លោក គល់ បញ្ញា៖ ប្រធានរដ្ឋសភារងការទិតៀនជារឿងធម្មតា​

ដោយ៖​ ពៅ មេត្តា​ | ថ្ងៃព្រហស្បតិ៍ ទី23 កក្កដា 2015, 02:08 PM
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

លោក គល់ បញ្ញា នាយកអង្គការខុមហ្វ្រែល (រូបថត៖ ទេព សូនី)


នាយកអង្គការមួយធ្វើការពាក់ព័ន្ធកិច្ចការបោះឆ្នោតលើកឡើងថា ប្រធានរដ្ឋសភានៅក្នុងសង្គមប្រជាធិបតេយ្យរងការទិតៀន លើកំហុសផ្សេងពេលបំពេញការងារជារឿងធម្មតា ដើម្បីធ្វើឲ្យកិច្ចការបានប្រសើរឡើង។

ការលើកឡើងរបស់នាយកអង្គការខុមហ្វ្រែល លោក គល់ បញ្ញា ធ្វើឡើងស្របពេលដែលតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងអ្នកច្បាប់នៅរដ្ឋសភា កំពុងរៀបចំចាត់វិធានការផ្លូវច្បាប់ទៅលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ពាក់ព័ន្ធនឹងការបញ្ចេញមតិដែលមានការចោទថា ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសប្រធានរដ្ឋសភា។

អ្នកនាំពាក្យរដ្ឋសភា លោក ឈាង វុន ថ្លែងកាលពីប៉ុន្មានថ្ងៃមុនថា ក្រុមអ្នកច្បាប់នៅរដ្ឋសភាបានត្រៀមខ្លួនរួចហើយក្នុងការប្តឹងលោក អ៊ុំ សំអាន ទៅក្រុមប្រឹក្សាធម្មនុញ្ញពាក់ព័ន្ធការបញ្ចេញមតិនានាករណីបញ្ហាព្រំដែននៅលើទំព័រហ្វេសប៊ុក ហើយប៉ះពាល់កិត្តិយសប្រធានរដ្ឋសភា។

លោក គល់ បញ្ញា មានប្រសាសន៍ថា លោកបានដឹងពីរឿងរបស់តំណាងរាស្ត្របក្សប្រឆាំងដែលរដ្ឋសភាកំពុងរៀបចំប្តឹងនោះ តែលោកថា មិនមានច្បាប់ណាអាចប្តឹងតំណាងរាស្ត្រគ្រាន់តែការបញ្ចេញមតិនោះទេ។ លោកថា៖ “ក្នុងច្បាប់ព្រហ្មទណ្ឌមាត្រាណាដែលគេនិយាយទិតៀនប្រធានរដ្ឋសភាអ៊ីចឹងមានទោស មាត្រាស្អី? វាអត់មាន។ ការទិតៀនជារឿងធម្មតានៅក្នុងរដ្ឋសភា ខ្ញុំមិនយល់អ្នកច្បាប់ហ្នឹង មិនដឹងអ្នកច្បាប់ហ្នឹងចេះតែនាំគ្នាឮ ប៉ុន្តែមិនដឹងអ្នកច្បាប់ហ្នឹងឲ្យយោបល់មែនអត់ ខ្ញុំមិនជឿ ហើយមានអ្នកច្បាប់របៀបអ៊ីចឹងឲ្យយោបល់អ៊ីចឹង ថាទៅប្តឹងអ្នកតំណាងរាស្ត្រ”

លោក គល់ បញ្ញា បញ្ជាក់ថា នៅក្នុងរដ្ឋធម្មនុញមានតែព្រះមហាក្សក្រមួយអង្គគត់ ដែរមិនអាចអ្នកណាទិតៀនបាន។

ពាក់ព័ន្ធការបញ្ចេញមតិរិះគន់នេះ លោក គល់ បញ្ញា បញ្ជាក់ថានៅក្នុងសភាមានសារៈសំខាន់ដែលអ្នកតំណាងរាស្ត្រអាចបញ្ចេញមតិយោបល់លើបញ្ហាដែលកំពុងកើតមាន។

VOD មិនទាន់អាចសុំការបកស្រាយលើបញ្ហានេះពីលោក ហេង សំរិន ប្រធាន និងលោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភាបានទេ ដោយទូរស័ព្ទអ្នកទាំងពីរហៅចូលច្រើនដងតែមិនមានអ្នកទទួល។

