ដោយ យាង សុជាមេត្តា
2015-08-13
RFA

ព្រះមហាក្សត្រសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ក្នុងឱកាសយាងចូលរួមជារាជាធិបតីក្នុងពិធីបើកកិច្ចប្រជុំសភានីតិកាលទី៥ ដំបូង កាលពីថ្ងៃទី២៣ កញ្ញា ឆ្នាំ២០១៣។ RFA/Keo Nimol
ព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី១២ សីហា បានឡាយព្រះហស្តលេខាប្រកាសឲ្យប្រើច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដ៏ចម្រូងចម្រាស។ ការឡាយព្រះហស្តលេខាប្រកាសឲ្យប្រើ ធ្វើឡើងក្នុងថ្ងៃជាមួយគ្នា បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញបានពិនិត្យ និងប្រកាសថា ច្បាប់នេះ គឺស្របនឹងរដ្ឋធម្មនុញ្ញកម្ពុជា។
ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលព្រះមហាក្សត្រទើបប្រកាសឲ្យប្រើនេះ មានទាំងអស់ ៩ជំពូក និងចែកជា ៣៩មាត្រា។ ច្បាប់នេះចែងពីការបង្កើត ការចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស ពីធនធាន និងទ្រព្យសម្បត្តិរបស់សមាគម ឬអង្គការមិនមែនរដ្ឋាភិបាល ពីសិទ្ធិផលប្រយោជន៍ និងកាតព្វកិច្ចរបស់សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលពីការផ្អាកសកម្មភាព ការរំលាយ ការបញ្ចប់សុពលភាពអនុស្សរណៈ ការចាត់ចែងធនធាន និងទ្រព្យសម្បត្តិរបស់សមាគម ឬអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងអំពីវិធានការរដ្ឋបាល ឬទោសបញ្ញត្តិ ជាដើម។
រដ្ឋាភិបាលអះអាងថា ច្បាប់នេះតាក់តែងឡើង គឺដើម្បីបម្រើផលប្រយោជន៍របស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាង ៥.០០០ នៅកម្ពុជា។ យ៉ាងណាក៏ដោយ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ មើលឃើញថា មាត្រាមួយចំនួននៅក្នុងច្បាប់នេះ រឹតត្បិតសិទ្ធិសេរីភាពរបស់អង្គការសង្គមស៊ីវិលទៅវិញ ក្នុងនោះដូចជាសេរីភាពខាងការបង្កើតអង្គការសមាគម សេរីភាពខាងការបញ្ចេញមតិ សេរីភាពខាងជួបប្រជុំ សិទ្ធិក្នុងការចូលរួមក្នុងជីវភាពសាធារណៈ ព្រមទាំងការរឹតបន្តឹងទៅលើមតិប្រឆាំង ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សង្គមស៊ីវិលចាត់ទុកសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញលើច្បាប់អង្គការថារំលោភច្បាប់
- លោក ឈូក បណ្ឌិត ត្រូវសមត្ថកិច្ចចាប់ខ្លួន
- តុលាការខេត្តមណ្ឌលគិរីដោះលែងសកម្មជនការពារដីធ្លីសហគមន៍ព្នងបណ្ដោះអាសន្ន
- CCHR ថ្វាយលិខិតចំពោះព្រះមហាក្សត្រសុំព្រះអង្គមានព្រះរាជតម្រិះលើច្បាប់អង្គការ
- កម្មករនិងសហជីពស្នើឲ្យរដ្ឋាភិបាលទម្លាក់ចោលសេចក្ដីព្រាងច្បាប់គ្រប់គ្រងសហជីព
- បក្សប្រឆាំងស្នើឲ្យក្រុមប្រឹក្សាធម្មនុញ្ញត្រួតពិនិត្យធម្មនុញ្ញភាពនៃខ្លឹមសារច្បាប់អង្គការ
- អាដហុកប្រតិកម្មនឹងគណៈមេធាវីដែលចោទសមាគមថាជ្រៀតជ្រែកកិច្ចការមេធាវី
- កម្មការិនី៣នាក់ទាមទារឲ្យលោក ហ៊ុន សែន អន្តរាគមន៍ចាប់ខ្លួនលោក ឈូក បណ្ឌិត
- អង្គការជនពិការអន្តរជាតិបង្ហាញថាអត្រាអ្នកបើកបរហួសល្បឿនកំណត់កើនឡើង
អង្គការ សមាគមនៅកម្ពុជា មានដល់ទី ជាង ៥០០០។ តែពួកចេញមុខប្រឆាំង មានតែប្រហែលជា៤០ អង្គការ សមាគម។ តើមកពីមូលហេតុអី?
