ដោយ៖ ពៅ មេត្តា | ថ្ងៃពុធ ទី12 សីហា 2015, 04:21 PM
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មួយរយៈពេលចុងក្រោយនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើឥទ្ធិពលនៃសំដីរបស់ខ្លួនជំរុញឲ្យអ្នកមានប្រាក់ និងអ្នកមានអំណាចមួយចំនួនដែលជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ បានចេញមុខសារភាពនៅមុខតុលាការជាបន្តបន្ទាប់។
ករណីឧកញ៉ាសម្បូរទ្រព្យធនម្នាក់ឈ្មោះ សុខ ប៊ុន រងការចោទថា ប្រើហិង្សាលើពិធីការនីទូរទស្សន៍ កាលពីថ្ងៃទី១ ខែកក្កដា ហើយឧកញ៉ារូបនោះបានគេចខ្លួនបាត់ ចំណែកសមត្ថកិច្ចថារកចាប់ខ្លួនមិនបាន អ្នកខ្លះថាឧកញ៉ារូបនោះគេចទៅអូស្ត្រាលី អ្នកខ្លះទៀតថាទៅសិង្ហបុរីជាដើម។ លុះដល់ថ្ងៃទី១៦ ខែកក្កដា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងដោយសម្តែងការអាណិតចំពោះពិធីការនីរងរបួស ហើយប្រកាសបញ្ជាឲ្យលោក សុខ ប៊ុន ចេញមុខដោះស្រាយតាមតុលាការ។ ក្រោយការបញ្ជារបស់លោក ហ៊ុន សែន តែពីរថ្ងៃគឺនៅថ្ងៃទី១៨ ខែកក្កដា ឧកញ៉ារូបនោះក៏ចេញមុខសារភាពនៅសាលាដំបូងរាជធានីភ្នំពេញ។
ឃើញពិធីការនីរងរបួសជាង១០ថ្ងៃ នាយករដ្ឋមន្ត្រី ហ៊ុន សែន អន្តរាគមន៍ហើយទទួលបានយុត្តិធម៌កម្មការនីបីនាក់ នៅក្រុងបាវិត ដែលរងការបាញ់ប្រហារនោះ ក៏ចេញមុខស្នើឲ្យនាយករដ្ឋមន្ត្រី និងស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍ ចាប់អតីតអភិបាលក្រុងគឺលោក ឈូក បណ្ឌិត ដែលរងការចោទថា អ្នកបាញ់ប្រហារនោះដាក់ពន្ធនាគារ ព្រោះក្រោយហេតុការណ៍បាញ់បោះជាង៣ឆ្នាំ ជនដែលតុលាការចោទថា ជាអ្នកប្រព្រឹត្តរស់នៅក្រៅការឃុំឃាំង។ ករណីលោក ឈូក បណ្ឌិត គ្មានសមត្ថកិច្ចណាបញ្ជាក់ថា រស់នៅទីណាច្បាស់លាស់ទេក្រោយពេលប្រកាសចាប់ខ្លួន តាមអំណាចសាលដីកាតុលាការ។
នៅថ្ងៃទី៣ ខែសីហា លោក ហ៊ុន សែន ក៏បានជំរុញឲ្យមានការចាប់ខ្លួនលោក ឈូក បណ្ឌិត ក្រោយមក៥ថ្ងៃគឺនៅថ្ងៃទី៨ ខែសីហា លោក ឈូក បណ្ឌិត ចេញមុខសារភាពនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
