CNRP​ ទិញ​ដី​នៅ​ស្រុក​កៀនស្វាយ​ខេត្ត​កណ្តាល​សម្រាប់​ទីតាំង​ស្ថានីយ៍ទូរទស្សន៍​​

ដោយ៖​ ពៅ មេត្តា​ | ថ្ងៃអាទិត្យ ទី9 សីហា 2015, 03:50 PM​
http://vodhotnews.com

ទូរទស្សន៍​ព្រះអាទិត្យ​ (រូបថតពីបណ្តាញសង្គមរបស់គណបក្សសង្គ្រោះជាតិ)

ទូរទស្សន៍​ព្រះអាទិត្យ​ (រូបថតពីបណ្តាញសង្គមរបស់គណបក្សសង្គ្រោះជាតិ)

​គណបក្ស​សង្គ្រោះ​ជាតិ​សម្រេច ទិញ​ដី​នៅក្នុង​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល សម្រាប់​រៀបចំ​ធ្វើ​ជា​ទីតាំង​ស្ថានីយ៍​ទូរទស្សន៍​ព្រះអាទិត្យ​ ។​

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទ​ឫទ្ធិ ប្រាប់​VOD នៅ​ថ្ងៃរសៀល​ថ្ងៃ​អាទិត្យ​នេះ​ថា ក្រុមការងារ​គណបក្ស​របស់​លោក​បាន​សម្រេច​ទិញដី​មួយ​កន្លែង​នៅ​ស្រុក​កៀន ស្វាយ​សម្រាប់​រៀបចំ​ស្ថានីយ៍​ទូរទស្សន៍​ព្រះអាទិត្យ​ ។ លោក មិន​បញ្ជាក់ថា ដី​នោះ​នៅក្នុង​ឃុំ​ណាមួយ​ក្នុង​ស្រុក​កៀនស្វាយ​ទេ គ្រាន់តែ​ប្រាប់​ថា ក្រុមការងារ​កំពុង​រៀបចំ​លិខិត​ផ្លូវច្បាប់​ក្នុង​ការទិញ​ដី​នោះ ​។​

​លោក អ៊ូ ច័ន្ទរិ​ទ្ធិ បានឲ្យដឹង​ទៀតថា គិត​ត្រឹម​ថ្ងៃអាទិត្យ​ ទី​០៩ ខែ សីហា​នេះ ថវិកា​ដែល​ទទួលបាន​ពី​ការចូលរួម​វិភាគទាន​របស់​ពលរដ្ឋ​សម្រាប់​ដំណើរការ​ទូរទស្សន៍​ព្រះអាទិត្យ​បាន​ជាង​៥០​ម៉ឺន​ដុល្លារ​អាមេរិក​ ។​

គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​ប្រមូលប្រាក់​វិភាគទាន​​ពី​ប្រជាពលរដ្ឋ ដើម្បី​ទ្រទ្រង់​ទូរទស្សន៍​ព្រះអាទិត្យ ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​២៧ ​ខែ​មិថុនា​ឆ្នាំ​២០១៥​ ។ តាម​គម្រោង​គណបក្ស​នេះ ត្រូវការ​ថវិកា​៣​លាន​ដុល្លារ សម្រាប់​ដំណើរការ​ទូរទស្សន៍​ព្រះអាទិត្យ​នៅ​ចុងឆ្នាំ​២០១៥​ ៕

សូមសរសេរមកលោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles

13 Responses to "CNRP​ ទិញ​ដី​នៅ​ស្រុក​កៀនស្វាយ​ខេត្ត​កណ្តាល​សម្រាប់​ទីតាំង​ស្ថានីយ៍ទូរទស្សន៍​​"

  1. បរិមី ព្រះវិហារ says:

    បង្កើតមិនពិបាកទេ តែធ្វើឱយរស់និងដំណើរការបានវាលំបាក!!ៗៗ បោកៗៗ!!

