ទណ្ឌិត​ ឈូក បណ្ឌិត ត្រូវបាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ស្វាយរៀង​​

ដោយ៖​ ឡាយ សា​មាន​​ | ថ្ងៃសៅរ៍ ទី8 សីហា 2015, 03:09 PM​
http://vodhotnews.com


លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត កាលមិនទាន់​គេចខ្លួន


​មន្ត្រីជាន់ខ្ពស់​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃ​សៅរ៍​នេះ ឲ្យដឹងថា ទណ្ឌិត ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត បាន​ចូលខ្លួន​សារភាព​នៅ​ស្នងការ​នគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធនិងការបាញ់កម្មការនីឲ្យរងរបួសកាលពីដើមឆ្នាំ២០១២ ​។​

​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​លោក គៀត ច័ន្ទ​ថា​រិទ្ធ ប្រាប់​វី​អូ​ឌី (VOD) នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ​ថា កាលពី​ព្រឹក​មិញ លោក ឈូក បណ្ឌិត បាន​ចូល​សារភាព​ដោយ​ខ្លួនឯង​ផ្ទាល់​នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​​ ។ លោក​បន្តថា នៅ​រសៀល​នេះ លោក ឈូក បណ្ឌិត ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ស្វាយរៀង​បន្ត ដើម្បី​ឲ្យ​តុលាការ​ជា​អ្នក​ចាត់ការ​រឿងនេះ ​។ តែ​នៅពេល ​VOD សួរថា មុនពេល​លោក ឈូក បណ្ឌិត ចូល​សារ​ភាព​នោះ តើ​លោក​ទណ្ឌិត​រូបនេះ ស្នាក់​នៅ​ក្រៅប្រទេស ឬ​ស្នាក់នៅ​កម្ពុជា​? អ្នកនាំពាក្យ​រូប​នេះ សុំ​មិន​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​ទេ ដោយ​អះអាង​ថា ទុកឲ្យ​តុលាការ​ជា​អ្នក​សួរ​បន្ត​ ។ លោក​មានប្រសាសន៍ថា​៖ អាហ្នឹង​ទុក​ឲ្យ​តុលាការ​អ្នកសួរគាត់​(​ឈូក បណ្ឌិត​) ព្រោះ​យើង​ត្រូវ​ធ្វើ​ភ្លាមៗ ព្រោះ​គាត់​(​ឈូក បណ្ឌិត​) មានការ​ជំនុំ​ជំ​រៈ​រួចហើយ​ ។ ដូច្នេះ មិន​សំខាន់​សួរ​គាត់​មកពីណា​ទេ សំខាន់​ត្រូវ​តែ​យក​គាត់​ឲ្យទៅដល់​តុលាការ​ ។​

​គួរបញ្ជាក់​ថា ការ​ចូលខ្លួន​មក​សារភាព​របស់​ទណ្ឌិត ឈូក បណ្ឌិត នាពេលនេះ បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្មីៗ​នេះ​បាន​រំឭក​ពី​វិធានការ​របស់​ក្រសួងមហាផ្ទៃ ដែល​បាន​ចេញ​បញ្ជា​ឲ្យ​តាម​ចាប់ខ្លួន​ខ្មាន់កាំភ្លើង ឈូក បណ្ឌិត ដោយ​លោក​បញ្ជាក់ថា បទ​ព្រហ្មទណ្ឌ​ជា​កំហុស​របស់​កម្លាំង​សមត្ថកិច្ច បើ​ពួកគេ​មិន​តាម​ចាប់ខ្លួន​ជនដៃដល់​មក​ផ្តន្ទាទោស​ ។ 

ជា​ការកត់សម្គាល់ រាល់​ការ​គំរាម ឬ​បញ្ជា​ដោយ​ផ្ទាល់មាត់​ពី​នាយករដ្ឋមន្ត្រី ឲ្យ​ចាត់វិធានការ​ទៅលើ​ជនសង្ស័យ​ណាមួយ គឺ​សមត្ថកិច្ច​តែងតែ​អនុវត្ត​ដោយ​មាន​ប្រសិទ្ធភាព ​។​

