ដោយ ឡេង ម៉ាលី
2015-08-09
RFA

ទិដ្ឋភាពនៃសាលាក្ដីខ្មែរក្រហម កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០០៩។ Photo courtesy of ECCC
អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នឹងបន្តធ្វើសវនាការរបស់ខ្លួនឡើងវិញនៅថ្ងៃច័ន្ទ ទី១០ ខែសីហា។ ការធ្វើសវនាការឡើងវិញនេះ គឺអង្គជំនុំជម្រះសាលាដំបូង បានផ្អាកចាប់តាំងពីចុងខែកក្កដា មក ដោយទុកពេលឱ្យភាគីពិនិត្យឯកសារដាក់ថ្មី។
អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម ឱ្យដឹងថា សវនាការនៅថ្ងៃចន្ទ ទី១០ សីហា អង្គជំនុំជម្រះនឹងត្រឡប់មកស្ដាប់សក្ខីកម្មអំពីអង្គហេតុការដ្ឋានធ្វើការងារដោយបង្ខំនៅទំនប់អាងត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ។
មន្ត្រីនាំពាក្យសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ត្រា មានប្រសាសន៍នៅថ្ងៃទី៩ ខែសីហា ថា ការបន្តអង្គហេតុការដ្ឋានធ្វើការងារដោយបង្ខំ នៅទំនប់អាងត្រពាំងថ្ម ក្នុងសំណុំរឿង ០០២ វគ្គ ២ នេះ គឺស្ដាប់សាក្សីថ្មីមួយរូបទៀត ដែលត្រូវកោះហៅ៖ «សូមជម្រាបថា ការដ្ឋានទំនប់ត្រពាំងថ្ម នៅក្នុងខេត្តបន្ទាយមានជ័យនេះ គឺត្រូវបានអង្គជំនុំជម្រះសាលាដំបូងលើកមកជំនុំជម្រះ ហើយបានស្ដាប់សក្ខីកម្មរបស់ដើមបណ្ដឹងរដ្ឋប្បវេណីមួយរូប និងសាក្សីមួយរូបហើយ។ អ៊ីចឹងនៅថ្ងៃទី១០ សីហា នេះ គឺសាក្សីថ្មីមួយរូបទៀត នឹងត្រូវកោះហៅមកផ្ដល់សក្ខីកម្ម ហើយភាគីពាក់ព័ន្ធនានា នឹងចោទសួរសំណួរទាក់ទងនឹងការដ្ឋានទំនប់ត្រពាំងថ្ម»។
លោកឱ្យដឹងដែរ នៅថ្ងៃទី១០ ខែសីហា នឹងមានប្រជាពលរដ្ឋចំនួន ៣០០នាក់ មកពីស្រុកទ្រាំង ខេត្តតាកែវ មកចូលរួមតាមដានការជំនុំជម្រះ នៅសាលសវនាការសាលាក្ដីខ្មែរក្រហមផ្ទាល់។ ក្រៅពីនេះ ក៏មាននិស្សិតមកពីសកលវិទ្យាល័យនានា នៅភ្នំពេញចូលរួមដែរ។
ការដ្ឋានធ្វើការដោយបង្ខំនៅអាងត្រពាំងថ្ម គឺជាអង្គហេតុធ្វើការងារដោយបង្ខំចំនួន ៣ ស្ថិតនៅក្នុងសំណុំរឿង ០០២ វគ្គ ២ ប្រឆាំងនឹងជនជាប់ចោទ នួន ជា និង ខៀវ សំផន។ អង្គហេតុ ២ទៀត គឺការដ្ឋានការងារដោយបង្ខំ នៅការដ្ឋានធ្វើវាលយន្តហោះខេត្តកំពង់ឆ្នាំង និងទំនប់ ១ មករា ខេត្តកំពង់ធំ។
