លោក ស៊ាន ប៉េងសែ បដិសេធថាមិនបានផ្តល់ផែនទីឲ្យរាជបណ្ឌិត្យសភាកម្ពុជានោះទេ​

ដោយ៖​ អុឹង ប៊ុនថន​​ | ថ្ងៃអង្គារ ទី11 សីហា 2015
http://vodhotnews.com


ប្រធានគណៈកម្មាធិការ​ព្រំដែន​កម្ពុជាប្រចាំប្រទេសបារាំង លោក ស៊ាន​ ប៉េងសែ​


ប្រធានគណៈកម្មាធិការ​ព្រំដែន​កម្ពុជាប្រចាំប្រទេសបារាំងបានបដិសេធថាលោកមិនបានប្រគល់ផែនទី​ឲ្យមករដ្ឋាភិបាលដើម្បី​ផ្ទៀងផ្ទាត់ដូចលោក សុខ ទូច នៃរាជបណ្ឌិត្យ​​សភាកម្ពុជា ​បានអះអាងប្រាប់​អ្នក​សារព័ត៌មានកន្លងមកនោះទេ។

នៅក្នុងសារអេឡិចត្រូនិចដែលវីអូឌី(VOD)ទទួលបាននៅថ្ងៃនេះ គណៈកម្មាធិការ​ព្រំដែន​កម្ពុជានៅប្រទេស​បារាំង​បានបញ្ជាក់ថា"លោក ស៊ាន ប៉េងសែ ​ក្តី​គណៈកម្មាធិការយើងក្តី​ មិនដែលបានស្គាល់លោកសុខ ទូច និងរបស់ហៅថា "បណ្ឌិត្យសភា"របស់គាត់នោះ ថានរណានិងជាអ្វីទេ។ ហេតុនេះលោកស៊ាន ប៉េងសែ ​មិនដែលបានផ្ញើអ្វីទៅឲ្យពួកគេនោះឡើយ"

ប្រតិកម្មរបស់លោកស៊ាន ប៉េងសែ គឺជាឆ្លើយតបនឹងព័ត៌មានមួយនៃវិទ្យុអាស៊ីសេរីភាសាខ្មែរផ្សាយនាថ្ងៃទី១០សីហានេះ ដែល​បានដកស្រង់សម្តី​​លោក​ សុខ ទូច ទៅផ្សាយថាគាត់បានទទួលផែនទី"ពី​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជាកំពុង​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង លោក ស៊ាន ប៉េងសែ"។

លោក ហម ប៊ុនឆាយ ជាអគ្គហិរញ្ញិករបស់​លោកស៊ាន ប៉េងសែ បានបញ្ជាក់ថាគណៈកម្មា​ធិការ​​ព្រំដែន​​កម្ពុជាបានបង្គាប់ឲ្យគាត់ផ្សព្ទផ្សាយព័ត៌មានជាសាធារណៈនូវ​ផែនទីរបស់កម្ពុជាខ្នាត១/១០០.០០០ ចំនួន១២៦ផ្ទាំងដែលត្រូវបានរៀបចំដោយប្រទេសបារាំង​នាចន្លោះឆ្នាំ​១៩៣៣និង១៩៥៣ដែលបោះពុម្ព​ដោយ​វិទ្យាស្ថានភូមិសាស្ត្រ​បារាំង។

គណៈកម្មាធិការ​ព្រំដែន​កម្ពុជានៅក្រៅប្រទេសបានបញ្ជាក់ទៀតថាខ្លួន"គ្មានទំនាក់ទំនងនិងការទទួលខុសត្រូវបែបណាមួយជាមួយភ្នាក់ងារណាមួយនៃរបបភ្នំពេញសព្វថ្ងៃនេះទេ"

