
គំរូទឹកអប់ Secret by Sreymom របស់ គង់ ច័ន្ទស្រីមុំ។ តារាសម្ដែង គង់ ច័ន្ទស្រីមុំ និងលោក គឹម សីហា។ រូបថត Instagram ហុង មិនា
Thu, 13 August 2015
ស៊ូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: សម្ដីពីក្រុមមាត់ចាបមាត់ព្រាបបន្លឺមិនដាច់ថាចិញ្ចៀនពេជ្រថ្លៃ ១ ម៉ឺន ៨ ពាន់ដុល្លារសង្សារសំណព្វចិត្តលោក គឹម សីហា បំពាក់ដៃ គង់ ច័ន្ទស្រីមុំ ក្នុងថ្ងៃខួបកំណើតគឺជាជំនូនសុំនាងរៀបការ។ ប៉ុន្តែបញ្ជាក់ពីស្រីស្រស់ទើបធ្វើខួបគម្រប់វ័យ ២៥ ឆ្នាំរូបនេះថាវាជាកាដូចិញ្ចៀនពេជ្រពាក់ជាប់ខ្លួនលើករាសីតាមហោរាគន់គូរប៉ុណ្ណោះ។
ពិធីខួបកំណើតគម្រប់វ័យ ២៥ ឆ្នាំរបស់ស្រីស្អាត គង់ ច័ន្ទស្រីមុំ ដែលប្រារឰតាំងពីថ្ងៃទី ៦ ខែកក្កដា មិនបានរៀបចំឲ្យមានលក្ខណៈធំដុំដើម្បីបង្អួតមិត្តភក្ដិសិល្បៈឲ្យដូចពេលមុនៗទៀតនោះទេប៉ុន្តែខួបកំណើតនេះបែរជាផ្ទុះភាពភ្ញាក់ផ្អើលខណៈនាងបានទទួលកាដូជាពិសេសពីសង្សារសំណព្វចិត្តជាចិញ្ចៀនពេជ្រមួយវង់ថ្លៃដល់ទៅ ១ ម៉ឺន ៨ ពាន់ដុល្លារអាមេរិក។
ថ្លែងទទួលស្គាល់ថាខ្លួនពិតជាបានទទួលកាដូចិញ្ចៀនពេជ្រថ្ងៃខួបកំណើតពីសង្សារ និងមានតម្លៃថ្លៃដូចគេថាមែននោះនាង គង់ ច័ន្ទស្រីមុំ បានបញ្ជាក់ថា៖ «វាមិនមែនជាចិញ្ចៀនសម្រាប់សុំខ្ញុំរៀបការទេ។ ចិញ្ចៀនពេជ្ររៀបការបើថ្លៃប៉ុណ្ណឹងក៏មិនទទួលដែរថ្លៃជាងនេះបានយក»។
យ៉ាងណាមិញនាងបដិសេធថាចិញ្ចៀនដ៏ថ្លៃនេះមិនមែនជាជំនូនភ្ជាប់ពាក្យ ឬសុំរៀបការពីគូស្នេហ៍យូរឆ្នាំដូចពាក្យគេលើកឡើងនោះទេ។
ស្រីស្រស់ គង់ ច័ន្ទស្រីមុំ ឲ្យដឹងថា៖ «មុននេះបានទៅរកគ្រូគន់គូរមើលរាសីរកស៊ីហើយគ្រូប្រាប់ថា ខ្ញុំនេះត្រូវពាក់ចិញ្ចៀនពេជ្រជាប់ខ្លួនជានិច្ចទើបមានរាសីខ្ពស់។ ដោយសារតែមានជំនឿថាការពាក់ចិញ្ចៀនពេជ្រនៅលើខ្លួនគឺអាចលើករាសីឲ្យខ្ពស់រកស៊ីមានបានទើបគាត់ក៏កុម៉្មង់ទិញចិញ្ចៀនពេជ្រមកបំពាក់ឲ្យខ្ញុំហើយធ្វើចំថ្ងៃខួបកំណើតនេះតែម្តងទៅ»។
បន្ថែមពីលើកាដូតម្លៃជិត ២ ម៉ឺនដុល្លារនោះក្នុងបណ្តាញសង្គមអ៊ិនស្តាក្រាមស្រីស្រស់វ័យក្មេងល្បីពូកែធ្វើជំនួញ នាង គង់ ច័ន្ទស្រីមុំ បានប្រកូកប្រកាសបោះទុកចំនួន ៤ ម៉ឺនដុល្លារធ្វើជំនួញទឹកអប់ម៉ាកផ្ទាល់ខ្លួន និងថាទឹកអប់របស់នាងក្រអូបបានរយៈពេល ១២ ម៉ោង និងអាចមានតម្លៃ ១ ដបប្រមាណ ២០ ដុល្លារ។
កញ្ញា គង់ ច័ន្ទស្រីមុំ បានបន្ដថា៖ «ខ្ញុំពិតជាបានបោះទុន ៤ ម៉ឺនដុល្លារដើម្បីផលិតទឹកអប់ម៉ាកផ្ទាល់ខ្លួនមួយដែលត្រៀមនឹងចេញលក់នៅលើទីផ្សារកម្ពុជាខាងមុខនេះមែន។
នាងអះអាងថា៖ «Secret by Sreymom គឺជាឈ្មោះម៉ាកទឹកអប់ថ្មីមួយដែលខ្ញុំជ្រើសរើសមកដាក់លើដបទឹកអប់។ មូលហេតុដែលខ្ញុំផលិតទឹកអប់ម៉ាកនេះឡើងគឺដោយសារខ្ញុំចង់ឲ្យមានម៉ាកផ្ទាល់ខ្លួនដូចតារាបរទេសដែរ»។
ស្រីស្រស់សាច់សក្បុសរូបនេះបានអះអាងពីគុណភាពផលិតផលខ្លួនថា៖ «ថ្វីដ្បិតតែទឹកអប់នេះមិនទាន់មានឈ្មោះល្បីដូចតារាបរទេសមែនប៉ុន្តែខ្ញុំសង្ឃឹមថាបងប្អូនខ្មែរនឹងចូលចិត្តពីព្រោះខ្ញុំបានកុម្ម៉ង់ទិញរូបមន្តទឹកអប់នេះមកពីប្រទេសហូឡង់ និងផលិតឡើងតាមបច្ចេកទេសបរទេស និងមានស្តង់ដារត្រឹមត្រូវថែមទាំងមានគុណភាពខ្ពស់មានក្លិនក្រអូបជាប់បានយូរជាពិសេសតម្លៃសមរម្យ»៕
មិនមែនលើករាសីទេ លើកជើងទេដឹង?
ធ្វើឫកម្លៈហង!
រៀបការ រឺលក់ខ្លួន? អីក៏ខ្លាំងមៈ,អាប្រុសធ្វើមើលតែខ្វៈស្រី, ធ្វើអោយប្រុសដ៏ទៃ ថោកតាមវា,