​អតីត​អភិបាលក្រុង​បាវិត លោក ឈូក បណ្ឌិត ត្រូវ​តុលាការ​រក​ឃើញ​ថា ជា​ខ្មាន់កាំភ្លើង​បាញ់​កម្ម​ការ​នី​៣​នាក់​ឲ្យ​រងរបួស កាលពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២ នៅ​រោងចក្រ​កៅ​វ៉េ ខេត្ត​ស្វាយរៀង​ ។​

​លុះ​ដល់​ឆ្នាំ​២០១៣ សាលាដំបូង​ខេត្ត​នេះ បាន​ចេញ​ដី​ការ​ឲ្យ​តាម​ចាប់ខ្លួន ឈូក បណ្ឌិត មក​ផ្តទ្ទាទោស​១៨​ខែ ចោទ​ពី​បទ​បង្ក​របួសស្នាម​ដោយ​អ​ចេតនា​ ។ បន្ទាប់​ពី​តុលាការ​ផ្តន្ទាទោស​រួចមក លោក ឈូក បណ្ឌិត បាន​រត់គេចខ្លួន​បាត់​ជាង​ពីរ​ឆ្នាំ​មកនេះ​ ៕ 

សូម​សរសេរ​មក​លោក ឡាយ សា​មាន តាមរយៈ samean@vodhotnews.com

What Next?

Recent Articles

6 Responses to "ទណ្ឌិត​ ឈូក បណ្ឌិត ត្រូវបាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ស្វាយរៀង​​"

  1. Judge says:

    He was hiding behind the big screen, so you don’t need police interpolation.
    He ,Chouk Bandit, was advised to submit himself for the sake of bad name to the party.
    What’s a joke that police has followed up on to other countries.
    Thanks Mr. PM.
    SAMNEANG

  2. Bol says:

    សង្ឃឹមថា ឆ្នាំ ២០១៨ គណបក្សប្រជាជន ខេត្តស្វាយរៀងនឹងទាញយក ២ អសនៈមកវិញ ជាពុំខាន។

  3. Bol says:

    សង្ឃឹមថា ឆ្នាំ ២០១៨ គណបក្សប្រជាជន ខេត្តស្វាយរៀងនឹងទាញយក ២ អសនៈមកវិញ ជាពុំខាន។
    មិនអីទេ លោកឈូកបណ្ឌិត ! ទោសនេះ កើតចេញពីការបំពេញភារកិច្ចដើម្បិសន្តិសុខសង្គម ទេ គឺល្អណាស់ ដែលលោកបានបំពេញការងារជូនប្រទេសជាតិ។
    វាខុសតែថា លោកបានធ្វើឲ្យខ្លួនឯងមានកំហុស។ ដូចនេះ សុំលោកចូលទៅសាងបុណ្យកុសលនៅក្នុងពន្ធនាគារ១៨ ខែសិនទៅ។ ពេលលោកចេញមកវិញ គឺទាន់ពេលរៀបចំការបោះឆ្នោតជាតិ តែម្តង។ នៅពេលនោះហើយ ដែលលោកអាចឈរឈ្មោះតំណាងរាស្ត្រ ដើម្បីសាកល្បងបង្ហាញថា តើប្រជាជនប៉ុន្មាននាក់ ដែលគាំទ្រលោក ស្រឡាញលោក។ ពេលនោះហើយដែលលោកបញ្ជាក់ថា ការដែលលោកចូលពន្ធនាគារ គឺជាចិត្តច្រណែនឈ្នានេះពីក្រុមអគតិ៕

  4. Anonymous says:

    ច្បាប់នៅនឹងមាត់អញ។បើអញមិនបញ្ជាអាណាហ៊ានចាប់។បើភ្លើកុំភ្លេច២០១៨ជួយបោះឆ្នោតអោយអញទៀត?សូមអរគុណទុកជាមុន

  5. Anonymous says:

    ២០១៨បើអញចាញ់ឆ្នោតមើលថៃទៅទ័ពកាន់អំណាចមិនបាច់បោះឆ្នោតនាំអស់ថវិការរដ្ឋនិងបង្ហិនពេលវេលាប្រជាជនធ្វើស្រែ??????????????????

  6. ព្រះរាជាណាចក្រដំរីក៏ខ្វាក់ទ្រមាក់ក៏ឆ្គួត says:

    ច្បាប់គឺអញហើយសំដីអញហ្នឹងហើយជាច្បាប់នោះ!!!
    នេះច្បាប់ព្រះរាជាណាចក្រអាខ្វក់ជិះកអាខ្វិន។