ទេព បូព្រឹក្ស​ បដិសេធ​ប្តឹងទារ ៥ ម៉ឺនដុល្លារ​រឿង​រូបអាក្រាត​

PPP-Tep-Bopreuk-tepborpreak




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: ក្រោយ​ពី​ប្រកាស​ដាក់ពាក្យ​បណ្ដឹង​វែកមុខ​ជន​ខិលខូច​ដែល​តារា​ចម្រៀង​សម្បូរ​ក្បាច់រាំ​កញ្ញា ទេព បូព្រឹក្ស អះអាង​ថា​ បាន​កាត់ត​រូបនាង​ទៅ​ជា​នារី​អាក្រាត​កាយល្វែង​លើ​ក្នុង​កាយវិការ​បែប​ស្រើបស្រាល​នោះ ក៏​ស្រាប់តែ​មាន​ដំណឹង​​ទៀត​ថា តារា​ស្រី​ធ្មេញ​ច្រពើស​រូបនេះ​បាន​ប្ដឹងទារ​សំណង​ជាទឹកប្រាក់ ៥ ម៉ឺនដុល្លារ​។

ផ្ទុយទៅវិញ ​ឪពុក​របស់​នាងបាន​បដិសេធ​ទាំង​ស្រុង ដោយ​លើក​ហេតុផល​ថា ពាក្យ​​បណ្ដឹង​គឺ​ធ្វើឡើង​ដើម្បី​ដាក់ទោស​ជន​ខិលខូច​ និង​ស្ដារ​កិត្តិយស​ឲ្យកូនស្រី​តែប៉ុណ្ណោះ​។

រូបភាព​ស្រាត​បង្ហាញ​ល្វែងលើ​របស់​នារី​មាន​មុខ​មាត់​ដូច​កញ្ញា ទេព បូព្រឹក្ស ដែល​ជន​អនាមិក​យកទៅ​បង្ហោះ​កាលពី​សប្ដាហ៍​កន្លង​ទៅ​ថ្មីៗនេះ​បាន​កើត​ឡើង​មិនយូរ​ប៉ុន្មាន​ក្រោយពេល​នាង​ទើបតែ​វិលត្រឡប់​មកពី​ព្យាបាល​ជំងឺ​ពោះវៀន​ដុះខ្នែង​នៅ​ប្រទេស​ថៃ។ ការ​ប្រឈម​នឹង​រឿង​អាស្រូវ​ធ្លាយ​រូបថត​ស្រាត​ចេញ​សុដន់​ដូច្នេះ ​​ហាក់បីដូច​ជា​ការ​ជាន់ឈ្លី​ផ្លូវ​ចិត្ត​បន្ថែម​ពី​លើ​ជំងឺ​ផ្លូវកាយ​របស់​កញ្ញា ទេព ​បូព្រឹក​ មួយ​កម្រិត​ថែមទៀត​។

ក្រៅ​ពី​ការខឹង​សម្បា និង​ឆោ​ឡោ​ស្វែងរក​ភាព​ស្អាតស្អំមក​វិញ​នោះ តារា​ស្រី​​ផលិតកម្ម​ហង្សមាស​បាន​ថ្លែង​ក្នុង​សម្ដី​ខ្សាវៗ​ដោយ​សារ​​នាង​មិនហ៊ាន​ប្រឹង​និយាយ​ខ្លាំង​ខ្លាច​ឈឺ​របួស​វះពោះវៀន​ដុះ​ខ្នែង​។ នាង​បាន​សម្ដែង​ក្ដីបារម្ភ​ថា៖ «អ្នក​​គេឃើញ​រូបនោះ គេ​នាំគ្នាថា ជា​រូបខ្ញុំ​ពិត គេមិន​បាន​គិត​ថា​ជា​រូបគេ​កាត់តទេ​បង​!»។

នាង​បាន​អះអាង​ផ្តាំផ្ញើ​ទៅ​អ្នកគាំទ្រ​យ៉ាង​ទទូច​ថា៖ «​នោះ​មិនមែន​ជា​រូបពិត​របស់ខ្ញុំ​ទេ ជា​រូបភាព​កាត់ត ដើម្បី​បង្ខូច​កិត្តិយស​ខ្ញុំ»។

