CNRP​ ថា​នឹង​ប្រគល់​ផែនទី​២៥​ផ្ទាំង​ឲ្យ​រាជបណ្ឌិត្យស​ភានៅ​ព្រឹក​ថ្ងៃ​ចន្ទ​ស្អែក​នេះ​​

ដោយ៖​ ណាត សុខភាព​​ | ថ្ងៃអាទិត្យ ទី9 សីហា 2015, 04:22 PM​
http://vodhotnews.com


ទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ


​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យដឹង​ថា នឹង​ប្រគល់​ផែនទី​ឌីជីថល​ចំនួន​២៥​ផ្ទាំង​ទៅឲ្យ​ក្រុម​ការងារ ស្រាវជ្រាវ​រាជបណ្ឌិត្យសភា​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ស្អែក​នេះ ដើម្បី​ប្រើ​ជា​មូល​ល​ដ្ឋា​ន​ក្នុង​ការផ្ទៀងផ្ទាត់​រក​ដំណោះស្រាយ​ជម្លោះព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​ ។​

មន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​មកពី​គណបក្ស​សង្គ្រោះ​ជាតិ លោក ហុង សុខ​ហួរ ប្រាប់​VOD​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ប្រគល់​ផែនទី​ឌីជីថល​២៥​ផ្ទាំង​ដែល​ទទួលបាន​ពី​ប្រទេស​បារាំង​ទៅ​ឲ្យ​ប្រធាន​ក្រុមការងារ​ស្រាវជ្រាវ​រាជបណ្ឌិត្យសភា​កម្ពុជា​លោក សុខ ទូច នៅ​ថ្ងៃ​ចន្ទ​ស្អែក វេលា​ម៉ោង​១០:៣០​នាទី​ព្រឹក ស្ថិតនៅ​ស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សង្កាត់​ចង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ ។ 

​លោក ហុង សុខ​ហួរ ឲ្យដឹងទៀតថា ផែនទី​ដែល​គណបក្ស​ប្រឆាំង​ទទួលបាន​ពី​វិទ្យាស្ថាន​មួយ​នៅ​ប្រទេស​បារាំង​នោះ គឺជា​ផែនទី​ដើម​របស់​បារាំង​ជា​អ្នក​សិក្សា​ដោយ​ខ្លួនឯង​។ លោក​សង្ឃឹមថា ផែនទី​នេះ​នឹង​មាន​ប្រយោជន៍​សម្រាប់ឲ្យ​រាជបណ្ឌិតសភា យក​ទៅ​ផ្ទៀងផ្ទាត់​ជាមួយ​ផែន​ដែល​រដ្ឋាភិបាល​ស្នើសុំ​ពី​អង្គការ​សហប្រជាជាតិ​ចំនួន​១៨​ផ្ទាំង​នោះ ដើម្បី​សិក្សា​រក​ចំណុច​រួមមួយ ការពារ​កុំ​ឲ្យ​កម្ពុជា​បាត់បង់​ទឹកដី ដូច​ពេល​បច្ចុប្បន្ន​នេះ​ ។​

​តាម​ប្រភព​ដដែល​ឲ្យដឹងថា ផែនទី​២៥​ផ្ទាំង​នោះ​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​/​វៀតណាម នៅក្នុង​ខេត្ត​ចំនួន​៧ រួមមាន ខេត្ត​រតនៈគិរី មណ្ឌលគិរី ក្រចេះ កំពង់ចាម ព្រៃ​វែង តាកែវ និង​ខេត្ត​កំពត​ ។​