ទាក់ទងនឹងរឿងថវិកាដែលថ្មីៗនេះ ខាងភាគីជាតិប្រកាសថា ខ្វះសម្រាប់បើកប្រាក់ខែឱ្យបុគ្គលិករហូតដល់ចុងឆ្នាំនោះ ត្រូវបានលោក នេត្រ ភក្ត្រា បញ្ជាក់នៅថ្ងៃទី៩ សីហា ថា មិនមែនបញ្ហាប្រឈមទៀតទេ៖ «សម្រាប់ប្រាក់ខែ ៦ខែទៀត របស់ភាគីជាតិ គឺពីខែកក្កដា រហូតទៅដល់ខែធ្នូ ឆ្នាំ២០១៥ នេះ គឺយើងទទួលបានថវិកាពីសហភាពអឺរ៉ុប ដែលសហភាពអឺរ៉ុប បានផ្ដល់ថវិកាប្រមាណជា ២លានអឺរ៉ូ មកដល់ភាគីជាតិនៃសាលាក្ដីខ្មែរក្រហម។ ដូច្នេះ បញ្ហាកង្វះថវិកាសម្រាប់ភាគីជាតិនេះ លែងមានជាបញ្ហាទៀតហើយ សម្រាប់ឆ្នាំ២០១៥នេះ»។
លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា ភាគីជាតិត្រូវការថវិកាសរុប ៦,៧លានដុល្លារ សម្រាប់បំពេញការងារពេញមួយឆ្នាំ២០១៥។ ការផ្ដល់ថវិកាពីសហភាពអឺរ៉ុបនេះ គឺជាបំពេញការខ្វះខាតចំនួន ២,៦លានដុល្លារ ដែលភាគីជាតិប្រកាសកាលពីខែកក្កដា។ អង្គជំនុំជម្រះសាលាដំបូង នៃសាលាក្ដីខ្មែរក្រហម កំពុងតែជំនុំជម្រះលើរឿងក្ដីឧក្រិដ្ឋកម្មនៃអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ ២រូប ដែលមានជនជាប់ចោទ នួន ជា និង ខៀវ សំផន។ ជនជាប់ចោទទាំង ២រូបនេះ ស្ថិតនៅក្នុងសំណុំរឿង ០០២ វគ្គ ២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សាក្សីរៀបរាប់ពីការបង្ខំឲ្យធ្វើការនៅការដ្ឋានវាលយន្តហោះនិងទំនប់១មករា
- សាក្សី៖ អ្នកខ្លះធ្វើការនៅទំនប់អាងត្រពាំងថ្មធ្លាក់ខ្លួនឈឺស្លាប់ដោយគ្មានថ្នាំព្យាបាល
- ដើមបណ្ដឹងរដ្ឋប្បវេណីចង់ឲ្យតុលាការដាក់គុក នួន ជា និង ខៀវ សំផន អស់មួយជីវិត
- សាលាក្ដីខ្មែរក្រហមចាប់ផ្ដើមធ្វើសវនាការលើអង្គហេតុការដ្ឋានទំនប់អាងត្រពាំងថ្ម
- សាលាក្ដីខ្មែរក្រហមភាគីកម្ពុជាខ្វះលុយបើកប្រាក់ខែឲ្យបុគ្គលិក
- មតិជុំវិញបញ្ហាវៀតណាមនិងថៃពុំបានសហការក្នុងការស៊ើបអង្កេតសំណុំរឿង០០៣-០០៤
- សាលាក្ដីខ្មែរក្រហម៖ វៀតណាមនិងថៃពុំបានសហការស៊ើបអង្កេតសំណុំរឿង០០៣និង០០៤
- ចៅក្រមអន្តរជាតិនៃសាលាក្ដីខ្មែរក្រហមម្នាក់ទៀតលាលែងពីតំណែង
- សាក្សីទី៣ក្នុងបណ្ដឹងឧទ្ធរណ៍ថាឃើញគេដឹកទាហាន លន់ នល់ យកទៅសម្លាប់
ហា ហា ហា សួរស្តី ពួកអាផ្កាប់មុខ cnrp យ៉ាងម៉េចហើយ បែកគ្នាប៉ុន្មានឆ្នាំ តើសល់ពីងាប់ប៉ុន្មាន ជាប់គុកបុ៉ន្មាន រត់ចោលស្រុកបុ៉ន្មាន នៅចាំអញអត់ អញគឺ th អ្នកខ្លាំង អ្នកមែន អ្នកឃ្លាំមើលកំណែទំរង់រដ្ឋាភិបាលអាណត្តិទី5 បាត់អញមួយរយ:នេះ ដោយជាប់លេងហ្វេសបុកវើយ បើអាណាខ្លាំងមកជួបគ្នាតាមង្វេសបុកវិញ ហា ហា ហា