លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិតត្រូវអ្នកសារព័ត៌មានតាមសួរនៅសាលាឧទ្ធរណ៍ឆ្នាំ២០១៣ (រូបថត៖ ហេង រស្មី)
ហ៊ុល រស្មី
08 សីហា 2015
វីអូអេខ្មែរ
ភ្នំពេញ—
តុលាការខេត្តស្វាយរៀងបានសម្រេចឃុំខ្លួនលោក ឈូក បណ្ឌិត ដាក់ក្នុងពន្ធនាគារទៅតាមបទចោទប្រកាន់លើសំណុំរឿងបាញ់ឲ្យរបួសកម្មការិនីចំនួន៣នាក់នៅក្នុងព្រឹត្តិការណ៍បង្រ្កាបការតវ៉ារបស់ក្រុមកម្មករ ដែលបានធ្វើបាតុកម្មទាមទារលក្ខខណ្ឌការងារឲ្យប្រសើរឡើងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តស្វាយរៀង កាលពីបីឆ្នាំមុន។
ការសម្រេចឃុំខ្លួនលោក ឈូក បណ្ឌិត ធ្វើឡើងក្រោយពេលដែលទណ្ឌិតរូបនេះបានចូលខ្លួនទទួលកំហុសនៅស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃសៅរិ៍ម្សិលមិញនេះ។ ការបង្ហាញខ្លួនរបស់លោកឈូក បណ្ឌិតបានកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសថា កម្លាំងប៉ូលិសនឹងមានកំហុស ប្រសិនជាលោក ឈូក បណ្ឌិត មិនត្រូវបានចាប់ខ្លួន។
លោក ផាន់ រតនា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តស្វាយរៀង មានប្រសាសន៍ប្រាប់វីអូអេថា លោក ឈូក បណ្ឌិត ត្រូវបានបញ្ជូនពីស្នងការដ្ឋាននគរបាលជាតិនៅរាជធានីភ្នំពេញមកដល់សាលាដំបូងខេត្តស្វាយរៀងនាល្ងាចថ្ងៃសៅរិ៍ ហើយលោកបញ្ជាក់ថា ទណ្ឌិតរូបនេះត្រូវបានបញ្ជូនទៅពន្ធនាគារខេត្តស្វាយរៀងហើយ។
«ខាងកម្លាំងស្នងការខេត្តបញ្ជូនគាត់ពីតុលាការយកទៅពន្ធនាគារ ប៉ុន្តែពេលមកពីភ្នំពេញ ខាងកម្លាំងប៉ូលិសភ្នំពេញ»។
លោកបន្តថា ការចូលខ្លួនទទួលទោសរបស់លោក ឈូក បណ្ឌិត មិនមានការធ្វើអន្តរាគមន៍ពីមន្ត្រីរូបណាទេ ហើយថា លោក ឈូក បណ្ឌិត ពុំមានខ្នងបង្អែកដែលអនុញ្ញាតឲ្យលោកបានគេចខ្លួនជិតពីរឆ្នាំ ក្រោយពីតុលាការកាត់ទោសឱ្យជាប់ក្នុងពន្ធនាគារនោះទេ។
«ទេ នេះគាត់ចូលមកបញ្ចប់អាការយល់ច្រឡំរបស់ប្រជាពលរដ្ឋមកលើថ្នាក់ដឹកនាំហ្នឹងណ៎ា។ ខ្ញុំសួរថា មានថ្នាក់ដឹកនាំណា? លោកមានលាក់ខ្លួននៅផ្ទះអ្នកធំណាដូចព័ត៌មាននិយាយអី? គាត់ថា អត់មានទេ គឺអត់មាននៅផ្ទះអ្នកធំណា អត់មានគេជួយគាត់ទេ»។