លោកបណ្ឌិត សុខ ទូច នៃរាជបណ្ឌិត្យ​សភាកម្ពុជាបានបញ្ជាក់ដោយមាន​បង្ហាញនូវ​ខ្សែអាត់​របស់​លោក ស៊ាន ប៉េង​សែ ផងដែរថាលោកពិតជាបានការអនុញ្ញាតពីគណៈកម្មាធិការព្រំដែន​កម្ពុជា​នៅក្រៅប្រទេស​ពិត​មែនគឺមិនមែន​យក​ផែនទីនោះដោយ​គ្មានការអនុញ្ញាតទេ។

លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្រ្គោះ​ជាតិដែលសកម្មរឿងព្រំដែននោះយល់ថារដ្ឋាភិបាលកម្ពុជាកំពុងប្រើ លោក សុខ ទូច ជាកូនអុកឲ្យបញ្ចុះបញ្ចូលគណបក្សប្រឆាំង និង​លោក ស៊ាន ប៉េងសែ​  ដើម្បី​បង្ហាញ​មហាជនថាអ្នកដែលប្រឆាំង​បានសហការជាមួយ​រដ្ឋាភិបាលដែរ ហើយ​ទទួល​ស្គាល់​ការ​បោះ​បង្គោល​​​ព្រំដែនតាម​ផែន​ទី​របស់​លោក វ៉ា គឹមហុង។ ប៉ុន្តែលោកបញ្ជាក់ថានេះគ្រាន់តែជាយុទ្ធសាស្ត្រ​បន្លំ​ភ្នែ​ក​​​មហាជន​ប៉ុណ្ណោះ។

លោក អ៊ុំ សំអាន អះអាងថាប្រសិនបើអង្គការសហប្រជាជាតិ​ពិតជារក​ផែន​ទី​កម្ពុជា​មិនឃើញមែន​នោះ កម្ពុជាអាចជ្រើសយក​មធ្យោបាយមួយទៀតគឺផែនទី​ដែលលោក ហ៊ុន សែន ស្នើ​សុំពីមហាអំណាចទាំងបី រួមមាន បារាំង អាមេរិក និង​អង់​គ្លេស ដើម្បីកំណត់ព្រំដែនជាមួយប្រទេសជិតខាង៕

សរសេរមកកាន់លោក អ៊ឹង ប៊ុនថន តាមរយៈchanthorn@vodhotnews.com

What Next?

Recent Articles

14 Responses to "លោក ស៊ាន ប៉េងសែ បដិសេធថាមិនបានផ្តល់ផែនទីឲ្យរាជបណ្ឌិត្យសភាកម្ពុជានោះទេ​"

  1. Strey Khmer says:

    Sock Touch, you are lie to the public without a slice of shy to yourself at all.
    Shamed on you Sock Touch, there is no one going to believe you from now
    on. You lie one time, it will be 2,3, 40, 100, 1000, and 100,000 more

  2. Strey Khmer says:

    Sock Touch, you are lie to the public without a slice of shy to yourself at all.
    Shamed on you Sock Touch, there is no one going to believe you from now
    on. You lie one time, it will be 2,3, 40, 100, 1000, and 100,000 more

  3. Strey Khmer says:

    Sock Touch, you are lie to the public without a slice of shy to yourself at all.
    Shamed on you Sock Touch, there is no one going to believe you from now
    on. You lie one time, it will be 2,3, 40, 100, 1000, and 100,000 more

  4. ទាហ៊ានអត់ ប្រម៉ូ says:

    អាលោកសុខទូចកុំលេខល្បិចបោកប្រាសប្រជាជន តើហ៊ុនសែនទិញក្បាលអាលោកឯងប៉ុន្មាន បានជាអាលោកឯងលេងល្បិចបោកប្រាសពលរដ្ឋឯង សូបបងប្អូនខ្មែរពិចារណាមើល តើលោក ស៊ាងប៉េងសែ ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលនែបក្សប្រជាជន ពិកាលណាមក ដូចជាមិនដែលឮសោះ ចុះអាលោកសុខទូចហ្នឹងវាបានពាក្សពីណាមក មិនបាច់លេងល្បិចទំលាក់កំហុសទៅអ្នកដទៃទេ ឆ្គួតស្មោះលោក សុខ ទូច ។

