​អ្នក​បឹងកក់​ដែល​មិន​ទាន់​ទទួល​សំណង ថា​នឹង​ទៅ​តាំង​លំនៅ​កន្លែង​ដើម​វិញ​​

ដោយ៖​ ឡាយ សា​មាន​ | ថ្ងៃចន្ទ ទី10 សីហា 2015
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

អ្នក​មាន​បញ្ហាដីធ្លី​នៅតំបន់​បឹងកក់ មក​តវ៉ានៅមុខ​ស្ថានទូត​អាមេរិក កាលពីព្រឹកមិញ (រូបថត៖ ទេព សូនី​)


ពលរដ្ឋ​តំបន់​បឹងកក់​ដែល​អះអាង​ថា មិនទាន់​បាន​ទទួល​សំណង​ចំនួន​៧​គ្រួសារ ក្នុងចំណោម​១៣​គ្រួសារ  ព្រមាន​ថា ពួកគេ​នឹង​វិល​ទៅ​តាំង​លំនៅ​លើ​ដី​របស់​គាត់​វិញ ប្រសិនបើ​សាលា​រាជធានី​ភ្នំពេញ មិន​អាច​ដោះស្រាយ​ផ្តល់​សំណង​តាម​ការទាមទារ​។​​

ការប្រកាស​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ខណៈ​ពួកគេ​តវ៉ា​នៅ​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក ដែល​មាន​អ្នករងគ្រោះ​ដីធ្លី​តំបន់​បឹងកក់​ប្រមាណ​២០​នាក់​ចូលរួម ដើម្បី​ជំរុញ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ពន្លឿន​ដំណោះស្រាយ​ជូន​ពួកគេ​ឲ្យបាន​ឆាប់រហ័ស​។​

ពលរដ្ឋ​ម្នាក់​អះអាងថា​មាន​ផ្ទៃដី​ទំហំ​ជាង​៧០០​ម៉ែត្រការ៉េ លោក ដួង ឈើ​ត ថ្លែងថា រហូតមកទល់​ពេលនេះ​អ្នករងគ្រោះ​ពី​ការបណ្តេញ​ចេញ​ចំនួន​៧​គ្រួសារ មិនទាន់​បាន​ទទួល​សំណង​សមរម្យ​ណាមួយ​ឡើយ បើ​ទោះ​ជា​អ្នករងគ្រោះ​ផ្សេងទៀត បាន​ទទួល​សំណង​ខ្លះ​ហើយ​ក៏​ដោយ​។ លោក​អះអាង​ថា ពួកគាត់​ទាំង ៧​គ្រួសារ នឹង​ទៅ​សាងសង់​ផ្ទះ​នៅ​លើ​ដី​ចាស់​របស់​គាត់​វិញ ប្រសិនបើ​អាជ្ញាធរ​មិន​អាច​ដោះស្រាយ​បាន​ទេ​នោះ​។

​លោក​ឲ្យដឹង​ទៀតថា  អ្នករងគ្រោះ​ដីធ្លី​៧​គ្រួសារ​ទាំងនោះ គ្រាន់តែ​ទាមទារ​សំណង​ប្រមាណ​៥៣​ភាគរយ​នៃ​ផ្ទៃដី​សរុប​ដែល​ពួកគាត់​បាត់បង់​ប៉ុណ្ណោះ មិន​ដូច​ការអះអាង​របស់​អភិបាល​សាល​រាជធានី​ភ្នំពេញ ដែល​ចោទថា​ពួកគាត់​ទាមទារ​សំណង​១០០​ភាគរយ​នោះ​ទេ​។​

​ពលរដ្ឋ​បឹងកក់​ម្នាក់ទៀត អ្នកស្រី លី ចាន់ណា​រី ថ្លែងថា អ្នកស្រី​ចង់បាន​ដំណោះស្រាយ​ដូចដែល​អាជ្ញាធរ​ផ្តល់​ឲ្យ​អ្នកស្រី វ៉ាន់ នី ដែល​សាលា​រាជធានី​ភ្នំពេញ បាន​ដោះស្រាយ​ឲ្យ​គាត់​នា​ពេល​ថ្មីៗ​នេះ ដោយ​ទទួលបាន​សំណង​៥៣​ភាគរយ​នៃ​ផ្ទៃដី​សរុប​។ អ្នកស្រី​បន្ត​ទៀត បន្ទាប់​ពី​ការបណ្តេញចេញ​ដោយ​បង្ខំ​តាង​ពី​ឆ្នាំ ២០១០​មក គាត់​គ្មាន​ទីលំនៅ​ពិតប្រាកដ​នោះទេ ហើយ​ជួប​ការលំបាក​ជាច្រើន​រួមមាន ខ្វះ​ថវិកា​ក្នុង​គ្រួសារ កូនៗ​ពុំ​បាន​រៀនសូត្រ​ទៀងទាត់ និង​បញ្ហា​ផ្សេងៗ​ទៀត​។

