ដោយ៖ ស៊ុន ណារិន | ថ្ងៃព្រហស្បតិ៍ ទី13 សីហា 2015
http://vodhotnews.com
ព្រះមហាក្សត្រ ព្រះបាទនរោត្តមសីហមុនីបានឡាយព្រះហត្តលេខាប្រកាសប្រើប្រាស់ច្បាប់ស្តីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាល។
ការប្រកាសឲ្យប្រើប្រាស់នេះធ្វើឡើងភ្លាមៗបន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញកាលពីថ្ងៃពុធបានសម្រេចថាសេចក្តីព្រាងច្បាប់នេះស្របតាមរដ្ឋធម្មនុញ្ញ ទោះបីជាមានការមិនគាំទ្រពីគណបក្សសង្រ្គោះជាតិនិងសង្គមស៊ីវិលមួយចំនួនក៏ដោយ។
ព្រះរាជក្រមដែលចុះព្រះហត្តលេខានៅថ្ងៃទី១២ខែសីហា ឲ្យដឹងថាព្រះមហាក្សត្របានប្រកាសឲ្យប្រើប្រាស់ច្បាប់នេះ។ ច្បាប់នេះមាន៩ជំពូកនិង៣៩មាត្រា។
មាត្រា២៤នៃសេចក្តីព្រាងច្បាប់នេះបានចែងថា៖ “អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក អង្គការមិនមែនរដ្ឋាភិបាលបរទេស ឬសមាគមបរទេស ត្រូវប្រកាន់ជំហរអព្យាក្រឹតចំពោះគ្រប់គណបក្សនយោបាយនៅព្រះរាជាណាចក្រកម្ពុជា”។ មាត្រា១០នៃសេចក្តីព្រាងច្បាប់នេះចែងថាសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីព័ត៌មានរាល់គណនីដែលត្រូវ បើកសម្រាប់កិច្ចប្រតិបត្តិការរបស់ខ្លួននៅធនាគារក្នុង ព្រះរាជាណាចក្រកម្ពុជា។
ចំណែកមាត្រា២៥ចែងថាសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ត្រូវផ្ញើបាយការណ៍បូកសរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំទៅក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ មាត្រា២៥ បន្តថាក្នុងករណីចំបាច់ ក្រសួងមហាផ្ទៃ អាចស្នើសុំរបាយការណ៍ស្តីពីសកម្មភាព និងនយោបាយហិរញ្ញវត្ថុប្រចាំឆ្នាំរបស់សមាគម។ ករណីដែលសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលមិនអនុវត្តតាមមាត្រា១០ មាត្រា២៤ និងមាត្រា២៥ ក្រសួងមហាផ្ទៃត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរដោយទុករយៈពេលយ៉ាងយូរ៣០ថ្ងៃ ថ្ងៃនៃថ្ងៃធ្វើការ។ ករណីមិនអនុវត្តតាមក្រសួងនឹងជូនដំណឹងជាលាយលក្ខណ៍អក្សរផ្អាកសកម្មភាពបណ្តោះអាសន្ន រយៈពេលយ៉ាងយូរ៩០ថ្ងៃ។ ក្នុងករណីនៅតែមិនព្រមអនុវត្ត ក្រសួងមហាផ្ទៃត្រូវសម្រេចជាលាយលក្ខណ៍អក្សរលុបឈ្មោះចេញពីបញ្ជី។
កន្លងទៅ អង្គការសមាគមប្រមាណ៥០បានដាក់លិខិតចំហមួយច្បាប់ថ្វាយព្រះមហាក្សត្រ ដោយស្នើព្រះរាជអន្តរាគមន៍និងព្រះរាជតម្រិះលើការឡាយព្រះហត្ថលេខាលើច្បាប់អង្គការ ដោយចាត់ទុកថាច្បាប់នេះផ្ទុយពីរដ្ឋធម្មនុញ្ញនិងកតិកាសញ្ញាអន្តរជាតិ។
ចំណែកកាលពីថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០១៥ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ១៣រូបបានស្នើឲ្យក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យមើលធម្មនុញ្ញភាពនៃច្បាប់នេះ ដោយចាត់ទុកថាវាផ្ទុយនឹងរដ្ឋធម្មនុញ្ញនិងច្បាប់អន្តរជាតិ។ លិខិតរបស់តំណាងរាស្រ្តដែលបានដាក់ទៅក្រុមប្រឹក្សាធម្មនុញ្ញបានលើកឡើងពីមាត្រាមួយចំនួននៃច្បាប់អង្គការដែលពួកគេយល់ថារឹតត្បិតសិទ្ធិសេរីភាព ដូចជាការទាមទារឲ្យបុគ្គលមានអាយុគ្រប់១៨ឡើងទៅ ទើបអាចបង្កើតសមាគមឬអង្គការ ការតម្រូវឲ្យចុះបញ្ជី ការតម្រូវឲ្យចុះបញ្ជីនៅក្រសួងមហាផ្ទៃ ការតម្រូវឲ្យប្រកាន់ជំហរអព្យាក្រឹតចំពោះគណបក្សនយោបាយនិងការត្រួតពិនិត្យនិងសវនកម្មលើសមាគមឬអង្គការ។
គួរបញ្ជាក់ថាថ្មីៗនេះ គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិធ្លាប់អះអាងថានឹងធ្វើវិសោធនកម្មច្បាប់នេះ ប្រសិនបើច្បាប់នោះអនុវត្តទៅ មានការប៉ះពាល់ដល់សិទ្ធិសេរីភាពនិងប្រយោជន៍របស់ប្រជាពលរដ្ឋ៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
This King know how signature only. Do not know anythings. This king no meaning for Cambodian pepole.
ក្សត្រឆ្កួតនេះចេះតែ ឡាយព្រះហស្តលេខាទេ
មិនចេះឡាយព្រះហស្តលេខាប្រឆាំងតវ៉ា អន្តរាគមន៍ ការពារជាតិសង្គ្រោះជាតិទេ
ហ៊ុន សែនបញ្ជាឲ្យឡាយព្រះហស្តលេខា ក្សត្រឆ្កួតនេះចុះព្រះហស្តលេខា ហ៊ុន សែនបញ្ជាមិនឲ្យឡាយព្រះហស្តលេខា មិនឲ្យឡាយព្រះហស្តលេខា
នេះបានជាក្សត្រទីងមាង
This King know how signature only. Do not know anythings. This king no meaning for Cambodian pepole.