  5. Knight Rider says:

    រវាងលោក សុខ ទូច និង អាកញ្ចាស់ជិតងាប់ ស៊ាន ប៉េង សែ យើងយល់ថា លោក សុខទូចធ្វើការត្រឹមត្រូវមិន កុហក់ទេ ព្រោះអ្វីៗដែលគាត់ធ្វើសុទ្ធតែមានការអនុញាតិត្រឹមត្រូវទាំងភាគីបក្សប្រឆាំងនិងភាគី រដ្ឋាភិបាល ហើយមានកំណត់ហេតុនិងការចុះហត្ថលេខាត្រឹមត្រូវពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ យើងយល់ថា លោក សុខ ទូចគាត់ជាក្មេងជំនាន់ក្រោយនៅតែគោរពដល់មនុស្សចាស់ជំនាន់មុន ដូច អា កញ្ចាស់ ស៊ាន ប៉េង សែនេះ ម្ល៉ោះហើយគាត់អោយតម្លៃ វាក្នុងនាមជាមនុស្សចាស់ យើងឆ្ងល់ណាស់បើ អា កញ្ចាស់ ឯង មិនអនុញាតិអោយ ផ្ញើរផែនទីមកទេ តើគាត់បានផែនទីរបស់ ក្រុម អាកញ្ចាស់ ស៊ាន ប៉េង សែឯងយ៉ាងម៉េចទៅ? បើអាកញ្ចាស់ ស៊ាន ប៉េង សែឯងបដិសេធថាមិនដឹងមិនឮ មិនស្គាល សុខ ទូច ហើយចង់និយាយថា មានអ្នកផ្សេងក្លែងបន្លំមែនទេ? បើចឹងអាញ្ចាស់មុខស្លាំងជិតងាប់ឯងនៅបន្ត យករឿងផែនទីនេះទុកគ្រាន់ញុះញង់អោយខ្មែរឈ្លោះគ្នាគ្មានថ្ងៃចប់។ យើងគ្រាន់តែប្រាប់អាកញ្ចាស់ ស៊ាន ប៉េង សែ ហើយនិងពួកអាប្រឆាំងផ្កាប់មុខថាទោះយ៉ាងណាក្តីក៏គេអារកផែនទីពីមហាអំណាចទាំង៣បានដែរ ជាពិសេសពីប្រទេសបារាំង ដែលជាអ្នកគូរផែនទីឥណ្ឌូចិន។ ឥឡូវនេះ សុខ ទូចនិយាយថា ផែនទីដែលគាត់បានទទួលពីគ្រប់ភាគីទាំង ៤ គឺដូចគ្នាទាំងអស់ចេញពីប្រភពតែ១។ អាកញ្ចាស់ ស៊ាន ប៉េងសែឯងកុំសូវមានមោទនភាពនឹងខ្លួនឯងពេក ហើយឈប់យកលេសផែនទីមកញុះញង់អោយខ្មែរឈ្លោះឥតឈប់នោះអានរក ៧ សន្តាន

  6. Chourn says:

    គ្រាន់តែចេញតាំងពីដើមទីមកក៍ដឹងថាសុខទូចហ្នុងជានណាដែរ បណ្ឌិតរុស្សីប្រទេស​កុំម្មុយនីស្តផ្តាច់​
    ការ គឺផ្តល់ធនធាន​មនុស្សបែប​​​ហ្នឹងឯង។

  7. ខ្មែរអង្គរ says:

    ចុយ!កាលពីមុនគិតថាជាបណ្ឌិតផ្នែគច្បាប់គ្រាន់បើ​ យកជាគំរូក្នុងការវាយតម្លៃនិងបទវិភាគ​

    តាមពីតឥលូវឆ្កែសុទ្ឋសាធ៊។មិនដឹងនិយាយថាម៉េច?

