ដោយ ហ៊ុំ ចំរើន
2015-08-10
RFA

អ្នករត់ម៉ូតូឌុបជាប់របងសាលាវិទ្យាល័យព្រះមុនីវង្ស ក្រុងបាត់ដំបង ខេត្តបាត់ដំបង ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី ជុំវិញស្ថានភាពនយោបាយបច្ចុប្បន្ន កាលពីថ្ងៃទី៩ សីហា ឆ្នាំ២០១៥។ RFA/Hum Chamroeun
បញ្ហានយោបាយនៅកម្ពុជា ហាក់មានកម្ដៅឡើងវិញ បន្ទាប់ពីសកម្មជនគណបក្សប្រឆាំងជាង ១០នាក់ហើយ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារជាបន្តបន្ទាប់។ ប្រជាពលរដ្ឋមួយចំនួននៅខេត្តបាត់ដំបង ព្រួយបារម្ភជាខ្លាំង និងសំណូមពរឲ្យគណបក្សជាប់ឆ្នោតទាំង២ រិះរកគន្លឹះដោះស្រាយបញ្ហានេះដោយសន្តិវិធី។
ប្រជាពលរដ្ឋនៅខេត្តបាត់ដំបង ហាក់មិនពេញចិត្តទៅនឹងស្ថានភាពនយោបាយនៅកម្ពុជា នៅពេលនេះឡើយ ហើយមានទស្សនៈថា ស្ថានភាពនយោបាយបែបនេះ ពុំបានផ្ដល់ផលចំណេញអ្វីដល់ប្រជាពលរដ្ឋ និងប្រទេសជាតិនោះទេ។
ប្រជាពលរដ្ឋមួយចំនួនក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ថ្លែងស្រដៀងគ្នាថា ការអធ្យាស្រ័យអត់ឱនឲ្យគ្នាទៅវិញមករវាងគណបក្សជាប់ឆ្នោតធំៗទាំង២ ដោយមិនប្រើអំពើហិង្សា ឬការគំរាមកំហែងដាក់គ្នា ហើយងាកមកចាប់ដៃគ្នាដោះស្រាយបញ្ហាប្រទេសជាតិវិញ ជាការប្រសើរជាង។
ប្រជាពលរដ្ឋលើកឡើងថា ការចាប់សកម្មជនគណបក្សប្រឆាំងដាក់ពន្ធនាគារចំនួនជាង ១០នាក់មកនេះ គឺជាការបំភិតបំភ័យផ្នែកនយោបាយ និងមិនបានផ្ដល់ផលប្រយោជន៍ដល់សង្គមជាតិឡើយ៖ «កាលណាចុះសម្រុងគ្នាល្អ ប្រជារាស្ត្រក៏សប្បាយចិត្តតាមនោះដែរ។ គណបក្សទាំង២ សុំឲ្យបើកបេះដូងឲ្យទូលាយ ទទួលយោបល់ពីប្រជាពលរដ្ឋផង។ បើអ្នកនយោបាយចេះតែឈ្លោះគ្នាបែបនេះ ធ្វើឲ្យទំនិញនៅលើទីផ្សារកាន់តែឡើងថ្ងៃហើយ»។
កន្លងទៅ ថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានឯកភាពគ្នាបោះបង់ការប្រើប្រាស់ពាក្យសម្ដីគំរាមកំហែង និងការចោទប្រកាន់ដាក់គ្នាទៅវិញទៅមក ដែលបង្កទៅជាជម្លោះ ប្រើអំពើហិង្សា ឬហៅថា វប្បធម៌ទឹកឡើងត្រីស៊ីស្រមោចទឹកហោចស្រមោចស៊ីត្រីនោះ ហើយងាកមកដោះស្រាយបញ្ហា ដោយប្រើវប្បធម៌សន្ទនាជំនួសវិញ។ វប្បធម៌សន្ទនានេះ គណបក្សទាំង២ បង្ហាញថា បានឯកភាពគ្នាល្អក្នុងការដោះស្រាយបញ្ហាដោយការសន្ទនាគ្នា តាំងពីថ្នាក់មេដឹកនាំកំពូលនៃគណបក្សទាំង២ រហូតដល់ថ្នាក់ដឹកក្នុងមូលដ្ឋាន។ ជាងនេះទៅទៀត ក្រុមគ្រួសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមគ្រួសារលោក សម រង្សី ក៏ធ្លាប់បានពិសាអាហាររួមគ្នានៅរាជធានភ្នំពេញ ដែលជាការសាងប្រវត្តិសាស្ត្រមួយដ៏កម្រមិនធ្លាប់មានពីមុនមក។
