កុល ដាវី ​ប្រកាស​ឡើង​បំភ្លឺរឿង ពពោះ​កូន​តាម​កញ្ចក់​ទូរទស្សន៏​

តារាសម្តែង​ចូល​ចិត្ត​បញ្ចេញ​សម្រស់​ដើមទ្រូង​សិចស៊ី កុល ដាវី

តារាសម្តែង​ចូល​ចិត្ត​បញ្ចេញ​សម្រស់​ដើមទ្រូង​សិចស៊ី កុល ដាវី



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: ចំណង​ស្នេហ៍​តារាសម្តែង​ចូល​ចិត្ត​បញ្ចេញ​សម្រស់​ដើមទ្រូង​សិចស៊ី កុល ដាវី និង​តារា​ចម្រៀង​អ្នកនិពន្ធ​​បទភ្លេង​លោក សុខ រក្សា កាន់​តែ​បង្ហាញ​ឲ្យ​ដឹងថា មាន​សេចក្ដី​សុខ​ផ្អែម​ត្រជាក់​ស្ងប់ស្ងាត់​ស្ទើរ​ឃ្លាត​ពី​ការងារ​សិល្បៈ​ ទាំង​មិន​ទាន់​មាន​ដំណឹង​បង្ហើប​រើស​ថ្ងៃ​ដឹក​ដៃគ្នា​ក្រាប​ផ្ទឹម​បំពេញ​សិរី​ជាប្រពៃណី​ខ្មែរ​នោះ​ ថ្មីៗនេះ​បែរ​ជា​ផ្ទុះ​ព័ត៌មាន​ថា កុល ដាវី កំពុង​សម្ងំរក្សា​គភ៌​រួម​តំណក់​ឈាម សុខ រក្សា​។

ឆ្លើយ​តប​នឹង​ដំណឹងនេះ​ដែរ​ កុល ​ដាវី​ ក៏​គ្រោង​ដឹកដៃម្ចាស់​ស្នេហ៍លោក សុខ រក្សា ឡើងបង្ហាញ​ការពិត​នៅ​ក្នុង​កញ្ចក់​ទូរទស្សន៍​ទៀត​ផង​។

ព័ត៌មាន​ដែល​ផ្ទុះ​តារា​សម្តែង កុល ដាវី ​សម្ងំលាក់ខ្លួ​ន​ដោយ​កំពុង​តែព​ពោះកូ​នដំបូ​ង​ជាមួយ​ម្ចាស់​ភាគហ៊ុន​ជំនួញ​តារាចម្រៀង​ ប្រចាំ​សាន់ដេ លោក សុខ រក្សា នោះ​ កំពុង​បាន​ក្លាយ​ជាប្រធាន​បទ​ជជែក​វែក​ញែក​ពី​មាត់​មួយ​ទៅ​មាត់មួយ​។

ពួកគេ​បានលើកឡើង​ថា ស្នេហាសុខ រក្សា និង​​កុល ដាវី ផ្តើម​ឡើង​ច្រើន​ឆ្នាំហើយ មិន​ទាន់​មាន​ដំណឹង​ដឹកដៃគ្នា​ចូលរោងការទេ ក្រៅ​ពី​ល្បី​ថា គូស្នេហ៍​នេះ​រួមរស់​ជាមួយ​គ្នា​ក្រោម​ដំបូល​តែមួយ​ និងហៅ​គ្នាប្តីប្រពន្ធ​ពេញៗមាត់​ហើយ​នោះ។

មជ្ឈដ្ឋាន​មួយចំនួន​ក៏​បាន​ដាក់​ការ​សង្ស័យ​ថា តារា​សម្ដែង​សិចស៊ី កុល ដាវី ក៏​អាច​មាន​ផ្ទៃពោះ​ដូច​ពាក្យ​ចចាមអារ៉ាម​មែន​ដែរ ព្រោះ​​មួយរយៈ​ចុងក្រោយ​នេះ នាង​មិន​សូវ​ជា​រវល់​​នឹងការងារសិល្បៈ​ ឬ​បង្ហាញ​ខ្លួន​តាម​កម្ម​វិធី​មិត្តរួមអាជីព​ដូច​មុន​ឡើយ​។