  8. ?? says:

    what a joke…what these problem all about?? I believe on Mr SENG PENGSEE because most of Cambodian nationalist they did not wanted to involving whit those kind of politician in Cambodia right now. the question is how many of them that cam back to Cambodia and trying to help our nation. hundreds of them was vanish from the world by all this wonderful politician in Cambodia. the question is why they have to lie to the nation. do they think this century was the same as 20 century. they did not think every news we can get it in one second. all young Cambodian right now they are too smart . they can not play gem whit them any more. only a few sleeping sell of those politician

  9. Anonymous says:

    បើ សា៊ន ប៉េងសែ បដិសេធ ថាអត់បានផ្ញើផែនទីឲបណ្ឌិត សុខ ទូច ទេ ? បើអីចិងផែនទីដែលបណ្ឌិត សុខ បានទទួលពីបារាំងមកមានតែខ្មោចបារាំងផ្ញើមកឲហើយមើលទៅ ?

  10. សែន សម្បូរ says:

    បើ សា៊ន ប៉េសែន បដិសេធថាមិនបានផ្ញើរផែទីទៅឲលោកបណ្ឌិត សុខ ទូច ទេ! ហើយលោកបណ្ឌិត សុខ ទូច ថាបានទទួលផែនទីពីរស្រុកបារាំងចំនួន៣លើក ? ចិងបានន័យថាមានតែខ្មោចនៅបារាំងទេដែលបានផ្ញើរផែនទីមកហើយមើលទៅ ?

  11. បរិមី ព្រះវិហារ says:

    គ្រាន់តែដាក់ឈ្មោះថា “គណះកម្មការព្រំដែនកម្ពុជាប្រចាំប្រទេសបារាំង” ស្តាប់ទៅឆ្កួតសុទ្ឋសាធនិងល្ងង់ខ្លៅ វាស់ព្រំដែនកម្ពុជានៅបារាំង អ្នកណាទទួលស្គាល់ការងារគណះកម្មការនេះ ធ្វើការងារជាមួយអ្នកណា ? មានតែធ្វើការងារជាមួយយៀកកុករស់នៅបារាំងនិងអាមេរិក ឬជាមួយស្តេចឡាវនិរន្តទេសខ្លួន ជាមួយថៃក្រហម? ខែ្មរនៅបារាំងខ្លះឆ្កួតគ្មានថ្នាំព្យាបាល មានតែចាំថ្ងៃងាប់? ទៅខ្វល់ស្អីជាមួយពួកបងជាសត្វទន្សាយ ពួកវាមិនហ៊ានចូលសមភូមិទេ!!
    មានផែនទីពិតយកទៅដេកអោបទុក មិនយកមកធ្វើជាមួយជាមួយរាជរដ្ឋាភិបាល ហើយរាជរដ្ឋាភិបាលធ្វើជាមួយយួន សៀម លាវ តើទុកចែកកេរ្តិ៍កូនហែ្អងឬយ៉ាងណា? វាមិនផេះទេ ប្រើរបស់យើងហ្នឹងហើយ វាគ្មានសី្អខុសយើងទេ!!! ពួកបោកប្រាស់ទេ កុំរវល់នឹងវាពេក!!!

  12. Bol says:

    គណៈកម្មាធិការការព្រំដែនកម្ពុុជា មានច្រើនម្លេះ? នៅស្រុកបារាំងផង? តើគេធ្វើអី ទៅ? ប្រុងផ្តួលរំលំរាជរដ្ឋាភិបាលបច្ចប្បន្ន ឬយ៉ាងណា? ចុះគណៈកម្មាធិការព្រំដែនកម្ពុជារបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលកំពុងធ្វើការជាមួយប្រទេសពាក់ព័ន្ធនេះ ជាស្អី?
    ចុះគណៈកម្មាធិការព្រំដែននៅស្រុកបារាំងនោះវាធ្វើការជាមួយរដ្ឋាភិបាលថៃ វៀតណាម និងឡាវ ឬក៏យ៉ាងម៉េច? ហើយពេលណាទើបអស់លោកបង្ហាញផែនទី និងចូលមកស្រុកខ្មែរដើម្បីវាស់ព្រំដែនជាមួយវៀតណាម និងថៃ ឬក៏ជាមួយលាវ?
    ប្រញាប់មក! កុំអោបផែនទី ដេកលបមើលអញ្ចឹង! ខ្មាស់គេ ! ទាន់ពេលគេបើកឲ្យយកផែនទីមកធ្វើការ គឺត្រូវតែមក ភ្លាម! តិចថា ដល់ពេលគេអស់ជម្រើស គេសម្រេចយកផែនទីណាមួយជាគោល ស្រាប់តែដើរជេរទៀត ណា។ អាហ្នឹង គឺគុកហើយ។
    ស៊ាន ប៉េងសែ ក៏អញ្ចឹងដែរ ។ ចេះតែថា ឯងមានផែនទី ។ ឥឡូវយកមក គឺយកមកធ្វើការ ។ កុំដើរព្រុះដូចឆ្កែអញ្ចឹង។

