ដោយ៖ ឆុង ស៊ីណាន | ថ្ងៃព្រហស្បតិ៍ ទី23 កក្កដា 2015
http://vodhotnews.com
លោក សុខ អាន និងអភិបាលក្រុង Xingyang នៃខេត្ត Hubei របស់ប្រទេសចិន លោក Qin Jun ពិភាក្សាគ្នាកាលពីពេលថ្មីៗនេះ (រូបថតពីគេហទំព័ររបស់អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស)
រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាតំណាងរាស្រ្តខេត្តតាកែវ លោក សុខ អាន បានស្នើឲ្យភាគីចិនជួយវិនិយោគលើវិស័យកសិកម្មក្នុងខេត្តតាកែវ ដើម្បីឲ្យវិស័យកសិកម្មក្នុងខេត្តមួយនេះកាន់តែរីកចម្រើន។
លោក សុខ អាន បានលើកឡើងបែបនេះនៅពេលលោកបានជួបជាមួយអភិបាលក្រុង Xingyangនៃខេត្តHubeiរបស់ប្រទេសចិន លោក Qin Jun កាលពីពេលថ្មីៗនេះ។ បើតាមគេហទំព័របស់អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស លោក សុខ អាន បានលើកឡើងថារដ្ឋាភិបាលកម្ពុជាបានលើកតម្កើងលើវិស័យកសិកម្ម ហើយខេត្តតាកែវជាខេត្តមួយដែលជាប់ចំណាត់ថ្នាក់លេខ១ក្នុងការផលិតស្រូវ។ លោកបន្តថាស្ទើរតែរាល់ឆ្នាំ ខេត្តតាកែវទទួលបានចំណាត់ថ្នាក់ល្អ ហើយនៅឆ្នាំនេះខេត្តតាកែវនៅសល់ស្រូវប្រមាណជាកន្លះលានតោន។
គេហទំព័របានដកស្រង់សម្តីរបស់លោក សុខ អាន ថាខេត្តតាកែវផលិតបានស្រូវប្រាំងច្រើនជាងស្រូវវស្សា តែទិន្នផលស្រូវប្រាំងលក់មិនបានថ្លៃដូចស្រូវវស្សានោះទេ ដោយសារស្រូវវស្សាច្រើនជាស្រូវក្រអូប។ លោកបានលើកទឹកចិត្តឲ្យក្រុមហ៊ុនចិនមកវិនិយោគនៅក្នុងវិស័យកសិកម្មក្នុងខេត្តតាកែវទាំងលើដំណាំស្រូវនិងការចិញ្ចឹមសត្វ។ លោកក៏បានជំរុញឲ្យក្រុមហ៊ុនចិនមកវិនិយោគក្នុងការនាំចេញស្រូវ បន្ទាប់ពីកិនរួចទៅទីផ្សារប្រទេសចិន ក៏ដូចជាប្រទេសផ្សេងៗទៀត។
គេហទំព័របានដកស្រង់សម្តីរបស់លោកQin Junថា៖”បើជាមធ្យមកសិករកម្ពុជាប្រមូលផលស្រូវបាន ១ហិកតា ២តោនស្រូវ ដូច្នេះក្រុមហ៊ុនចិនអាចជួលដីកសិករយើងដោយក្នុង១ហិកតាដដែល គឺឲ្យស្រូវទៅកសិករ២តោននិងជួលកសិករយើងឲ្យជួយធ្វើការនៅលើដីដែលក្រុមហ៊ុនចិនជួលពីកសិករកម្ពុជាវិញ។ ដូច្នេះកសិករកម្ពុជានឹងទទួលបានទិន្នផលក្នុង១ហិកតា ២តោនផងហើយថែមទាំងបានទទួលនូវកម្រៃពីកម្លាំងពលកម្មលើដីរបស់គាត់ផងដោយដីនោះគឺនៅតែជារបស់ប្រជាពលរដ្ឋកម្ពុជាដដែល”។
បើតាមគេហទំព័រ កាលពីនៅថ្ងៃទី២១ខែកក្កដា ភាគីចិនក៏បានចុះទៅខេត្តតាកែវ ដើម្បីចុះអនុសារណៈ ស្តីពីសម្ព័នមេត្រីភាពរវាងខេត្តHubeiនិងខេត្តតាកែវ និងរវាងអភិបាលនៃខេត្តទាំងពីរ ហើយភាគីចិននឹងជួយវិនិយោគវិស័យកសិកម្មនៅខេត្តតាកែវ។ គេហទំព័របន្តថាជាជំហានបន្ទាប់ទៀត ភាគីទាំងសងខាងនឹងសំលឹងមើលទៅលើការអភិវឌ្ឍនិងជួយវិនិយោគទៅលើវិស័យកសិកម្មនៅខេត្តតាកែវ។
របាយការណ៍របស់រដ្ឋាភិបាលទាក់ទងនឹងការនាំចេញអង្ករឲ្យដឹងថាក្នុងឆ្នាំ២០១៤ កម្ពុជាបាននាំចេញអង្ករទៅក្រៅប្រទេសចំនួន៣៨៧០៦១តោន ហើយរយៈពេល៦ខែដើមឆ្នាំ២០១៥នេះ ការនាំចេញអង្ករមានចំនួន២៨៣៨២៥តោន ដែលកើនឡើងជិត៦០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៤៕
សរសេរមកកាន់ លោក ឆុង ស៊ីណាន តាមរយៈ chhong.sinan@yahoo.com
Father corruption sok anh is pretty to introduce investors to invest the agreculture field in Takeo province as he has ten of thousands hecta of land in Bati District,Takeo… Very good guide
កាត់ឲ្យដីខ្មែរចិនយួននិងសៀមទាំងអស់តែម្តងទៅហើយ!!!!
ទីបញ្ចប់ពួកសម្តេចនិងពួកឯកឧត្តមនិងឆាប់បានទៅសោកសុខស្ថាននរកបើយកកំណើតស្ថានមនុស្ស
និងបានកំណើតជាសត្វឆ្កែយួនតរៀងទៅអើយ!!!