​លោក ហ៊ុន សែន បញ្ជា​ឲ្យ​ចាប់ខ្លួន​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​ប្រឆាំង​​

ដោយ៖​ អ៊ឹង ប៊ុនថន​ | ថ្ងៃព្រហស្បតិ៍ ទី13 សីហា 2015
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

លោក ហុង សុខ​ហួរ សមាជិក​ព្រឺទ្ធសភា​មក​ពីគណបក្ស​សម រង្ស៊ី (រូបថត៖ ទេព សូនី)


លោក ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​បញ្ជា​ឲ្យ​ចាប់ខ្លួន​សមាជិក​ព្រឹទ្ធសភា​មួយរូប មកពី​គណបក្ស សម រង្ស៊ី ដោយ​លោកនាយក​រដ្ឋមន្ត្រីចោទថា មន្ត្រី​គណបក្សប្រឆាំង​រូបនោះ "​ក្បត់ជាតិ​"​។​

ក្នុង​ពិធី​ចែក​សញ្ញាបត្រ ដែល​ធ្វើ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​បិទ​ច្រក​អន្តរជាតិ រួម​ទាំង​ព្រលានយន្តហោះ​ទាំងអស់ ដើម្បី​ចាប់ខ្លួន​សមាជិក​ព្រឹទ្ធ​សភា​មកពី​គណបក្ស សម រង្ស៊ី ដែល​ត្រូវបាន​គេ​ដឹងថា​គឺ​លោក ហុង សុខ​ហួរ​។ លោក​ថ្លែងថា៖ “ដាច់​ខាត​ហើយពេល​នេះ អត់​ដក​ថយ​ សូម​បន្ទាប់​ប្រជាពលរដ្ឋ​ នេះ​ជា​រឿង​គ្រោះថ្នាក់​សម្រាប់​ជាតិ ហើយ​អត្ថាធិប្បាយ​ដោយ​ខ្ញុំ​យប់​មិញនេះ​ កុំ​អី​ខ្ញុំ​ដាក់​ទាំងអស់​ តែ​ខ្ញុំ​មើល​ឃើញថា​ ប្រហែលជា​អ្នក​ទាំង​ឡាយចូល​លង់​លក់​ក្នុង​ដំណេក​។ ខ្ញុំ​នៅមើល​អាហ្នឹង ផ្ទៀង​ផ្ទាត់​អាហ្នឹង​ ពេល​នោះគឺ​មាន​ចុះ​ហត្ថលេខា​មែន អំពី​សន្ធិសញ្ញាសន្តិភាព មិត្ត​ភាព​ និង​សហប្រតិបត្តិ​ការ​រវាង​កម្ពុជា​-វៀតណាម ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី ផាម វាន់​ដុង​(Phạm Văn Đồng) ហើយ​ដែល​ពេល​នោះចុះហត្ថលេខា ដោយ​សម្តេច ហេង​ សំរិន ដែល​ជា​ប្រមុខ​រដ្ឋ​នៅពេល​នោះ និង​នាយករដ្ឋមន្ត្រីវៀតណាមនៅពេល​នោះ​​”

​ចំណាត់ការ​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ទៅ​លើ​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រឆាំង​នៅពេល​នេះ​ធ្វើឡើង បន្ទាប់ពី​លោក ហុង សុខ​ហួរ បាន​ថ្លែង​ទាក់ទង​នឹងសន្ធិសញ្ញា​ស្តីពី​ព្រំដែន​កម្ពុជា និង​វៀតណាម។​ លោក ហុង សុខហួរ​ ថ្លែងថា៖ “សន្ធិ​សញ្ញា​ឆ្នាំ​៧៩ហ្នឹង​នៅក្នុង​រដ្ឋកាលយួន​គេ​បាន​ចែងហើយថា ប្រមុខ​រដ្ឋ​ជំនាន់​ហ្នឹង​លោក​ ហេង សំរិន ដែល​ជា​ប្រមុខ​រដ្ឋ​ហ្នឹង គាត់​បាន​ចុះ​ហត្ថលេខា​ជាមួយ​ប្រមុខ​រដ្ឋ​របស់​ប្រទេស​វៀតណាម​ហ្នឹង​ នៅថ្ងៃទី​១៨​ កុម្ភៈ​ ឆ្នាំ​១៩៧៩ហ្នឹង​ គាត់​បាន​ចុះ​ហត្ថលេខា​ឯកភាព​គ្នា​ថា​ប្រទេស​ទាំងពីរ ឯកភាពគ្នា​រំលាយ​ព្រំដែន​រដ្ឋទាំងពីរ សូម​ឲ្យ​យក​សន្ធិ​សញ្ញា​ហ្នឹង​មក​មើល​ បើ​អត់​មើល​ទេ អត់​ជឿ​ទេ និយាយ​ត្រង់​ក៏​ខ្ញុំ​អត់​ជឿ​ដែរ ទាល់​តែខ្ញុំ​បាន​មើល​បាន​ខ្ញុំ​ជឿ​”

