Tue, 11 August 2015
ស៊ូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: ធ្លាប់តែពោលសរសើរមិនដាច់ពីមាត់ចំពោះស្វាមីវ័យចំណាស់ដែលល្អរកប្តីណាចេះថ្នាក់ថ្នមទាំងចិត្ដទាំងកាយដូចស្វាមីចំណាស់នេះសូម្បីតែអ្នកសិល្បៈក៏ច្រណែននោះស្រាប់តែអ្នកនាង ម៉ៅ ស៊ីណាត ខ្លួនឯងទម្លាយដោយឥតលាក់លៀមថាពេលនេះចំណងស្នេហ៍ជាមួយស្វាមីមេធាវីបានបញ្ចប់ហើយ ហើយការបញ្ចប់នេះដោយការឯកភាពគ្នារៀងៗខ្លួន។
ដូចគ្នានឹងសម្ដីអះអាងនោះក្នុងគណនីហ្វេសប៊ុកនៅព្រឹកថ្ងៃទី ១០ ខែ សីហានេះអ្នកនាង ម៉ៅ ស៊ីណាត ក៏បានសរសេរសារខ្លីប្រកាសប្រាប់ជាសាធារណៈអមដោយរូបថតពីរសន្លឹកកាត់តទល់មុខគ្នាគឺរូបតារាចម្រៀង ម៉ៅ ស៊ីណាត និងស្វាមីគឺលោកមេធាវី កា សាវុធ ថាចំណងស្នេហ៍រួមខ្នើយជាមួយនឹងមេធាវី កា សាវុធ បង្កើតបានកូនប្រុសម្នាក់នោះបានរលត់សូន្យហើយចាប់ពីពេលនេះតទៅ។
ធ្វើឲ្យអ្នកគាំទ្រ និងមជ្ឈដ្ឋានមហាជនមានការងឿងឆ្ងល់យ៉ាងខ្លាំង ខណៈឮព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលដែលខុសពីពោលពាក្យពេចន៍ល្អូកល្អិននឹងគ្នាកន្លងមករបស់អ្នកនាង ម៉ៅ ស៊ីណាត មិនដាច់ពីមាត់ថារកប្តីណាបានដូចប្តីនេះ? ចាស់តែវ័យចិត្តក៏ល្អអ្វីៗផ្សេង និងក្មេងមិនដូរបែរជាស្ងាត់ៗមកប្រកាសអ៊ីចឹងដូចជាមិនចង់ជឿ។
បើទោះបីជាមានសំណួរខំជជីកសុំចម្លើយបន្ថែមក្នុងគណនីហ្វេសប៊ុកនេះតារាចម្រៀងមាត់ដាច សម្ដីមុត កាយវិការក្រមិចក្រមើម អ្នកនាង ម៉ៅ ស៊ីណាត មិនបានឆ្លើយបញ្ជាក់ឲ្យអស់ក្ដីចម្ងល់នោះទេ។ ប៉ុន្តែក្នុងជំនួបឆ្លើយឆ្លងជាមួយភ្នំពេញ ប៉ុស្តិ៍ តាមទូរស័ព្ទអ្នកនាង ម៉ៅ ស៊ីណាត ដែលផ្តើមដោយជាមួយពាក្យ «អរគុណពេលវេលា ១៦ ឆ្នាំកន្លងមកបង្កើតបានកូនប្រុសមួយដ៏គួរឲ្យស្រឡាញ់នោះ» តារាចម្រៀងរូបនេះក៏បានរៀបរាប់បន្តយ៉ាងដូច្នេះថា៖ «យើងទាំងពីរនាក់អស់និស្ស័យនឹងគ្នាចាប់ពីពេលនេះទៅហើយ។ យើងត្រូវដើរផ្លូវផ្សេងគ្នារៀងៗខ្លួន»។
ចំពោះការចែកផ្លូវនេះទៀត អ្នកនាង ម៉ៅ ស៊ីណាត បានអះអាងទៀតថា៖ «ពួកយើងបានឯកភាពគ្នាលែងលះគ្នាដោយគ្មានអ្នកណាប្តឹងអ្នកណាសុំលែងទេគឺយើងព្រមព្រៀងគ្នាទាំងពីរនាក់ហើយចំណែកទ្រព្យជាផ្ទះវីឡាដែលយើងធ្លាប់រួមរស់ជាមួយគ្នានោះគឺទុកឲ្យកូនប្រុសរួមតំណក់ឈាមរបស់យើង»។
ពន្លកស្នេហ៍ដុះឡើងក្រោមភ្លើងពណ៌រាត្រីដោយចិត្តនឹងចិត្តតារាចម្រៀង ម៉ៅ ស៊ីណាត បានដឹកដៃម្ចាស់បេះដូងមេធាវីលោក កា សាវុធ ជាអ្នកការពារក្ដីដ៏ល្បីល្បាញក្រាបផ្ទឹមតាមគន្លងប្រពៃណីកាលពីដើមឆ្នាំ ២០០០ រួមរស់សាងសុភមង្គលនៅវីឡាស្កឹមស្កៃនៅម្តុំខាងមុខប៉ុស្តិ៍លេខ ៣ និងបង្កើតបានកូនប្រុសម្នាក់ឈ្មោះ កា ពុទ្ធិសីហា ដែលសព្វថ្ងៃមានវ័យ ១៥ ឆ្នាំ។
ក្នុងវ័យ ៣៥ ឆ្នាំ អ្នកនាង ស៊ីណាត ប្រកាសដំណឹងផ្តាច់សម្ព័ន្ធស្នេហ៍ពីស្វាមីមេធាវីវ័យចូលខ្ទង់ ៨០ ឆ្នាំ ក្រោយពីកូនប្រុសម្នាក់រួមតំណក់ឈាមមានវ័យ ១៥ ឆ្នាំ។
ជុំវិញដំណឹងចែកផ្លូវគ្នាអ្នកនាង ម៉ៅ ស៊ី ណាត បានអះអាងទៀតថា៖ «ទ្រព្យសម្បត្តិដែលជាផ្ទះវីឡាមួយនេះពួកយើងបានដាក់ឈ្មោះកូនជាអ្នកគ្រប់គ្រងប៉ុន្ដែយើងនឹងមើលកូនរួមគ្នា។ យើងទុកគ្នាជាមិត្តភក្ដិ។ ពួកយើងមិនមានអ្វីឈ្លោះប្រកែកគ្នានោះទេគ្រាន់តែអស់និស្ស័យស្នេហ៍នឹងគ្នាទៀតហើយ»៕


៨០ទៅហើយបើប្រៀបធាប៣៥ដូចក្របីឡើងក,ដូចនេះត្រូវតែដកថយ។ចាស់ហើយ,អានោះក៍ប្រើមិនកើត គ្មានសុភមង្គលទេក្នុងជិវិត។
Viagra , cialis or levitra can not help him to erecting dick for having sex with 35 years old full energy power. Need retire and lay down watch the x-movies better feeling than young wife.
So pity old guy innocent dick.
Tongue and fingers ?
only one reason is he cannot fulfill her sexual desire.