ដោយ៖ ឡាយ សាមាន | ថ្ងៃចន្ទ ទី10 សីហា 2015, 08:56 PM
http://vodhotnews.com
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិឲ្យដឹងថា គណបក្សគ្រោងប្តឹងទៅឧទ្ធរណ៍ជំទាស់នឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានកាត់ទោសសកម្មជន និងមន្ត្រីបក្សរបស់ខ្លួនចំនួន១១នាក់ ឲ្យជាប់ពន្ធនាគារពី៧ទៅ២០ឆ្នាំ ពាក់ព័ន្ធនឹងហិង្សាក្បែរទីលានប្រជាធិបតេយ្យកាលពីឆ្នាំ២០១៤។
កាលពីថ្ងៃទី២១ ខែកក្កដា សាលាដំបូងរាជធានីភ្នំពេញបានផ្ដន្ទាទោសសកម្មជនគណបក្សសង្គ្រោះជាតិ ១១នាក់ឲ្យជាប់ពន្ធនាគារពី៧ឆ្នាំទៅ២០ឆ្នាំពីបទដឹកនាំ និងចូលរួមក្នុងចលនាកុប្បកម្ម នាំឲ្យមានហិង្សានៅក្បែរទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំជាមួយភាគីគណបក្សប្រជាជនកម្ពុជានៅល្ងាចថ្ងៃចន្ទនេះថា មេធាវិនឹងរៀបចំឯកសារ ដើម្បីប្តឹងទៅសាលាឧទ្ធរណ៍ជំនាស់នឹងសាលក្រមរបស់សាលារាជធានីភ្នំពេញ។ លោកបន្តថា ដោយឡែក សកម្មជនគណបក្សសង្គ្រោះជាតិចំនួន៣នាក់ទៀត ដែលទើបឃុំខ្លួននាពេលថ្មីៗនេះ ខាងគណបក្សសង្គ្រោះជាតិនឹងរកមេធាវីបន្ថែមទៀត ដើម្បីការពារអ្នកទាំងនោះ។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាលោក សក់ សេដ្ឋា មានប្រសាសន៍ថា គណបក្សជាប់ឆ្នោតទាំងពីរ បានឯកភាពគ្នាថា នឹងជួយផ្តល់គំនិតគ្នាទៅវិញទៅមករកដំណោះស្រាយរួមគ្នា ចំពោះករណីសកម្មជនបក្សប្រឆាំងដែលជាប់ឃុំនោះ។ តែលោកបញ្ជាក់ថា ទោះជាមានការជួយផ្តល់គំនិតគ្នាទៅវិញទៅមកក៏ដោយ ក៏ការផ្តល់យោបល់នោះ នឹងមិនប៉ះពាល់ដល់នីតិវិធីច្បាប់ និងមិនប៉ះពាល់ដល់សមត្ថកិច្ចរបស់តុលាការផងដែរ។ យ៉ាងនេះក្តី លោកសង្កត់ធ្ងន់ថា ការឃុំខ្លួនសកម្មជនគណបក្សប្រឆាំងទាំង១១នាក់នោះ ជាសមត្ថកិច្ចរបស់តុលាការ ហើយភាគីទាំងពីរមិនអាចជ្រៀតជ្រែកប្រព័ន្ធតុលាការបានទេ។
គួរបញ្ជាក់ថា ការកាត់ទោសសកម្មជនគណបក្សសង្គ្រោះជាតិនាពេលថ្មីៗនេះ ធ្វើឡើងស្របពេលដែលស្ថានភាពនយោបាយឡើងកម្ដៅ បន្ទាប់ពីក្រុមតំណាងរាស្ត្របក្សប្រឆាំងចុះពិនិត្យព្រំដែនជាមួយប្រទេសវៀ់តណាម។ ចំណាត់ការតក់ក្រហល់នេះ ត្រូវបានសង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមទាំងអ្នកវិភាគនយោបាយផងនោះ ចាត់ទុកថាជារឿងនយោបាយ ដើម្បីគំរាមដល់គណបក្សប្រឆាំងកុំឲ្យចុះពិនិត្យព្រំដែនកម្ពុជា-វៀតណាម ៕
សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ sothoeuth@vodhotnews.com

នូវមិននូវយកជិតវិតខ្លួនទៅប្តូរនិងអាមេបក្សបញ្ញើក្អែក សម រង្សី ពេលមានរឿងស្លាប់ឬក៏ជាប់គុកគឹខ្លួនអែងជានាក់ទទួល អែបើរឿងបានផលប្រយោជន៍វិញគឹអាមេបក្សបញ្ញើក្អែក cnrp សម រង្សី ជានាក់ទទួលយកផល ? បើមេដិកនាំរបស់ខ្លួនប្តូរផ្តាច់ស្លាប់រស់ជាមួយកូនចៅមិនមែនម្តងហើយម្តងទៀតឲតែមានរឿងអ្វីកើតឡើងគឹមេដិកបញ្ញើក្អែក សម រង្សី កើតជាទន្សាយដាក់មេផាយរត់ចោលស្រុកបាត់ ?