ការបង្ហាញ​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​បែប​នេះ​លោក ហ៊ុន សែន បាន​ចោទ​ថាជាការ​”​ក្បត់ជាតិ​”​។​ លោក​មាន​ប្រសាសន៍ថា៖ “ដូច្នេះ គេ​លួច​បញ្ចូល​វាក្យខណ្ឌ​នៅកន្លែងហ្នឹង​ គេ​លួចបញ្ចូល លួ​ចបញ្ចូលអាហ្នឹង​យើងឃើញទេ​ដែលខ្ញុំ​បញ្ជូល​ទៅ​ឲ្យ​អស់​លោក​ កន្លែង​ហ្នឹង​គេ​វាយ​អក្ស​រធំ​ អានេះ​ក្រឡាញមក​តែម្តង​ៗ។ បើ​បាន​ជា​ថា​ខូច​ ឲ្យ​ខូច​ពូកែ​លើស​នេះ​បន្តិច​ នេះ​ជា​បទ​ល្មើស​ជាក់​ស្តែ​ង​ដែល​ត្រូវ​ចាប់​ខ្លួន​បន្ទាន់ ទូតនានា​អត់​ត្រូវ​លូក​លាន់​ទេ​ នេះ​ជា​ទោស​ក្បត់​ជាតិ​”

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ថ្លែងថា ប្រសិន​លិខិត​ដែល​លោក ហុង សុខ​ហួរ បង្ហាញ​នោះ ក្លែងក្លាយ​ដូច​នាយករដ្ឋមន្ត្រី​ចោទប្រកាន់​មែន គឺ​មិន​មាន​ទោស​ដល់​ថ្នាក់​ក្បត់ជាតិ​នោះទេ​។​ លោក​ថា៖ “ខ្ញុំ​ជឿជាក់​ថា រឿងហ្នឹង​អាច​ដោះស្រាយ​គ្នាបាន​ទេ បើសិនណា​លោក​ ហុង​ សុខ​ហួរ​ និយាយ​ទៅថា​ អ្វី​ដែល​គាត់​យក​ឯកសារ​ដែលគាត់​យក​មក​ប្រើ​ប្រាស់ហ្នឹង​វា​ឯកសារ​ក្លែងក្លាយ​មិនពិត​ អាហ្នឹង​យើង​សុំទោស​ទៅ កែ​តម្រូវ​ទៅ មិនចាំ​បាច់​ចាប់​ចង​ទេ។ ប៉ុន្តែ​បើ​សិនជា​​ឯកសារ​ដែល​លោក ហុង សុខហួរ​ ថា​ជា​ឯកសារ​ពិត​ អាហ្នឹង​យើង​ត្រូវ​តែគិត​គូរ​តាម​ហ្នឹងទៀត​”

​អ្នកវិភាគ​ឯករាជ្យ ​លោក អ៊ូ វីរៈ យល់ថា ចំណាត់ការ​នេះ​ធ្វើឡើង​ដើម្បី​គំរាម​កុំ​ឲ្យ​ពលរដ្ឋ​ឈឺឆ្អាល​តាមដាន​បញ្ហា​ព្រំដែន ហើយ​ថាការចាប់ខ្លួន​នេះ​ធ្វើឡើង​ខុសនី​តិវិ​ធី​ច្បាប់​។​ លោក​បញ្ជាក់​ថា៖ “គ្រាន់​បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​។ ចំពោះខ្ញុំ ចំពោះ​ប្រជាពលរដ្ឋ​នឹង​ឃើញថា រដ្ឋាភិបាល​មាន​អី​លាក់​ហ្មង​បាន​ព្យាយាម​បន្លាច​គេ​ ​និយាយ មិនឲ្យ​គេ​តវ៉ា​”

សូមបញ្ជាក់​ថា លោក ហុង សុខ​ហូរ គឺ​ជា​អ្នកជំនាញ​កិច្ចការ​ព្រំដែន​ម្នាក់ ប៉ុន្តែ​បាន​គាំទ្រ​គណបក្ស​ប្រឆាំង​ហើយ​ក្លាយ​ជា​សមាជិក​ព្រឹទ្ធសភាមកពី​គណបក្ស សម រង្ស៊ី​៕

សូមសរសេរមកលោក អ៊ឹង ប៊ុនថន​ តាមរយៈ chanthorn@vodhotnews.com

What Next?