កញ្ញា ទេព បូព្រឹក្ស ជាមួយ​នឹង​ឪពុកជា​មន្ត្រីរាជ​ការ​ធ្វើ​ការ​នៅ​ក្រសួង​កិច្ចការ​នារី ក៏​បាន​អំពាវនាវ​សុំ​ដល់​ស្ថាប័​នផ្សព្វផ្សាយ​សុំ​​ឲ្យ​ជួយ​លុបរូប​អាក្រាត​នោះ​ចេញ​ ​និង​បាន​ប្រកាស​បើក​ចំហ​ថា នឹង​ប្តឹង​មិន​លើក​លែងទេ ដើម្បី​វែក​មុខ​ជនខិល​ខូច​នោះ​មក​​ឲ្យ​ច្បាប់​ចាត់​ការ​ឲ្យបាន ដោយ​មិន​ទាមទារ​​សំណង​ជំងឺ​ចិត្តជា​ចំនួន​ទឹកប្រាក់​ទេ។

ប៉ុ​ន្តែ​ផ្ទុយ​ពី​ជំហរ​នេះ ស្រាប់​តែ​ធ្លាយ​ព័ត៌មាន​ថា​ ពេល​នេះ​ ឪពុក តារា​ចម្រៀង ទេព បូព្រឹក្ស ប្តឹង​ទាមទារ​ជំងឺនូវ​ទឹក​ប្រាក់ ៥ ​ម៉ឺនដុល្លារ​ ជា​ការ​សង​ជំងឺ​ចិត្ត​ចំពោះ​រូបភាព​អាក្រាត​ល្វែង​លើ​ដ៏​អាម៉ាស់​របស់​កូនស្រីជា​តារា​ល្បី​ម្នាក់​ដែរ។

តប​នូវ​ព័ត៌មាន​ដ៏ភ្ញាក់​ផ្អើល​នេះ លោក​បាន​ថ្លែង​ទាំងតឹង​សរសៃ កប្រាប់ ​ភ្នំពេញ ​ប៉ុ​ស្តិ៍ ថា៖ «ខ្ញុំប្តឹង​ទាមទារ​ចំនួន​ទឹក​ប្រាក់ ៥ ម៉ឺន​ដុល្លារ​នោះ មិន​មែន​ជា​រឿងពិតទេ គេ​ប្រឌិតបង្ខូច​ខ្ញុំទៀត​ហើយ»​។

លោក​អះអាង​បន្តថា៖ «រឿងប្តឹង​គឺខ្ញុំបាន​ដាក់​ពាក្យ​ប្តឹង​អស់​ហើយ ហើយ​ប៉ូលិស​ក៏​កំពុង​ធ្វើការស្រាវជ្រាវ​លើ​រឿង​នេះ​ហើយ តែ​ក្នុង​ពាក្យ​ខ្ញុំ​មិន​បាន​ប្តឹង​ទាមទារ​អ្វី​ទាំងអស់​ក្រៅពី​ស្នើឲ្យ​ច្បាប់​រក​យុត្តិធម៌​ឲ្យ​កូនស្រី ក៏​ដូចជា​ស្តារ​កិត្តិ-យស​គ្រួសារ​ខ្ញុំ​ឡើង​វិញ។ វា​មិនមែន​ជា​រឿង​ល្អ​ទេ នៅ​សុខៗ​ធ្លាយ​រូប​ស្រាត​អ៊ីចឹង យើង​ជា​កូនស្រី»។

