។ លោក​បន្តថា៖ “​ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​អ្នក​សារព័ត៌​មាន​ទាំង​អស់​ចូល​រួមសរសេរ​អត្ថបទ​ទាក់​ទង​នឹង​អំពើ​ពុក​រលួយ​ហ្នឹង​ឲ្យ​បាន​ច្រើន ព្រោះ​យើង​បាន​ដឹង​ហើយ​ថាអំពើ​ពុករលួយ​ហ្នឹង​ជាសង្គមមួយ​ជំងឺ​រ៉ាំរ៉ៃ​មួយ​​ក្នុង​សង្គម​ក​យើង ក៏​ដូច​ជាប្រ​ទេស​ជា​ច្រើន​លើ​ពិភព​លោក​ដែរ ប៉ុន្តែ​សង្គមយើង​មានអំពើ​ពុករលួយ​គួរឲ្យ​កត់​សម្គាល់​​​ អញ្ចឹង​ទេ​ខ្ញុំ​លើក​ទឹក​ចិត្ត ប៉ុន្តែ​ធ្វើ​យ៉ាងម៉េច​យើង​សរសេរ​ដោយគោរពក្រម​សីល​ធម៌​វិជ្ជាជីវៈនិង​យល់​ឲ្យ​ច្បាស់​អំពី​អំពើ​ពុក​រលួយ​ ដើម្បី​ធ្វើ​ឲ្យ​អត្ថបទ​យើង​ហ្នឹង​មាន​តម្លៃ​”។​

បើ​តាម​លោក ឱម យ៉ិនទៀង តាំង​ពី​មាន​ការ​បង្កើត​អង្គភាព​នេះ​មក មិន​ទាន់​មាន​អ្នក​ផ្តល់​សំណូកណាមួយ​ជាប់​ទោស​នៅ​ឡើយ​ទេ ដោយ​លោក​ថាអង្គភាព​នៅបន្ត​ធ្វើ​ការ​អប់​រំប្រ​ជាព​ល​រដ្ឋ​ឲ្យ​យល់​ដឹង​ពី​ច្បាប់​នេះ​នៅ​ឡើយ។

ច្បាប់​ព្រហ្មទណ្ឌថ្មី មាត្រា២៧៩ទាក់ទងបទ​សូក​ប៉ាន់​ដល់​និយោជិតចែងថាបុគ្គល​ណា​ដែល​ផ្តល់​ជា​អត្ថប្រ​យោជន៍ឬអំណោយ​ដល់​និយោជិត ដើម្បី​ធ្វើ​កិច្ចការ​អ្វី​មួយ​ឲ្យ​ខ្លួន ដោយ​មិន​បាន​ឲ្យ​និយោជក​បាន​ដឹង បុគ្គល​នោះ​​នឹង​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារពី៦ខែទៅ​២ឆ្នាំនិង​ពិន័យ​ជា​ប្រាក់​ពី​១លាន​រៀលទៅ៤លាន​រៀល​។ មាត្រា​២៨០ទាក់​ទង​បទ​ស៊ីសំណូក​របស់​អភិបាលជា​អាទិ៍ ចែង​ថា​ “…បុគ្គល​ដែល​ទទួល​ផល​ប្រ​យោជន៍ជា​ទ្រព្យ​សម្បត្តិ ឬការទាម​ទារ​ ឬ​បាន​សន្យា​ទទួល​ផល​ប្រ​យោជន៍​នោះ ដោយ​បានទទួល​ការ​ពឹងពាក់​ខុស​ច្បាប់ បុគ្គល​នោះ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារពី​៥ឆ្នាំ ទៅ​១០​ឆ្នាំ”៕

សូម​សរសេរ​មក​កាន់​លោក ទូច សុខា តាម​រយៈ ​sokha@vodhotnews.com ​      

What Next?

Recent Articles

One Response to "មន្រ្តី​ប្រឆាំងអំពើ​ពុក​រលួយ​ស្នើ​​អ្នក​កាសែតជួយ​សហការ​​ ពេល​ជួប​ជន​រងគ្រោះ​​ផ្តល់​សំណូក​​"

  1. Judge says:

    That’s is a good step Mr.Om to acknowledge a collaboration from other sources such as media.
    It should have been police /ministry of interior working closely with eradicating corruption. Now, you request the media to work for you. It means that there will be ramifications to codes of conduct and personal safety.
    It should have been said that you allow the media to explore more into matter,and how to keep your organization informed.
    Please stop seeing those victims of corruption as all bad guys. Many circumstances those only try to buy their way out. The top official who corrupts is to be scrutinized.
    Corruption is systematic. Every department is to curb CORRUPTION primarily.
    External expert may be sourced say from Hong Kong or China while China has been in the progress of clearing up Corruption. Other, it would be from Western country where it has more capacity of doing so.
    With narrow minded, corruption will never get better.
    Bear in mind that victims are the worst end of corruption.
    Samneang