    មកទាន់ អសប. រកផែនទីពិតមិនទាន់ឃើញ។ ម៉េចៗ គេអាចយកផែនទីតាឯងធ្វើគោល។ មក ក្រែងលោមានគុណសម្បត្តិ!

  13. Knight Rider says:

    ព្រឹត្តិការណ៍ដែលកើតមានឡើងបន្ត រហូតមកដល់ឥឡូវនេះ បានសបញ្ជាក់ថា ក្រុមអាបក្សប្រឆាំងដែលដឹកនាំដោយ សម រង្សុី និងអ្នក ជួយផ្តល់យោបល់ផ្នែកផែនទី របស់អា កញ្ចាស់ ស៊ាន ប៉េង សែ ដើម្បីធ្វើសកម្មភាពរារាំងកុំអោយរដ្ឋាភិបាលខ្មែរដោះស្រាយ បញ្ហាព្រំដែនជាមួយយួនដោយសន្តិវិធីនិងនិតិវិធីបាន ដោយវាយក បញ្ហាព្រំដែនមកផ្សារភ្ជាប់នឹងប្រជាពលរដ្ឋខ្មែរ ធ្វើជាចំណាប់ខ្មាំងនយោបាយ ធ្វើយ៉ាងណាអោយពួកវាមានជីវិតនយោបាយ យូរតទៅទៀត ទោះជាមជ្ឈដ្ឋានជាតិបានឃើញទង្វើរ របស់ពួកវាយ៉ាងណាក៏ដោយ ។ ទី១ ពួកវាបានបង្កើតឆាកល្ខោន លើកគ្នាទៅមើលព្រំដែនដើម្បីទាក់ទាញមហាជន អោយ មើលឃើញថា មានតែបក្សវា ប៉ុណ្ណោះដែលជាអ្នកគិតគូរពីបញ្ហាព្រំដែន ទី២ ពួកវាបានបង្ខំអោយរដ្ឋាភិបាល បង្ហាញ ផែនទីដែលបានបោះបង្គោលព្រំដែនជាមួយយួន ក្រោយមកគណៈកម្មាធិការព្រំដែនបានធ្វើសន្និសិទសារពត៌មានហើយបាន ហៅ អា អ៊ុុំ សំអាននិង អា រៀល
    ខេមរិន្ទមកអោយ មើលផែនទី ហើយពួកវាបានចោទរដ្ឋាភិបាលថាប្រើផែនទីក្លែងក្លាយមានអក្សរយួន ពួកវាអត់ទទួលស្គាល់ទេ។ ទី៣ សម រង្សុីបានឆ្លៀត ឱកាសរបៀបឆក់កណ្តៀតទៅទិញផែនទី ពីស្រុកបារាំង តម្លៃ$168ធ្វើអោយមានការភ្ញាក់ ផ្អើល មួយសន្ទុះខណៈដែលវាដាក់បញ្ជាអោយអា២នាក់ រៀល ខេមរិន្ទ និង អា អ៊ុំ សំអាន ដឹកនាំសកម្មជនបក្សសង្គ្រោះជាតិទៅក្រឡុកព្រំដែនម្តងទៀតតែលើកនេះវាសនាអាក្រក់បានត្រូវក្របីវ័័ធរបួស អស់ ៣ ៤នាក់ ហើយថ្មីៗនេះឮល្បីថា រៀល ខេមរិន្ទ បោកយកលុយគេ $55,000 កំពុងតែត្រូវជាប់សំណុំរឿងប្តឹងប្តល់រឿងលុយនេះ។