Recent Articles

23 Responses to "​លោក ហ៊ុន សែន បញ្ជា​ឲ្យ​ចាប់ខ្លួន​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​ប្រឆាំង​​"

  1. ថា says:

    សំណួរបានលើកឡើងថា “ហេតុអ្វីក៏នៅតែមានបញ្ហាចម្រូងចម្រាសរឿងព្រំដែន បើគ្រប់ភាគីសំអាងលើផែនទីតែមួយ?” ក្នុងកម្មវិធីវិទ្យុអាសីុសេរី នេះជាសំនួរសមហេតុសមផល។ បើយើងពិនិត្យផ្ទៀងផ្ទាត់ឲបានល្អិតល្អន់ នោះនឹងដឹងថា ផែនទីបោះពុម្ភនៅយួន ប្រាកដជាធ្វើឲយួនចំនេញទឹកដី។ ត្រង់នេះធ្វើឲលោកយ៉ងនិងបរិវាអស់ខោអស់អាវ អស់លីអូ។
    នេះនិយាយត្រឹមផែនទីផង ចុះទំរាំចុះទៅពិនិត្យផ្ទៀងផ្ទាត់ទឹកដីលើភូមិសាស្រ្តជាក់ស្តែង នោះនឹងរឹងរឹតតែធ្វើឲខ្មែរបាត់បង់ទឹកដីថែមមួយកំរិតទៀត។ ត្រង់នេះធ្វើឲលោកយ៉ងនិងបរិវាមិនត្រឹមតែអស់ខោអស់អាវ អស់លីអូ ប៉ុណ្ណោះទេ ថែមទាំងអស់សាច់អស់ឆ្អឹងអស់ខួរជាខ្មែរទៅហើយ។
    អព្ចឹាងហើយ បានជាអន្ទិតសក់វែងនៅបណ្ឌិតសភា យកផែនទីទាំងអស់នោះមកធ្វើឡប់ឡែ និយាយលែងដឹងទិសតំបន់ ភូតកុហកសាធារណមតិដោយឥតអៀនខ្មាស់។ ដល់ដំណាក់កាលទាល់ច្រកឆ្កឹះអីមិនចេញ និយាយគេលែងស្តាប់លែងជឿ ក៏ឡើងក្រពុលមុខ ដើរខាំគេខាំឯង។

  2. បរិមី ព្រះវិហារ says:

    សួរថាហេតុអី ? ហេតុមកពីសំបូរក្រុមវង្វេងបឹងដូច “ថា” !

  3. Rayuth says:

    តើនេះគឺជាវិធានរឺច្បាប់នៅក្នុងកម្ពុជា? ប្រសិនបើរឿងក្តីនេះត្រូវរុញទៅតុលាការ អ្នកនឹងចាញ់ ។ ខ្ញុំបន់អោយតែតុលាការខ្មែរឯករាជ្យក្នុងការកាត់ក្តី ។ ក៏ប៉ុន្តែពិតជាគ្មានផ្លូវទេសំរាប់តុលាការនៅក្នុងប្រទេសកម្ពុជា ។ តុលាការមួយនេះមិនអាចក្លាយជាតុលាការឯករាជ្យមិនស្ថិតនៅក្រោមឥទ្ធិពលនយោបាយបានទេ ។តុលាការនេះពាក់ព័ន្ធនឹងអំពើពុករលួយ នឹងមាននិន្នាការនយោបាយរាប់សិបឆ្នាំ ។ លោក អ្នកកុំសង្ឃឹមថា អាចបានទទួលយុត្តិធ៌មពីតុលាការមួយនេះ ។
    ឥឡូវលោក ហ៊ុន សែនចាប់ផ្តើមគំរាមគូប្រជែង និងមន្រ្តីបក្សប្រឆាំងទៀតហើយ ។ លោកហ៊ុន សែនចាប់ផ្តើមក្រពុលមុខលែងស្គាល់ខុសត្រូវ និងលែដគិតថាខ្លួនឯងគឺជាមនុស្សមានសតិក្នុងការដឹកនាំ ។ ក្នុងនាមជាមេដឹកនាំ និងអ្នកនយោបាយម្នាក់គួរតែមានទស្សពិតរាជធ៌ម និងមានសុភវិនិច្ឆ័យត្រឹមត្រូវមុននឹងនិយាយឬប្រព្រឹត្តនូវអំពើង្វីមួយ ។ តែក្នុងរយ:ពេល៣០ឆ្នាំនេះ លោកហ៊ុន សែនមិនដែលផ្លាស់ប្តូរចរឹត និងឥរិយាបថអោយសមជាមេដឹកនាំល្អម្នាក់ ពោលគាត់គ្មានទស្សពិតរាជធ៌មក្នុងខ្លួន ។ គាត់តែងតែអាងអីអាងគំរាម ចាប់ ចង ព្យួរអភ័យឯកសិទ្ធសភា ឬចាប់ដាក់គុក ។ អាងនេះអាងកាប់ អាងចាក់ អាងគំរាមគំហែងគ្មានកោតក្រែងការរិះគន់ពីមជ្ឈដ្ឍានទូទៅសោះ ។ សូមបោះបង់ចោលនូវគំនិតឈ្នាសនីសនិងព្យាបាទអ្នកដទៃដោយគ្រាន់មានទស្សន:នយោ
    បាយផ្ទុយគ្នា ឬរិះគន់លើគោលជំហរ និងគោលនយោបាយរបស់អ្នក ។ សូមអ្នកប្រញាប់ទម្លាក់ចោលនូវភាពអគតិទាំងបួនគឺ សេចក្តីលំអៀងដោយសារការស្រឡាញ់ពេក សេចក្តីលំអៀងដោយសារតែស្អប់ពេក សេចក្តីលំអៀងព្រោះតែល្ងង់ និងសេចក្តីលំអៀងពីព្រោះខ្លាចបុណ្យសក្តិ ឬអំណាច ។ អគតិនេះ នឹងបំផ្លាញអ្នកវិញនៅចុងបញ្ចប់ ។ សូមចង់ចាំថា គ្មានអ្វីអមត:ទេនៅលើលោកនេះ ។ បើទោះជាអ្នកខ្លាំង ឬអស្ចារ្យយ៉ាងណា ក៏ថ្ងៃចុងក្រោយវានឹងមកដល់ជាមិនខាន ។ ពេលនោះអ្នកនឹងបានទទួលនូវអ្វីដែលអ្នកបានប្រព្រឹត្តលើគេ ។ កម្មនឹងតាមអ្នក បើសិនអ្នកនៅតែចង់ចិត្តស្អប់ សំលុត គំរាមចាប់ ចង និងព្យាបាទគេមិនចេះចប់ ។