​ទាក់​ទាង​នឹង​ទំនាស់​ដីធ្លី​នេះ ប្រធានរដ្ឋសភា លោក ហេង សំរិន និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខ​ង​បាន​ចេញ​លិខិត​អន្តរ​គម​ន៍​មួយ ទៅ​អភិបាល​សាលា​រាជធាន​ភ្នំពេញ ឲ្យជួយ​ពិនិត្យ និង​ដោះស្រាយ​ជម្លោះ​នោះ បន្ទាប់​ពី​អ្នករងគ្រោះ​បឹងកក់​ស្នើសុំ​អន្តរាគមន៍​ពី​ស្ថាប័ន​ទាំងនេះ​។​

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ មានប្រសាសន៍ថា លោក​មិន​ទាន់​បាន​ពិនិត្យ​មើល​ពី​ការទាមទារ​របស់​អ្នក​ទាំងនោះ​ទេ​។ តែ​លោក​សង្កត់ធ្ងន់​ថា ប្រសិនបើ​អ្នក​ទាំងនោះ​ទៅ​រស់នៅ​លើ​ដី​ចាស់​វិញ គឺជា​រឿង​ខុសច្បាប់​។

​ប្រជា​សហគមន៍​បឹងកក់​ឲ្យដឹងថា កាលពី​ឆ្នាំ​២០១០ អាជ្ញាធរ​បាន​បូម​ខ្សាច់​ពន្លិច​ផ្ទះ​របស់​ពួកគាត់ ដោយ​មិន​បាន​ផ្តល់​សំណង​សមរម្យ ដែល​ធ្វើឲ្យប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ​រាប់ពាន់​គ្រួសារ​។ តែ​ពួក​គាត់​បញ្ជាក់​ថា នៅ​ឆ្នាំ​២០១១ នាយករដ្ឋមន្ត្រី​បាន​កាត់​ដី​១២,៤៤​ហិកតា ឲ្យ​អ្នក​បឹងកក់​ជិត​១០០០​គ្រួសារ​វិញ ដើម្បី​អភិវឌ្ឍន៍​នៅនឹងកន្លែង​។ ប៉ុន្តែ​នៅ​ខែ​មេសា ឆ្នាំ​២០១៥​នេះ សាលា​រាជធានី​ភ្នំពេញ​បាន​ដោះស្រាយ​ជូន​ពួកគាត់​ជា​ច្រើន​គ្រួសារ ហើយ​នៅសល់​៧​គ្រួសារ បដិសេធ​ទទួល​សំណង ដោយ​អះអាង​ថា សំណង​នោះ​តិច​ជាង​ទំហំ​ដី​របស់​ពួកគាត់​ចាស់​ឆ្ងាយ​ពេក​៕

​សូម​សរសេរ​មក​លោក ឡាយ សា​មាន តាមរយៈ samean@vodhotnews.com


អ្នកបឹងកក់៧គ្រួសារទាមទារសាលារាជធានីភ្នំពេញពន្លឿនការដោះស្រាយបញ្ហាដីធ្លី (វីដេអូ)​

ដោយ៖​ chanden​ | ថ្ងៃចន្ទ ទី10 សីហា 2015, 08:00 PM​
http://vodhotnews.com

អ្នកបឹងកក់៧គ្រួសារទាមទារសាលារាជធានីភ្នំពេញពន្លឿនការដោះស្រាយបញ្ហាដីធ្លី


What Next?

Recent Articles

One Response to "​អ្នក​បឹងកក់​ដែល​មិន​ទាន់​ទទួល​សំណង ថា​នឹង​ទៅ​តាំង​លំនៅ​កន្លែង​ដើម​វិញ​​"

  1. Anonymous says:

    ហា ហា ហា សួរស្តី ពួកអាផ្កាប់មុខ cnrp យ៉ាងម៉េចហើយ បែកគ្នាប៉ុន្មានឆ្នាំ តើសល់ពីងាប់ប៉ុន្មាន ជាប់គុកបុ៉ន្មាន រត់ចោលស្រុកបុ៉ន្មាន នៅចាំអញអត់ អញគឺ th អ្នកខ្លាំង អ្នកមែន អ្នកឃ្លាំមើលកំណែទំរង់រដ្ឋាភិបាលអាណត្តិទី5 បាត់អញមួយរយ:នេះ ដោយជាប់លេងហ្វេសបុកវើយ បើអាណាខ្លាំងមកជួបគ្នាតាមង្វេសបុកវិញ ហា ហា ហា