មន្ត្រីប្រឆាំងអំពើពុករលួយថាបេក្ខជនដែលប្រឡងជំនួសនឹងត្រូវជាប់គុក​

ដោយ៖​ ឈុន វួចលាង​ | ថ្ងៃព្រហស្បតិ៍ ទី23 កក្កដា 2015
http://vodhotnews.com


លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ


មន្ត្រីប្រឆាំងអំពើពុករលួយបានបញ្ជាក់ថាបេក្ខជនដែលមកប្រឡងជំនួសបេក្ខជនដែលមានឈ្មោះត្រូវប្រឡង នឹងត្រូវជាប់ទោសពន្ធនាគារពីបទក្លែងបន្លំដែលខុសនឹងច្បាប់ប្រឆាំងអំពើពុករលួយ។

លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ដូចនេះ កាលពីព្រឹកថ្ងៃ​​ពុធនេះ​ក្នុងកម្មវិធីប្រកាសជ័យលាភីការប្រកួតប្រជែងពានរង្វាន់ដល់អ្នកសារព័ត៌មានឆ្នើម សម្រាប់អត្ថ​​​​​​បទ​រាយការណ៍​ពីអំពើពុករលួយនៅប្រទេសកម្ពុជាឆ្នាំ២០១៥។

លោក ឱម យ៉ិនទៀង មានប្រសាសន៍ថា អ្នកដែលក្លែងបន្លំខ្លូនមកប្រលងជំនួសបេក្ខជនឫអនុរក្សណាដែលទទួលសំណូកនឹងត្រូវជាប់ពន្ធ​នាគារ​។

កន្លងមកធ្លាប់មានព័ត៌មានថា​បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះនឹងត្រូវប្រឈមនឹងការជាប់ទោសទណ្ឌ៦ខែបើសិន​ជា​មានការលួចយកសំណៅឯកសារ ​គ្រឿងអេឡិចត្រូនិច​ចូលបន្ទប់ប្រឡងជដើម។ ប៉ុន្តែ​​លោក ឱម យ៉ិនទៀង បញ្ជាក់ថាករណីទាំងនេះមានជាប់គុកនោះទេ។ លោកបញ្ជាក់ថា​ទៀតថា៖”អ្នកយកទូរ​ស័ព្ទ​ចូល អ្នកបើកចាក់អីនេះ គឺត្រូវធ្លាក់ដោយស្វ័យប្រវត្តិ”។

ការប្រឡង​បាក់​ឌុបកាលពី​ឆ្នាំ​២០១៤ ក៏​មាន​ការ​រឹត​បន្តឹង​ខ្លាំងដោយមានបេក្ខជនធ្លាក់ដល់ទៅ៧៤% ប៉ុន្តែ​ក្រសួង​អប់រំ​បាន​ផ្ដល់​ឱកាស​ឲ្យ​ប្រឡង​លើក​ទី​២​ទៀត៕

សរសេរមកកាន់កញ្ញា ឈុន វួចលាង តាមរយៈchhun.vouchleng@yahoo.com

What Next?

Recent Articles

2 Responses to "មន្ត្រីប្រឆាំងអំពើពុករលួយថាបេក្ខជនដែលប្រឡងជំនួសនឹងត្រូវជាប់គុក​"

  1. Judge says:

    Wow! That’s extreme, isn’t it? ???
    Is there any article in penal laws????
    Looks like Mr. OM is the master of anti corruption now!.
    I will get you hard little guy, but big ones is too big for me!
    Samneang

  2. ពូជ សែន សម្បូរ នោមលើកជើងមួយ says:

    ពួកចោរពុករលួយពាក់ផ្កាយ កាប់ឈើលក់ឡើងវាលរលាយហិនហោច លួចដល់ក្នុងរដ្ឋសភា
    មន្ត្រីប្រឆាំងអំពើពុករលួយលាក់មុខដូចសត្វពង្រូល អត់ហ៊ានអើតក្បាលបន្តិចឡើយ
    ស្រាប់តែមកចេញមុខក្អេងក្អាងរឿងសិស្សានុសិស្សប្រឡងទៅវិញ ពួកអាមន្រ្តីកូនចោររបស់
    អាឆ្កែកន្ទុយខ្វៀន ហ៊ុន សែន មាយាទវាអាក្រក់តែប៉ុណ្ណឹងឯង !