លោក ស៊ាន ប៉េងសែ ថា​លោក​មិន​ដែល​បាន​ឲ្យ​ផែនទី​ទៅ​លោក សុខ ទូច

ដោយ ម៉ៅ សុធានី
2015-08-10
RFA

វាគ្មិន​កិត្តិយស​ដែល​ចូល​រួម​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី លោក ស៊ាន ប៉េងសែ (ភ្ជាប់​ទូរស័ព្ទ​ពី​ប្រទេស​បារាំង) កាល​ពី​យប់​ថ្ងៃ​អង្គារ ទី​១៤ ខែ​សីហា ឆ្នាំ​២០១២។

វាគ្មិន​កិត្តិយស​ដែល​ចូល​រួម​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី លោក ស៊ាន ប៉េងសែ (ភ្ជាប់​ទូរស័ព្ទ​ពី​ប្រទេស​បារាំង) កាល​ពី​យប់​ថ្ងៃ​អង្គារ ទី​១៤ ខែ​សីហា ឆ្នាំ​២០១២។
Photo: RFA

ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ប្រទេស​បារាំង និង​ក្នុង​ពិភពលោក លោក ស៊ាន ប៉េងសែ បដិសេធ​ថា លោក​មិន​ដែល​បាន​ផ្ញើ​ផែនទី​កម្ពុជា ដែល​គណៈកម្មាធិការ​លោក​មាន​តាំង​ពី​ឆ្នាំ​១៩៦៣ ទៅ​ឲ្យ​លោក​បណ្ឌិត សុខ ទូច នៃ​រាជបណ្ឌិត្យសភា ដូច​ការ​អះអាង​នោះ​ទេ។

លោក ស៊ាន ប៉េងសែ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​កាល​ពី​យប់​ថ្ងៃ​ទី​១០ សីហា ថា រូប​លោក​ផ្ទាល់ និង​សមាជិក​គណៈកម្មាធិការ​របស់​លោក​មិន​ដែល​បាន​ទទួល​ការ​ស្នើ​សុំ​ផែនទី​ណា​មួយ​ពី​រាជបណ្ឌិត្យសភា ដើម្បី​យក​ទៅ​ប្រើប្រាស់​ផ្ទៀងផ្ទាត់​ក្នុង​ការ​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម នោះ​ឡើយ។

លោក​បន្ត​ថា គណៈកម្មាធិការ​លោក​បាន​ប្រគល់​កិច្ចការ​នានា​ដល់​អគ្គហិរញ្ញិក​លោក ហម ប៊ុនឆាយ ដើម្បី​ទទួល​ខុស​ត្រូវ​រឿង​ផ្ញើ​ផែនទី​នោះ៖ «ខ្ញុំ​មិន​ដែល​បាន​ជូន​ផែនទី​នេះ​ទៅ​លោក សុខ ទូច ទេ។ ការ​ចែក​ចាយ​ផែនទី​នេះ គឺ​ចាត់ចែង​ដោយ​លោក ហម ប៊ុនឆាយ ហើយ​បើ​តាម​ខ្ញុំ​ដឹង ផែនទី​នេះ​អាច​ផ្ញើ​ជូន​ទៅ​អ្នក​ណា​ដែល​បាន​សរសេរ​សំបុត្រ​សុំ ឬ​ទាក់ទង​មក​គាត់ ហើយ​ខ្ញុំ​អត់​បាន​ដែល​ស្គាល់​លោក សុខ ទូច ពី​មុន ឬ​ក្រោយ​នេះ​មិន​ដែល​ស្គាល់​ទេ»

លោក ស៊ាន ប៉េងសែ ក៏​បាន​គូស​បញ្ជាក់​ថា ផែនទី​របស់​លោក​មាន​នោះ គឺ​ជា​ផែនទី​កម្ពុជា ខ្នាត ១/១០០.០០០ ចំនួន ១២៦​ផ្ទាំង ដែល​បាន​រៀបចំ​ដោយ​ប្រទេស​បារាំង ចន្លោះ​ពី​ឆ្នាំ​១៩៣៣ និង​ឆ្នាំ​១៩៥៣ ហើយ​បាន​វិទ្យាស្ថាន​ភូមិសាស្ត្រ​បារាំង បោះ​ពុម្ព​ផ្សាយ ហើយ​ថា គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ប្រទេស​បារាំង និង​ក្នុង​ពិភពលោក គ្មាន​ទំនាក់ទំនង និង​ការ​ទទួល​ខុស​ត្រូវ​បែប​ណា​មួយ​ជាមួយ​ភ្នាក់ងារ​ណា ឬ​ក្រុម​ណា​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

3 Responses to "លោក ស៊ាន ប៉េងសែ ថា​លោក​មិន​ដែល​បាន​ឲ្យ​ផែនទី​ទៅ​លោក សុខ ទូច"

  1. ហាស ហាស​​ហា says:

    សំណាងល្អហើយបើពិតជាដូចព័ត៌មានបានផ្សាយថា CNRP​ បានរៀបចំផែនទីជាបីច្បាប់ ប្រគល់ទៅបីស្ថាប័នផ្សេងគ្នា

  2. Strey Khmer says:

    Good, that is not a good time to give this map to a person that we cannot trust.
    They may use the old way skilled at tricked to switch from right to wrong with
    the talent of stealing and fake which they had done before.

  3. Anonymous says:

    ដូចម្តេចវិញហើយ? ម្នាក់ថាអោយ ឯម្នាក់ទៀតថាមិនបានអោយ! មួយណាជានាក់កុហក?
    សូមចាក់សារឡើងវិញ លោកអ្នកផ្តល់ព័ត៏មាន!