ដោយ៖ ណាត សុភាព | ថ្ងៃអាទិត្យ ទី9 សីហា 2015, 03:10 PM
http://vodhotnews.com
លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ(ឆ្វេង) និង លោក សុខ ទូច ប្រធានក្រុមស្រាវជ្រាវបញ្ហាព្រំដែន
ប្រធានគណបក្សបង្កើតថ្មីដែលមាននិន្នាការប្រឆាំងនោះ លើកឡើងថា អនុសាសន៍របស់ក្រុមស្រាវជ្រាវបញ្ហាព្រំដែនកម្ពុជានៅរាជបណ្ឌិតសភា ដែលស្នើឲ្យធ្វើវិសោធនកម្មមាត្រា២នៃរដ្ឋធម្មនុញ្ញ ដើម្បីងាយស្រួលដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងនោះ ហាក់ជាលឿនពេក និងមិនបានសុំយោបល់ពីប្រជាពលរដ្ឋ ។
ការប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីប្រធានក្រុមស្រាវជ្រាវបញ្ហាព្រំដែន នៅរាជបណ្ឌិតសភាកម្ពុជានិងជាអ្នកវិភាគនយោបាយ លោក សុខ ទូច ស្នើទៅគ្រប់ភាគីពាក់ព័ន្ធ គ្រប់និន្នាការនយោបាយ ស្ថាប័នមានសមត្ថកិច្ច សង្គមស៊ីវិល អ្នកវិភាគ និស្សិត បញ្ញវន្ត និងអ្នកស្រាវជ្រាវផ្សេងទៀត ជួយធ្វើកិច្ចសហប្រតិបត្តិការល្អ និងផ្តល់ផែនទី ព្រមទាំងឯកសារពាក់ព័ន្ធរឿងព្រំដែនកម្ពុជា/វៀតណាម ដើម្បីទុកជាមូលដ្ឋានដល់កូនខ្មែរជំនាន់ក្រោយ ។ លោក សុខ ទូច បញ្ជាក់ថា ករណីមិនមានឯកសារគ្រប់គ្រាន់ ឬរាំងស្ទះណាមួយពាក់ព័ន្ធនឹងការប្រើប្រាស់ផែនទីដែលមិនឆ្លើយតបនឹងរដ្ឋធម្មនុញ្ញ គប្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា២នោះ ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង។
តាមលិខិតរបស់ប្រធានគណបក្សអំណាចខ្មែរលោក សួន សេរីរដ្ឋា ដែលVODទទួលបាននៅថ្ងៃអាទិត្យនេះមានខ្លឹមសារថា ករណីដែលក្រុមស្រាវជ្រាវបញ្ហាព្រំដែនកម្ពុជាស្នើសុំឲ្យធ្វើវិសោធនកម្មមាត្រា២នៃរដ្ឋធម្មនុញ្ញនាពេលនេះ ហាក់ដូចជាលឿលហួសហេតុ ខណៈក្រុមស្រាវជ្រាវនោះមិនទាន់ទទួលបានផែនទីគ្រប់ជ្រុងជ្រោយពីភាគីពាក់ព័ន្ធ ។ លិខិតដដែលបន្តថា សុំឲ្យក្រុមស្រាវជ្រាវបញ្ហាព្រំដែននោះឈប់លើកអនុសាសន៍ឯកតោភាគី ដោយគ្រាន់តែយកឈ្មោះថា “ក្រុមស្រាវជ្រាវបញ្ហាព្រំដែនកម្ពុជា” នោះធ្វើជាខែល ដោយមិនបានធ្វើសិក្ខាសាលា ឬធ្វើវេទិកាសាធារណៈ ឬក៏ធ្វើប្រជាមតិសុំយោបល់ពីប្រជាពលរដ្ឋ ។
