ដោយ យាង សុជាមេត្តា
2015-08-12
RFA

ក្រុមស្រាវជ្រាវបញ្ហាព្រំដែន នៃរាជបណ្ឌិត្យសភាកម្ពុជា បង្ហាញផែនទីដែលបានពីភាគីពាក់ព័ន្ធដល់អ្នកសារព័ត៌មាន នារាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥។ RFA/Tin Zakariya
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅថ្ងៃទី១២ សីហា ប្រកាសមិនទទួលស្គាល់មូលដ្ឋានផែនទីព្រំដែនរបស់រាជបណ្ឌិត្យសភាកម្ពុជា និងថ្កោលទោសចំពោះគម្រោងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា២ ដែលទាក់ទងនឹងផែនទីកម្ពុជា។
ការប្រកាសមិនទទួលស្គាល់នេះ ធ្វើឡើងស្របពេលដែលរាជបណ្ឌិត្យសភាកម្ពុជា ក្រោមការដឹកនាំរបស់លោកបណ្ឌិត សុខ ទូច កំពុងប្រមូលផែនទីពីភាគីនានា ដើម្បីយកមកធ្វើការផ្ទៀងផ្ទាត់ជាមួយផែនទីដែលរដ្ឋាភិបាលកំពុងប្រើប្រាស់។
តាមរយៈសេចក្តីថ្លែងការណ៍មួយរបស់ខ្លួនពីប្រទេសន័រវេសន៍ (Norway) ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បញ្ជាក់ថា ពួកគេបដិសេធ និងមិនទទួលស្គាល់ជាដាច់ខាត នូវរាល់ការយកផែនទីទាំងឡាយណាមកបញ្ជាក់ពីភាពត្រឹមត្រូវរបស់រដ្ឋាភិបាល ក្នុងការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម ដោយគ្មានវត្តមានផែនទីដើមនៅអង្គការសហប្រជាជាតិ។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លើកឡើងដែរថា ពួកគេថ្កោលទោសដាច់អហង្ការចំពោះគម្រោងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា២ ដែលអាចបើកឲ្យមានការប្រើប្រាស់ផែនទីផ្សេង ដើម្បីបន្តសកម្មភាពបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម។ ពួកគេចាត់ទុកការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា២ ថាជាការធ្វើជាតិប្រហារ និងចាត់ទុកជនទាំងឡាយណាដែលចូលរួមធ្វើវិសោធនកម្មមាត្រា២ នេះ ថាជាជនក្បត់ជាតិទៀតផង។
មាត្រា២ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួន ដែលមានកំណត់ក្នុងផែនទីខ្នាត ១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ១៩៣៣ ដល់ឆ្នាំ១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ១៩៦៣-១៩៦៩។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា យល់ឃើញថា គោលដៅនៃការផ្ទៀងផ្ទាត់ផែនទីដែលរាជបណ្ឌិត្យសភាកម្ពុជា កំពុងដំណើរការធ្វើនេះ គឺរដ្ឋាភិបាលកម្ពុជា មានបំណងជំរុញទៅរកការធ្វើវិសោធនកម្មមាត្រា២ នៃរដ្ឋធម្មនុញ្ញ ដើម្បីតម្រូវតាមខ្សែបន្ទាត់ព្រំដែនដែលបានបោះបង្គោលជាមួយប្រទេសវៀតណាម ៨៣ភាគរយរួចហើយ ដោយផ្អែកលើសន្ធិសញ្ញាព្រំដែនបំពេញបន្ថែមឆ្នាំ២០០៥ និងផែនទី យូធីអឹម (UTM) ខ្នាត ១/៥០.០០០ ដែលផ្ទុយពីមាត្រា២ នៃរដ្ឋធម្មនុញ្ញ។
លោកបណ្ឌិត សុខ ទូច ដែលជាអ្នកផ្ដួចផ្ដើមស្នើឲ្យធ្វើវិសោធនកម្មមាត្រា២ នៃរដ្ឋធម្មនុញ្ញ បានឆ្លើយតបថា ចំពោះការរិះគន់របស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅពេលនេះ គឺជាសិទ្ធិរបស់ពួកគេ។
យ៉ាងណាក៏ដោយ លោកបណ្ឌិត សុខ ទូច បានលើកឡើងថា ដោយសារមាត្រា២ នៃរដ្ឋធម្មនុញ្ញកម្ពុជា បានចែងតែអំពីផែនទីដែលកម្ពុជា ប្រើប្រាស់ជាមួយប្រទេសវៀតណាម ដូច្នេះលោកថា ការធ្វើវិសោធនកម្មដើម្បីឲ្យមាត្រា២ នេះ អាចក្តោបទាំងស្រុងទៅលើផែនទីដែលកម្ពុជា ប្រើប្រាស់ជាមួយប្រទេសទាំងអស់ ដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសកម្ពុជា គឺជារឿងចាំបាច់នៅពេលខាងមុខ៖ «ខ្ញុំគ្រាន់តែសួរទៅវិញ តើព្រំដែនខ្មែរជាប់នរណាខ្លះ ផែនទីបោនប្រើបានតែជាមួយវៀតណាម ទេ ក្នុងរដ្ឋធម្មនុញ្ញនេះ ចុះជាមួយថៃ ខ្នាត ១/២០០.០០០ ចុះសមុទ្រខ្នាត ១/៣០០.០០០»។