បើរំឭករឿងចាស់បន្តិចលោកឧកញ៉ា ថោង សារ៉ាត់ ដែលរងការចោទថា ពាក់ព័ន្ធករណីឃាតកម្មលើឧកញ៉ា អ៊ឹង ម៉េងជឺ បានចេញមុខសារភាពក្រោយការបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែរ។
សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ និងនយោបាយ លោក សាមិន្ទ ចម្រើនជ័យ មើលឃើញចំណុចវិជ្ជមានថា សំដីរបស់លោកនាយករដ្ឋមន្ត្រី ធ្វើឲ្យតុលាការអាចដំណើរការ និងអាចផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។
ក្រោយការពេលចាប់ខ្លួនលោក សុខ ប៊ុន ក្រុមគ្រួសារកញ្ញា សាសា ស្វាគមន៍ ហើយក្រោយពេលចាប់ខ្លួនលោក ឈូក បណ្ឌិត កម្មការនីរងគ្រោះ និងមន្ត្រីសហជីពមួយចំនួនក៏សម្តែងការស្វាគមន៍ដែរ។ ប៉ុន្តែរឿងអយុត្តិធម៌នៅក្នុងសង្គមមិនមែនមានតែពីរ ឬបីរឿងនេះទេ គឺជនរងគ្រោះ ឬក្រុមគ្រួសារជនរងគ្រោះជាច្រើនទៀតក៏កំពុងតែទន្ទឹងរង់ចាំយុត្តិធម៌ដែរ គឺអ្នកខ្លះរង់ចាំ១០ ឬ២០ឆ្នាំក៏មាន។
បទវិភាគផ្សេងទៀត
ករណីឃាតកម្មលើតារាសម្តែងល្បីឈ្មោះមួយរូប កាលពីខែមិថុនា ឆ្នាំ១៩៩៩ គឺអ្នកស្រី ពិសិដ្ឋ ពីលីកា ស្លាប់ទុកចោលឲ្យកូនតូចរស់នៅកំព្រា ក៏មិនទាន់រកឃាតកឃើញ។ អ្នកស្រីត្រូវឃាតកបាញ់សម្លាប់ ពេលដើរនៅផ្សារអូរឫស្សី នៅម៉ោង៩ព្រឹក។
ចំណែកលោក ជា វិជ្ជា មេដឹកនាំសហជីពល្បីឈ្មោះ ត្រូវឃាតកបាញ់ស្លាប់នៅពេលព្រឹក នៅក្បែរវត្តលង្កាកាលពីខែមករា ឆ្នាំ២០០៤ ក៏មិនទាន់អាចវែកមុខឃាតកឃើញដែរ។
រហូតដល់ពេលបច្ចុប្បន្ន ក្រុមគ្រួសារអ្នកស្រី ពិសិដ្ឋ ពីលីកា និងក្រុមគ្រួសារលោក ជា វិជ្ជា រួមទាំងអ្នករងភាពអយុត្តិធម៌ផ្សេងទៀត ក៏កំពុងរងចាំការបញ្ជាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែរដើម្បីឲ្យចាត់ការជនល្មើសដើម្បីទទួលបានយុត្តិធម៌ដែរ។
ក្រៅពីមើលឃើញ ចំណុចវិជ្ជមាន លោក សមាមិន្ទ ចម្រើនជ័យ ក៏មើលឃើញដែរថា យុត្តិធម៌ដែលផ្តល់តាមរយៈស្រែករបស់លោកនាយករដ្ឋមន្ត្រី មិនអាចផ្តល់ឲ្យពលរដ្ឋបានគ្រប់គ្រាន់ទេ។ លោកថា៖ “បើសិនជារឿងទាំងអស់ ចាំតែបុគ្គលស្រែក មានន័យថា រឿងពាក់ព័ន្ធនឹងប្រព័ន្ធច្បាប់ ឬតុលាការ ចាំតែបុគ្គលស្រែក សួរថាតើតុលាការគាត់ធ្វើអី ហើយបុគ្គលហ្នឹងគាត់មានពេលវេលាប៉ុន្មានទៅដើម្បីស្រែកនូវរឿងអ៊ីចឹងៗ បើអស់ពីបុគ្គលហ្នឹងទៅ តើតុលាការនៅកម្ពុជានឹងទៅជាយ៉ាងណា”។