មាត្រា២នៃរដ្ឋធម្មនុញ្ញបានកំណត់ថា ប្រទេសកម្ពុជាត្រូវប្រើផែនទីខ្នាត១/១០០ ០០០ ដែលតម្កល់នៅអង្គការសហប្រជាជាតិ ។ ប៉ុន្តែគណបក្សប្រឆាំងបានចោទថា រដ្ឋាភិបាលប្រើផែនទីក្លែងក្លាយ ។ ចំណែកលោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា បានអះអាងផែនទីខ្នាត១/១០០ ០០០មិនអាចប្រើលើដីជាក់ស្តែងបានទេ ។ លោកថា ការបោះបង្គោលព្រំដែនកន្លងទៅរដ្ឋាភិបាលត្រូវប្រើផែនទីខ្នាត១/១០០ ០០០ បូកនឹងផែនទីខ្នាត១ /៥០ ០០០ ។
លោក សុខ ទូច បានសរសេរលិខិតឆ្លើយត ៣ទំព័រ ពន្យល់ប្រាប់ ប្រធានគណបក្សអំណាចខ្មែរថា ការលើកឡើងរបស់លោកផ្អែកទៅលើការស្រាវជ្រាវបែបវិទ្យាសាស្ត្រ និង ក្រមសីលធម៌វិជ្ជាជីវៈ ហើយមិនចាំបាច់មានក្រុមណាមួយចូលរួមផ្តល់អនុសាសន៍ជាមួយក្រុមស្រាវជ្រាវរបស់លោកទេ។
លោក ហ៊ុន សែន ធ្លាប់បានថ្លែងថា បញ្ហាផែនទីកំណត់ព្រំដែននេះ គឺមកពីរដ្ឋធម្មនុញ្ញកម្ពុជា សរសេរខ្វះចន្លោះ ដែលលោកអះអាងថា ពិបាកយកទៅតតាំងជាមួយវៀតណាម ។ មិនត្រឹមតែប៉ុណ្ណោះ លោក ហ៊ុន សែន ក៏ធ្លាប់ស្នើទៅអង្គការសហប្រជាជាតិផ្តល់ផែនទីមករដ្ឋាភិបាលដើម្បីផ្ទៀងផ្ទាត់ផងដែរ ។ ករណីនេះ អង្គការសហប្រជាជាតិបានសម្រេចផ្តល់ផែនទីមួយចំនួនឲ្យកម្ពុជា ប៉ុន្តែផែនទាំងនោះ មិនមែនផែនទីខ្នាត១/១០០ ០០០នោះទេ ៕
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
As expected, CPP needs Son Serey Setha back after a batch of work overseas.
Political games, but is it for national interests or just for party and individual ones as a package? ???????. Now, this newly registered party indicates it’s tendency .
Samneang
>. . ធ្វើ វិសោធនកម្ម រដ្ឋធម្មនុញ្ញ មាត្រា ២ ស្មើនឹង ក្បត់ជាតិ !
ទោះបីជាធ្វើ ឬក៏មិនធ្វើ ក៏វានៅតែដដែលទេ។ សួរថា បើក្រៅពីផែនទីដែលរាជរដ្ឋាភិបាលកំពុងប្រើនេះ តើមានផែនទីណា ដែលគេហៅថា ផែនទីត្រឹមត្រូវ? បើអសប. ក៏គ្មានដែរ យ៉ាងនេះ? គេពុំអាចយកផែនទីពីនរណាម្នាក់មកយោងទេ ក្រៅពីផែនទីតំកល់នៅអសប.។
កុំអាលព្រួយពេក។
Var Kimhong is no longer useful, now Sok Touh. But the geneal public has no confidence in this Sok Touch to begine with…!
