​សមត្ថកិច្ច​បញ្ជូន​កូនប្រសារ​ប្រធាន​ពន្ធនាគារ​ខេត្ត​សៀមរាប​ទៅ​តុលាការ​ករណី​វាយ​នគរបាល​ចរាចរណ៍​​

ដោយ៖​ បូ សា​វី​​ | ថ្ងៃសៅរ៍ ទី8 សីហា 2015, 04:55 PM
http://vodhotnews.com


ជនដៃដល់ លឹម ស្នេហ៍​គំនិត ហៅ​ធូ (រូបថត៖ បូ សាវី)


​មន្ដ្រីនគរបាល​ខេត្ដ​សៀមរាប​ឲ្យដឹងថា នៅថ្ងៃនេះ​សមត្ថកិច្ច​បាន​បញ្ជូន​បុរស​ម្នាក់​ជា​កូនប្រសារ​ប្រធាន ពន្ធនាគារ​ខេត្ដ​នេះ​ទៅ​តុលាការ ដើម្បី​ចាត់វិធានការ​តាម​និតិ​វិធី​ច្បាប់ ករណី​ប្រើ​ហិង្សា​លើ​ស្ត្រី​ជា​មន្ត្រី​នគរបាល ចរាច​រណ៍​។​

​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ចុះផ្សាយ​ថា នៅ​ម៉ោង​ប្រមាណ​១០​ព្រឹក​ថ្ងៃ​ទី​០៨​ ខែ​សីហា​នេះ សមត្ថកិច្ច  បាន​នាំ​ខ្លួនលោក លឹម ស្នេហ៍​គំ​និត ហៅ​ធូ​ កូនប្រសារ​ប្រធាន​ពន្ធនាគារ​ទៅ​តុលាការ ដើម្បី​ដោះស្រាយ​តាម និតិ​វិធី​ច្បាប់ ករណី​ប្រើ​ហិង្សា​លើ​ស្ត្រី​ជា​មន្រី្ដនគរបាល​ចរាច​រណ៍​មួយរូប​ដែល​កំពុង​បំពេញការងារ​នៅតាម​ដងផ្លូវ ។ 

​គេហទំព័រ​ដដែល​ឲ្យដឹងថា កាលពី​ថ្ងៃ​ទី​០៤​ ខែ​សីហា​នេះ ជនសង្ស័យ លោក លឹម ស្នេហ៍​គំនិត ហៅ​ធូ បាន​ប្រើ​ហិង្សាលើ​ស្ដ្រីជា​នគរបាល​ចរាចរណ៍​ជាច្រើន​ដៃ​បណ្ដាលឲ្យ​រងរបួស ខណៈ​មន្ដ្រី​នគរបាល​ចរាចរ​ណ៍រូប​នោះ​បំពេញការងារ​នៅ​ចំណុច ផ្លូវ​មាត់​ស្ទឹង​សៀមរាប​ក្រុង​សៀមរាប​ ។ ប្រភព​បន្ដថា មូលហេតុ​ដែល​កើត​ហិង្សា​នោះ ដោយសារ សមត្ថកិច្ច​ឃាត់​ម៉ូតូ ជនសង្ស័យដែល​ជិះ​មិន​ពាក់​មួកសុវត្ថិភាព និង​ម៉ូតូ​គ្មាន​ស្លាក​លេខ​ ៕ 

សូមសរសេរមកលោក បូ សា​វី​ តាមរយៈ savy@vodhotnews.com

What Next?

Recent Articles

5 Responses to "​សមត្ថកិច្ច​បញ្ជូន​កូនប្រសារ​ប្រធាន​ពន្ធនាគារ​ខេត្ត​សៀមរាប​ទៅ​តុលាការ​ករណី​វាយ​នគរបាល​ចរាចរណ៍​​"

  1. Di Caprio says:

    Thug head !

  2. namrequire says:

    His father in law is the head of prison, then five stars prison room will be reserved for his son in law. And he can stay home with his wife at night.

  3. sankongborom says:

    Very good example !!

  4. Chourn says:

    ឪពុកជាប្រធានពន្ធ័ធនាគាតើជឿទេថាកូនប្រសាររបស់គាត់អនុវត្តទោសពេញលេញដូចអ្នកទោស ដ៍ទៃនោះ?​ គួរតែយកកូនប្រសាបាតសង្គមនេះផ្ទេរទៅដាក់គុកនៅខេត្តផ្សេងទើបអាចធានាថាគាត់ នេះនិងអនុវត្តទោសពេញលេញបាន។

  5. Anonymous says:

    >. នៅស្រុកខ្មែរ មានបុគ្គលខ្លះ មានសាច់ញាតិ ធ្វើធំ បន្តិចបន្តួច ក្អេងក្អាង ល្មើស ច្បាប់ !