ក្នុងពិធីដាក់ឲ្យប្រើប្រាស់ស្ពានឆ្លងទន្លេបាសាក់ក្នុងខេត្តកណ្តាលកាលពីថ្ងៃច័ន្ទកន្លងទៅ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនប្រកាសបញ្ជាឲ្យកម្លាំងប៉ូលិសតាមចាប់ជនសង្ស័យដែលជាប់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ប៉ះទង្គិចហិង្សាមួយនៅក្បែរស្ពាននាគ កាលពីថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១៤ រវាងក្រុមបាតុករនៃគណបក្សសង្គ្រោះជាតិ និងកងកម្លាំងសន្តិសុខជួលដោយសាលាខណ្ឌដូនពេញ។ នៅក្នុងពេលនោះ លោកក៏បានរំឮកដល់ទណ្ឌិតឈូក បណ្ឌិតផងដែរ។
«ឥឡូវសន្ទនានៅតែសន្ទនា ប៉ុន្តែរឿងច្បាប់ទាក់ទងនឹងបទល្មើសព្រហ្មទណ្ឌ អត់សន្ទនាជាមួយ។ បិទផ្លូវតវ៉ា។ អាហ្នឹង ខ្ញុំអត់មានសិទ្ធិ។ ហើយបញ្ជាតាមចាប់ខ្លួន ចេះតែតាមចាប់ខ្លួន ព្រោះអាហ្នឹងវារឿងព្រហ្មទណ្ឌ។ លោកឯងមិនតាមចាប់! ប៉ូលិសខុស! សូម្បីតែរឿង ឈូក បណ្ឌិត មិនតាមចាប់ខ្លួនគឺប៉ូលិសខុស។ ទើបដល់ឥឡូវទើបឮអីចេញអាដែងស្អីអាំងតែប៉ូល ចេញតាមចាប់។ ឥឡូវអាបទល្មើសនៅថ្ងៃ១៥កក្កដា លោកឯងមិនតាមចាប់ បន្តិចទៀតលោកឯងនឹងខុស។ ខ្ញុំអត់ដាក់បញ្ជាជាថ្មីទេ តែខ្ញុំថ្ងៃមុនគ្រាន់តែរំឭក»។
លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិតនៃខេត្តស្វាយរៀងដែលមកពីកូតាគណបក្សប្រជាជនកម្ពុជា ត្រូវបានតុលាការកាត់ទោសនៅថ្ងៃទី២៥ខែមិថុនាឆ្នាំ២០១៣ឱ្យជាប់ពន្ធនាគាររយៈពេល១៨ខែដោយសារបានបាញ់ឱ្យរបួសកម្មការិនីចំនួន៣នាក់ក្នុងពេលដែលពួកគេតវ៉ាសុំដំឡើងប្រាក់ខែកាលពីឆ្នាំ២០១២។
លោក នី ចរិយា ប្រធានផ្នែកសិទ្ធិមនុស្ស និងជំនួយច្បាប់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថា លោកទទួលបានដំណឹងពីការចូលខ្លួនទទួលទោសរបស់លោក ឈូក បណ្ឌិត នេះតាមរយៈបណ្តាញសង្គម។ លោកយល់ថា ការចូលខ្លួនទទួលទោសរបស់លោក ឈូក បណ្ឌិត នេះគឺដោយសារតែឥទ្ធិពលរបស់លោកនាយករដ្ឋមន្ត្រី ដោយលោកបានបន្ថែមថា ករណីនេះបានឆ្លុះបញ្ចាំងពីភាពគ្មានម្ចាស់ការលើខ្លួនឯងរបស់តុលាការ។
«ត្រង់ហ្នឹងហើយដែលមានការទិតៀនពីបណ្តាអង្គការអន្តរជាតិ ដែលមានការទិតៀនថា តុលាការមិនឯករាជ្យ តុលាការគឺស្ថិតនៅក្នុងអំណាចនៃនីតិប្រតិបត្តិហ្នឹង»។