ទាក់ទងនឹងឥទ្ធិពលសម្តីរបស់លោកនាយករដ្ឋមន្ត្រីនេះ អ្នកវិភាគក៏បង្ហាញការបារម្ភថា នាយករដ្ឋមន្ត្រីអាចប្រើឥទ្ធិពលរបស់ខ្លួន រុញឲ្យតុលាការចាត់ការលើក្រុមដែលហ៊ានប្រឆាំងរដ្ឋាភិបាល និយាយរួមគឺរឿងណា ដែលនាយករដ្ឋមន្ត្រីចង់ឲ្យចាត់ការគឺចាត់ការ បើនាយករដ្ឋមន្ត្រីមិនចង់គឺមិនចាត់ការទេ។
សាស្ត្រាចារ្យនយោបាយ លោក វន ច័ន្ទវិសាល ក៏យល់ឃើញប្រហាក់ប្រហែលលោក សាមិន្ទ ចម្រើនជ័យដែរគឺត្រង់ថា មានតែយុត្តិធម៌ដែលរៀបចំជាប្រព័ន្ធទេ ដែលអាចផ្តល់ឲ្យពលរដ្ឋបានពិតប្រាកដ និងស្ថិតស្ថេរ។ លោកថា៖ “ការរកយុត្តិធម៌សម្រាប់អ្នកណាម្នាក់ មិនចាំបាច់មានការដាសតឿនពីបុគ្គលមានអំណាចទៅកាន់តុលាការនោះទេ គឺតុលាការនោះឯង ត្រូវមានឆន្ទានុសិទ្ធិ មិនមែនទាល់តែមានការស្រែកឲ្យចាប់ បានចាប់ផ្តើមមានយន្តការចាប់ វាអត់ត្រឹមត្រូវ។ ក្នុងនាមជាតុលាការមួយឯករាជ្យ គឺធ្វើដោយឯករាជ្យ ដោយមិនចាំបាច់បុគ្គលមានអំណាចណាដាសតឿន ចង្អុលបង្ហាញនោះទេ”។
បច្ចុប្បន្នដោយសារពលរដ្ឋយល់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នកមានឥទ្ធិពល ទើបទាំងកម្មករ កសិករ សកម្មជនដីធ្លី សិស្ស និស្សិត អ្នកធ្វើការនៅសេវាកម្មកម្សាន្តជាដើម ពេលដែលពួកគេជួបរឿងអយុត្តិធម៌ ឬមានជម្លោះជាមួយថ្នាក់ដឹកនាំស្ថាប័ននោះ ពួកគេមិនសូវស្វែងការដោះស្រាយពីក្រុមប្រឹក្សាអាជ្ញាកណ្តាល ឬតុលាការនោះទេ តែងតែប្រមូលផ្តុំរកការជួយពីនាយករដ្ឋមន្ត្រី។
អ្នកវិភាគលើកឡើងថា ប្រសិនបើគ្រប់រឿងសុទ្ធតែឲ្យនាយករដ្ឋមន្ត្រីបញ្ជានោះ មន្ត្រីស្ថាប័នជំនាញនឹងនៅរង់ចាំស្តាប់តែការបញ្ជារបស់នាយករដ្ឋមន្ត្រី គឺមិនហ៊ានធ្វើមុនបញ្ជា ហើយក្រោយការបញ្ជាក៏មិនហ៊ានទុករឿងនោះចោលដែរ៕
សូមសរសេរមកលោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

អាមួយនិងកំពុង បំផ្លាញជាតិ អាខាងកើតពូកែរើសណាស់ ល្ងង់ ហើយពាលទៀត!
True.
Justice must be more action and no need Mr.Hun Sen announce all the time.