ហា ហា ហា សួរស្តី ពួកអាផ្កាប់មុខ cnrp យ៉ាងម៉េចហើយ បែកគ្នាប៉ុន្មានឆ្នាំ តើសល់ពីងាប់ប៉ុន្មាន ជាប់គុកបុ៉ន្មាន រត់ចោលស្រុកបុ៉ន្មាន នៅចាំអញអត់ អញគឺ th អ្នកខ្លាំង អ្នកមែន អ្នកឃ្លាំមើលកំណែទំរង់រដ្ឋាភិបាលអាណត្តិទី5 បាត់អញមួយរយ:នេះ ដោយជាប់លេងហ្វេសបុកវើយ បើអាណាខ្លាំងមកជួបគ្នាតាមង្វេសបុកវិញ ហា ហា ហា
ពួកបណ្ឌិតស្នេហាជាតិបញ្ញើរក្អែកមួយដំបរស្វាអស់នេះកំពុងតែរួមដៃគ្នាបំផ្លាញជាតិដើម្បីតែលាប
សការះមកធ្វើមានបានតែក្រុមគ្រួរសារខ្លួន ចង់ជាតិលិចលង់យ៉ាងម៉េចក៍មិនខ្វល់ដែរ មិនចេះ
ប្រើចំណេះនិងកំលាំងរកសុីដោយសុចរិតដូចគេនោះទេ គឺពួកនេះកំពុងតែយកជាតិខ្មែរមក
ធ្វើជាដើមទុនក្រេបជញ្ចក់ពីជាតិធ្វើមានធ្វើបានសម្រាប់តែក្រុមគ្រួសារខ្លួន។ ចាំមើលតែអស់
ទឹក ដីនិងជាតិខ្មែរទៅតើពួកអស់នេះបានអ្វីមកជញ្ចក់ទៀត។
មានតែគណបក្សប្រជាជនមួយគត់ដែលការពារបូរណភាពទឹកដីបានគង់វង្ស ដោយចាត់វិធានការយោធាក៏បាន វិធានការច្បាប់អន្តរជាតិក៏បាន ហើយរក្សាបានសេ្ថរភាពក្នុងប្រទេស និងនៅតែរក្សាបានមិត្តភាពនិងកិច្ចសហប្រតិបត្តការល្អជាមួយប្រទេសជិតខាងបានល្អទៀតផង! បើសិនជាខុសពីគណបក្សប្រជាជនវិញប្រហែលរត់លូនរាប់ភ្លេចទៅហើយ ប្រកាន់នពូជាសន៍បែបហឹង្សា ចាត់ព្រំដែនតាមទំនើងចិត្តបែបCNRP បែបមិនមួយព្រឹកឈាមខែ្មរជាថីុ្មដោយសារគ្រប់កាំភ្លើងមិនខានឡើយ! រីឯមេបក្សវិញ ” ក្លាយជាបងជាសត្វទន្សាយ មិខានឡើយ”!!!
មានតែគណបក្សប្រជាជនមួយគត់ដែលក្បត់ជាតិ បើកដៃឱ្យចោរយួនចូលមកនៅពេញស្រុកខ្មែរ
ជាពិសេសតាមបឹងតាមទន្លេស្រុកខ្មែរសុទ្ធតែពួកយួនរត់ចោលស្រុកមករស់នៅជុះអាចម៍ជុះនោម
ចាក់ប្រេងម៉ាស៊ីនក្នុងទឹកទន្លេខ្មែរ ធ្វើឱ្យទឹកបង្កើនមេរោគស៊ីថ្លើម ចម្លងមេរោគដល់ប្រជាជនខ្មែរ
មេរោគស៊ីថ្លើមនេះ គ្មានពេទ្យណាព្យាលបាលជាឡើយ !
ទឹកដីតាមព្រមដែនបានបាត់បង់ទៅយួន ដើម្បីលាក់លាមនូវទម្វើអាក្រក់ ពួករដ្ឋាភិបាលដែលដឹកនាំ
ហ៊ុន សែន ប្រើទាហាន ប៉ូលិសនិងតុលាការចាត់វិធានការបាញ់វាយ ចាប់ប្រជាជនខ្មែរនិងលោកសង្ឃ
ដែលខិតខំព្យាយាមថែរក្សារការពារទឹកដីខ្មែរដាក់គុក ដោយប្រើលេសមួយបង្កាច់តាមវិធីផ្សេងៗ ។
https://www.youtube.com/watch?v=C_3YJZCeaGg
សុទ្ធតែពួកក្រុមដើរតួបន្លំភ្នែកតែម្ចាស់តែមួយ!!!!
Bing Vietnam
Viet Smart
Khmer Stupid