ដោយ៖ ឆុង ស៊ីណាននិងស៊ុន ណារិន | ថ្ងៃចន្ទ ទី10 សីហា 2015
http://vodhotnews.com
អភិបាលខេត្តក្រចេះបានស្នើឲ្យប្រជាពលរដ្ឋរស់នៅក្នុងស្រុកឆ្លូងបញ្ឈប់ការទន្រ្ទានដីដែលអាជ្ញាធរចាត់ទុកថាជាដីរដ្ឋនិងដីរបស់ក្រុមហ៊ុនច័ន្ទ សុភា ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល។
សេចក្តីជូនដំណឹងរបស់សាលាខេត្តក្រចេះចុះថ្ងៃទី០៧ខែសីហាឲ្យដឹងថាកន្លងមកប្រជាពលរដ្ឋមួយចំនួនបាននិងកំពុងប្រើប្រាស់ដីព្រៃរបស់រដ្ឋនិងដីរបស់ក្រុមហ៊ុនច័ន្ទ សុភា។ សេចក្តីជូនដំណឹងបន្តថាសាលា ខេត្តត្រូវបញ្ឈប់រាល់ការចូលទៅកាប់ទន្រ្ទានដីព្រៃរបស់រដ្ឋនិងដីរបស់ក្រុមហ៊ុន ច័ន្ទ សុភា។ សេចក្តីជូនដំណឹងឲ្យដឹងទៀតថាចំពោះដីដែលទើបបានកាប់រើរានថ្មី សាលាខេត្តមិនអនុញ្ញាតឲ្យដាំដំណាំគ្រប់ប្រភេទ ហើយចំពោះ ដីដែលបានដាំដុះរួច អនុញ្ញាតត្រឹមការថែទាំប៉ុណ្ណោះ និងមិនអនុញ្ញាតឲ្យដំាដុះបន្តទៀតឡើយ។
បើតាមសេចក្តីជូនដំណឹង សាលាខេត្តហាមដាច់ខាតរាល់ការប្រើឧបករណ៍កាប់ទន្ទ្រានដីព្រៃដូចជាកាំបិត ពូថៅ រណាដៃ រណាយន្ត គ្រឿងចក្រនិងអាវុធគ្រប់ប្រភេទក្នុងបរិវេណដីរបស់រដ្ឋនិងក្រុមហ៊ុនច័ន្ទ សុភា។ សាលាខេត្តបញ្ជាក់ថា៖ “ករណីមានបុគ្គលដើរប្រមូលប្រាក់ក្នុងគោល បំណងរត់ការឬជូនបុគ្គល ណាមួយ ដើម្បីជាថ្នូរនឹងការទទួលដីនៅតំបន់នេះ នឹងត្រូវប្រឈមមុខច្បាប់ជាធរមាន។ ប្រជាពលរដ្ឋមិនត្រូវជឿតាម មេខ្យល់ដែលបានប្រមូលប្រាក់ក្នុងការត់ការផ្សេងៗឡើយ”។
សេចក្តីជូនដំណឹងបញ្ជាក់បន្ថែមថាករណីនៅតែបំពានឬមិនអនុវត្តតាមសេចក្តីជូនដំណឹងខាងលើ គណៈ កម្មការបែងចែកសម្បទានដីសង្គមកិច្ច អង្គភាពពាក់ព័ន្ធនិងអាជ្ញាធរមានសមត្ថកិច្ច មានសិទ្ធិអនុវត្តតាម នីតិវិធីច្បាប់រក្សាករាពារដីរដ្ឋនិងដកហូតឧបករណ៍ខងលើដោយគ្មានលក្ខខណ្ឌ។
ប្រជាពលរដ្ឋដែលរស់នៅភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង លោក ចាន់ ផល្លី បានបា្រប់វីអូឌី(VOD)ថាអ្នកភូមិ៦៥គ្រួសារមិនបានប៉ះពាល់ដីរបស់ក្រុមហ៊ុន ច័ន្ទ សុភា នោះទេ។ លោកបន្តថាកន្លងមក ក្រុមហ៊ុនច័ន្ទ សុភា ធ្លាប់បានឈូសឆាយដីប្រជាពលរដ្ឋ តែដោយសារប្រជាពលរដ្ឋតវ៉ា ក្រុមហ៊ុនក៏បានកាត់ដីមួយចំនួនជូនប្រជាពលរដ្ឋវិញ។ លោកបញ្ជាក់បន្ថែមថាក្រោយមក អាជ្ញាធរបានដកហូតដីរបស់ប្រជាពលរដ្ឋ៦៥គ្រួសារឲ្យទៅឲ្យប្រជាពលរដ្ឋផ្សេង(ប្រជាពលរដ្ឋ៩៩៨) ដោយចោទថាពួកគាត់បានកាប់ទន្រ្ទានដី ហើយថែមទាំងចាប់ប្រជាពលរដ្ឋម្នាក់យកទៅឃុំខ្លួនកាលពីថ្ងៃទី១៩ ខែកក្កដា។
លោកមានប្រសាសន៍ថា៖ ”សូមផ្សាយដំណឹងដល់អាជ្ញាធរខាងលើផងដល់សម្តេច ហ៊ុន សែន ឲ្យគាត់ដឹងថាអាជ្ញាធរសព្វថ្ងៃហ្នឹងមិនធ្វើតាមគោលនយោបាយរបស់សម្តេចនោះទេ”។