ឆ្លើយតប​​នឹង​​​សំណួ​រដ៏​រសើប​នេះ​​ តារាសម្តែង​ កុល ដាវី ដែល​ផ្តើម​សម្ដីតបទាំង​សំណើច​កក្អឹក​ផង នាង​ក៏បានច្រាន​ចោលដំណឹង​នេះ ដោយ​នាង​លើកឡើង​ថា៖ «ពេល​ដែល​ឮសំណួរ​នេះ​ភ្លាម គេថា​ខ្ញុំ​ពពោះកូន​ដំបូង​ជាមួយ​បង រក្សា ខ្ញុំពិត​ជា​ហួសចិត្ត​​មែន​»។

តារា​ស្រីរូបនេះ​បាន​សារភាពថា៖ «ខ្ញុំ និង​បង រក្សា បាន​សាងស្នេហ៍​ជាមួយ​គ្នា​មែន តែចំពោះ​រឿង​យកកូន ឬពពោះ​នោះ​មិន​ទាន់​មាន​ក្នុង​ចិត្ត​ទេពេលនេះ រឿងនេះ​នឹងឲ្យ​កើតមាន​លុះ​ណា​ពួកយើង​រៀបការ​ហើយ ដែល​វេលា​នេះ​ យើងបាន​គិតគ្នា​ហើយ ២ ឆ្នាំ​ទៀត​ឯណោះ​»។

នាង​លើកឡើង​ទៀត​ថា៖ «វាមិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ក្តៅ​ត្រចៀ​ក​នោះ​ទេ ​ព័ត៌មាន​ពិត​ជាប៉ះ​ពាល់​​កិត្តិយស​ខ្ញុំ​ខ្លាំងណាស់។ យ៉ាងណា​ខ្ញុំ​ក៏​ជា​ស្រ្តី​ខ្មែរមួយ​រូប ក៏​ត្រូវ​ការ​កិត្តិយសដែរ ហើយ​បើឮដំណឹង​បែបនេះ គេ​នឹង​ថា​ខ្ញុំ​យ៉ាងម៉េច​កិត្តិយស​ខ្ញុំទៅ​ណា?​»។

បើ​ទោះ​ជា​ព្យុះ​រឿង​អាស្រូវ​បក់​បោក ដែលនាងគិត​ថា ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយសនាង​យ៉ាងនេះ​ក្តី ប៉ុន្តែ​ កុល ដាវី មិនមាន​គម្រោង​យក​អាពាហ៍ពិពាហ៍​មក​បញ្ចប់​រឿង​បោកបក់​​លើ​ចំណង​ស្នេហ៍​ភ្ជាប់​ត្រឹម​ចិត្តនឹង​ចិត្តនេះ​ឲ្យ​បាន​ឆាប់នោះ​ដែរ។

នាង​បញ្ជាក់​ហើយ​បញ្ជាក់​ថា៖ «ពេលនេះ​ខ្ញុំ ​និង​បងរក្សា មិនទាន់​គិត​គូររឿងរៀបការ​ឆាប់​នោះ​ទេ។ វេលានេះ​នឹង​គិត​គូរ​នៅ​ឆ្នាំ ២០១៨ ហើយ​ក៏​សម្រេច​យកកូនពេល​នោះ​ដែរ​»។

នាងបាន​អះអាង​ថា៖ «ពេលនេះ​គ្មាន​ពពោះ ឬស​ម្ងំ​លាក់ខ្លួន​បង្កើត​កូន​ដូច​ពាក្យ​គេចោទ​ប្រកាន់​នោះទេ ហើយ​ក៏​សុំ​មិត្តអ្នក​គាំទ្រកុំយ​ល់ច្រឡំ។ ​ជុំវិញ​ដំណឹង​នេះ​ ពួកយើង​ក៏​បាន​ត្រៀម​ខ្លួន​ចេញមុខ​បក​ស្រាយតា​មក​ញ្ចក់​ទូរទស្សន៍ ដើម្បី​ប​ញ្ជាក់​កា​រ​ពិតជូ​នមិត្តអ្ន​កគាំទ្រឲ្យកាន់​តែច្បាស់ជា​ង​នេះ ទាមទារ​កិតិ្តយស​ស្អាតស្អំមក​វិញ​ដែរ​»៕


What Next?

Recent Articles

One Response to "កុល ដាវី ​ប្រកាស​ឡើង​បំភ្លឺរឿង ពពោះ​កូន​តាម​កញ្ចក់​ទូរទស្សន៏​"

  1. Anonymous says:

    Nothing wrong if she’s pregnant. Everyone know both parties Reaksa & Davy is boy or girl friend. Love is man and woman know about two lifes become one heart.