    គេបានមើលឃើញថា លោកហ៊ុន សែនហាក់ដូចជាមានការភ័យខ្លាចស្រមោលខ្លួនឯង ។ លោកហ៊ុន សែនទំនងជាភ័យខ្លាចនូវរាល់ទង្វើររបស់ខ្លួនដែលបានប្រព្រឹត្តកន្លងមក ។ លោក ហ៊ុន សែនហាក់ភ័យខ្លាចបាត់បងនូវការគាំទ្រ និងអំណាចនៅខណ:ដែលប្រជាជានបានមើលឃើញនូវទង្វើរមិនប្រកតី និងខុសឆ្គងក្នុងការដឹកនាំប្រទេស ជាពិសេសគឺបញ្ហាទាក់ទងនឹងព្រំដែនជាមួយវៀតណាម ដែលជាចៅហ្វាយរបស់គាត់ ។ ឥចឹងអោយតែជនណាម្នាក់ហ៊ាននិយាយថាគាត់គ្មានសមត្ថភាពតតាំង ឬដោះស្រាយបញ្ហាបុរណភាពទឹកដី និងព្រំដែនជាមួយវៀតណាម គឺគាត់ចាប់ថ្តើមខឹង និងចងគំនំនឹងអ្នកនោះ ។ តួយ៉ាងដូចជាមន្រ្តីគណបក្សប្រឆាំងមួយចំនួនដែលហ៊ានបកអាក្រាតការពិតពីបញ្ហាទឹកដីរវាងកម្ពុជា និងវៀតណាម ឬទាក់ទិននឹងអសមត្តភាពរបស់គាត់ផ្ទាល់ ។

    លោកហ៊ុន សែន គួរតែមានការភ្ញាក់ខ្លួន និងកែប្រែនូវចរិតចងអាឃាតអ្នកដទៃ ឬគូប្រជែងនយោបាយ ។ ចរិតអាងកាប់ អាងចាប់ អាងចង អាងពិឃាត អាងសំលុត អាងចាប់ដាក់គុកនេះគួរតែក្រវាត់ចោលទោះ ព្រោះថាអាងទាំងនេះ គឺអាងបែបអវិជ្ជា និងគ្មានការគោរព ។ សូមជំរាបថា “ធ្វើល្អ បានល្អ” និង “ធ្វើអាក្រក់ គឺបានអាក្រក់” ។

    អ្នកនយោបាយម្នាក់ បើបានប្រព្រឹត្តនូវអំពើអាក្រក់ច្រើនពេកលើអ្នកដទៃ គឺរមែងតែងតែមិនស្រណុកក្នុងចិត្ត ។ សូមកុំស្រវឹងនឹងអំណាចខ្លាំងពេក ។ អំណាចនេះវាមិនអមត:សំរាប់អ្នកទេ ! តួយ៉ាងដូចជា ជនផ្តាច់ការនៅប្រទេសឥណ្ឌូនេស៊ី ស៊ូហាតូ ថាន់ ស្វេ នៅភូមា និងបណ្តាជនផ្តាច់ការផ្សងៗទៀត ដែលនៅទីបំផុតត្រូវបានថ្កោលទោស និងកាត់ទោសថាជាជនពុករលួយ ក្បត់ជាតិ និងផ្តាច់ការដែលដឹកនាំប្រទេសយូរធ្វើមានបក្សពួកនិយមក្នុងរាជការ ពូករលួយ បំផ្លិចបំផ្លាញជាតិ ។ល។និង។ល។ ជនទាំងនោះ ត្រូវបានកត់ត្រាទុកជាជនក្បត់ជាតិ ។