អ្នកស្រី យស់ សាអែម ដែលអះអាងថាជាតំណាងប្រជាពលរដ្ឋ៣២គ្រួសារក្នុងភូមិប្រលាយទ្រៀក ឃុំ កំពង់ដំរី ស្រុកឆ្លូង បានប្រាប់វីអូឌី(VOD)ថាអភិបាលរងខេត្តក្រចេះ លោក ខ័ណ្ឌ ចំណាន បានដកដីប្រជាពលរដ្ឋ៣២គ្រួសារឲ្យទៅប្រជាពលរដ្ឋ៧២គ្រួសារផ្សេងទៀត។ អ្នកស្រីបន្តថាអាជ្ញាធរចោទថាពួកគាត់ទាំង៣២គ្រួសាររស់នៅខុសច្បាប់ ប៉ុន្តែថាអ្នកដែលមករស់នៅថ្មីទាំង៧២គ្រួសារនោះមានច្បាប់ត្រឹមត្រូវ។
អ្នកស្រី យស់ សាអែម បានឲ្យដឹងទៀតថាប្រជាពលរដ្ឋទាំង៣២គ្រួសាររស់នៅលើដីនេះតាំងពីឆ្នាំ២០១០មកម្ល៉េះ ប៉ុន្តែអាជ្ញាធរបានឲ្យពួកគាត់ទៅរស់នៅលើដីថ្មីដែលស្ថិតនៅក្នុងស្រុកសំបូរ តែប្រជាពលរដ្ឋមិនព្រមទៅ។ អ្នកស្រីមានប្រសាសន៍ថា៖ “ខុំមិនផ្លាស់ប្តូរទេ ដីសព្វថ្ងៃ វាមិនទំនេរនោះទេ កន្លែងណាក៏មានប្រជាពលរដ្ឋរស់នៅនោះដែរ ហើយដីដែលប្រជាពលរដ្ឋរស់នៅហើយខ្ញុំមិនទៅយកដូចដែលពួកគេមកយកដីរបស់ពួកខ្ញុំនោះទេ ហើយខ្ញុំក៏មិនចង់ឲ្យគេឈឺចាប់ដូចខ្ញុំឈឺចាប់នោះដែរ”។
វីអូឌី(VOD)មិនអាចទាក់ទង លោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្តក្រចេះ ដើម្បីសុំកាអធិប្បាយអំពីរឿងនេះបាននៅឡើយទេ ដោយទូរស័ព្ទហៅចូលច្រើនដង តែពុំមានអ្នកទទួល។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥ខែមិថុនា អភិបាលខេត្តក្រចេះ លោក សរ ចំរុង បានផ្ញើលិខិតមួយទៅក្រសួងកសិកម្ម ដោយបានស្នើឲ្យកាត់ដីទំហំ៣៣០២,១៤ហិកតាចេញពីតំបន់ដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនច័ន្ទ សុភា អភិវឌ្ឍន៍ ដែលមានទីតាំងស្ថិតនៅឃុំដំរីផុង និងឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដោយបង្វែរទៅជាដីសម្បទានសង្គមកិច្ចនិងប្រទានកម្មចែកជូនប្រជាពលរដ្ឋ។ លិខិតរបស់អភិបាលខេត្តឲ្យដឹងថាក្រុមហ៊ុនច័ន្ទ សុភា បានឈូសឆាយថ្មីក្នុងខែឧសភា ឆ្នាំ២០១៥ ចំនួន៥៤,១០ហិកតា ហើយសកម្មភាពឈូសឆាយនេះត្រូវបានប្រជាពលរដ្ឋរារាំង ដោយប្រមូលផ្តុំនៅចំពោះមុខគ្រឿងចក្របង្ខំឲ្យក្រុមហ៊ុនបញ្ឈប់សកម្មភាពឈូសឆាយ។
លិខិតបន្តថាប្រជាពលរដ្ឋចូលទន្ទ្រានសង់ជម្រកនិងដាំដំណាំក្រោយបទបញ្ជា០១អស់ផ្ទៃដី២៣៥១,៤១ហិកតា ហើយផ្ទៃដីទំនេរមិនទាន់អភិវឌ្ឍទំហំ៨៩៦,៦៣ហិកតា ប៉ុន្តែបច្ចុប្បន្នផ្ទៃដីទំហំ៨៩៦,៦៣ហិកតានេះ ក៏កំពុងទទួលរងការកាប់ទន្រ្ទានពីប្រជាពលរដ្ឋអស់ប្រមាណជាង៣០០ហិកតា៕
សរសេរមកកាន់ លោក ឆុង ស៊ីណាន តាមរយៈchhong.sinan@yahoo.com និងលោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
ហា ហា ហា សួរស្តី ពួកអាផ្កាប់មុខ cnrp យ៉ាងម៉េចហើយ បែកគ្នាប៉ុន្មានឆ្នាំ តើសល់ពីងាប់ប៉ុន្មាន ជាប់គុកបុ៉ន្មាន រត់ចោលស្រុកបុ៉ន្មាន នៅចាំអញអត់ អញគឺ th អ្នកខ្លាំង អ្នកមែន អ្នកឃ្លាំមើលកំណែទំរង់រដ្ឋាភិបាលអាណត្តិទី5 បាត់អញមួយរយ:នេះ ដោយជាប់លេងហ្វេសបុកវើយ បើអាណាខ្លាំងមកជួបគ្នាតាមង្វេសបុកវិញ ហា ហា ហា