កាលពីចុងខែកក្កដាកន្លងទៅ ជនរងគ្រោះទាំងបីនាក់ដែលរងការបាញ់ប្រហារពីលោក ឈូក បណ្ឌិត បានដាក់ពាក្យប្តឹងមករដ្ឋសភាជាតិដើម្បីសុំអន្តរាគមន៍តាមចាប់ខ្លួនលោក ឈូក បណ្ឌិត និងទាមទារយុត្តិធម៌។ ពួកគេបានប្រៀបធៀបសំណុំរឿងរបស់ពួកគេជាមួយនឹងសំណុំរឿងកញ្ញា ឯក សុជាតា ហៅសាសា អតីតពិធីការិនីទូរទស្សន៍ដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំរបស់រដ្ឋាភិបាល នៅពេលដែលនាងត្រូវឧកញ៉ា សុខ ប៊ុន វាយតប់ធ្វើបាបយ៉ាងសាហាវឃោរឃៅ៕
អត្ថបទព័ត៌មានទាក់ទង
- សមត្ថកិច្ចប៉ូលិសអះអាងពីការខ្នះខ្នែងតាមចាប់ខ្លួនឈូក បណ្ឌិត
- ជនរងគ្រោះដោយគ្រាប់កាំភ្លើងអតីតអភិបាលក្រុងបាវិតនៅតែរងចាំយុត្តិធម៌
- បក្សប្រឆាំងប្រកាសទាមទារយុត្តិធម៌ឱ្យកម្មករដែលស្លាប់និងរបួស
- ប៉ូលិសដឹងថាឈូកបណ្ឌិតនៅទីណាប៉ុន្តែមិនទាន់ចាប់នៅឡើយ
- ក្តីលោកឈូក បណ្ឌិតបង្ហាញថាពលរដ្ឋគ្មានទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌
- សាលាឧទ្ធរណ៍សម្រេចថា ឈូក បណ្ឌិត បាញ់កម្មករដោយអចេតនា
- សាលាឧទ្ធរណ៍បើកសវនាការរឿងក្តីអតីតអភិបាលក្រុងបាវិត
- សាលាឧទ្ធរណ៍បញ្ជូនសំណុំរឿងបាញ់កម្មការិនីនៅបាវិតត្រឡប់ទៅតុលាការខេត្តស្វាយរៀងវីញ
- សាលាឧទ្ធរណ៍បញ្ចប់សវនាការរឿងឈូក បណ្ឌិត
- សាលាឧទ្ទរណ៍ចាប់ផ្តើមបើកសវនាការរឿងក្តីបាញ់ប្រហារនៅក្រុងបាវិត
- សវនាការឈូក បណ្ឌិតចាប់ផ្តើមដោយគ្មានជនសង្ស័យសំខាន់
- សាក្សីបញ្ជាក់ថា លោកឈូក បណ្ឌិតពាក់ព័ន្ធការបាញ់កម្មការិនីបីនាក់
- សវនាការពីបទបាញ់កម្មករបានបញ្ចប់ តែមិនទាន់មានសាលក្រម
- អភិបាលក្រុងដែលបាញ់កម្មកររបួសនៅមានសេរីភាពក្រោយតុលាការកាត់ទោស
- តុលាការកាត់ទោសឈូក បណ្ឌិតឱ្យជាប់គុក១៨ខែក្នុងការបាញ់កម្មករបីនាក់
- អាជ្ញាធរយឺតយ៉ាវក្នុងការចាប់ខ្លួនឈូក បណ្ឌិត
- ជំងឺជនរងគ្រោះដែលឈូក បណ្ឌិតបាញ់បីនាក់រើឡើងវិញ
- កម្មការិនីដែលរងរបួសសុំឲ្យលោកហ៊ុន សែនជួយពួកនាងដូចតារាទូរទស្សន៍



When hun sen said yes, people under him stand in line. How incompetent those people. A CHHEY THLAK TEUK, HAY EU HAY EU !!!
