​កម្ម​ការ​នី​រងគ្រោះ​បារម្ភ​ថា​លោក​ ឈូក ​បណ្ឌិត​ មិន​នៅក្នុង​ពន្ធនាគារ​ដូច​ការផ្សព្វផ្សាយ​​

ដោយ៖​ ពៅ មេត្តា​ | ថ្ងៃអាទិត្យ ទី9 សីហា 2015, 05:17 PM
http://vodhotnews.com


កម្ម​ការ​នីដែល​រងគ្រោះពី​ការបាញ់ប្រហារ​ពី​អតីត​អភិបាលក្រុង​បាវិតលោក ឈូក បណ្ឌិត


កម្ម​ការ​នី​ដែល​រង​ការបាញ់ប្រហារ​ពី​អតីត​អភិបាលក្រុង​បាវិត កាលពីដើមឆ្នាំ​២០១២ សម្តែង​ការព្រួយបារម្ភ​ថា លោក ឈូក បណ្ឌិត​ដែល​តុលាការ​ចោទ​ថា ជា​អ្នកបាញ់​នោះ​មិន​ស្ថិត​នៅក្នុង​ពន្ធនាគារ​ដូច​ការ​ផ្សព្វផ្សាយ​របស់​ព័ត៌មាន​នានា​នោះទេ​ ។​

​អតីត​អភិបាលក្រុង​បាវិត លោក ឈូក បណ្ឌិត ដែល​តុលាការ​កំពូល​ចោទថា បាញ់​កម្ម​ការ​នី​ក្នុងពេល​តវ៉ា​ឲ្យមាន​របួស​នោះ​បាន​រត់គេចខ្លួន​មួយរយៈ ហើយ​បាន​ចេញ​សារភាព​កំហុស​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។ បន្ទាប់​ពី​ចេញ​មុខ​សារភាព​មក ទណ្ឌិត​រូបនេះ ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ស្វាយរៀង​ ។​

​តែ​នៅ​ថ្ងៃនេះ កម្ម​ការ​នី​ម្នាក់​ក្នុងចំណោម​បី​នាក់​ដែល​រងរបួស​ពី​ការបាញ់ប្រហារ​នោះ អ្នកស្រី នុត សា​ខន ប្រាប់​VOD​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា អ្នកស្រី​មិន​ជឿថា អ្នក​ដែល​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​នោះ​ជា​លោក ឈូក បណ្ឌិត​ទេ ព្រោះ​ពេល​នាំខ្លួន​ទៅ មាន​លក្ខណៈ​បិទបាំង​គឺ​មាន​ពាក់​បួ​ក និង បិទមុខ​ជិត ធ្វើឲ្យ​រូបគាត់​មិន​អាច​ចំណាំ​ថា ជា​អ្នក​ណា​ទេ​។ អ្នកស្រី​នៅតែ​បារម្ភ​ខ្លាច ទណ្ឌិត​រូបនេះ ធ្វើបាប​ពួកគាត់​ជាថ្មីទៀត ​។​

​អ្នកស្រី នុត សា​ខន ឲ្យដឹងទៀតថា រហូតដល់​ពេល​នេះ អ្នកស្រី និង កម្ម​ការ​នី​រងគ្រោះ​ពីរ​នាក់​ផ្សេង​ទៀត មិនទាន់​ទទួលបាន​សំណង​ជួសជុល​ការខូចខាត និង សំណង​ជំងឺ​ចិត្ត​ពី​លោក ឈូក បណ្ឌិត​នៅឡើយ​ទេ ​។​

​នៅ​រសៀល​នេះ VOD មិនទាន់​អាច​សុំ​ការបកស្រាយ​បន្ថែម​ពី​លោក ផាន់ រតនា ព្រះ​រាជ្ញា​រង​សាលាដំបូង​ខេត្តស្វាយរៀ​ង​នៅឡើយ​ទេ​។ ប៉ុន្តែ​កាលពី​ម្សិលមិញ​លោក ប្រាប់​អ្នកសារព័ត៌មាន​ថា បន្ទាប់​ពី​នាំ​លោក​ឈូក បណ្ឌិត ទៅ​សាលាដំបូង​ខេត្ត​នេះ​ហើយ និង បញ្ជូន​ទៅ​ឃុំខ្លួន​ពន្ធនាគារ ​។​

​អតីត​អភិបាលក្រុង​បាវិត លោក ឈូក បណ្ឌិត ត្រូវ​តុលាការ​រក​ឃើញ​ថា ជា​ខ្មាន់កាំភ្លើង​បាញ់​កម្ម​ការ​នី​៣​នាក់​ឲ្យ​រងរបួស កាលពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២ នៅ​រោងចក្រ​កៅ​វ៉េ ខេត្ត​ស្វាយរៀង​ ៕   

សូមសរសេរមកលោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles

4 Responses to "​កម្ម​ការ​នី​រងគ្រោះ​បារម្ភ​ថា​លោក​ ឈូក ​បណ្ឌិត​ មិន​នៅក្នុង​ពន្ធនាគារ​ដូច​ការផ្សព្វផ្សាយ​​"

  1. Bol says:

    រឿងមិនទុកចិត្ត ដោយខ្លាច ឈូក បណ្ឌិតមិននៅក្នុងគុក វាស្រួលិនិត្យទេ។ គឺត្រូវធ្វើអញ្ចេះ គឺនរណាខ្លះ ដែលមិនជឿ ត្រូវនាំគ្នាទៅចូលជា់ប់គុក ដេកគ្រែជាប់នឹងឈូកបណ្ឌិត​ តែម្តងទៅ។
    ហើយបើជាស្រីស្អាតទេ ត្រូវជួយមើលថែសុខភាពគាត់ផងទៅ!

  2. វាសនាខ្ញុុំអនាគតខ្ញុំ says:

    ទីបំផុត ទណ្ឌិត ឈូក បណ្ឌិត ប្រើ «ស្ទីល» ឧកញ៉ា សុខ ប៊ុន ចូលសារភាពតាមការប្រកាសរបស់បុរសខ្លាំង។​ប៉ុន្តែប្រយ័ត្នតជាប់គុកតែឈ្មោះ តែកាយនៅក្រៅឃុំ សូមបងប្អូនជួយតាមដានផង៕

  3. ហា ហា ហា សួរស្តី ពួកអាផ្កាប់មុខ cnrp យ៉ាងម៉េចហើយ បែកគ្នាប៉ុន្មានឆ្នាំ តើសល់ពីងាប់ប៉ុន្មាន ជាប់គុកបុ៉ន្មាន រត់ចោលស្រុកបុ៉ន្មាន នៅចាំអញអត់ អញគឺ th អ្នកខ្លាំង អ្នកមែន អ្នកឃ្លាំមើលកំណែទំរង់រដ្ឋាភិបាលអាណត្តិទី5 បាត់អញមួយរយ:នេះ ដោយជាប់លេងហ្វេសបុកវើយ បើអាណាខ្លាំងមកជួបគ្នាតាមង្វេសបុកវិញ ហា ហា ហា

  4. Jerry says:

    This is the consequence of dictatorship leader. Nobody believes or trusts to this kind of leader. More actions they have done, the most hatred of people will be fall on them. More cheating they have made, the most untruthful will fall on them. More lying they have made, most of people will not believe them!