ក្រុមប្រជាពលរដ្ឋនៅខេត្តបាត់ដំបង ថ្លែងថា ការពិសាអាហាររួមគ្នាជាប្រវត្តិសាស្ត្ររបស់ក្រុមគ្រួសារមេដឹកនាំគណបក្សទាំង២នេះ ជាកាយវិការមួយល្អធ្វើឲ្យប្រទេសជាតិមានសន្តិភាព មានស្ថិរភាពនយោបាយ និងមានការរីកចម្រើនទៅមុខ ប្រសិនបើគណបក្សទាំង២ រក្សាវប្បធម៌នេះ ឲ្យនៅគង់វង្ស និងផុសចេញពីបេះដូងស្នេហាជាតិពិតប្រាកដនោះ៖ «វប្បធម៌សន្ទនាគ្នានេះវាជាការសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋបំពេញកិច្ចការរីកចម្រើនទៅមុខ។ ខ្ញុំយល់ឃើញថា ធ្វើអ្វីដោយមានការអត់ឱនឲ្យគ្នា គឺអាចរស់ជាមួយគ្នាបាន។ យើងត្រូវបែងចែកការងារធ្វើទាំងអស់គ្នាបានវារស់បានយូរអង្វែងទៅមុខ»។
ការព្រួយបារម្ភរបស់ប្រជាពលរដ្ឋនេះ ទំនងដោយសារកន្លងទៅ សម្ដីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រតិកម្មបញ្ជាឲ្យអគ្គនគរបាលជាតិ និងអភិបាលក្រុងភ្នំពេញ បន្តនីតិវិធីផ្លូវច្បាប់ទៅលើសេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាល តាមចាប់ខ្លួនអ្នកដែលធ្លាប់តវ៉ា ហើយប៉ះទង្គិចគ្នាជាមួយសមត្ថកិច្ចក្រុងភ្នំពេញ កាលពីពេលកន្លងទៅ៖ «តាមចាប់ទៀត យកមក…។ ខ្ញុំបានប្រាប់ឯកឧត្ដម សម រង្ស៊ី ខ្ញុំថា អាហ្វ៊ីលដែលគេឲ្យយកមកផ្ទៀងនេះ មានទាំងហ្វ៊ីលខាងឯកឧត្ដមបញ្ជូនមក។ អ៊ីចឹងយើងមើលស្តុកបានតើ! មុខណាអីណាតាមចាប់អាហ្នឹងទៀត! អត់មានទាន់ឲ្យរួចខ្លួនទេ ហើយ ៧នាក់ផ្សេងទៀត ខ្ញុំមិនមែនគំរាមទេ។ តុលាការហៅសូមអញ្ជើញចូល បើមិនចូលប្រយ័តគេកាត់កំបាំងមុខ មានន័យថា ខ្លួនបោះបង់សិទ្ធិការពារខ្លួនហើយ»។
បន្ទាប់ពីសម្ដីរបស់លោក ហ៊ុន សែន មិនបានប៉ុន្មានថ្ងៃផង តុលាការក្រុងភ្នំពេញ បានបើកសវនាការយ៉ាងតក់ក្រហល់ ហើយសម្រេចឃុំខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ១១នាក់ ដាក់ពន្ធនាគារព្រៃស។
ទាក់ទងនឹងបញ្ហានេះដែរមន្ត្រីស៊ើបអង្កេតអង្គការលីកាដូ (Licadho) ខេត្តបាត់ដំបង លោក ហេង សាយហុង មានប្រសាសន៍ថា ការព្រួយបារម្ភរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងស្ថានភាពនយោបាយរបស់សង្គមជាតិ ជារឿងត្រឹមត្រូវ ពីព្រោះថា ការចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងដាក់ពន្ធនាគារជាបន្តបន្ទាប់នោះ ជាការបន្ថែមកម្ដៅនយោបាយទៅវិញទេ បន្ទាប់ពីស្ងប់ស្ងាត់អស់មួយរយៈពេល ហើយផ្ទុះឡើងវិញសាជាថ្មីនោះ។
លោកបញ្ជាក់ទៀតថា ការបន្ថែមកម្ដៅនយោបាយនេះ នាំឲ្យប៉ះពាល់ដល់ការរស់នៅប្រកបរបររកស៊ីរបស់ប្រជាពលរដ្ឋ ព្រោះពួកគាត់មានការព្រួយបារម្ភ ហើយប្រជាពលរដ្ឋខ្លះនាំគ្នានិយាយពីនេះពីនោះ ខ្វល់ខ្វាយពីរឿងប្រទេសជាតិ៖ «ប្រទេសប្រជាធិបតេយ្យ យើងត្រូវធ្វើយ៉ាងណាគោរពគោលការណ៍ប្រជាធិបតេយ្យទាំងគ្នា។ ចំពោះប្រជាពលរដ្ឋគាត់នឹងមើលឃើញហើយ បើគណបក្សណាធ្វើល្អដាក់គាត់ នោះប្រជាពលរដ្ឋនឹងមិនបោះបង់គណបក្សនោះចោលទេ»។