    ចំពោះបណ្ឌិត សុខ ទូចគាត់មានការភ្ញាក់ដោយ សម្តេច ហ៊ុន សែន បានសរសេលិខិត ៣ច្បាប់ សុំខ្ចីផែនទីមហាអំណាចទាំង៣ គឺបារាំង អាមេរិក និង ប្រទេសអង់គ្លេស ហើយ១ច្បាប់ទៀតទៅ UN សុំខ្ចីផែនទីយកមកផ្ទៀងផ្ទាត់នឹងផែនទីរដ្ឋាភិបាល ដូច្នេះលោក សុខ ទូចបានប្រកាសថា ក្រុម រាជ្យបណ្ឌិសភាត្រូវជួយធ្វើការនេះដែរដើម្បីដោះស្រាយបញ្ហាព្រំដែន ហើយ សូមអោយភាគីពាក់ព័ន្ធទាំងអស់បញ្ជូនផែនទីដែលខ្លួនមានយកមកផ្ទៀងផ្ទាត់ ពួកក្រុម អា ស៊ាន ប៉េងសែជាអ្នកផ្តល់ផែនទីអោយក្រុម បណ្ឌិសភា ៣លើក ពួកប្រឆាំងហាក់ដូចជាស្ទាក់ស្ទើរ បញ្ជូនមកអោយក្រោយគេ តែចៃដន្យអាក្រក់ពួកនេះវាភ្លេចគិតថា វាបានចោទថាផែនទីរដ្ឋាភិបាលថាប្រើផែនទីមានអក្សរយួន ថាជាផែនទីក្លែងក្លាយ តែផែនទីពួកវា ក៏សុទ្ធតែសរសេអក្សរយួនដែរ។
    ទាំងអា កញ្ចាស់ ស៊ាន ប៉េង សែ និង អា សម រង្សុីមិនចង់បញ្ចប់រឿងបញ្ហាព្រំដែនខ្មែរយួនទេ ព្រោះបើចប់វាអត់មានលេសធ្វើដើមទុននយោបាយតទៅទៀតទេ ទាំង អាកញ្ចាស់ ស៊ាន ប៉េង សែ និង អា សម រង្សុី សុទ្ធតែមានគំនិតអាក្រក់យក បញ្ហាព្រំដែននិងប្រជាជនកម្ពុជា ធ្វើជាចំណាប់ខ្មាំងនយោបាយ របស់វា យូរអង្វែងតទៅទៀត ដូច្នេះវាត្រូវអោយបក្ខពួកវាធ្វើការវាយប្រហារ សុខ ទូច បង្ខូចឈ្មោះកុំអោយ សុខ ទូចធ្វើកិច្ចការនេះទៅមុខរួច ចំណែកអាកញ្ចាស់ ស៊ាន ប៉េង សែ ត្រូវធ្វើការបដិសេធ សុខ ទូច ថាវាអត់បានអោយផែនទីផង៕

  14. សែន សម្បូរ says:

    សា៊ន ប៉េងសែ ជាកាកសំណល់ពីសម័យសាធារណះរដ្ឋមក បានបង្កើត “គណកម្មការព្រុំដែលខ្លួននៅស្រុកបារាំង” ផ្ញើរផែនទីចំនួន៣លើកឲ ក្រុមលោក សុខ ទូច ហើយឥឡូវ សា៊ន ប៉េងសែ ចេញមកស្រែកបដិសេធថាខ្លួនមិនបានផ្ញើរផែនទីឲក្រុម សុខ ទូច ទេគាត់ប្រហែលជាកើតជុំម្ងឹឆ្គួតហើយមើលទៅបានជានិយាយអត់ដិងខ្យល់អីបន្តិចសោះ?