ចំណង​ស្នេហ៍​ ម៉ៅ ស៊ីណាត និង​មេធាវី​ កា សាវុធ រលត់​ដោយ​សន្តិភាព

​លោក​មេធាវី​ កា សាវុធ និងស្វាមីតារា​ចម្រៀង​ ម៉ៅ ស៊ីណាត

​លោក​មេធាវី​ កា សាវុធ និងស្វាមីតារា​ចម្រៀង​ ម៉ៅ ស៊ីណាត



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: អម​ដោយ​រូបថត​ពីរ​​សន្លឹក​កាត់​ត​ទល់​មុខ​គ្នា​ គឺ​រូប​តារា​ចម្រៀង​ ម៉ៅ ស៊ីណាត និង​ស្វាមី​ គឺ​លោក​មេធាវី​ កា សាវុធ បង្ហោះ​ក្នុង​គណនី​ហ្វេសប៊ុក តារា​ចម្រៀង​មាត់​ដាច​សម្ដី​មុត ​អ្នក​នាង​ ម៉ៅ ស៊ីណាត បាន​ប្រកាស​​ប្រាប់​​ជា​សាធារណៈ​ថា ចំណង​ស្នេហ៍​រួមខ្នើយ​ជា​មួយ​មេធាវី​ កា សាវុធ បង្កើត​​បាន​កូន​ប្រុស​ម្នាក់​នោះ​បាន​​​រលត់​សូន្យ​ហើយ​ចាប់​ពី​ពេល​នេះ។

បញ្ជាក់​ប្រាប់​ ​ភ្នំពេញ ​ប៉ុស្តិ៍​ តាម​ទូរស័ព្ទ​ដោយ​​ផ្តើម​ជាមួយ​​ពាក្យ​ «អរគុណ​ពេល​វេលា​ ១៦​ ឆ្នាំ​កន្លង​មក​នោះ» តារា​ចម្រៀង​ ម៉ៅ ស៊ីណាត បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា៖ «យើង​ទាំង​ពីរ​ អស់​និស្ស័យ​​និង​​គ្នា​ចាប់​ពី​ពេល​នេះ​ទៅ ​យើង​​ដើរ​ផ្លូវ​ផ្សេង​គ្នា»។

តារា​ចម្រៀង​វ័យ​ ៣៥ ​ឆ្នាំ​ អ្នក​នាង ម៉ៅ ស៊ីណាត អះអាង​ឲ្យ​ដឹង​ទៀត​ថា៖ «​តែ​​​យើង​នឹង​​មើល​កូន​រួម​គ្នា​។ យើង​ទុក​គ្នា​ជា​មិត្ត។ ពួកយើង​មិន​មាន​អ្វី​ឈ្លោះ​ប្រកែក​គ្នា​ទេ​ គ្រាន់​តែ​អស់​និស្ស័យ​ស្នេហ៍​នឹង​គ្នា»។

គួរ​រំឭក​ផង​ដែរ​ថា តារា​ចម្រៀង​ចង្កេះ​អង្ក្រង​ អ្នកនាង ម៉ៅ ស៊ីណាត បាន​រៀបការ​ដោយ​ស្រប​ច្បាប់​ជាមួយ​លោក​មេធាវី កា សាវុធ ដែល​ជា​អ្នក​ការ​ពារ​ក្ដី​ដ៏​ល្បី​ល្បាញ​​ កាល​ពី​ដើម​ឆ្នាំ ​២០០០។

ក្នុង​ចំណង​អាពាហ៍​ពិពាហ៍​ជាង​​មួយ​ទសវត្សរ៍​កន្លះ​នេះ អ្នក​នាង​ ម៉ៅ ស៊ីណាត ដែល​រស់នៅ​ក្នុង​ជីវភាព​ស្ដុកស្ដម្ភ​​តែង​តែ​សរសើរ​ស្វាមី​វ័យ​ជិត​ចូល​ ៨០ ​ឆ្នាំ​របស់​នាង​ថា ពិតជា​ផ្ដល់​សុភមង្គល​ និង​ថ្នាក់ថ្នម​ដល់​អ្នក​នាង​ជា​ភរិយា​ជាប់​ជានិច្ច៕

What Next?

Recent Articles

5 Responses to "ចំណង​ស្នេហ៍​ ម៉ៅ ស៊ីណាត និង​មេធាវី​ កា សាវុធ រលត់​ដោយ​សន្តិភាព"

  1. 18 Mina says:

    អានោះលែងដើរនៅជាមួយបានការអី,ម្យ៉ាងអាយុ៨០ហើយកម្មក្រាស់ម្លេះចង់ឆីតែសាច់ខ្ចីល្មមរកវត្តរកវ៉ាខ្លះទៅជឹតងាប់ហើយ

  2. Anonymous says:

    Old ox ate young grass . កុំគិតថាស្នេហាមិនគឹតអាយុ.
    Now , he’s no power to make her feel .
    Turtle need more water and his lake drought, turtle say bye bye!!!

  3. Di Caprio says:

    Mes Meilleurs Souvenirs ( MMS) A 20 ans Matin,Midi ,Soir… A 40 ans Mardi,Mercredi,Samedi….A 60 ans Mars ,Mai , Septembre…..A 80 ans (MMS ) Mes Meilleurs Souvenirs …….

  4. Strey Khmer says:

    I hate the young girl who married an old men for money.
    She is the slot while she married him since he was 65 yrs
    and she was 20 yrs. He look like her grandfather, and she
    was the granddaughter. Ashamed on her, slot.

  5. Judge says:

    Gentlemen
    This is only private matter.
    What’s in bed together is their business.
    There is no social law nor law of nature stopping them. In fact, they are old enough for consent to such act. It is not an abuse.
    We ought to refrain ourselves from any prejudice.
    Anyone has own feeling ,but it’s limited to circumstances.
    IN this case, it’s personal without any conflict of interest/corruption involved.
    Samneang