  2. VV says:

    If your intent to be good for the general population and the nation, you are not alone in whatever challenge you are facing. People will remember your attributions and will response accordingly even in 100 years…

  3. បរមី យួន says:

    បានយ៉ាងយូរកន្លះឆ្នាំនឹងត្រូវបឹទព្រោះខុសនេះខុសនោះ,កុបកម្ម,បដិវត្តពណ៌,លនឹងល។នរណាមិនស្គាល់នយោបាយឈ្នះៗរបស់ពួកទមិឡ

  4. Bol says:

    វាមិនខុសពីវិទ្យុសម្បុកឃ្មុំទេ។ គ្មាននរណាស្តាប់ទេ។ គេធុញណាស់ពីការនិយាយហួសហេតុ ។ ធុញនឹងការនិយាយបង្កើតរឿងក្នុងសង្គមច្រើនពេក។ ឃើញទេ? ទូរទស្សន៍ពុំមានប្រជាពលរដ្ឋចូលរួមស្អីតាមការអំពាវនាវនេះទេ។ ព្រោះអ្វី ? នេះគឺជាអំពើប្រជាភិថុត ដើរភរ ដើរញុះញង់ប្រជាជនឲ្យគិតថា ទូរទស្សន៍នេះ ដើម្បីប្រជាជន។ តែតាមពិតប្រជាជនដឹងណាស់ ថា វាគ្មានប្រយោជន៍ទេ។ គេស្តាប់តែលោក មាស រិទ្ធី ទូរទស្សន៍ហង្សមាស តែមួយ វាគ្រប់ណាស់់ទៅហើយ។ លោកមាសរិទ្ធី គាត់ធ្វើល្អណាស់ គឺបើត្រូវមានអំណោយ គឺដាក់អំណោយភ្លាម៕

  5. បរិមី ព្រះវិហារ says:

    យួន ចេះនិយាយភាសាខែ្មរត្រឹមត្រូវរឿងនេះ! បើកបានហើយងាយកំទេចជាងវាមិនទាន់ចាប់កំណើត! បើមិនឈ្លោះគ្នាបែកឆ្នាំងបែកចាន ហ៊ានភ្នាល់! ពួកទមិឡយើងខ្ញុំត្រៀមកំចាយពួកបីសាចទឹកកក ដើម្បីការពារជីវិតមនុស្សលោក!

  6. បរិមី ព្រះវិហារ says:

    To start a business is much more easier than running a business! Sustainability and stability of a business is the biggest challenging issues. How long it will last man?

  7. សែន សម្បូរ says:

    សូមអស់លោកកុំអាលទាន់យល់ច្រឡំ Cnrp រកដីសម្រាប់កប់បក្សបានហើយ ???????

  8. បរមី យួន says:

    តម្លើងសាច់ដុំដាក់់ខ្មែរគ្នាអែង ជាមួយអាស្រកីយឿខ្លាចវាដូចខ្លា។ទាហ៊ានទល់ដែនជាមួយយួនឃើញមានគ្រាប់តែ១បង់ម្នាក់ៗ,អស់១បង់កាំភ្លើងក្លាយជាអង្កុតអុស។គួរអោយអស់សំណើចស្ទើរជ្រុះធ្មេញ។

  9. ហា ហា ហា សួរស្តី ពួកអាផ្កាប់មុខ cnrp យ៉ាងម៉េចហើយ បែកគ្នាប៉ុន្មានឆ្នាំ តើសល់ពីងាប់ប៉ុន្មាន ជាប់គុកបុ៉ន្មាន រត់ចោលស្រុកបុ៉ន្មាន នៅចាំអញអត់ អញគឺ th អ្នកខ្លាំង អ្នកមែន អ្នកឃ្លាំមើលកំណែទំរង់រដ្ឋាភិបាលអាណត្តិទី5 បាត់អញមួយរយ:នេះ ដោយជាប់លេងហ្វេសបុកវើយ បើអាណាខ្លាំងមកជួបគ្នាតាមង្វេសបុកវិញ ហា ហា ហា

  10. Rayuth says:

    Welcome to the establishment and installation of the SUN Television. Cambodian citizens are passionate to watch this television. This TV will show the true things happened in Cambodia include land grabbing and conflict involving some of the high ranking government officials and the CPP_affliated wealthy business tycoons, depletion of the natural resources, suppression and intimidation caused by some of local authorities, illegal immigrants in Cambodia, unemployment, bad infrastructure and irrigation system, illegal checkpoints, deforestation or illegal logging and transportation of timbers, corruption, poor delivery of services to people, etc. These information are meaningful and important for people to learn.

    Hopefully, people will receive adequate information on the reality in Cambodia.

  11. បរិមី ព្រះវិហារ says:

    Rayuth, your dream will become true when you turn on your TV tonight?!

  12. Rayuth says:

    Mr. Borimei Phreah Vihear! I watched all televisions in this country. All televisions showed about musical concerts and advertisements on beer&wine, etc. Cambodia is a heaven for advertisements on of beer&wine, but less time for education.

  13. Khmer - Cambodian says:

    គួរចេះស្រឡាញ់ខ្មែរផងទៅ។