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន ឲ្យដឹងថា នៅថ្ងៃសុក្រស្អែកនេះ គណៈកម្មាធិការអចិន្ត្រៃនៃរដ្ឋសភាប្រជុំករណីរបស់លោក។ ទោះយ៉ាងណា លោក អ៊ុំ សំអាន បញ្ជាក់ថាក្នុងនាមលោកជាតំណាងរាស្ត្រ លោកនៅតែបន្តការងាររបស់លោកដោយមិនភ័យខ្លាចទេ។ លោកថា៖ “សិទ្ធិនៃការបញ្ចេញមតិរបស់អ្នកតំណាងរាស្រ្ត មានចែងក្នុងរដ្ឋធម្មនុញ្ញ ហើយបើយើងបិទសិទ្ធិបញ្ចេញមតិរបស់តំណាងរាស្រ្ត បើនិយាយអភ័យឯកសិទ្ធិគេថាអាចព្យួរបាន ប៉ុន្តែមិនប៉ះពាល់ដល់សិទ្ធិបញ្ចេញមតិទេ។ ដល់តំណាងរាស្ត្របញ្ចេញមតិមិនបានផង នាំប្រជាពលរដ្ឋបញ្ចេញមតិ អ៊ីចឹងគេចាប់ដាក់គុកអស់ហើយ”

ថ្មីៗនេះតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា៥០រូប បានព្រមព្រៀងគ្នាប្តឹង លោក អ៊ុំ សំអាន ករណីតំណាងរាស្ត្រគណបក្សប្រឆាំងរូបនេះពាក់ព័ន្ធករណី ទី១ បានប្រកាសប្តឹងប្រធានរដ្ឋសភាទៅក្រុមប្រឹក្សាធម្មនុញ ករណីមិនបញ្ជូនលិខិតរបស់លោកទៅនាយករដ្ឋមន្ត្រី ទី២ តំណាងរាស្ត្ររូបនេះ បានសរសេរក្នុងហ្វេសប៊ុករបស់លោកថា លោក ហេង សំរិន ប្រធានរដ្ឋសភាមិនហ៊ានតវ៉ាជាមួយវៀតណាម បើទោះវៀតណាមយកដីភូមិកំណើតរបស់ប្រធានរដ្ឋសភារូបនេះនៅក្នុងខេត្តកំពង់ចាមក៏ដោយ។

មាត្រា៨០ នៃរដ្ឋធម្មនុញចែងថា តំណាងរាស្ត្រក៏ដោយ មិនត្រូវបានចោទប្រកាន់ ការចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួនដោយហេតុពីការសំដែងយោបល់ ឬបញ្ចេញមតិក្នុងការបំពេញមុខងាររបស់ខ្លួនឡើយ។ 

មាត្រាដដែលបញ្ជាក់ថា ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬឃុំខ្លួនសមាជិកណាមួយនៃរដ្ឋសភាអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភា ឬពីគណៈកម្មាធិការអន្ត្រៃយ៍របស់រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្តែង៕

សូមសរសេរមកលោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles

One Response to "លោក គល់ បញ្ញា៖ ប្រធានរដ្ឋសភារងការទិតៀនជារឿងធម្មតា​"

  1. ពូជ សែន សម្បូរ នោមលើកជើងមួយ says:

    ពូជឆ្កែថោកទាបមន្រ្តីបក្សប្រជាជន វាមិនចង់ឱ្យនណាទិតៀន ក្បាលឆ្កែថោកទាបរបស់ពួកវាទេ
    ទោះជាពួកវាធ្វើខុសក៍ត្រូវតែឱ្យគេសរសើរខួរលាមកពួកវាដែរ ។
    បើមានអ្នកចេះដឹង អ្នកមានប្រជាប្រិយភាពណារិះគន់ តិតៀនពួកវាធ្វើខុស វាមុខតែខឹងចុយម៉ែពួកវា
    ហៅតុលាការឆ្កែនិងពួកអាចុយម៉ាយអ្នកច្បាប់ឃោរឃៅដើរចោទប្រកាន់ មួលបង្កាច់ទម្លាក់ទោសកំហុស
    ធ្វើទុក្ខបុកម្នេញ់គេភ្លាមៗ ដើម្បីរក្សាអំណាចពូជឆ្កែលួចជាតិរបស់ពួកវា ។