Everyone do own job
ប្រទេសប្រជាធិបតេយ្យក្លែងក្លាយគឺចឹង។ផ្តាច់ការប្រើប្រាស់យោធានិងប្រព័ន្ធតុលាការបង្ក្រាបលើអ្នកដែលមាននិន្នាការប្រឆាំងខ្លួន។
លើកកម្ពស់ ឬកពន្លិច វាតាមតែអ្នកចង់និយាយទេ។ មាត់គ្មានគម្រប និយាយក៏និយាយទៅ ។
សំខាន់ត្រង់ថា ជានាយករដ្ឋមន្ត្រី គេចេះដោះស្រាយបញ្ហាហើយ។
បើមិនចេះដោះស្រាយបញ្ហាទេ គ្មានទេថ្ងៃនេះ ដែលប្រជាជនបានរស់ក្នុងសន្តិភាព!
សូមពិចារណាករណី កូន ដួង ងៀប ប្រព្រឹត្តឧក្រឹដ្ឋកម្មក្នុងសង្គមវិញម្តង៖
សង្ឃឹមថា សម្តេច ហ៊ុន សែន នឹងពិចារណាជួយដោះស្រាយរកយុត្តិធម៌ជូនជនរងគ្រោះ និងសមត្ថកិច្ចប៉េអឹម (ជេរប្រទេចយើងខ្ញំុជាប៉េអឹមក្រុង) ផង។
អត្ថបទចុះផ្សាយដោយនគរវត្ត៖
ដួង ឧត្ដមឆវិន ហៅឆាយ ប្រើហិង្សាលើកូនឧកញ៉ា ទ្រី ភាព បទល្មើសមិនរាងចាលជាប់គុកត្រឹម៤ខែប៉ុណ្ណោះ
ភ្នំពេញ ៖ ជនជាប់ចោទដួង ឧត្ដមឆវិន ហៅ ឆាយ ដែលត្រូវជាកូនឧកញ៉ាដួង ងៀប បានប្រព្រឹត្ដបទល្មើសដដែលៗ និងមិន រាងចាល ល្បីឈ្មោះសុសសាយពេញរាជ ធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១១ ខែ សីហា ឆ្នាំ២០១៥ សាលាដំបូងរាជធានី ភ្នំពេញបានប្រកាសសាលក្រមកំបាំងមុខ ដែលមានលោក ស្វាយ តុញ ចៅក្រម ជំនុំជម្រះ ,លោក កុល ប៊ុន តំណាងអយ្យ ការ បានប្រកាសសាលក្រមផ្ដន្ទាទោស ដាក់ពន្ធនាគារ១ឆ្នាំ តែអនុវត្ដទោសត្រឹម ៤ខែប៉ុណ្ណោះ និងពិន័យជាប្រាក់ចំនួន៤ លានរៀល ក្នុងបទហិង្សាដោយចេតនា ។
គួររំលឹកថា ជនជាប់ចោទដួង ឧត្ដម ឆវិន ហៅ ឆាយ ត្រូវបានគេទទួលស្គាល់ ថា ជនរូបនេះតែងប្រព្រឹត្ដបទល្មើសក្នុង សង្គមនៃអំពើដដែលៗ ។ ដោយឡែក ខាងតុលាការវិញ ក៏សម្រេចផ្ដន្ទាទោស និងព្យួរទោសដដែលៗ បើទោះជាគេមិន បានរាងចាលក៏ដោយ ។
មជ្ឈដ្ឋានទូទៅបានរិះគន់យ៉ាងខ្លាំងៗ ខណៈដែលកម្លាំងកងរាជអាវុធហត្ថខណ្ឌ ដូនពេញ សហការជាមួយនឹងអាវុធហត្ថ ក្រុងឃាត់ខ្លួនដួង ឧត្ដមឆវិន ហៅឆាយ ក្នុងបទល្មើសជាក់ស្ដែង ប្រើហិង្សាទៅ លើយុវជនទ្រី ដាលុច្ស កូនប្រុសឧកញ៉ា ទ្រី ភាព នៅហាងចាក់សាក់មួយកន្លែង ឋិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការ មន កាលពីចុងសបា្ដហ៍ទី២ ខែមេសា ឆ្នាំ២០១៥កន្លងទៅ ដោយចាត់ទុកថា ជនដ៏ទំនើងរូបនេះគួរតែមានការផ្ដន្ទា ទោសពីតុលាការ ក្នុងអំពើមិនរាងចាល ។