    ដូច្នេះ សូមលោក ហ៊ុន សែនពិចារណាឡើងវិញនូវទង្វើររបស់ខ្លួន និងបោះបង់ចោលនូវរាល់គំនិតព្យាបាទ និងចងអាឃាតអ្នកដទៃ ឬគួប្រជែងនយោបាយ ។និយាយម្តងទៀត នៅលើលោកនេះ គ្មានទេ “អំណាចអមត:” ។

  4. ព្រះរាជាណាចក្រដំរីក៏ខ្វាក់ទ្រមាក់ក៏ឆ្គួត says:

    ពួកអាវង្វេងបឹងគឺពួកអាវង្វេងខ្មែរដឹងគុណយួន!!!

    ពេលនេះគឺទឹកថ្លាហើយដែលអាចបែងចែករវាងពួកជនក្បត់ជាតិនិងអ្នកស្នេហាជាតិ

    ពួកជនក្បត់ជាតិការពារជាតិគេ(កាត់ដីដូរអំណាច=អារសាច់ជូនខ្លា)

    ឯវជនស្នេហាជាតិការពារបូរណភាពទឹកប្រឆាំងការវាតទីរបស់បរទេស
    វាមិនមែនសំដីមនុស្សក្បត់ជាតិតែចោទវិរៈស្នេហាជាតិថាក្បត់ជាតិ(ពិតជាក្បត់ជាតិតែជាតិយួនឫ
    សៀម)តែសំដីរបស់មនុស្សក្បត់ជាតិថាស្រឡាញ់ជាតិតែកំពុងបំផ្លិញបំផ្លាញជាតិខ្មែរគ្រប់រូបភាព
    និយាយឲ្យច្បាស់បើស្រឡាញ់ជាតិខ្មែរត្រូវតែក្បត់ជាតិគេ ហើយបើស្នេហាជាតិគេគឺក្បត់ជាតិខ្មែរ
    មិនបាច់អួតទេ។

  5. Anonymous says:

    សម័យទឹកឡើងត្រីកំពុងសប្បាយឆីស្រមោច។ចាំដល់ទឹកហោចស្រមោចសុំឆីវិញ។វាជាច្បាប់ធម្មជាតិដែលគ្មានព្រះអង្គណាកែប្រែបានឡើយ??????

  6. Anonymous says:

    ពាលនិងបណ្ឌិតដូចទឹកនិងប្រេងគ្មានថ្ងៃរលាយចូលគ្នាជាដាច់ខាត។
    ពាលអាងកាប់ចាក់សំលាប់។រីបណ្ឌិតអាងចំណេះអាងច្បាប់៕និស័្សយពាលនៅតែពាលមិនអាចកែប្រែបានឡើយ??