តើដូចលោក រិច្ឆន័រ ម្ចាស់គម្រោងពេទ្យគន្ធបុប្ផា ហេតុដូចម្តេច ក៏មិនដែល តវ៉ា? តើហេតុអ្វីបានជាមណ្ឌលកុមារកំព្រារបស់អ្នកគ្រូនាងផល្លា មិនដែលតវ៉ា?
មានន័យថា អង្គការ សមាគមដែលធ្វើការដោយមិនបង្កប់អំពើចារកម្ម គេធ្វើការបម្រើសង្គមពិតប្រាកដគឺគេមិនដែលខ្វល់ពីអ្វីទេ។
តែមិនថ្វីទេ ពេលនេះច្បាប់ចេញហើយ។ម្យ៉ាងក្រុមទាំង២ គឺក្រុមសម្លេងភាគច្រើន និងសម្លេងភាគតិច បានឯកភាពគ្នាហើយទោះបីថា កាលពីសេចក្តីព្រាងច្បា់ប់ឆ្លងសភា ពុំមានការគាំទ្រពីតំណាងរាស្ត្រ CNRP កពិតមែន។ ឥឡូវគេឯកភាពគ្នាហើយ វាឆ្កួតតែអាគាត់សុនឆ័យមួយទេ។ គេថា នឹងអាចធ្វើវិសោធនកម្ម នៅពេលមានការពិបាកនៅពេលអនុវត្ត។
កឹម សុខា ដូចជាចេះដែរ ឥឡូវនេះ គឺចេះដោះស្រាយតាមសន្តិវិធី!
ក្សត្រឆ្កួតនេះចេះតែ ឡាយព្រះហស្តលេខាទេ
មិនចេះឡាយព្រះហស្តលេខាប្រឆាំងតវ៉ា អន្តរាគមន៍ ការពារជាតិសង្គ្រោះជាតិទេ
ហ៊ុន សែនបញ្ជាឲ្យឡាយព្រះហស្តលេខា ក្សត្រឆ្កួតនេះចុះព្រះហស្តលេខា ហ៊ុន សែនបញ្ជាមិនឲ្យឡាយព្រះហស្តលេខា មិនឲ្យឡាយព្រះហស្តលេខា
នេះបានជាក្សត្រទីងមាង
This King know how signature only. Do not know anythings. This king no meaning for Cambodian pepole.
គេអោយឈរខ្ញុំឈរ គេអោយដេកខ្ញុំដេក គេអោយគុយខ្ញុំគុយ ព្រោះខ្ញុំចង់បានសុខណាស់។
Chest king or Human king.
ស្តេច , ស្តាច់ , ស្ដាចម៍ , សម្ដេច , សំដាច់ , សម្តាចម៍ , => តើសរសេរ១ណាត្រូវ សូមប្រាប់ផង .
this is what we can call KING DUMP of Cambodia
កុំខឹងនឹងខ្ញុំចារ!បងប្អូនកូនក្មួយតាំងពីង៉ាមកខ្ញុំចេះតែរាំ,សោយរាជ្យនឹងបោះត្រាប៉ុណ្ណោះចារ…
Ar svaa sdach vea chea sdach cke yuon .
សំុសួរពិតៗថានៅស្រុកខ្មែរ(ហ៊ុនសែនឬស្តេច)មួយណាមានអំណាចជាងនិងកេាតខ្លាចជាងគេ។
Drama ‘s King.