លោកបណ្ឌិត សុខ ទូច ក៏ថ្លែងដែរថា ក្រុមការងារស្រាវជ្រាវផែនទីរបស់លោកនៅរាជបណ្ឌិត្យសភាកម្ពុជា គឺជាក្រុមឯករាជ្យ មិនមែនជាក្រុមអាយ៉ងរបស់រដ្ឋាភិបាលនោះទេ ហើយលោកបានស្នើឲ្យពលរដ្ឋរង់ចាំឃ្លាំមើលការអនុវត្តនៃក្រុមការងាររបស់លោក ជាជាងរង់ចាំតែធ្វើការទិតៀនគ្មានហេតុផល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- រាជបណ្ឌិត្យសភាអញ្ជើញតំណាងបក្សទាំងពីរនិងសាធារណជនឲ្យចូលរួមផ្ទៀងផ្ទាត់ផែនទី
- ក្រសួងអប់រំហាមឃាត់សកម្មភាពឃោសនានយោបាយនៅតាមសាលារៀន
- រដ្ឋសភាកាត់ប្រាក់ខែពាក់កណ្ដាលពីលោក អ៊ុំ សំអាន រយៈពេលពីរខែ
- លោក រៀល ខេមរិន្ទ្រ រងការចោទថាកិបកេងលុយជាង៥ម៉ឺនដុល្លារពេលចុះពិនិត្យព្រំដែន
- គ.ជ.ប អាចពន្យារពេលចុះឈ្មោះបោះឆ្នោតដល់ខែឧសភាឆ្នាំ២០១៦
- រាជបណ្ឌិត្យសភា៖ ក្រុមការងារលោក ស៊ាន ប៉ែងសែ ជាអ្នកប្រគល់ផែនទីដល់ក្រុមស្រាវជ្រាវ
- ក្រុមអ្នកស្រាវជ្រាវរាជបណ្ឌិត្យសភាបង្ហាញថាផែនទី៤ប្រភពជាផែនទីតែមួយ
- លោក ស៊ាន ប៉េងសែ ថាលោកមិនដែលបានឲ្យផែនទីទៅលោក សុខ ទូច
- លទ្ធផលនៃជំនួបចរចានយោបាយរវាងបក្សជាប់ឆ្នោតទាំងពីរនៅរដ្ឋសភា
Border between Vietnam and Cambodia now seems altered due to residence of both nationalities, agreed by RGC and Vietnam based on MoU/Memorandum of Understanding since 1980 ‘ s up to 2005.
Plenty of Cambodians point out that these MoU are against Article 2 of constitution.
Any change to Article 2 would simply serve those MoU legally.
And if any changes occurred, will Cambodia maintain area of 181 035 Km squares? ???
How can RGC enforce on Agreements when encroachment has already taken place? ???.
Samneang
Khmers maybe need some more weapons for fighting and killing each other again! Mistrust and mislead as well as smart ass?
Boramei Vihear,
Who said about inflicting war between Cambodians? The fact is PM threatens all the time about civil war.
Trust is required by Cambodians and politicians alike. Trust relies on time taken and achievement for Cambodians. When tricks applied again and again by CPP, trust is barely existed. Last election proved that people no longer trust CPP, even locals whose had been cheated with small foods package for BALLOT.
Let’s me remind you again, please ” Do not live by sucking out of Cambodian suffering ”
Revolutionist says. ” when you cause people suffering, then revolution continues. ”
Buddhism advises people to be aware of ” Karma ” and “Causes and effects ”
In Christianity, The Lord says ” what’s you reap is what you sow. ”
I had been there for revolution in the past, but killing each other is only by EGO and greed. Please consider if you are truly Cambodian and stop threatening people.
