​លោក​ កឹម សុខា និង លោក ស ខេង នឹង​ជួប​គ្នា​នៅ​ថ្ងៃ​ចន្ទ​ស្អែក​មិនមានការប្រែប្រួលទេ​

ដោយ៖​ ណាត សុភាព​​ | ថ្ងៃអាទិត្យ ទី9 សីហា 2015
http://vodhotnews.com


លោក ស ខេង (ឆ្វេង) និង លោក ​កឹម សុខា (ស្តាំ)


​គណបក្ស​ទាំង​ពីរ​និង​រដ្ឋសភា​ឲ្យដឹងថា ការប្រជុំ​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ​ មិន​មាន​ការផ្លាស់ប្តូរ​ដូច​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​ទេ គឺ​នៅ​រក្សា​ថ្ងៃ​ដដែល ដើម្បី​ជជែក​ពី​បញ្ហា​នយោបាយ​នាពេល​បច្ចុប្បន្ន និង​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ទៀត ។​

ប្រតិកម្ម​នេះ ធ្វើឡើង​បន្ទាប់​ពី​ព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​ផ្សព្វផ្សាយ​តាម​គេហទំព័រ​របស់​ខ្លួន​ថា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក កឹម សុខា និង​ប្រធាន​ក្រុមតំណាងរាស្ត្រ​មតិ​ភាគច្រើន ដឹកនាំ​ដោយ​លោក ស ខេង នឹង​ជួប​គ្នា​ក្នុង​វិមាន​រដ្ឋ​សភា នៅ​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៥ វេលា​ម៉ោង​៣​ល្ងាច ពោល​គឺ​មិនមែន​ជួប​គ្នា​នៅ​ថ្ងៃ​១០ ខែ​សីហា​នោះ​ទេ ​។​

​អ្នកនាំពាក្យ​រដ្ឋសភា​លោក ឈាង វុន មានប្រសាសន៍ប្រាប់​VOD​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា សេចក្តីប្រកាស​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​តាម​គេហទំព័រ​មួយចំនួន ដែលមាន​ខ្លឹមសារ​ថា ថ្នាក់ដឹកនាំ​គណបក្ស​ទាំងពីរ នឹង​ប្តូរ​ថ្ងៃ​ជួប​ប្រជុំ​នោះ​មិន​ពិត​ទេ​ ។ លោក​ថា គណបក្ស​ទាំង​ពីរ​នៅ​តែ​រក្សា​ជំហរ​ជួបប្រជុំ​នៅ​វិមាន​រដ្ឋ​សភា ថ្ងៃ​ចន្ទ​ស្អែក​នេះ តាម​ពេលវេលា​ម៉ោង​ដដែល​ ។ 

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ូ ច័ន្ទ​ឫទ្ធិ ប្រាប់​វី​អូ​ឌី (VOD)​ថា នៅ​ថ្ងៃ​ចន្ទ ទី​១០ ខែ​សីហា ស្ងែក​នេះ លោក កឹម សុខា នឹង​ជួប​ជាមួយ​លោក ស ខេង នៅវេលា​ម៉ោង ៥ លា្ង​ច នៅ​វិមាន​រដ្ឋ​សភា ។ លោក​បន្តថា ជា​រឿង​ធម្មតា​តំណាងរាស្ត្រ​ក្រុម​ភាគតិច និង​តំណាងរាស្ត្រ​មតិ​ភាគច្រើន​តែងតែ​ជួបគ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ផ្សេងៗ​នា​ពេលកន្លងមក ។ យ៉ាងណាក៏ដោយ​លោក​បញ្ជាក់ថា ក្នុងជំនួប​នោះ​លោក​កឹម សុខា អាច​នឹង​ជជែក​ពី​ការវិវត្តន៍​នយោបាយ​នាពេល​បច្ចុប្បន្ន​ផង​ដែរ​​ ។​

គួរបញ្ជាក់​ថា គម្រោង​ជួប​គ្នា​នេះ ធ្វើឡើង​ស្របពេល​ដែល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ហាក់ដូចជា​ឡើង​កម្តៅ​ឡើងវិញ បន្ទាប់​ពី​តុលាការ​បាន​សើរើ​សំណុំរឿង​ចាស់ ចេញ​ដីកា​ចាប់ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​ជា​បន្តបន្ទាប់ ចោទ​ពី​បទ​ដឹកនាំ​កុបកម្ម​នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ ២០១៤ ។ ការចេញ​ដីកា​នេះ​ផង​ដែរ ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ស្នើ​ឲ្យ​តុលាការ​សើរើ​ចាប់​អ្នក​ដែល​បង្ក​ហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​មក​ផ្តន្ទាទោស​តាមច្បាប់ ។ 

យ៉ាងណាក៏ដោយ ចំណាត់ការ​តក់ក្រហល់​នេះ ត្រូវបាន​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ រួម​ទាំង​អ្នកវិភាគ​នយោបាយ​ផង​នោះ ចាត់ទុកថា​ជា​រឿង​នយោបាយ​សុទ្ធសាធ ដើម្បី​គំរាម​ដល់​គណបក្ស​ប្រឆាំង​កុំ​ឲ្យ​ចុះ​ពិនិត្យ​ព្រំដែន​កម្ពុជា វៀតណាម ៕ 

សូម​សរសេរ​មក​លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles

One Response to "​លោក​ កឹម សុខា និង លោក ស ខេង នឹង​ជួប​គ្នា​នៅ​ថ្ងៃ​ចន្ទ​ស្អែក​មិនមានការប្រែប្រួលទេ​"

  1. Lay Seng says:

    I do hope you two guys will raise people’s issues to put on board. Please do not debate over your own party interests, but our whole social justice such as land, employment and wage, border and many other important things. Any criminal matters do not involve in the government duty, but they are with regard to the justice system only in case Cambodia complies with its constitute stating that the legilature, the executive and the juditure are independently seperated powers. Impunity culture should be high time to be abolished because it is hugely distastrious weapons to kill our people and nation. What ashamed when politicians attempt to defend their violent activists and associates, and what embarrassing for our nation in the front of diplomatic representatives working in our country. I wish you guys will regard our people as the best interest and above your own individuals and parties’. If successful to do so, it will help promote our national prestige in the world. This prestige is not only pride of you guys, but also our next and next, next generations and endless time.