រហូតមកទល់ពេលនេះ សកម្មជនរបស់គណបក្សសង្គ្រោះជាតិ ប្រមាណ ១៤នាក់ហើយ ត្រូវបានតុលាការក្រុងភ្នំពេញ សម្រេចឃុំខ្លួននៅគុកព្រៃសនោះ។ ទាំងអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋដែលបានតាមដានបញ្ហានយោបាយ ហៅការចាប់ខ្លួននេះថា ជាការគំរាមកំហែងបំបាក់ស្មារតីផ្នែកនយោបាយ ដើម្បីកុំឲ្យប្រជាពលរដ្ឋហ៊ានតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលពេលក្រោយទៀត។
ទាក់ទិននឹងបញ្ហានយោបាយនៅពេលនេះ ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ស ខេង និងប្រធានស្ដីទីក្រុមភាគតិច ឬក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នឹងជួបពិភាក្សា ដើម្បីពង្រឹងវប្បធម៌សន្ទនានៅល្ងាចថ្ងៃច័ន្ទ ទី១០ ខែសីហា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មន្ត្រីរដ្ឋាភិបាលបញ្ជាក់ថាផែនទីដែលអង្គការសហប្រជាជាតិឲ្យខ្ចីជាផែនទីអាមេរិកទម្លាក់គ្រាប់
- គ.ជ.ប ស្នើសុំទិន្នន័យមួយចំនួនពីក្រសួងមហាផ្ទៃដើម្បីរៀបចំបញ្ជីឈ្មោះបោះឆ្នោត
- គណបក្សសង្គ្រោះជាតិនឹងប្រគល់ផែនទីឲ្យរាជបណ្ឌិត្យសភានៅថ្ងៃច័ន្ទ
- លោក កឹម សុខា នឹងជួបចរចានយោបាយជាមួយលោក ស ខេង នៅថ្ងៃទី១១សីហា
- អង្គការតម្លាភាពកម្ពុជាផ្ដល់អនុសាសន៍ទៅ គ.ជ.ប កែទម្រង់ប្រព័ន្ធបញ្ជីឈ្មោះបោះឆ្នោត
- ពលរដ្ឋមួយចំនួនបារម្ភពីស្ថានភាពនយោបាយក្រោយការចាប់សកម្មជនបក្សប្រឆាំង
- លោក ហ៊ុន សែន ឆ្លើយតបនឹងលោក បាន គីមូន ដែលបានប្រគល់ផែនទីមកកម្ពុជា
- វៀតណាមជំរុញឲ្យកម្ពុជាពន្លឿនការបោះបង្គោលខណ្ឌសីមាព្រំដែន
- រាជបណ្ឌិត្យសភាអះអាងថាទទួលបានផែនទីពីភាគីទាំងអស់លើកលែងតែបក្សប្រឆាំង
ហា ហា ហា សួរស្តី ពួកអាផ្កាប់មុខ cnrp យ៉ាងម៉េចហើយ បែកគ្នាប៉ុន្មានឆ្នាំ តើសល់ពីងាប់ប៉ុន្មាន ជាប់គុកបុ៉ន្មាន រត់ចោលស្រុកបុ៉ន្មាន នៅចាំអញអត់ អញគឺ th អ្នកខ្លាំង អ្នកមែន អ្នកឃ្លាំមើលកំណែទំរង់រដ្ឋាភិបាលអាណត្តិទី5 បាត់អញមួយរយ:នេះ ដោយជាប់លេងហ្វេសបុកវើយ បើអាណាខ្លាំងមកជួបគ្នាតាមង្វេសបុកវិញ ហា ហា ហា
It is good News for the country when people pay attention to the politic. It is mean the politiciences cannot do whatever they want to harm the interest of the general population and the country. It is mean if you do good, people will support but if you do bad youe will punish when election time come.