Samneang
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ជាស្អី? កើតចេញពីណា? មានមនុស្សប៉ុន្មាននាក់? មានប្រភពមកពីណា?តំណាងឲ្យនរណាខ្លះ? មានការទទួលស្គាល់ពីច្បាប់ណាខ្លះ ? រដ្ឋាភិបាល ឬ អសប. ឬ ប្រទេសមហាអំណាចណាមួយ? តើប្រជាជនកម្ពុជាប៉ុន្មាននាក់ដែលស្គាល់ក្រុមប្រឹក្សានេះ? ឬក៏មានតែមួយនាក់ ក៏តាំងខ្លួនឯងជាក្រុមប្រឹក្សាដែរ? ស្អី យើងធ្លាប់ឮ គេហៅថា « អ្នកវិភាគឯករាជ្យ » ស្អី « សង្គមស៊ីវីល » មិនដឹងថា អ្នកទាំងអស់គ្នានោះមានមនុស្សប៉ុន្មាននាក់ តំណាងឲ្យផលប្រយោជន៍អ្វីខ្លះ? តែនាំគ្នារាប់ថា ជាកម្លាំងប្រឆាំង តវ៉ាទៅនឹងច្បាប់, ហើយថា មានអ្នកប្រឆាំង ។ តាមពិត គឺមនុស្សតែប៉ុន្មានក្បាលដែលវាតតាំងដើម្បីការពារប្រយោជន៍របស់វា។
សុំឲ្យក្រុមប្រឹក្សាស្អីគេនេះ បកស្រាយសំនួរខាងលើ ឲ្យប្រជាជនកម្ពុជាស្គាល់ផង។
ពាក្យថាឃ្លាំនើលកម្ពុជា តើមានន័យថាយ៉ាងម៉េច?
មានន័យថា ជាអ្នកឲ្យពិន្ទុកម្ពុជា សម្រាប់ការសម្រេចរបស់មហាអំណាចណាមួយក្នុងការទាក់ទងកម្ពុជា អញ្ចឹងឬ? មានន័យថា បើក្រុមប្រឹក្សាថា « ល្អ » គឺបាន តែបើថាមិនល្អ គឺ « មិនបាន» មែនទេ?
ល្មមហើយ កុំឲ្យកម្ពុជា មានចៅហ្វាយច្រើនពេក!! ប្រជាជនកម្ពុជាមានតំណាងនៅក្នុងសភារួចហើយ តាមរយៈការបោះឆ្នោត។
IVIRONMENTAL destroyer now I know your true color. you must be the one who involved genocide of Cambodian . you are not Cambodian by the way you are speaking. you must be one of the Viet secreted agency . I have been read your comment every time .but I never see any word that express of love to our Cambodian at all. all I see is the word whit poison ivy that inject to Cambodian society. showing your true face so that all of us can tell who you are
that right mr ?? i told you plenty of veit-germ who hiding in pol-pot troop and killed khmer and point the finger to pol=pot and after 1979 they took everything and they spread a lot of veit-germ in cambodia to watch the nationalists and killed without justice .their puppet get order from ha noi and all the puppet get degree from communist ha noi .all the top job are the un-educated(buffalo) followed the veit-cong advisers who surround these buffalo.think about democracy’these buffalo never followed the constitution because they are communist-veit from jungle and never think about the nation or the country ‘they think only money,women ,show off new cars power etc like the frogs in the dirty pond.GOD bless all cambodian people
គ្រាន់តែបានឡើងធ្វើប្រធានក្រុមអ្នកត្រួតពិនិត្យផែនទីនៅរាជបណ្ឌិតសភាភ្លាម លោកសុខ ទូច បានប្តូរឈាមជ័រពីអ្នកស្នេហាជាតិពិតប្រាកដ ទៅជា អ្នកស្នេហាជាតិ បញ្ញើក្អែក មួយរំពេច…?
គិតទៅ ខ្មែរយើងសម្បូរទំពាំង និង ឬ ស្សីស្អុយច្រើនម្ល៉េះហ្ន?