ជុំវិញ​ការ​ទារ​សំណង​ ទាំង​​មិនកំណត់អត្តសញ្ញាណ​ជន​ខិលខូច​ឃើញ​នោះ លោក​បញ្ជាក់​ថា៖ «បើអាង​អីប្តឹង​ទារ​រក​សំណងៗ​នោះ​ក៏​វា​មិន​ល្អ​​ទេ។ អ៊ីចឹង​អ្នក​មាន​លុយ គេ​អាង​លុយ គេចង់​ធ្វើ​អ្វី​ក៏​បាន​ មាន​​អី​ហើយ​សង​តែលុយ​ទៅ​ជន​ខិលខូច​រួច​ខ្លួន​ហ្នឹង​»។

បន្ថែម​លើ​សម្ដី​លើក​ឡើង​បែប​ហ្មត់ចត់​ ទុក​ឲ្យ​ច្បាប់​នោះ ឪពុក កញ្ញា ទេព បូព្រឹក្ស ប្រាប់​ទៀតថា៖ «លុយ​ ៥ ម៉ឺន​ដុល្លារ​ច្រើន​ណាស់ តែខ្ញុំក៏​មិនចង់​បាន​លុយ​អ៊ីចឹង​ៗ​ដែរ។​ សំខាន់​កិត្តិយស​យើង អ៊ីចឹង​បាន​ថា​ ដាច់​ខាត​សូម​ឲ្យ​តែច្បាប់​ជួយ​រក​យុត្តិធម៌​នោះ​គ្រប់គ្រាន់​ហើយ​សម្រាប់​ខ្ញុំ​និង​កូនស្រី​ជា​តារាល្បី​ម្នាក់​ដែរ​»។

អំពីស្ថានភាព​កូនស្រី លោក​បាន​ឲ្យដឹង​ថា កញ្ញា ទេព បូព្រឹក្ស បាន​សម្រាក​ពីការងារ​សិល្បៈ​ដើម្បី​ថែ​សុខភាព​ ​ហើយ​នាង​ក៏​អាច​វិល​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ ខណៈ​អាការៈ​ជំងឺ​ហាក់​មិនទាន់​សះស្បើយ។

ឪពុករបស់​កញ្ញា ទេព បូព្រឹក្ស ប្រាប់​ថា៖ «ពេល​នេះ​សុខភាព​របស់​នាង​មិន​សូវ​ជា​ល្អ​ប៉ុន្មាន​ទេ។ នាង​ពិបាក​ចិត្ត​រឿង​ហ្នឹង (រឿង​បែក​រូប​អាក្រាត​កាត់​ត) ​ផង។ ពេល​នេះ​​ដូច​ជា​ក្តៅផង​ក្អកផង នាងមិនមាន​កម្លាំង​​ទេ ហើយ​ខ្ញុំក៏​ទើប​តែ​សុំច្បាប់​សម្រាក​ពី​ផលិតកម្ម​ហង្សមាស​ថែម​ទៀត​»។

ដោយ​មិនទាន់​ដឹង​ថា ​ពេល​ណា​កូន​ស្រី​អាច​មាន​កម្លាំង​កំហែង​វិល​មករាំ​ច្រៀង​លើ​ឆាក​សិល្បៈ​វិញ​នោះ ឪពុក​របស់ ទេព បូព្រឹក្ស បាន​ថ្លែង​ថា៖ «ផលិតកម្ម​គេ​ឲ្យ​យើង​សម្រាក​មួយ​រយៈ តែ​បើ​នៅ​តែ​អ៊ីចឹង​នោះ នឹង​បញ្ជូន​នាង​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​ម្តង​ទៀត នៅ​ក្នុង​សប្តាហ៍​នេះ​ ព្រោះ​ថា ក៏​ដល់​ពេល​ពេទ្យ​ណាត់​ជួប​ផង​ដែរ​»៕


What Next?

Recent Articles

One Response to "ទេព បូព្រឹក្ស​ បដិសេធ​ប្តឹងទារ ៥ ម៉ឺនដុល្លារ​រឿង​រូបអាក្រាត​"

  1. IT Guy says:

    Dear Miss. Boproeuk,
    You also can check who post this by requesting Facebook company to track who post it at least where he or she post this from !! Because this case discredit you, so it can search with Facebook company to see IP information, and when and the fack account, so you can track the facebook account posting this
    Hope this can help you.