  7. Bol says:

    អស់រឿង្រំដែន បែរមករករឿងផែនទី។ ដល់រឿងផែនទីកំពុងបកស្រាយ មើលទៅអស់ផ្លូវដើរ ក៏នាំយករឿងថ្មីមកជំនួស។
    បើជំនួសធម្មតាទៅ ក៏វាមិអីដែរ តែវាទាស់តែចេះក្រឡឺរបស់គេឲ្យកាន់តែពិរោះ ទៅទៀត។ នេះហើយដែលគេហៅថា « ពួកសន្សំរឿង» ។
    សួរថា តើឯកសារនេះ ហុង សុខហួរ ឬក៏សម រង្ស៊ីបានមកពីណា?
    រៀបចំដោយខ្លួនឯង ឬក៏ទទួលបានពីណា?
    ឥឡូវឧបមាថា មិនក្រឡៃដោយខ្លួនឯងទេ គឺទទួលបានពីគេមក ទៅចុះ! អាហ្នឹងក៏ត្រូវឆ្ងល់ដែល ថា ស្រុកខ្មែរឆ្នាំ ៧៩ នោះមានកុះព្យូទ័រប្រើឬក៏អត់ ? បើសម័យនោះ រកតែមនុស្សធ្វើមេភូមិមិនបាន? ឬក៏រកតែប៊ីក ខ្មៅដៃសរសេរមិនទាន់បាន ថែមទាំងគ្មានក្រដាស ទៅទៀតនោះ។
    កន្លែងនេះ ពួកនេះ វាត្រូវឆ្ងល់ គឺមិនគួរយកឯកសារនេះមកបកស្រាយទេ។
    មួយទៀត យើងនិយាយថា វាយចម្លង ទៅចុះ! អារឿងវាយចម្លងជាថ្មី ក៏ត្រូវមានអ្នកទទួលខុសត្រូវ ពីម្នាក់ទៅ ២ នាក់ ក្នុងនាមស្ថាប័នមួយ ដែលបញ្ជាក់ថា « បានវាយចម្លងជាថ្មីតាមច្បាប់ដើម ដោយ អ្នកណា ស្ថាប័នណា នរណាទទួលខុសត្រូវ កាលបរិច្ឆេទ និងដើម្បីបំណងអ្វី»។ ដែលឃើញគេធ្វើសំបុត្រកំណើតចម្លង ឬ សញ្ញាប័ត្រចម្លង » ឬទេ? សូម្បីតែឯកសារប៉ុណ្ណេះ ក៏មានសាលាក្រុង សាលាខេត្ត ឬក្រសួងអប់រំ បិតតែមប្រ៍ ប្រថាប់ត្រា ចុះហត្ថលេខាអ្នកទទួលខុសត្រូវដែរ។
    តែបើថា ជា «ច្បាប់ថតចម្លង » តើគេធ្វើដូចម៉េច? នោះគឺ បើប្រើជាផ្លូវការ គឺត្រូវមានអ្នកពិនិត្យនិងទទួលស្គាល់ថា ពិតជាបាន «ថតចម្លង» ពីឯកសារដើម។ តែប្រសិនទុកគ្រាន់ស្វែងយល់ធម្មតា គឺតាមតែមានទៅ។
    តែអ្វោះដែល ហុងសុខហួរ បានរៀបចំនេះ គឺ មុខមាត់ប៉ុនសមាជិកព្រឺទ្ធសភា ធំយ៉ាងនេះ មិនត្រូវលេងសើចទេ។ កុំយកឯកសារក្លែងក្លាយមកលេងសើច។
    តើហុងសុខហួរខុសរឿងអីខ្លះ? ទោសកំហុស ហុងសុខហួរ គឺការញុះញង់ឲ្យរាស្ត្រប្រឆាំងរាជរដ្ឋាភិបាល ឲ្យហ៊ានផ្តួលរំលំរាជរដ្ឋាភិបាលដូចថ្ងៃ ១៨ មិនា ឆ្នាំ ១៩៧០។ នេះគឺបំណងចំបងរបស់ ហុងសុខហួរ។ មួយទៀត ឯកសារហុងសុខហួរ វាធ្វើឲ្យអន្តរជាតិថ្កោលទោលលោកហ៊ុនសែន និងគណបក្សប្រជាជណ​ថាបានលក់ដីឲ្យបរទេសមែន។ ទី៣ គឺធ្វើឲ្យវៀតណាមផ្ទាល់ឆ្លៀតពេលដែលខ្មែរទទួលស្គាល់ថា ឯកសារដែលបំភ្លៃដោយហុងស៊ុខហួរ ជាឯកសារពិត គឺវៀតណាមគេឯកសារនេះជាគោល។
    តើទោសរបស់ហុងសុខហួរ ល្មមថាជាជាទោសក្បត់ជាតិ ឬទេ?
    លោក ហ៊ុនសែន ក៏ល្ងង់ដែរ បើប្រុងលក់ដីឲ្យយួន ម្តេចក៏មិនវាស់តាំងពីឆ្នាំ​១៩៧៩ ដែលខ្មែរពុំមានប្រជាជនពេញដីនោះទៅ??

  8. បរិមី ព្រះវិហារ says:

    មានតែចាត់ការដាក់គុកទេ បើមិនដូចនេះទេ ក្រុមវរជនចេកអាំងនឹងកើតឡើងកៀរនឹងជើងហើយ ហើយចុងក្រោយច្របូកច្របល់ អ្នកគុណបានទោសមិនខាន!

    ចាត់ការឱយគោរពច្បាប់ទំលាប់ទើបទៅរួច កុំឱយជេរប្រមាថស្តេចក៏មិនសី្អ ភូតភរបោកប្រាស់អ្នកណាក៏មិនសី្អ!!!

  9. អាឆ្កែដំបៅក្បាលសែនឆ្កួតសជាតិ កាន់អំណាចឱ្យខ្មែរជេរសពូជ says:

    កាដួយម៉ែអា ហ៊ុនសែនក្រែងកូនចៅមីចោរគេចុយឯងហៅឱ្យគ្រប់គណបក្ស គ្រប់ស្ថាប័នចូលដោះស្រាយរឿងព្រំដែនអ្ហី ?
    ហេតុអីមានគេចូលទៅនិយាយ បែរជាចោទគេក្បត់ជាតិកាដួយម៉ែអ្ហែហោករីកស្ញេញ់អញ្ចឹង ?