គួ​រំឭក​ផងដែរ​ថា កាលពី​ថ្ងៃ​ទី​១៦​ខែកក្កដា​ឆ្នាំ​២០១៥ លោក សម រង្ស៊ី មានប្រសាសន៍​ថា​ផែនទី​ដែល​លោក​ទិញ​មក​ពី​ប្រទេស​បារាំង​គឺជា​ច្បាប់​ចម្លង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដែល​ដាក់​បញ្ចូល​ក្នុង​DVD​។ លោក​បាន​បញ្ជាក់ថា ៖ "​សម័យនេះ គេ​ឈប់​ផ្តល់​ច្បាប់​ចម្លង​លើ​ក្រដាស់​ទៀតហើយ​។ មាន​តែ​ច្បាប់​ចម្លង​ក្នុង​DVD​ទេ ដែល​គេ​ធានា​ជា​ផ្លូវការ​ថា​ដូច​ច្បាប់ដើម​បេះបិត គ្មាន​ខុស​អ្វី​បន្តិច​ពី​ច្បាប់​ដើម​ឡើយ​។ ចម្លង​មួយ​លាន​ដង​ក៏​រក្សា​លក្ខណៈ​ដើម​ពេញលេញ​ដដែល​”​ ។​

​ប្រធាន​ក្រុម​ស្រាវជ្រាវ​បញ្ហា​ព្រំដែន​នៅ​រាជបណ្ឌិតសភា​កម្ពុជា​លោក សុខ ទូច បាន​អះអាង​ថា លោក ទទួល​ផែនទី​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ផ្សេងៗ ហើយ​នៅតែ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ទៀត​ប៉ុណ្ណោះ ដើម្បី​ប្រើ​ជា​មូលដ្ឋាន​ក្នុង​ការផ្ទៀងផ្ទាត់​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​ ៕

សូម​សរសេរ​មក​លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles

9 Responses to "CNRP​ ថា​នឹង​ប្រគល់​ផែនទី​២៥​ផ្ទាំង​ឲ្យ​រាជបណ្ឌិត្យស​ភានៅ​ព្រឹក​ថ្ងៃ​ចន្ទ​ស្អែក​នេះ​​"

  1. Judge says:

    That’s political WILL for national interests and for Cambodians.
    I trust CNRP has copies of the maps as well.
    SAMNEANG

  2. Bol says:

    សមរង្ស៊ី វានិយាយថាសម័យឥឡូវគេលែងធ្វើការជាមួយក្រដាសទៀតហើយ! អាគាត់នេះ វានិយាយមើលតែស្រុកខ្មែរនេះ មានតែវាមួយក្បាលដែលចេះជាងគេ។
    រឿងក្រដាសក៏ដោយ រឿង Digital ក៏ដោយ នរណាក៏គេចេះដែរ ។ គឺពុំមែនមានតែសមរង្ស៊ីតែម្នាក់ឯងនោះទេ។ សូម្បីតែកូនក្មេងអាយុ​១ឆ្នាំ ក៏វាចេះលេងហ្គេមកំព្យូទ័រដែឬ។ និយាយបែបសម រង្ស៊ី នេះ វាលំបាក់និយាយគ្នាណាស់។
    រឿងវាដូច្នេះ គឺទី១ យើងនិយាយពីទិដ្ឋភាពបច្ចេកទេស និងទី ២ យើងនិយាយពីផ្លូវច្បាប់។ តើសមរង្ស៊ី វាដឹងឬទេ? បច្ចេកទេស គេត្ឬុវការផ្ទៀងផ្ទាត់ តាមវិធីផ្សេង ទៅតាមតម្រូវការ។ គេអាចប្រើក្រដាស គេអាចប្រើ Digital ដោយអាចប្រៀបធៀបបន្ស៊ីជាមួយនឹងប្រព័ន្ធផែនទីរបស់ Google ពីលើអាកាស ជាដើម ។ រឿងនេះ គេមិនភ្លើទេ។ តែរឿងច្បាប់ គឺក្រដាស់ ដើម្បីបញ្ជាក់ថា ផែនទីនេះមានប្រភពពីណា? ពីអសប. ?ពីរដ្ឋាភិបាលបារាំង?
    ចូរម្នាលសមរង្ស៊ី កុំចេះតែឯងពេក។
    តែមិនថ្វីទេ គេក៏មិនប្រកាន់នឹងម្នាលដែរ ព្រោះថា សូម្បីអសប. ក៏ក្រឡុញឆឹក ដូចសម រង្ស៊ី ដែរ។

  3. បរិមី ព្រះវិហារ says:

    The truth will be revealed and CNRP Map bought in the market at France $168! Sam Rainsy can have a copy from father!