ផ្ទុយទៅវិញ តុលាការបានប្រកាស សាលក្រមដាក់គុកត្រឹម៤ខែប៉ុណ្ណោះ ដោយគេសង្ស័យថា អាចពាក់ព័ន្ធនឹងអំពើ សំណូកណាមួយ ខណៈបទហិង្សាដោយ ចេតនា តាមមាត្រា២១៧នៃក្រមព្រហ្ម ទណ្ឌត្រូូវផ្ដន្ទាទោសពី១ឆ្នាំទៅ៣ឆ្នាំ និង ពិន័យជាប្រាក់២លានរៀល ទៅ៦លាន រៀល ។ តែចៅក្រមលោកស្វាយ តុញ ប្រកាសផ្ដន្ទាទោសរយៈពេល១ឆ្នាំ និង អនុវត្ដក្នុងពន្ធនាគារតែ៤ខែ ពិន័យជា ប្រាក់៣លានរៀល គឺជាការកំណត់ទោស ទណ្ឌដ៏ទាបបំផុត ។
ទាក់ទិនករណីនេះ នគរវត្ដមិនអាច ទាក់ទងបានទេពីលោកចៅក្រមជំនុំជម្រះ ស្វាយ តុញ កាលពីរសៀលថ្ងៃទី១២ ខែ សីហា ឆ្នាំ២០១៥ ដោយទូរស័ព្ទចូល គ្មានអ្នកទទួល ។
ដោយឡែកតំណាងអយ្យការលោក កុល ប៊ុន ក៏មិនអាចទាក់ទងបានដែរ នា រសៀលនេះ ដោយគ្មានលេខទូរស័ព្ទ ។
ជនទំនើងដួង ឧត្ដមឆវិន ហៅឆាយ កូនឧកញ៉ាដួង ងៀប តែងតែបានប្រព្រឹត្ដ បទល្មើសក្នុងសង្គមញឹកញាប់ លក្ខណៈ មិនរាងចាល ពិសេសនៅរាជធានីភ្នំពេញ ទាំងអំពើបាញ់បោះ ប្រើហិង្សា ស្ទើរតែ យកគុកធ្វើផ្ទះទៅហើយ ។ ម្យ៉ាងវិញទៀត មជ្ឈដ្ឋានទូទៅតែងបានធ្វើការថ្កោលទោស ក៏ដូចជាគាំទ្រចំពោះចំណាត់ការរបស់ សមត្ថកិច្ចដែលជាមន្ដ្រីនគរបាលយុត្ដិ ធម៌ តែងចាប់ជនដ៏ទំនើងនេះបញ្ជូនទៅ សាលាដំបូង ប៉ុន្ដែពួកគេបានរិះគន់ថា អាចជាអំណាចទឹកប្រាក់ ទើបធ្វើឱ្យជន ដែលប្រព្រឹត្ដក្នុងបទល្មើសមិនរាងចាល ត្រូវបានតុលាការសម្រេចព្យួរទោសនិង អនុវត្ដទោសក្នុងកម្រិតទាបបំផុត ។ បញ្ហា ទាំងអស់នេះគួរណាស់តែក្រសួងយុត្ដិធម៌ ក៏ដូចជា ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ពិនិត្យក្នុងរឿងនេះឱ្យមានតម្លាភាពផង ៕ សុខខេមរា
មាត់អញគឺច្បាប់
បើអញថាម្តេចចាំធ្វើតាម
តុលាគឺអញ
សភាគឺអញ
ព្រឹសភាគឺអញ
វិទ្យុទូរគឺអញ
ជយោអញ
ចេតអញ
សម័យមហាជោរមហាចោរ
មហាហោះផ្លោងអស់ដីរលាយពូជខ្មែររលីង!!!!នាឆ្នាំ២០៣០៕