  10. ដួយម៉ែ បរិមី ព្រះវិហារ អុយង៉ោង says:

    ចាត់ការ ដួយម៉ែអាយួន បរិមី ព្រះវិហារ អុយង៉ោង កុំឱ្យវាឆ្កួតកន្ដួយម៉ែវាខ្លាំងពេក ។

  11. បរិមី ព្រះវិហារ says:

    អាភ្លើឱយចូលដោះស្រាយ មិនមែនឱយអាភ្លើក្លែងបឡំផ្សព្វផ្សាយស្រេចចិត្តទេ! អាខ្វះសតិបញ្ញា បានតែយកឱសត្វក្រពើលិតពងទេ បានដឹងខ្លួន!

  12. Anonymous says:

    who betray its own nation, most cambodian ready known!

  13. អាឆ្កែដំបៅក្បាលសែនឆ្កួតសជាតិ កាន់អំណាចឱ្យខ្មែរជេរសពូជ says:

    ការចូលដោះស្រាយវាតែងតែមានការខុសនិងត្រូវអាឡប់សតិ
    បើវាត្រូវក៍នាំគ្នាឯកភាពគ្នាទទួលយកទៅ បើវាខុសត្រូវតែជជែកគ្នាដោះស្រាយថែមទៀត
    អាចុយម្រ៉ាយ ហ៊ុន សែន មិនត្រូវបញ្ជាឱ្យចាប់គេអញ្ចឹងទេអាឆ្កួត ។

  14. ចំរៀងកែវស្រា ច្បាប់ថ្មីជួយមន្រ្តីអាក្រក់ says:

    សូមគាំទ្រ
    អ្នកវិភាគ​ឯករាជ្យ ​លោក អ៊ូ វីរៈ យល់ថា ចំណាត់ការ​នេះ​ធ្វើឡើង​ដើម្បី​គំរាម​កុំ​ឲ្យ​ពលរដ្ឋ​ឈឺឆ្អាល​តាមដាន​បញ្ហា​ព្រំដែន ហើយ​ថាការចាប់ខ្លួន​នេះ​ធ្វើឡើង​ខុសនី​តិវិ​ធី​ច្បាប់​។​ លោក​បញ្ជាក់​ថា៖ “គ្រាន់​បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​។ ចំពោះខ្ញុំ ចំពោះ​ប្រជាពលរដ្ឋ​នឹង​ឃើញថា រដ្ឋាភិបាល​មាន​អី​លាក់​ហ្មង​បាន​ព្យាយាម​បន្លាច​គេ​ ​និយាយ មិនឲ្យ​គេ​តវ៉ា​”

  15. ?? says:

    please following this border problem closely do not just saying without reason. I see all this border problem was not logic to this poor nation at all. you can say any thing or blame to any one but the face your action was not in fever of all Cambodian. all that border problem was started from you CPP . at first the world knew that this Cambodian government was greeted by Vietnamese government. since those Viet occupy Cambodia those Viet took just about every thing from this nation. not even that they took the sole of this nation and they keep only body just for their gam to play in politic . the body that they left is HUN SEN he don every thing just in fever of his master. please take a look all MOU whit the Viet was those Viet stupide enough sign up an agreement in favor of Cambodia?? and the border demarcation is not open to the public it seem to be HUN SEN have some thing to hid from his own nation. not even that HUN SEN himself was great a lot of problem for his own nation. let reveal some of those criticism word from this leadership. if some one fitting to get KOSTRAL island he will made coffin for them, Cambodian will gain more land, Cambodian have been living in the Viet land without knowing themselves, not even that he have been threated the former king changing policy to rule the nation without royal families . every thing was stared from this mad man. who was lite on fire on this border issue HUN SEN or those nationalist . of cause all those border problem have started from the poor Cambodian that living along the border of these two nation. they lost their land , village , their home, as all Cambodian knew in our history Cambodian was not the thief that always still any land from any country. as those HUN SEN representative said Cambodia was a great empire in this region. the biggest nation in this empire state. now if you look closely Cambodia is getting smaller and smaller. is that the reason that HUN SEN leadership said Cambodian living on their land whit out knowing they live in Vietnamese land. as I listened to Mrs KOY PISEI said Cambodian land was the largest in this region. but I see Cambodia is getting smaller and smaller. that the old word said the frog living in a small hole it never have been seeing how big the world was. I tell you the true one whole Cambodia is three time smaller than one province of the country I lived. I felling shameful to some of those people who said that. the true was HUN SEN leadership that great all these problem. if nothing have been lost or Cambodian that living along that border did not crying . those nationalist have no cases to achievement on this border issue. I see this mad man have trying to do a lot of his evil mind to kill their predator

  16. សែន សម្បូរ says:

    Cnrp មិនពិបាកនាំគ្នាចេញមកព្រុសការពារសមាជិកសភារបស់ខ្លួនទេ រដ្ឋាភិបាលមានភស្តុងតាងរបស់សមាជិកសភាcnrpដែលលួចក្លែងបន្លំអែកសារនោះហើយ ! កុំខំនាំគ្នាមកដោះសារគ្មានផ្លូវទេមានតែគុក ។

  17. pingpong says:

    ១. ពិតឬក្លែងក្លាយនៃកិច្ចព្រមព្រៀងនេះ មិនសំខាន់ទេ!! សំខាន់គឺមិនស្របច្បាប់ទាំងពីរ!!
    ២. សំអាងអ្វី ហ៊ានចោទគេថា៖ ក្បត់ជាតិ នៅពេលដែលកិច្ចព្រមព្រៀងនោះគឺជា កិច្ចព្រមព្រៀង ក្បត់ជាតិសោះនោះ!!!
    ៣. មេគណៈបក្សប្រឆាំងថោកទាប ប្រើវិធីសហការជាមួយគេ ដើម្បីកៀបស៊ីកូនចៅខ្លួនឯង ដើម្បីអោយខ្លួនក្លាយខ្លួនជាវីរបុរសវប្បធម៌សន្ទនា!!! តាមពិតយកលុយគេសោះ!!

  18. កាដុងជី says:

    បបួលគេចូលខុសជាមួយអំពើរបស់ខ្លួនដល់គេមិនចាញ់បោករករឿងគេនេះជាល្បិចចាស់យកមកប្រើ
    ដដែលៗ។

  19. Anonymous says:

    សង្ឃឹមថាយួននឹងទុកអោយអស់លោកសោយសុខលើទ្រព្យមហាសាលដែលមានដូចសព្វថ្ងៃពេលខ្មែរធ្លាក់ខ្លួនជាកម្ពុជាលើ!!!!!

  20. ជនក្បត់ជាតិ/ក្បត់ប្រជាជន says:

    អ្វីដែលហ៊ុនសែនធ្វើពេលនេះ គឺដោយសារនយោបាយទាល់ច្រក ព្រោះរឿងព្រំដែន រឿងសន្ធិសញ្ញាបំពេញបន្ថែមជាមួយយួននេះជារឿងដែលធ្វើឲ្យខ្មែរបាត់បង់ទឹកដីនិងកោះ ហើយភស្តុតាងគឺប្រជាជនបានឃើញពិតប្រាកដ ការបាត់កោះត្រល់និងកោះមួយចំនួនទៀត ការបាត់បង់ដែនសមុត្រ ទីបំផុតដាំបង្គោលព្រំដែន ធ្វើថ្នល់ ជីកស្រះក្នុងទឹកដីខ្មែរទៀត ហើយក្រុមរដ្ឋាភិបាលក្បត់ជាតិក៏បានសារភាពនិងដឹងឮដែរ រឿងទាំអស់ហ្នឹងគឺហ៊ុនសែនជាអ្នកស៊ំុក្រលំឲ្យយួនធ្វើ របស់ធំណាស់ ដូចជាកោះ ទឹកដី វាមិនអាចលួចបានទេ ទាល់តែរដ្ឋាភិបាល ឬក៏ក្រុមក្បត់ជាតិ ដូចយ៉ាងហ៊ុនសែន និងក្រុមអម៉ីអាថោងអោបពងឃុបឃឹតលក់ឲ្យយួនទើបវាអាលួចបាន ដូច្នេះរឿងបាត់បង់អស់ទាំងនេះ តើអ្នកណាទទួលខុសត្រូវ ប្រជាជនខ្មែរដែលស៊ីខ្វះព្រឹកខ្វះល្ងាច ឬក៏ហ៊ុនសែន ជានាយករដ្ឋមន្ត្រីក្បត់ជាតិ ??? ដល់ដឹងថាប្រជាពលរដ្ឋអស់ទុកចិត្តខ្លួន តាំងបុគ្គលឡប់សតិនេះដើរស្រែកថាគេក្បត់ជាតិទៅវិញ ជឿថា បងប្អូនប្រជាជនខ្មែរទូរទាំងប្រទេស និងយកព្រិត្តការណ៏ដែលកើតឡើងទាំប៉ុន្មាន ដែលធ្វើឲ្យយើងបាត់បង់នូវអ្វីទាំងអស់ មកពិចារណារ តើគួរទុកហ៊ុនសែនឬបក្សប្រជាជនតទៅទៀតឬគួរទំលាក់ចោល ព្រោះបើទុកបុគ្គលហ្នឹង និងក្រុមអាអោបពងពួកវា ទឹកដីខ្មែរនិងរលាយហិនហោចមិនខាន ។

  21. ជនក្បត់ជាតិ/ក្បត់ប្រជាជន says:

    អាឡប់ ហ៊ុនសែនកាន់តែឡប់មែនទែនហើយ អានេះព្រុះអត់ចេះហត់ ព្រុះយូរៗប្រយ័ត្នគាំងបេះដូងងាប់ ។

  22. Pa Pa says:

    Can I see.show us the agreements ?

  23. ហ៊ុន សែន អាក្បត់ជាតិ says:

    អាខ្វាក់ ហ៊ុន សែន ជាមេចោរក្បត់ជាតិ ។