  4. បរិមី ព្រះវិហារ says:

    ខ្លាចដែរតើ! ហ៊ុន សែន ប្រកាសឱយចេញខ្លួនឱយប៉ូលីសចាប់ ឈូក បណ្ឌិតចេញមកង្ហាញខ្លួនលើគោក ដល់CNRPខំប្រមែលប្រមូលផែនទីអ្វីក៏ដោយឱយតែខ្លួនមាន យកមកឱយដែរព្រោះរឿងនេះកំពុងមានខ្នោះតំលៃ$268 ត្រៀមដាក់សម រង្សីដែរហើយ!

  5. Anonymous says:

    បក្សអុកឡុកញុះញង់ cnrp ឥឡូវដល់វេនខ្លួនត្រូវយកផែនទីមកបង្ហាហើយ តាមមើលបែបមានតែផែនទីដែលទិញពីផ្សានៅបារាំងតម្លែ១៦៨ដុល្លានោះហើយដើម្បីយកមកបង្ហាញ?

  6. សែន សម្បូរ says:

    រត់គេចទៅណាត្រូវតែយកផែនទីមកបង្ហាញ ?ប្រហែលមានតែផានទីទិញពីផ្សារនៅបារាំងតម្លៃ១៦៨ដុល្លាហើយមើលទៅ?ខំរកប្រមូលផែនទីឲអស់មកបើមិនអីចិងច្សាស់ជាបានពាក់លេខ៨ហើយនាយបញ្ញើក្អែក សម រង្សី ?

  7. ហា ហា ហា សួរស្តី ពួកអាផ្កាប់មុខ cnrp យ៉ាងម៉េចហើយ បែកគ្នាប៉ុន្មានឆ្នាំ តើសល់ពីងាប់ប៉ុន្មាន ជាប់គុកបុ៉ន្មាន រត់ចោលស្រុកបុ៉ន្មាន នៅចាំអញអត់ អញគឺ th អ្នកខ្លាំង អ្នកមែន អ្នកឃ្លាំមើលកំណែទំរង់រដ្ឋាភិបាលអាណត្តិទី5 បាត់អញមួយរយ:នេះ ដោយជាប់លេងហ្វេសបុកវើយ បើអាណាខ្លាំងមកជួបគ្នាតាមង្វេសបុកវិញ ហា ហា ហា

  8. people says:

    without sam rainsy cambodia still lead by communist cpp-veitcong-slave .without mr sy cambodia still not see democracy even still fake but toward bright in future.without mr sy people still scare fo government-veitcong slave’.without mr sy government do what ever they wanted to do never feel ashamed of own people’without mr sy the western world &US won’t accepted the democracy and won’t help cambodia.cambodian people knew that a lot of veit-germ in cambodia even mr sen admitted a lot of veitcong in khmer army&government.king dumb of wonder is king domb of buffalo’.GOD bless all cambodian people’

  9. Knight Rider says:

    សម រង្សុី កំពុងតែលាក់ខ្លួនពួនអាត្មាយករួចខ្លួននៅឯស្រុកបារាំងព្រោះតែរឿងផែនទី។ ឪឡូវនេះផែនទីដែលមានតម្លៃ $168 ទិញពីស្រុកបារាំង ផលិតនៅ ស្រុក យួនសោះ មានទាំងអក្សរយួននៅលើផែនទីនោះផង។ ពូកែចោទប្រកាន់គេថាប្រើផែនទីយួន ឯខ្លួនឯងវិញប្រើផែនទីយួន។ សម រង្សុី មេបោកជើងឯកប្រចាំប្រទេសកម្ពុជា The map Sam Rainsy bought from France is infact made in Vietnam. Sam Rainsy must be brought to justice for misleading the public and manipulating the facts .