សង្ឃឹមថា ឆ្នាំ ២០១៨ គណបក្សប្រជាជន ខេត្តស្វាយរៀងនឹងទាញយក ២ អសនៈមកវិញ ជាពុំខាន។
មិនអីទេ លោកឈូកបណ្ឌិត ! ទោសនេះ កើតចេញពីការបំពេញភារកិច្ចដើម្បិសន្តិសុខសង្គម ទេ គឺល្អណាស់ ដែលលោកបានបំពេញការងារជូនប្រទេសជាតិ។
វាខុសតែថា លោកបានធ្វើឲ្យខ្លួនឯងមានកំហុស។ ដូចនេះ សុំលោកចូលទៅសាងបុណ្យកុសលនៅក្នុងពន្ធនាគារ១៨ ខែសិនទៅ។ ពេលលោកចេញមកវិញ គឺទាន់ពេលរៀបចំការបោះឆ្នោតជាតិ តែម្តង។ នៅពេលនោះហើយ ដែលលោកអាចឈរឈ្មោះតំណាងរាស្ត្រ ដើម្បីសាកល្បងបង្ហាញថា តើប្រជាជនប៉ុន្មាននាក់ ដែលគាំទ្រលោក ស្រឡាញលោក។ ពេលនោះហើយដែលលោកបញ្ជាក់ថា ការដែលលោកចូលពន្ធនាគារ គឺជាចិត្តច្រណែនឈ្នានេះពីក្រុមអគតិ៕
ប្រហែលគ្រាន់តែជាល្ខោនបក្សប្រជាជនលេងយកប្រជាប្រិយតែប៉ុណ្ណោះ
ឱ្យ ឈូក បណ្ឌិត ចូលគុកព្រៃសតាមទ្វាមុខឱ្យគេថត រួចដើរចេញតាមទ្វាក្រោយស្ងាត់ៗ
ជិះឡានសារីទំនើប ដេកលើវិឡាស្កឹមស្កៃ បោកប្រាស់ពលរដ្ឋខ្មែរ
ព្រោះអីគ្មានអ្នកណាអាចចូលក្នុងគុកតាមមើល ឈូក បណ្ឌិត បានផង ហើយពួកអាជ្ញធរសុទ្ធតែ
បក្ខពួកគណបក្សប្រជាជនទាំងអស់ទៀត ពូជ ឈូក បណ្ឌិត អាក្រក់ថោកទាបដូច ពូជអាBol
មិនអាចទុកចិត្តបានទេ ។
ទាល់តែសម្តេចស្រែកឲ្យចាប់ទើបហ៊ានចាប់ មាន័យថាម៉េចហ្នុង??? តុលាការរបស់បក្សប្រជាជន ឬតុលាការរបស់គ្រួសារលោកហ៊ុនសែន ឬតុលាការសម្រាប់ប្រជាជនខ្មែរ? នៅកាលះទេសះនេះ សម្តេចគឺជាទេព្តារពិតប្រាកដ ព្រោះអំណាចប្រមូលផ្តុំតែលើសម្តេចម្នាក់គត់ ស្ថាបន័ទាំងអស់ចាំ តែអនុសាសន៍សម្តេចតែម្នាក់គត់ បើគ្មានអនុសាសន៍សម្តេចទេគឺមិនហ៊ានកំរើកទេ។
ច្បាប់នៅនឹងមាត់អញ។បើអញមិនបញ្ជាអាណាហ៊ានចាប់។បើភ្លើកុំភ្លេច២០១៨ជួយបោះឆ្នោតអៅយអញទៀត?សូមអរគុណទុកជាមុន
២០១៨បើអញចាញ់ឆ្នោតមើលថៃទៅទ័ពកាន់អំណាចមិនបាច់បោះឆ្នោតនាំអស់ថវិការរដ្ឋនិងបង្ហិនពេលវេលាប្រជាជនធ្វើស្រែ??????????????????
>. ឈូក បណ្ឌិត ត្រូវសង ជម្ងឺ ជនរងគ្រោះ ១០ ម៉ឺនដុល្លារ ដូច សុខ ប៊ុន !
Shooting and injuring 3 innocent people and still receiving support from someone as a hero, a patriot, and so on. Where is justice in that person’s heart? This person is really encouraging crimes.