អ្នកនាំពាក្យ​រដ្ឋាភិបាល​អះអាង​ថា​អង្គការ​លីកាដូកំពុង​បង្ហាញ​ជំហរ​មិន​អព្យាក្រឹត​

ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃពុធ ទី22 កក្កដា 2015, 07:30 AM
http://vodhotnews.com


អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន អះអាង​ថា​អង្គការ​លីកាដូបាន​បង្ហាញ​ជំហរមិន​អព្យាក្រឹត​ទៅកាន់​​​គណ​បក្ស​​នយោបាយ បន្ទាប់ពីអង្គការ​មួយនេះ​បាន​​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ថ្កោលទោស​ការកាត់​​ទោ​​ស​​​លើ​​សកម្ម​ជននិ​ងមន្រ្តី​គណ​បក្ស​​សង្រ្គោះជាតិ។

​កាលពីថ្ងៃ​អង្គារ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្ដន្ទាទោស​លោក មា​ជ សុវណ្ណារ៉ានិង​សកម្មជន​គណបក្ស​​ស​ង្គ្រោះ​ជាតិ​១០​នាក់​ផ្សេង​ទៀត​ឲ្យ​ជាប់​ពន្ធនាគារ​ពី​៧​ឆ្នាំទៅ​២០​ឆ្នាំ ពី​បទ​ដឹកនាំ​និង​ចូលរួម​ក្នុង​ចលនា​កុប្ប​កម្ម​​នាំ​ឲ្យ​មាន​ហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ឆ្នាំ​២០១៤​។ ​ភ្លាមៗ​នោះ​ អង្គការ​លីកាដូ​បាន​ចេញ​សេ​ចក្ដីថ្លែ​ងការណ៍​មួយ​ថ្កោលទោស​សាលក្រម​របស់​តុលាការនិង​អំពាវនាវ​ឲ្យ​តុលាការ​ទម្លាក់ចោល​​សាលក្រមនោះ​ ដោយ​អះអាង​ថាការជំនុំជម្រះ​មាន​​ភាពមិនប្រក្រតី​​។ លីកាដូ​ក៏បាន​អំពាវនាវ​កុំ​ឲ្យមាន​​កា​រ​​ប្រើ​​ប្រាស់​តុលា​ការ​ជា​​ឧបករ​ណ៍​នយោបាយ​ផង​ដែរ​។​

លិខិតចំហររបស់​លោក​ ផៃ ស៊ីផាន ជូន​ចំពោះ​លោកស្រី ណាលី ពីឡូក នាយិកាអង្គការលីកាដូ បង្ហាញ​ថា​​៖ ខ្ញុំមានសេចក្ដីសោក​ស្ដាយនិងអាម៉ាស់ចំពោះសេចក្ដីថ្លែងការណ៍​របស់លោកស្រីនាយិកាដែលបង្ហាញពីភាពទុចរិតជាមួយនឹង​និន្នាការនយោបាយក្នុងកិច្ចវាយតម្លៃទៅលើលទ្ធផលនៃការវិនិច្ឆ័យក្ដីរបស់តុលា​ការ​ក្រុងដែលលើកឡើងថាការវិនិច្ឆ័យក្ដីរបស់តុលាកាក្រុងជាការបំភិតបំភ័យដល់គណបក្សសង្រ្គោះជាតិ បន្ទាប់ពី​មាន​ព្រឹត្តិការណ៍បង្គោលព្រំដែនខេត្តស្វាយរៀងនិងបន្ទាប់ពីគណបក្សសង្រ្គោះជាតិបានធ្វើពហិការមិនចូលរួម​ស​ម័យពេញអង្គដែលអនុម័តទៅលើសេចក្ដីព្រាងច្បាប់ស្ដីពីអង្គការមិនមែនរដ្ឋាភិបាលនិងសមា​គ​ម។ 

លិខិត​របស់​លោក ផៃ ស៊ីផាន បាន​បញ្ជាក់​ថា​៖ នេះជាភស្ដុតាងមួយបន្ថែមទៀតនៃនិន្នាការនយោបាយ មិន​​អព្យាក្រឹតនិងការទទួលខុសត្រូវចំពោះកាតព្វកិច្ចអង្គការមិនមែនរដ្ឋាភិបាលដែលដើរតួជាភ្នាក់ងារបរទេស​ក្នុ​ងការទទួលបានថវិកាពីក្រៅស្រុក ដើម្បីកិច្ចប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា

លោក ផៃ ស៊ីផាន បាន​ចាត់ទុក​ការ​អំពាវនាវ​របស់អង្គការ​លីកាដូជា​ការ​ជ្រៀត​ជ្រែកដាក់កំហិតដល់តុលា​កា​រ​ឲ្យ​បោះបង់ចោល​សេចក្ដីសម្រេចនៃ​ការវិនិច្ឆ័យ។ លោក ផៃ ស៊ីផាន​ បាន​បញ្ជាក់​ថា​៖ អង្គការរបស់លោកស្រីនាយិកាគឺជាភ្នាក់ងារបរទេសមួយដែលដំណើរការដោយលុយបរទេស ពុំមែនជាអង្គការអំណាចរដ្ឋ​ណាមួយ ដែលមានអាណត្តិជ្រៀត​ជ្រែកឬដាក់សម្ពាធដល់តុលាការនោះទេ