បារាំងយល់ព្រម ឲ្យកម្ពុជា ខ្ចីផែនទី ខណៈអាម៉េរិក ស្វែងរកផែនទី ត្រឹមត្រូវ ឲ្យកម្ពុជាខ្ចីដែរ
Thursday, 13 August 2015 11:11 ដោយ ៖ ដើមអម្ពិល ID-011 E-mail Print PDF
ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការ អន្តរជាតិកម្ពុជា លោក ហោ ណាំហុង បានឲ្យដឹង នៅចំពោះមុខ ឯកអគ្គរដ្ឋទូតផុតអាណត្តិ ប្រចាំនៅកម្ពុជា លោក William E Todd ថា រដ្ឋាភិបាលបារាំង បានយល់ព្រមឲ្យកម្ពុជា ខ្ចីផែនទីហើយ។
យោងតាមអ្នកនាំពាក្យ ក្រសួងការបរទេស លោក ជុំ សុន្ទរី បានឲ្យដឹងថា នៅក្នុងជំនួបជាមួយ លោក William E Todd នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ នាទីស្តីក្រសួង លោក ហោ ណាំហុង បានមានប្រសាសន៍ថា បារាំងបានយល់ព្រមឲ្យកម្ពុជាខ្ចីផែនទីហើយ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា បានផ្ញើលិខិតមួយច្បាប់ ស្នើសុំខ្ចីផែនទីកម្ពុជា ដែលមាននៅក្នុងប្រទេសបារាំងនោះ។
លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា “រាជរដ្ឋាភិបាលកម្ពុជា បានខិតខំអស់ពីលទ្ធភាព ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ផែនទីដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់ ក្នុងការវាស់វែង ការកំណត់ព្រំដែនជាមួយនឹងវៀតណាម និងមានការសោកស្តាយ ទោះបីមានវប្បធម៌សន្ទនា ប៉ុន្តែ គណបក្សប្រឆាំងនៅតែយកបញ្ហាផែនទី បញ្ហាព្រំដែនជាមួយវៀតណាម ធ្វើជាយុទ្ធនាការប្រឆាំង នឹងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផលចំណេញផ្នែកនយោបាយ”។
បើតាមអ្នកនាំពាក្យដដែល បានបញ្ជាក់ថា ការឲ្យខ្ចីរបស់បារាំងនេះ មិនទាន់ដឹងថាប្រគល់ឲ្យកម្ពុជានៅពេលណានៅឡើងទេ។
ចំណែក ពាក់ព័ន្ធនឹងការខ្ចីផែនទីពីអាម៉េរិកវិញ លោក ជុំ សុន្ទរី បានឲ្យដឹងថា នៅក្នុងជំនួបនោះ លោក William E Todd បានប្រាប់ទៅកាន់លោក ហោ ណាំហុង ដែរថា រដ្ឋាភិបាលអាម៉េរិក ក៏នឹងឲ្យកម្ពុជាខ្ចីផែនទីផងដែរ ប៉ុន្តែ ត្រូវត្រួតពិនិត្យមើលសិន។
លោកថា “ផែនទីនៅអាម៉េរិក គឺមានច្រើនប្រភេទ បច្ចុប្បន្ននេះអាម៉េរិកបានយកចិត្តទុកដាក់ ចំពោះសំណើសុំនេះ ហើយកំពុងធ្វើការពិនិត្យ ដោយមានគោលដៅសំខាន់ គឺចង់ជៀសវាងការផ្តល់នូវផែនទីខុសមកឲ្យកម្ពុជា គឺដើម្បីធានាបាន ការផ្តល់នូវផែនទីត្រឹមត្រូវមកកម្ពុជា”។
សូមបញ្ជាក់ថា បន្ទាប់នាយករដ្ឋមន្ត្រីខ្មែរ បានដាក់សំណើមួយច្បាប់តាមរយៈអគ្គលេខាធិការ អង្គការសហប្រជាជាតិ (UN) លោក បាន គីមូន សុំខ្ចីផែនទីពី UN ដើម្បីយកមកផ្ទៀងផ្ទាត់ជាមួយនឹងផែនទីបច្ចុប្បន្នដែលកម្ពុជាប្រើប្រាស់សម្រាប់ដោះស្រាយជាមួយប្រទេសជិតខាង ហើយជាបន្តបន្ទាប់ទៀត សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់សំណើ ៣ថែមទៀត ទៅកាន់ប្រទេសមហាអំណាចចំនួន៣ ដើម្បីស្នើសុំខ្ចីផែនទីខ្មែរ ដែលមាននៅប្រទេសទាំងនោះដែរ ហើយរហូតមកពេលនេះ ទើបតែ UN ប៉ុណ្ណោះ បានកំណត់ពេលវេលាជាក់លាក់ឲ្យកម្ពុជាខ្ចី គឺនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ខាងមុននេះហើយ៕
_________________________________
សុំអានឲ្យជ្រាបពីសំដីលោកទូតអាមេរិក។ គាត់ថា អាមេរិកមានភេនទីកម្ពុជាច្រើនណាស់ ។ គេត្រូវត្រូួតពិនិត្យសិន ខ្លាចឲ្យច្រឡំ។
ចុះបើយ៉ាងនឹងៗ តើយើងមានអ្វីជាសំអាង? មានន័យថា ៖ អាមេរិកចង់ឲ្យផែនទីណាមួយក៏បាន តាមតែអាមេរិកចង់
អបអរសាទរការខិតខំរបស់រាជរដ្ឋាភិបាលប្រកបដោយជោគជ័យនេះ ចាំមើល” ពួក ថា អាត ហុង រង្សី សុខា ,,,, ចោទថាបារាំងត្រូវរូវនឹងយួនប្តូរផែនទីក្លែក្លាយមកទៀតឬយ៉ាងណា!! កុំសូវទាល់ច្រក សុំលើកម្រាមដប់ប្រណមសុំតែរួចខ្លួនទៀត អាពួកល្មើស បើទប់មិនទាន់ទេវារលាយស្រុកទេសវើយ!!