មាត្រា​​២៤នៃសេចក្តីព្រាងអង្គការ​ដែល​សភា​ទើ​បតែ​អនុម័ត​​ចែង​ថា៖ អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក អង្គការ​មិន​មែន​រដ្ឋា​ភិ​បាល​​បរទេស ឬ​សមាគម​បរទេស ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត​ចំពោះ​គ្រប់​គណបក្ស​នយោបាយ​នៅ​ព្រះរាជាណាចក្រកម្ពុជា។​ ក្នុង​ករណីដែល​សមាគមនិង​អង្គការ​មិន​មែន​​រដ្ឋាភិបាល មិន​អនុវត្ត​តាម​មាត្រា​២៤ ​ក្រសួងមហាផ្ទៃ​​អាចសម្រេច​លុប​ឈ្មោះអង្គការនោះ​​ចេញពី​បញ្ជីបាន។​

បើ​តាម​សេចក្តីថ្លែងការណ៍​របស់អង្គការ​លីកាដូ លោក​ស្រី ណាលី ពីឡូក មានប្រសាសន៍ថា៖ “នគរបាល បាន​ចូលក្នុងតុលាការភ្លាមៗ បន្ទាប់ពីចៅក្រមចូលបន្ទប់ពិភាក្សាដើម្បីចេញសាលក្រម។ នេះបានបង្ហាញយ៉ាងច្បាស់ថាសវនាការនេះគ្រាន់តែជាការសម្តែងដោយមានការបញ្ចប់មួយដែលត្រូវបានគិតជាមុន ដោយ​ត្រូវបានបង្កើតឡើងដើម្បីគំរាម​កំហែងគណបក្សសង្គ្រោះជាតិ បន្ទាប់ពីព្រឹត្តិការណ៍នៅខេត្តស្វាយរៀងកាលពីចុងសប្តាហ៍មុន”

សា​ស្ត្រា​ចារ្យ​នយោបាយ លោក សូ ចន្ថា យល់ថាការដែល​តុលាការ​ផ្តន្ទាទោស​សកម្មជននិង​មន្ត្រី​បក្សប្រឆាំង​ទាំង​១១​នាក់​នោះហាក់បីដូច​ជា​រឿង​អយុត្តិធម៌​មួយនិង​គ្មាន​ការវាយតម្លៃ​ច្បាស់លាស់​។ លោក​មើល​ឃើញថាការ​​ផ្តន្ទាទោសនេះ​ជា​ការ​ដាក់​សម្ពាធ​ដល់​បក្សប្រឆាំង ករណី​សើរើ​រឿង​ព្រំដែន​។

​គួរបញ្ជាក់​ថា ក្រោយ​ហិង្សា​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ឆ្នាំ​២០១៤ លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន​ទៀត​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​។ នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ មុន​​ចូលឆ្នាំ​ខ្មែរ លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងនោះ​ត្រូវបាន​ដោះ​លែងឲ្យ​នៅ​ក្រៅ​​ឃុំ​បណ្តោះអាសន្ន បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី បាន​ជួប​ចរចា​គ្នា​នៅពេលដែល​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​លេចចេញ​ជា​រូបរាង​​៕

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com 

What Next?

Recent Articles

5 Responses to "អ្នកនាំពាក្យ​រដ្ឋាភិបាល​អះអាង​ថា​អង្គការ​លីកាដូកំពុង​បង្ហាញ​ជំហរ​មិន​អព្យាក្រឹត​"

  1. Anonymous says:

    when the dog day comes.. the sooner, the better! my poor nation!

  2. Stupid says:

    អោយគេចាប់ទៅ ប្រជាប្រិយភាពរបស់ CPP និឹងធ្លាក់ចុះដល់បាទសមុទ្រ!!!

  3. ជូនពរពូ says:

    សូមពូផាន មានសំណាងល្អគ្រប់ពេល នឹងគ្រប់ជាតិ នឹងជាតិក្រោយសូមអោយពូ មានមាត់មិនអាចនិយាយបានទោះជាកើតជាអ្វីក៏ដោយ។ សូមជូនពរពូអោយបានសំរេចដូចបំណង!

  4. មន្រ្តីបក្សប្រជាជនលាក់ពុតអាក្រក់ says:

    កណ្ដួម៉ែវាកូនមីសំផឹងមន្រ្តីធំៗ cpp ឱ្យតែពេលណាចាញ់ប្រជាប្រិយភាពគណបក្សសង្រ្គោះជាតិ
    វាប្រើកូនមីចោរគេចុយកណ្ដួយម៉ែវាតុលាការឆ្កែ ឱ្យកាត់ក្តីអយុត្តិធម៏ ដើម្បីចោទប្រកាន់បៀតបៀន
    ដាក់ទោស​សកម្មជន​និងតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិជានិច្ច ។
    នយោបាយកូនមីសំផឹង ហ៊ុន សែន វាចេះចុយយាយវាតែប៉ុណ្ណឹងឯង កូនអាចុយម្រ៉ាយ ។

  5. ពូជ សែន សម្បូរ នោមលើកជើងមួយ says:

    បើ​អង្គការ​លីកាដូ ជួយចូកជួចែវ ហ៊ុន សែន និង គណបក្សប្រជាជន
    នោះទើប ផៃ ស៊ីផាន ថាអព្យាក្រឹតល្អណាស់ !
    ឱ្យតែមានអ្នកណារិះគន់តាមភាពពិត ទៀងត្រង់ និងយុត្តិធម៏ ពួកអាមន្រ្តីបក្សប្រជាជនកើតរោគឆ្កួតចិត្ត
    ខឹងក្ដៅក្រហាយរកលេសចោទប្រកាន់មួលបង្កាច់ទម្លាក់ទោសដាក់គេភ្លាម
    ពូជមន្រ្តីថោកទាបវាប្រកាន់គំនិតថោកទាបតែអញ្ចឹងហ្មង់ !